ថ្ងៃសុក្រ, 28 ធ្នូ 2012 VOA
មន្ត្រីគណបក្សជំទាស់និងមន្ត្រីសង្គមស៊ីវិល
បានរិះគន់បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
ចំពោះការលុបចោលលិខិតកម្មសិទ្ធិដីធ្លីខុសច្បាប់ក្នុងតំបន់ការពារ
ធម្មជាតិ ដោយនិយាយថា
ចំណាត់ការនោះជាការបង្ហាញឲ្យឃើញពីការរង់ចាំតែបញ្ជារបស់បុគ្គល
ម្នាក់។
ក្រុមមេដឹកនាំគណបក្សសិទ្ធិមនុស្ស និងគណបក្សសម
រង្ស៉ីបានអះអាងថាការប្រកាសរបស់នាយករដ្ឋមន្ត្រី ហ៊ុន
សែនដើម្បីធ្វើមោឃភាពប័ណ្ណកម្មសិទ្ធិដីធ្លីខុសច្បាប់ក្នុងតំបន់
ការពារធម្មជាតិដែលចេញឲ្យដោយមន្ត្រីមូលដ្ឋាននានា
នឹងធ្វើឲ្យមានភាពច្របូកច្របល់
និងបង្ហាញពីការដឹកនាំប្រទេសពឹងអាងលើអំណាចបុគ្គលម្នាក់ជាជាង
ច្បាប់។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានអះអាងថា
បញ្ហាដីធ្លីនៅកម្ពុជាឈានដល់អនាធិបតេយ្យហើយ។
ប្រជាពលរដ្ឋតិចតួចណាស់ដែលមានលុយធ្វើប្លង់កម្មសិទ្ធិរឹងក្រោយពី
សង្រ្គាម។ លោកបន្ថែមថា ការប្រកាសរបស់ លោក ហ៊ុន សែន
ជាជាងដោះស្រាយតាមច្បាប់នឹងក្លាយជាឧបសគ្គនៅថ្នាក់ក្រោមឬ
មូលដ្នាន។
«កាដឹកនាំសព្វថ្ងៃ វាធ្វើឲ្យសង្គមយើងវាអានាធិបតេយ្យ
វាច្របូកច្របល់។ វាមិនដឹងចាប់ក្បាលចាប់កន្ទុយទេ
បើសិនធ្វើតាមតែបញ្ជា
តាមតែមាត់របស់នាយករដ្ឋមន្ត្រីភ្ញាក់រលឹកនឹកឃើញម្តងធ្វើ
ហើយស្រែកទៅ ហើយបាត់ចោលទៅវិញ ហើយទុកឲ្យអ្នកខាងក្រោមរត់តាម។
គេរត់មិនទាន់ដែរ»។
លោកអះអាងថាលោកមិនជឿថារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន
អាចដោះស្រាយបញ្ហាដីធ្លីបានទេ
ព្រោះបញ្ហាដែលអាជ្ញាធរថ្នាក់មូលដ្នានផ្តល់កម្មសិទ្ធិជាថ្នូរនឹង
សំណូកមិនត្រឹមត្រូវឬមិនផ្តល់ឲ្យពេលគ្មានសំណូកហ្នឹងវាកើតជា
ហូរហែយូរមកហើយ ឈានដល់អនាធិបតេយ្យ។
លោក កឹម សុខា បានអះអាងថា
ភាពចន្លោះប្រហោងនៃច្បាប់ភូមិបាលនិងការបែងចែកអំណាចដល់ថ្នាក់
មូលដ្នានមិនច្បាស់លាស់ធ្វើឲ្យប្រជាពលរដ្ឋ
និងអាជ្ញាធរមូលដ្ឋានច្របូកច្របល់ស្រឡាំងកាំង
មិនដឹងនិយាយឬធ្វើការដោះស្រាយយ៉ាងម៉េចពេលនាយករដ្ឋមន្ត្រីប្រកាស
លុបចោលកម្មសិទ្ធិដីធ្លីដែលខុសច្បាប់
ដែលបានចេញដោយអាជ្ញាធរមូលដ្នានកន្លងមកហើយនោះ។
«ម្នាក់ៗគាំងហើយ។
ប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងដោយសារអាជ្ញាធរជាអាជ្ញាធរខ្សែបក្ស
ជាងអាជ្ញាធររដ្ឋ អញ្ចឹងគាត់ខ្លាចរអាមេបក្ស
ថ្នាក់ដឹកនាំខាងលើហ្នឹង ថ្នាក់ដឹកនាំគណបក្សកាន់អំណាចហ្នឹង
អញ្ចឹងគាត់អត់ហ៊ានប្រកែកទេ។ គេប្រាប់ឆ្វេងទៅឆ្វេង
គេប្រាប់ស្តាំទៅស្តាំទោះជាខុស ទោះជាត្រូវក៏ដោយ។
អញ្ចឹងហើយប្រជាពលរដ្ឋក៏លោកខ្វល់ដែរខ្ញុំមើលទៅ។
បញ្ហាម្នាក់ៗដេកចាំមើលគេអនុវត្តរបៀបម៉េច?»
ក្នុងពេលលោកចុះត្រួតពិនិត្យការដ្ឋានវារីអគ្គសនីតាតៃ
ខេត្តពោធិ៍សាត់ កាលពីដើមសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនបានប្រកាសជាសាធារណៈពីបទបញ្ជារបស់លោកចំពោះការលុបចោលលិខិត
កម្មសិទ្ធិដីធ្លីខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ
ដោយសារតែលោកមើលឃើញថាមានអ្នកមានអំណាចនិងអ្នកមានមិនមែនប្រជាជន
បានដើរចាប់ដីយ៉ាងច្រើន
ដែលអាចអន្តរាយដល់តំបន់ការពារធម្មជាតិឬក្លាយជាទីរហោឋាន។
«មោឃភាពទៅ។ នរណាជួនកាលលេងកាន់កាប់ម្ភៃ សាមសិបហិកតា។ មើល!
ដកចោល! គ្រវាត់ចោលទៅ! អ្នកដែលនេះហ្នឹង(អ្នកប្រព្រឹត្ត)
កុំទៅប្តឹងតវ៉ាអី។ យកល្អទៅដុតចោលទៅ កុំឲ្យលោកហ៊ុន សែនដឹង។
គាត់ដឹងក្រែងលោអាចអស់ផ្កាយទៀត»។
លោកពុំបានបញ្ចេញឈ្មោះមន្ត្រីណាខ្លះដែលបានប្រព្រឹត្តទេ តែថ្លែងថាលោកបានចេញសារាចរនិងបានប្រាប់យូរហើយ។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៉ី
និងជាអ្នកនាំពាក្យបាន អះអាងថា
ការយកសម្តីរបស់បុគ្គលហើយមិនអនុវត្តច្បាប់
នឹងនាំឲ្យប៉ះទង្គិចដល់ពលរដ្ឋផងនិងអ្នកវិនិយោគផង។ លោក យឹម សុវណ្ណ
បន្ថែមថា ចំណាត់ការលើ
បញ្ហាដីធ្លីនេះគួរផ្តល់ការជឿជាក់ដល់ប្រជាពលរដ្ឋ។
«ហើយបើសិនជាគេមានប័ណ្ណកម្មសិទ្ធិហើយ
ដែលយើងទទួលស្គាល់ដោយរដ្ឋាភិបាលហើយយើងមិនអាចយកពាក្យសម្តីមួយ
ម៉ាត់ពីរម៉ាត់ទៅថា អ្ហេ!ត្រូវតែរំលាយកម្មសិទ្ធិចោលអញ្ចឹង
អាហ្នឹងវាធ្វើឲ្យមានអស្ថេរភាព វាធ្វើឲ្យបាត់ការជឿទុកចិត្ត
បាត់ភាពកក់ក្តៅទៅលើប្រព័ន្ធគ្រប់គ្រងបច្ចុប្បន្នហ្នឹងហើយ។
ហើយជាពិសេសគឺទឹកចិត្តអ្នកវិនិយោគទុនតែម្តង»។
លោក យឹម សុវណ្ណ បានអះអាងថាមានដីជាង៧លានហិកតាដែលរដ្ឋាភិបាល
អនុញ្ញាតឲ្យក្លាយជាដីសម្បទានឯកជន ដោយរកចំណូលបានប្រមាណ១០លាន
ដុល្លារតែប៉ុណ្ណោះ ដែលលោកចាត់ទុកថាគួរបានច្រើនជាងនេះ
ហើយធ្វើឲ្យមានការរីកចម្រើនដល់ប្រទេស។
«ចំណូលនេះតិចតួចណាស់បើប្រៀបធៀបទៅនឹងផលវិបាកនៃការរំលោភសិទ្ធិ
មនុស្សនៃប្រជាពលរដ្ឋដែលបាត់បង់ដីធ្លី។
គួរណាស់តែទុកដីទាំងអស់ហ្នឹង
ដីកសិកម្មដែលអាចធ្វើស្រែចម្ការហ្នឹងទុកជូនប្រជាពលរដ្ឋ
ឲ្យប្រជាពលរដ្ឋធ្វើស្រែចម្ការទៅក៏វាបាន
ជាជាងឲ្យក្រុមហ៊ុនឯកជនហើយបានផលចូលក្នុងថវិកាជាតិតែបន្តិច
បន្តួច»។
លោក អ៊ូ វីរៈ
នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចាត់ទុកថាការប្រកាស
មោឃភាពលិខិតកាន់កាប់ដីធ្លីដែលគេចាត់ទុកថាខុសច្បាប់នៅក្នុងតំបន់
ការពារធម្មជាតិ
ដែលលិខិតស្នាមនោះចេញឲ្យដោយអាជ្ញាធរនោះជារឿងដែលឆ្លុះបញ្ចាំង
ឲ្យឃើញពីភាពខ្វះខាតក្នុងការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា។
«តែម្នាក់ៗរាល់ថ្ងៃនេះអត់យកចិត្តទុកដាក់លើច្បាប់ទេ
គឺចាំស្តាប់តែនាយករដ្ឋមន្ត្រី។
អាហ្នឹងខ្ញុំមើលទៅប្រទេសយើងអត់មាននីតិរដ្ឋទេបែបហ្នឹង។
ហើយប្រទេសដែលអត់មាននីតិរដ្ឋច្របូកច្របល់ដូចរាល់ថ្ងៃអញ្ចឹង។
ហើយអាជ្ញាធរគាត់អត់ដឹងពេលណាត្រូវធ្វើអីទេ
គាត់មានច្បាប់ក៏ដោយគាត់អត់ដឹងពេលណាត្រូវអនុវត្តច្បាប់
ពេលណាត្រូវអត់ ត្រូវស្តាប់តាមច្បាប់ទេបាទ»។
លោកថ្លែងថាបញ្ហាដីធ្លីនៅទូទាំងប្រទេស បញ្ហាបិទខារ៉ាអូខេ
បញ្ហាឡូតិ៍នេសាទ
និងបញ្ហាផ្សេងៗជាច្រើនទៀតគឺស្ងប់ស្ងាត់តែមួយភ្លែតពេលចេញសេចក្តី
ប្រកាសរបស់នាយករដ្ឋមន្ត្រី។
«យើងគ្រប់គ្រងប្រទេសបែបហ្នឹងមិនមែនជាការគ្រប់គ្រងប្រទេសដ៏រីក
ចម្រើនទេ។មិនអាចរីកចម្រើនធំដុំទេព្រោះអីវាអត់មានជាប្រព័ន្ធ
អត់មានជានីតិរដ្ឋ ហើយមនុស្សអត់ស្មើភាពគ្នាទេ។
អ្នកជិតស្និទ្ធទៅអ្នកដែលមានអំណាច
អ្នកហ្នឹងហាក់ដូចជាមានផលប្រយោជន៍ក្នុងសង្គមបែបហ្នឹងបាទ»។
លោក អ៊ូ វីរៈ អះអាងបន្ថែមទៀតថា ការធ្វើច្បាប់
ឬមានច្បាប់ដើម្បីឲ្យមន្ត្រីទាំងអស់អនុវត្ត
ប្រសើរជាជាងរង់ចាំស្តាប់បទបញ្ជាឬសេចក្តីប្រកាសឬបញ្ជាពី
នាយករដ្ឋមន្ត្រី៕
4 comments:
Kbot jeat aing! Ah Kbot jeat Khmer! Srolanh Srey Yuon kbotjeat Khmer!....Ah Kbot jeat Khmer jol ma'shit ott pooch....
Reclaim Angkor Wat back from a Vietnamese is the highest priority for Khmer people.
A big chunk of Cambodia's economy is presently controlled by Vietnam.
Vietnam needs to keep Khmer people very poor so that they are preoccupied with their "stomach's problems" only.
While most of the Khmer people are fighting for survival - finding foods to eat - Vietnam keeps executing smoothly its strategic plan by pushing its citizens into Cambodia – making the Vietnamese as the majority in Cambodia in the foreseeable future.
One way to fight this neocolonialist Vietnam and its puppet Hun Sen is to claim Angkor Wat back from a Vietnamese first. This is the most obvious element of Vietnam’s dominance in Cambodia.
- Angkor Wat should provide a massive motive for Khmer people to stand up against this evil Vietnam and Hun Sen.
- The vast majority of Khmer people will unwaveringly support our claim of Angkor.
- Angkor Wat belongs to Cambodia and Khmer people.
- Who has the right to give away or lease Angkor Wat to a Vietnamese? It is unimaginable to see a traitorous person – Hun Sen – to put the Khmer soul Angkor Wat under a Vietnamese’s control.
- I know everybody wants to live, but should we live with dignity? Our passivity should have limit.
- We should not allow this puppet government compounding its mistakes, which have destroyed most of Khmer natural resource and Cambodia territorial integrity.
- By staying quite when a Khmer traitor – Hun Sen - has allowed a Vietnamese to control Angkor Wat, just imagine how the Vietnamese people feel toward Khmer people? Are we smart or stupid?
When we do something, we got to draw specific steps that we should take successively to reach our goal, not trying one step and then quit.
Claiming Angkor Wat back is the most right cause, we must keep pounding on it until we get it back.
Whoever resists our claim of Angkor Wat will spontaneously and automatically become Khmer traitor. No doubt about it.
Rescuing Cambodia by accomplishing this task of saving Angkor Wat first, and the momentum of liberating Cambodia from the evil Vietnam will be built solidly from there…
Bun Thoeun
The Member of Parliament was create by all khmer people to protected the vietnamese and foreign's interest only. So wake up khmer, don't be an idiot any longer or you will no longer on the map. I'm and my family are ready any time, just waiting for the brave one who can lead not can run just like Sam Rainsy.
To me, Ranarith still can do some damage to the current government event he is so dump with women.
Let us give him one more chance to lead us, cuz lots of
khmer still believe in him more then Rainsy & Sokha.
ah Hun Sen ah pouch norok ah pouch prete, ah pouch jor ah pouch bab pasa, ah pouch rohame ah pouch kabot cheat. ah pouch thok teap.
Post a Comment