Thursday, December 27, 2012

បក្ស​ប្រឆាំង​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​លោក​ឌិត មន្ទី​បំភ្លឺ​រឿង​ឈូក បណ្ឌិត

ឈូក បណ្ឌិត ជនគ្មានទោសក្នុងរបប ហ៊ុន សែន

Thursday, 27 December 2012
ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ តំណាង ​រាស្ត្រ​គណបក្ស​ប្រឆាំង​នឹង​ដាក់​លិខិត​ស្នើ​សុំ​ទៅ​ប្រធាន​រដ្ឋសភា​ដើម្បី ​កោះ​ហៅ លោក ឌិត មន្ទី ប្រធាន​តុលាការ​កំពូល ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​រដ្ឋសភា ជុំវិញ​ការ​សម្រេច​របស់​តុលាការ​ខេត្ត​ស្វាយរៀង ដែល​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​អតីត​អភិបាល​ក្រុង​បាវិត លោក​ឈូក បណ្ឌិត​ដែល​បាន​បាញ់​កម្មការិនី​បីនាក់​ឲ្យ​រង​របួស​នៅ​ខណៈ​ធ្វើ​ការ​ទាមទារ ​លក្ខខណ្ឌ​ការងារ​ឲ្យ​ប្រសើរ។
ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណ​ បក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ដាក់​លិខិត​ទៅ​លោក​ហេង សំរិន ប្រធាន​រដ្ឋសភា​ទៅ​ថ្ងៃទី​២៨ ខែ ធ្នូ ដើម្បី​ស្នើសុំ​ឲ្យ​កោះ​ហៅ​លោក​ឌិត មន្ទី ប្រធាន​តុលាការ​កំពូល ចូល​ខ្លួន​មក​បំភ្លឺ​ជុំវិញ​ការ​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​របស់​ តុលាការ​ខេត្ត​ស្វាយរៀង​ក្នុង​សំណុំ​រឿង​លោក​ឈូក បណ្ឌិត ការ​ដាក់​ទោស​លោក​ម៉ម សូ​ណង់ដូ និង​ពលរដ្ឋ​មួយ​ចំនួន​នៅក្នុង​ភូមិ​ប្រមា ខេត្ត​ក្រចេះ និង​ការ​ដាក់​ទោស​ជាប់​ឃុំ​ចំពោះ​ពលរដ្ឋ ដែល​តវ៉ា​លើ​ការ​រំលោភ​ដីធ្លី​ដូច​ជា​អ្នក​បឹង​កក់​និង​បុរី​កីឡា​ជាដើម។

លោកបាន ​ថ្លែង​ឲ្យ​ដឹង​ថា៖ ​«ពីមុន​យើង​គ្រោង​ស្នើ​សុំ​ប្រធាន​រដ្ឋសភា​ឲ្យ​កោះ​ហៅ​ប្រធាន តុលាការ​ខេត្ត​ស្វាយរៀង​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​រដ្ឋសភា​ជុំវិញ ការ​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​របស់​គាត់​ក្នុង​សំណុំ​រឿង​លោក​ឈូក បណ្ឌិត ប៉ុន្តែ​ក្រោយ​ពី​ពិភាក្សា​ជាមួយ​ក្រុម​អ្នក​ច្បាប់​ទៅ​គឺ​វា​ហាក់​ដូច​ជា មិន​សមរម្យ​ចំពោះ​ការ​កោះ​ហៅ​ប្រធាន​តុលាការ​មក​សួរ​ទើប​យើង​សម្រេច ស្នើសុំ​ឲ្យ​កោះ​ហៅ​លោក​ឌិត មន្ទីវិញ»។
លោកបាន​ឲ្យដឹង​ទៀត​ថា លោក​បាន​រៀប​ចំឯក​សារ​រួច​ហើយ​គឺ​នៅ​រង់ចាំ​តែ​ការ​ចុះ​ហត្ថលេខា​របស់​ ក្រុម​អ្នក​តំណាង​រាស្ត្រ​ប៉ុណ្ណោះ គឺ​តម្រូវ​ឲ្យ​អ្នក​តំណាង​រាស្ត្រ​មួយ​ភាគ​១០​ចុះ​ហត្ថលេខា​ទើប​អាច​ផ្ញើ​ លិខិត​នេះ​ទៅ​ប្រធាន​រដ្ឋសភា​បាន។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ៖ ​«យើង​ហៅ​លោក​ឌិត មន្ទី មក​សាក​សួរ​ដើម្បី​ឲ្យ​ដាក់​ពិន័យ​ទៅ​លើ​ចៅក្រម​ឬ​ព្រះ​រាជ​អាជ្ញា​ណា​ដែល បំពេញ​ការងារ​មិន​ត្រឹម​ត្រូវ និង​មិន​យុត្តិធម៌ ស្តាប់​បញ្ជា​តែ​រដ្ឋា​ភិបាល»។
នៅក្នុងលិខិតដាក់ជូន ទៅ​លោក​ឌិត មន្ទី​ប្រធាន​តុលាការ​កំពូលនិង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​វិន័យ​នៃ​ឧត្តម ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម តាម​រយៈ​លោក​ហេង សំរិន​ប្រធាន​រដ្ឋសភា​ដើម្បី​ស្នើ​សុំ​អញ្ជើញ​មក​ឆ្លើយ​បំភ្លឺ​ពី​តួនាទី ក្នុង​ការ​ដាក់​វិន័យ​លើ​ចៅក្រម​មួយ​ចំនួន​ដែល​ប្រើ​ប្រាស់​ស្ថាប័ន​តុលាការ ដើម្បី​កាត់​សេចក្តី​លម្អៀង​បម្រើ​បក្ស​និង​ពុក​រលួយ។ នៅ​ក្នុង​លិខិត​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖​«ខ្ញុំ​សូម​ឯកឧត្តម​មេត្តា មក​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅ​សប្តាហ៍​ណា​មួយ​ក្នុង​ខែ​មករា ឆ្នាំ ២០១៣ ខាង​មុខ​ជា​កំហិត»។
ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់ តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង​សមរង្ស៊ី​នោះ លោក ស្មាន ទៀត តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា វាជា​សិទ្ធិ​របស់​គាត់​ក្នុង​ការ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិ​បាល​មក​បំភ្លឺ ​នៅ​ចំ​ពោះ​​មុខ​រដ្ឋសភា៕​

5 comments:

Anonymous said...

Ah Chhouk Bandit,

Change your name to Ah Chhouk Leu Keu.

Bandit Kanduoy Mer Eung Ey !! Ah Chhkuot!!

Anonymous said...

ah mouy nah koh dauch ah mouy nah daer nov knong srok khmer, ah leu keu tveu chess angkouy leu kao eiy "pissess" (special/VIP chair) dauch sdach traeng samraeng kdeut anhcheung....

Anonymous said...

អា ឈូក​ បណ្ឌឹត ត្រូវប្តូរមកជា
អា ឈូក​ ត្បុលក្តឹតវិញ

Anonymous said...

It is time to get up and do something your stupid khmers, it is all Youns' plan to kill you all.

Anonymous said...

Ah chhruok nis should be in jail why in the hell he still out here? Attempted murder should be prosecuted by law why kingdom of wonder kept me wondering when ah chhruok nis go to jail!?