នយោបាយស្វា យកបាយលាបមាត់ ពពែរបស់ បនស្វាកំពុងលេចចេញ លើគោគទាំងគ្មានការ ខ្មាស់អៀន!
នៅក្នុងព្រឹត្តិការណ៍ពេលនោះយ៉ាងតិចមាន
កម្មការិនីចំនួនបីនាក់គឺកែវ នា នុត សាខន និងប៊ុន
ចិន្តាបានរងរបួសដោយសារការបាញ់ដោយគ្រាប់កាំភ្លើង។
លោកហ៊ីង
ប៊ុនជាព្រះរាជអាជ្ញាដែលកាន់សំណុំរឿងនេះបាននិយាយថានៅថ្ងៃពុធ
ស្អែកនេះសំណុំរឿងនេះនិងបញ្ជូនទៅសាលាឧទ្ទរណ៍ដើម្បីពិនិត្យសើរើឡើង
វិញ។
ថ្ងៃព្រហស្បតិ៍, 03 មករា 2013 VOA
ភ្នំពេញ៖
មន្ត្រីប៉ូលិសមួយរូបបានបដិសេធភ្លាមៗថាលោកមិនជាប់ពាក់ព័ន្ធនឹងករណី
បាញ់កម្មការិនីចំនួនបីនាក់ឱ្យរងរបួសទេហើយលោកបានប្រកាសទាមទារ
រកយុត្តិធម៌ចំពោះការចោទប្រកាន់នេះ។
ការបដិសេធនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាយកដ្ឋានបុគ្គលិករបស់
ក្រសួងមហាផ្ទៃកាលពីថ្ងៃច័ន្ទម្សិលម៉ិញនេះបានកោះហៅលោក ស
ចាន់ថា ប្រធានការិយាល័យព្រហ្មទណ្ឌនៃអធិការប៉ូ លិសក្រុងបាវិតមកសាកសួរពីបទសង្ស័យថា បានបង្ករបួសស្នាម ដល់ជនរងគ្រោះកម្មការិនីចំនួន
បីនាក់។
លោក ស
ចាន់ថាបានប្រាប់វីអូអេតាមទូរស័ព្ទនៅថ្ងៃអង្គារនេះថាលោកមិនបានបាញ់
កម្មការិនីទាំងបីនាក់នោះទេ។ លោកបានចោទសួរថាលោក ឈូក
បណ្ឌិត ត្រូវបានដឹងជាទូទៅថាបានបាញ់កម្មការិនីចំនួនបីនាក់ឱ្យ
រងរបួសហេតុអ្វីបានជាតុលាការចោទប្រ កាន់លោកពីបទបង្ករបួសស្នាម
ទៅវិញ។
លោកបាននិយាយថានៅថ្ងៃកើតហេតុលោកនៅក្នុងរោងចក្រមួយផ្សេងដែលនៅ ចម្ងាយប្រមាណជាង៥០០ម៉ែត្រពីកន្លែងកើតហេតុហើយលោកគ្មានអាវុធនៅជាប់ នឹងដៃទេគឺលោកកាន់តែដំបងឈើមួយតែប៉ុណ្ណោះ។លោកបាននិយាយថាអធិការ ប៉ូលិសបានបញ្ជាឱ្យលោកយាមការពាររថយន្តពន្លត់អគ្គិភ័យហើយលោក មិនបានបង្ក្រាបទៅលើក្រុមកម្មករទេ។
«រឿងកើតឡើងនៅរោងចក្រកៅវ៉េបែរជាខ្ញុំនៅរោងចក្រស៊ីកូមានបញ្ហា ទៅវិញ។ហើយកម្មកររបួសស្នាមនៅរោងចក្រកៅវ៉េនេះទេ។ពីព្រោះអីបំភ្លើស ពីការពិតពេក»។
លោក បែន វិបុលអនុប្រធាននាយកដ្ឋានបុគ្គលិករបស់ក្រសួងមហាផ្ទៃបានបដិសេធថាលោក មិនបានដឹងពីករណីកោះហៅនេះទេហើយលោកបានបង្វែរសំណួរឱ្យទៅសួរ លោកប្រធាននាយកដ្ឋាន។
«ខ្ញុំអត់ច្បាស់ដែរពីព្រោះប៉ុន្មានថ្ងៃនេះខ្ញុំចេញទៅខេត្ត។បងប្រធានគាត់ចេញទៅវៀតណាម»។
លោក ចាន់ អ៊ានប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបានទេ។
កាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១២មានក្រុមកម្មកររោងចក្រនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀងបានធ្វើបាតុកម្មដ៏រំជើបរំជួល មួយដើម្បីទាមទារលក្ខខណ្ឌការងារ។ នៅក្នុងព្រឹត្តិការណ៍ពេលនោះយ៉ាងតិចមានកម្មការិនីចំនួនបីនាក់គឺ កែវ នា នុត សាខន និងប៊ុន ចិន្តាបានរងរបួសដោយសារការបាញ់ដោយគ្រាប់កាំភ្លើង។
ក្រោយមកខ្មាន់កាំភ្លើងត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថាគឺលោកឈូក បណ្ឌិតអតីតអភិបាលក្រុងបាវិតជាអ្នកជាប់ពាក់ព័ន្ធនឹងករណីបាញ់ ប្រហារមកលើក្រុមកម្មករ។
តុលាការខេត្តស្វាយរៀងកាលពីថ្ងៃទី១៤ខែធ្នូបានទម្លាក់ចោលការចោទ ប្រកាន់ពាក់ព័ន្ធករណីលោកឈូក បណ្ឌិតដែលបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីជនរងគ្រោះនិងអង្គការ សង្គមស៊ីវិលថាជាការជ្រៀតជ្រែករបស់អំណាចសាធារណៈលើប្រព័ន្ធ យុត្តិធម៌និងបានបង្កឲ្យមានការភ័យខ្លាចដល់ក្រុមកម្មករ។
លោកអ៊ុក សាវុធអគ្គព្រះរាជអាជ្ញារបស់សាលាឧទ្ទរណ៍ត្រូវបានកាសែតក្នុងស្រុក បានរាយការណ៍ថាបានប្តឹងទាស់ចំពោះករណីទម្កាក់ចោលការចោទប្រកាន់របស់ សាលាដំបូងខេត្តស្វាយរៀង។
លោកហ៊ីង ប៊ុនជាព្រះរាជអាជ្ញាដែលកាន់សំណុំរឿងនេះបាននិយាយថានៅថ្ងៃពុធ ស្អែកនេះសំណុំរឿងនេះនិងបញ្ជូនទៅសាលាឧទ្ទរណ៍ដើម្បីពិនិត្យសើរើឡើង វិញ។
«សាលាឧទ្ធរណ៍គេអ្នកមើលអំពីអង្គហេតុនោះឡើងវិញ។តើដីការដំណោះស្រាយហ្នឹងវាត្រឹមត្រូវដែរឬអត់»។
លោកសុរិយា ប្រសាទស៊ូប៊ែឌី
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
នៅកម្ពុជាកាលពីចុងខែធ្នូបានលើកឡើងពីការព្រួយបារម្ភជាខ្លាំងចំពោះ
និទណ្ឌភាពក្នុងប្រទេសកម្ពុជា។
ការលើកឡើងនេះធ្វើឡើងពីរថ្ងៃប៉ុណ្ណោះមុនពេលដែលតុលាការខេត្តស្វាយរៀង
លើកលែងការចោទប្រកាន់ប្រឆាំងទៅនឹងលោកឈូក បណ្ឌិត៕
2 comments:
Babarian argument from those dogs. Go to hell.
Uncle Ho understand that Sam Rainsy as well as Lotus Revolution leaders are so coward and scare to die for your Khmer Nation and Uncle Ho understand that Sam Rainsy and Lotus Revolution leaders are trying so hard to provoke young innocent Cambodians to die for them to be rich but young innocent Cambodians will not die for you people (Sam Rainsy and Lotus Revolution leaders) to be rich anymore as they have learn enough of bullshit lessons from the past and present.
Young innocent Cambodians are so smart not to die creating another opportunity for you people to be rich because they know very well that Sam Rainsy and Lotus Revolution leaders are so coward and scare to die but using them to do the dirty work to create another opportunity for you people (Sam Rainsy and Lotus Revolution leaders) to be rich in government.
If Sam Rainsy and Lotus Revolution leaders are truth patriot, why don't they just come to Cambodia and lead the revolution and dare to die to show young innocent Cambodians, how patriot they are. Why??? Or they are opportunistic who is waiting for opportunity at very safe places and champagnes to pop up.
Prove Uncle Ho wrong by action not by words because our Vietnamese’s hero dare to die to protect Vietnam interest and action speak far better than words that is why We are Vietnamese own Angkor Watt temples and Koh Tral, not by using words but real action and real sacrificed of our heroes with lose count. Unlike Sam Rainsy can’t even find justice for his followers.
Uncle Ho will guarantees that Sam Rainsy and all Lotus Revoltion leaders won’t dare to die for the Khmer because they are so afraid of losing their opportunity to be rich in Cambodia government, once day.
Post a Comment