Thursday, January 03, 2013

មន្ត្រី​ប៉ូលិស​បដិសេធ​ថា​មិន​បាន​បាញ់​កម្មករ​នៅ​បាវិត​ទេ

នយោបាយស្វា យកបាយលាបមាត់ ពពែរបស់ បនស្វាកំពុងលេចចេញ លើគោគទាំងគ្មានការ ខ្មាស់អៀន!
នៅក្នុង​ព្រឹត្តិការណ៍​ពេល​នោះ​យ៉ាង​តិចមាន​ កម្មការិនី​ចំនួន​បីនាក់​គឺ​កែវ នា ​នុត សាខន ​និង​ប៊ុន ចិន្តា​បាន​រង​របួស​ដោយសារ​ការបាញ់​ដោយ​គ្រាប់​កាំភ្លើង។​

លោក​ហ៊ីង ប៊ុនជា​ព្រះរាជ​អាជ្ញាដែល​កាន់​សំណុំរឿង​នេះបាន​និយាយថា​នៅថ្ងៃ​ពុធ​ ស្អែកនេះ​សំណុំរឿង​នេះ​និងបញ្ជូន​ទៅ​សាលាឧទ្ទរណ៍​ដើម្បី​ពិនិត្យ​សើរើឡើង​ វិញ។

ថ្ងៃព្រហស្បតិ៍, 03 មករា 2013  VOA
 
ភ្នំពេញ៖ មន្ត្រី​ប៉ូលិស​មួយរូប​បាន​បដិសេធ​ភ្លាមៗ​ថាលោកមិនជាប់​ពាក់ព័ន្ធ​នឹង​ករណី​ បាញ់​កម្មការិនី​ចំនួន​បីនាក់​ឱ្យ​​រង​របួស​ទេ​ហើយ​លោក​បាន​ប្រកាស​ទាមទារ​  រកយុត្តិធម៌​ចំពោះ​ការ​ចោទប្រកាន់​នេះ។​
ការ​បដិសេធ​នេះបាន​ធ្វើ​ឡើង​មួយថ្ងៃ​បន្ទាប់​ពី​នាយកដ្ឋាន​បុគ្គលិក​របស់​  ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលម៉ិញ​នេះ​បាន​កោះហៅ​លោក ស ចាន់​ថា ​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​អធិការ​ប៉ូ លិស​ក្រុង​បាវិត​មកសាក​សួរ​ពីបទ​សង្ស័យ​ថា   ​បាន​បង្ក​របួស​ស្នាម ដល់​ជន​រងគ្រោះ​កម្មការិនី​ចំនួន​ បីនាក់។​
លោក ស ចាន់ថា​បានប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​នៅថ្ងៃ​អង្គារ​នេះ​ថា​លោក​មិនបានបាញ់ ​កម្មការិនី​ទាំង​បី​នាក់​នោះ​ទេ។ ​លោក​បាន​ចោទសួរ​ថា​លោក​ ឈូក បណ្ឌិត ​ត្រូវ​បាន​ដឹងជាទូទៅ​ថា​បាន​បាញ់​កម្មការិនី​ចំនួន​បីនាក់​ឱ្យ​​ រងរបួស​ហេតុ​អ្វីបាន​ជាតុលាការ​ចោទ​ប្រ កាន់​លោក​ពី​បទបង្ក​របួស​ស្នាម​ ទៅវិញ។​

លោក​បាន​និយាយ​ថា​នៅថ្ងៃ​កើត​ហេតុ​លោក​នៅក្នុង​រោងចក្រ​មួយផ្សេង​ដែល​នៅ​ ចម្ងាយ​ប្រមាណ​ជាង៥០០ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​ហើយ​លោក​គ្មាន​អាវុធ​នៅជាប់ ​នឹង​ដៃទេ​គឺលោក​កាន់​តែ​ដំបង​ឈើ​មួយ​តែ​ប៉ុណ្ណោះ។​លោក​បាន​និយាយ​ថា​អធិការ ​ប៉ូលិស​បាន​បញ្ជា​ឱ្យ​​លោក​យាម​ការពារ​រថយន្ត​ពន្លត់​អគ្គិភ័យ​ហើយ​លោក​ មិនបាន​បង្ក្រាប​ទៅលើ​ក្រុម​កម្មករ​ទេ។​

«រឿង​កើត​ឡើង​នៅ​រោងចក្រ​កៅ​វ៉េ​បែរ​ជា​ខ្ញុំ​នៅរោង​ចក្រ​ស៊ីកូ​មាន​បញ្ហា​ ទៅវិញ។​ហើយ​កម្មករ​របួស​ស្នាម​នៅ​រោងចក្រ​កៅវ៉េ​នេះ​ទេ។​ពីព្រោះ​អី​បំភ្លើស ​ពី​ការ​ពិតពេក»។​

លោក​ បែន វិបុល​អនុប្រធាន​នាយកដ្ឋាន​បុគ្គលិក​របស់​ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​ថា​លោក ​មិន​បាន​ដឹង​ពី​ករណី​កោះហៅ​នេះ​ទេ​ហើយ​លោក​បាន​បង្វែរ​សំណួរ​ឱ្យ​​ទៅ​សួរ​ លោក​ប្រធាន​នាយក​ដ្ឋាន។​

«ខ្ញុំអត់ច្បាស់​ដែរ​ពីព្រោះ​ប៉ុន្មាន​ថ្ងៃ​នេះ​ខ្ញុំ​ចេញ​ទៅ​ខេត្ត។​បង​ប្រធាន​គាត់​ចេញ​ទៅ​វៀតណាម»​។​

លោក ចាន់ អ៊ាន​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ក្រសួង​មហាផ្ទៃ​មិនអាច​ស្នើសុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ។​

កាលពី​ថ្ងៃទី​២០ខែ​កុម្ភៈ​ឆ្នាំ​២០១២​មាន​ក្រុមកម្មករ​​រោងចក្រ​នៅ​ក្នុង​ តំបន់​សេដ្ឋកិច្ច​ពិសេស​នៃខេត្ត​ស្វាយរៀង​បានធ្វើ​បាតុកម្ម​ដ៏​រំជើប​រំជួល​ មួយ​ដើម្បី​ទាម​ទារ​លក្ខខណ្ឌ​ការងារ។ ​នៅក្នុង​ព្រឹត្តិការណ៍​ពេល​នោះ​យ៉ាង​តិចមាន​កម្មការិនី​ចំនួន​បីនាក់​គឺ​ កែវ នា ​នុត សាខន ​និង​ប៊ុន ចិន្តា​បាន​រង​របួស​ដោយសារ​ការបាញ់​ដោយ​គ្រាប់​កាំភ្លើង។​

ក្រោយ​មក​ខ្មាន់​កាំភ្លើង​ត្រូវបាន​លោក​ឧប​នាយក​រដ្ឋមន្ត្រី ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់ថា​គឺ​​លោក​ឈូក បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត​ជាអ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បាញ់​ ប្រហារ​មក​លើ​ក្រុម​កម្មករ។​

តុលាការ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​១៤​ខែធ្នូ​បាន​ទម្លាក់​ចោល​ការ​ចោទ​ ប្រកាន់​ពាក់ព័ន្ធ​ករណី​លោក​ឈូក បណ្ឌិត​ដែល​បង្ក​ឱ្យ​​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ជន​រងគ្រោះ​និង​អង្គការ ​សង្គម​ស៊ីវិល​ថា​ជា​ការជ្រៀត​ជ្រែក​របស់​អំណាច​សាធារណៈ​លើ​ប្រព័ន្ធ​ យុត្តិធម៌​និង​បាន​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ដល់​ក្រុម​កម្មករ។​

លោក​អ៊ុក សាវុធ​អគ្គព្រះរាជ​អាជ្ញា​របស់​សាលា​ឧទ្ទរណ៍​ត្រូវបាន​កាសែត​ក្នុង​ស្រុក​ បានរាយការណ៍​ថា​បាន​ប្តឹងទាស់​ចំពោះ​ករណី​ទម្កាក់​ចោល​ការចោទ​​ប្រកាន់​របស់ ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង។​

លោក​ហ៊ីង ប៊ុនជា​ព្រះរាជ​អាជ្ញាដែល​កាន់​សំណុំរឿង​នេះបាន​និយាយថា​នៅថ្ងៃ​ពុធ​ ស្អែកនេះ​សំណុំរឿង​នេះ​និងបញ្ជូន​ទៅ​សាលាឧទ្ទរណ៍​ដើម្បី​ពិនិត្យ​សើរើឡើង​ វិញ។

«សាលាឧទ្ធរណ៍​គេអ្នក​មើល​អំពីអង្គហេតុ​នោះឡើងវិញ។​តើ​ដីការ​ដំណោះស្រាយ​ហ្នឹង​វាត្រឹមត្រូវ​ដែរ​ឬ​អត់»។​
 
លោក​សុរិយា ប្រសាទស៊ូ​ប៊ែ​ឌី ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ នៅ​កម្ពុជា​កាលពីចុង​ខែធ្នូ​បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ និទណ្ឌ​ភាព​ក្នុង​ប្រទេស​កម្ពុជា។ ការលើកឡើង​នេះ​ធ្វើឡើង​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​មុនពេលដែល​តុលាការ​ខេត្ត​ស្វាយរៀង ​ លើកលែង​ការចោទ​ប្រកាន់​ប្រឆាំង​ទៅ​នឹង​លោក​ឈូក បណ្ឌិត៕​
 

2 comments:

Anonymous said...

Babarian argument from those dogs. Go to hell.

Anonymous said...

Uncle Ho understand that Sam Rainsy as well as Lotus Revolution leaders are so coward and scare to die for your Khmer Nation and Uncle Ho understand that Sam Rainsy and Lotus Revolution leaders are trying so hard to provoke young innocent Cambodians to die for them to be rich but young innocent Cambodians will not die for you people (Sam Rainsy and Lotus Revolution leaders) to be rich anymore as they have learn enough of bullshit lessons from the past and present.

Young innocent Cambodians are so smart not to die creating another opportunity for you people to be rich because they know very well that Sam Rainsy and Lotus Revolution leaders are so coward and scare to die but using them to do the dirty work to create another opportunity for you people (Sam Rainsy and Lotus Revolution leaders) to be rich in government.

If Sam Rainsy and Lotus Revolution leaders are truth patriot, why don't they just come to Cambodia and lead the revolution and dare to die to show young innocent Cambodians, how patriot they are. Why??? Or they are opportunistic who is waiting for opportunity at very safe places and champagnes to pop up.

Prove Uncle Ho wrong by action not by words because our Vietnamese’s hero dare to die to protect Vietnam interest and action speak far better than words that is why We are Vietnamese own Angkor Watt temples and Koh Tral, not by using words but real action and real sacrificed of our heroes with lose count. Unlike Sam Rainsy can’t even find justice for his followers.

Uncle Ho will guarantees that Sam Rainsy and all Lotus Revoltion leaders won’t dare to die for the Khmer because they are so afraid of losing their opportunity to be rich in Cambodia government, once day.