លោក រ៉ុង ឈុន៖ «ចង់ឲ្យក្រសួងមហាផ្ទៃបង្ហាញថា មកដល់ថ្ងៃនេះកម្ពុជា មានប្រជាពលរដ្ឋចំនួនប៉ុន្មានហើយ ហើយយើងឲ្យដាក់ប៉ាណូបង្ហាញជាសាធារណៈ ដើម្បីឲ្យអ្នកនយោបាយ មន្ត្រីរាជការ ប៉ូលិស ទាហាន ទាំងអស់បានដឹង និងបង្ហាញឲ្យអ្នកទេសចរបានដឹងថា តើប្រជាពលរដ្ឋខ្មែរមានចំនួនប៉ុន្មាន?»។
http://www.youtube.com/watch?v=aRQEOBq7hvE&feature=youtu.be
ដោយ ដែន អយុធ្យា 2013-01-15 RFA
មន្ត្រីឲ្យដឹងថា ក្រសួងមហាផ្ទៃ
កំពុងប្រមូលស្ថិតិប្រជាពលរដ្ឋខ្មែរ
និងជនអន្តោប្រវេសន៍នៅទូទាំងប្រទេសកម្ពុជា ដើម្បីប្រកាសជាសាធារណៈ។
ការអះអាងនេះ ស្របពេលមានអង្គការសង្គមស៊ីវិល
និងគណបក្សប្រឆាំងមួយចំនួនទទូចចង់ដឹងពីស្ថិតិរបស់ប្រជាពលរដ្ឋ
ខ្មែរ និងជនអន្តោប្រវេសន៍ ដែលកំពុងមានវត្តមានក្នុងប្រទេសកម្ពុជា។
លោក ឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ មន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងបានទទួលលិខិតស្នើបង្ហាញស្ថិតិជនអន្តោប្រវេសន៍ និងប្រជាពលរដ្ឋខ្មែររបស់សង្គមស៊ីវិល និងបក្សប្រឆាំង ស្នើបំភ្លឺបញ្ហានេះរួចហើយ។ លោកថា ស្ថិតិ ឬជំរឿនប្រជាពលរដ្ឋនេះ រដ្ឋាភិបាលត្រូវធ្វើរៀងរាល់ ១០ឆ្នាំម្ដង ប៉ុន្តែការងារនេះ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធក៏បានធ្វើជាជំហានៗដែរ។
លោកបន្តថា ស្ថិតិប្រជាពលរដ្ឋខ្មែរ ក្រសួងអាចនឹងប្រកាសជាដំណាក់កាលៗ នៅពេលមន្ត្រីជំនាញមានរបាយការណ៍ផ្លូវការបានត្រឹមត្រូវ។ ជាមួយគ្នានេះស្ថិតិជនអន្តោប្រវេសន៍ ដែលចូលមករស់នៅ និងធ្វើការងារក្នុងប្រទេសកម្ពុជា ក៏ត្រូវបង្ហាញថែមទៀត។
លោក ខៀវ សុភ័គ ឲ្យដឹងបន្ថែមដូច្នេះ៖ «ឲ្យជំនាញរៀបចំដើម្បី ត្រៀមធ្វើការផ្សព្វផ្សាយជាបន្តទៀតរួចហើយ ព្រោះកន្លងមកយើងបានផ្សព្វផ្សាយហើយ ប៉ុន្តែយើងត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ ព្រោះចំនួនមិននៅថេរទេ ជួនកាលឆ្នាំមុនមានប៉ុណ្ណេះ ជួនកាលអាចថយចុះ ឬកើន។ បច្ចុប្បន្នបានណែនាំឲ្យជំនាញរៀបចំរួចហើយ»។
បញ្ហានេះមន្ត្រីសង្គមស៊ីវិល និងគណបក្សប្រឆាំងធ្លាប់បានស្នើឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បង្ហាញស្ថិតិប្រជាពលរដ្ឋខ្មែរ និងស្ថិតិជនអន្តោប្រវេសន៍ ទាំងស្រប និងខុសច្បាប់ ប្រកាសឲ្យដឹងជាសាធារណៈ។
លោក រ៉ុង ឈុន ក្នុងនាមតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កាលពីថ្ងៃទី៨ ខែមករា បានសរសេរលិខិតជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយបង្ហាញស្ថិតិប្រជាពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍ឲ្យពលរដ្ឋ និងភ្ញៀវទេសចរ បានដឹងឲ្យពិតប្រាកដ។
លោកថា ស្ថិតិប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសមានការសន្និដ្ឋានខុសៗគ្នា ដោយអ្នកខ្លះអះអាងថា មានចំនួនជាង ១៣លាននាក់ ឬអ្នកខ្លះទៀតអះអាងថា មានជាង ១៤លាននាក់ ជាចំនួនមិនពិតប្រាកដ។ រីឯស្ថិតិជនអន្តោប្រវេសន៍ទាំងស្រប និងខុសច្បាប់វិញ លោក រ៉ុង ឈុន បានបញ្ជាក់ថា រដ្ឋាភិបាល ឬក្រសួងមហាផ្ទៃ មិនដែលបានបង្ហាញឲ្យដឹងជាសាធារណៈទេកន្លងមក។
លោក រ៉ុង ឈុន៖ «ចង់ឲ្យក្រសួងមហាផ្ទៃបង្ហាញថា មកដល់ថ្ងៃនេះកម្ពុជា មានប្រជាពលរដ្ឋចំនួនប៉ុន្មានហើយ ហើយយើងឲ្យដាក់ប៉ាណូបង្ហាញជាសាធារណៈ ដើម្បីឲ្យអ្នកនយោបាយ មន្ត្រីរាជការ ប៉ូលិស ទាហាន ទាំងអស់បានដឹង និងបង្ហាញឲ្យអ្នកទេសចរបានដឹងថា តើប្រជាពលរដ្ឋខ្មែរមានចំនួនប៉ុន្មាន?»។
មិនខុសគ្នាទេ លោក អ៊ូ ច័ន្ទឫទ្ធិ មន្ត្រីនាំពាក្យ និងជាសមាជិកសភាគណបក្សសិទ្ធិមនុស្សបានឲ្យដឹងថា កន្លងមករូបលោកក្នុងនាមអ្នកតំណាងរាស្ត្រ ធ្លាប់បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហាញស្ថិតិជនអន្តោប្រវេសន៍ ពិសេសជនជាតិវៀតណាម ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែគ្មានការឆ្លើយតប។
លោករិះគន់ថា រដ្ឋាភិបាល ឬក្រសួងមហាផ្ទៃ មិនគួរលាក់លៀមចំពោះស្ថិតិជនអន្តោប្រវេសន៍កំពុងរស់នៅក្នុងប្រទេស កម្ពុជា ជាសាធារណៈទេ ព្រោះអាចនឹងអន្តរាយដល់ប្រទេសកម្ពុជា ទៅថ្ងៃអនាគត។
លោក អ៊ូ ច័ន្ទឫទ្ធិ ឲ្យដឹងបន្ថែម៖ «ប្រជាពលរដ្ឋទូទៅលោកចង់ដឹង ថា តើជនជាតិបរទេសដែលបានចូលសញ្ជាតិខ្មែរមានចំនួនប៉ុន្មាន ហើយអ្នកមករស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា មានចំនួនប៉ុន្មាន? ហើយយើងក៏ចង់ឲ្យរដ្ឋាភិបាលខ្មែរហ្នឹង លោកប្រើប្រាស់ច្បាប់ខ្មែរ ច្បាប់អន្តោប្រវេសន៍ក្នុងការអនុវត្តច្បាប់របស់យើង ដើម្បីចាត់វិធានការចំពោះអ្នកមករស់នៅស្រុកខ្មែរខុសច្បាប់។ យើងឃើញថា កំណើន ជាពិសេសជនជាតិយួន មានចំនួនច្រើនទៅៗក្នុងប្រទេសកម្ពុជា»។
ត្រង់ចំណុចនេះ លោក ខៀវ សុភ័គ បានថ្លែងថា រដ្ឋាភិបាលកំពុងធ្វើការងារនេះដោយយកចិត្តទុកដាក់ ហើយព្រមានថា មន្ត្រីសង្គមស៊ីវិល ឬបក្សប្រឆាំង មិនគួរព្រួយបារម្ភ ឬរង់ចាំតែរិះគន់រដ្ឋាភិបាលនោះទេ។
ស្ថិតិប្រជាពលរដ្ឋខ្មែរដែលក្រសួង ឬស្ថាប័នពាក់ព័ន្ធ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកទៅប្រើប្រាស់ជាផ្លូវការកន្លងមក សរុបមានជាង ១៤លាននាក់។
ប្រមុខដឹកនាំនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ បញ្ញាសាស្រ្ត នៅព្រឹកថ្ងៃទី១៤ ខែមករា បានប្រើប្រាស់ស្ថិតិប្រជាពលរដ្ឋសរុបមានជាង ១៤លាននាក់៖ «ក្រោយរំដោះប្រជាជនយើងនៅជុំវិញជាង ៥លានទេ ឆ្នាំ១៩៧៩ ក្រោយការកាប់សម្លាប់។ ប៉ុន្តែឥឡូវយើងមានជាង ១៤លាននាក់»។
ក្រោយប្រទេសកម្ពុជា បានរំដោះពីរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ ប្រទេសនេះបានធ្វើជំរឿនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួនពីរ លើក។ ជំរឿនលើកទី១ នៅឆ្នាំ១៩៩៨ និងលើកទី២ នៅឆ្នាំ២០០៨ ដោយស្ថិតិចុងក្រោយបង្ហាញថា ចំនួនប្រជាពលរដ្ឋខ្មែរសរុបនៅទូទាំងប្រទេសមានជាង ១៤លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

10 comments:
សូម្បីតែ ចំនួនពលរដ្ឋខ្មែរពិតប្រាកដក៏ពួកក្រុមចោរ
ហារយ មិនបានទាំងដឹងច្បាស់ផង។តាមការសង្កេត
ពលរដ្ឋខ្មែរសុទ្ធសាធពុំមានទៀតទេ ចាប់តាំងពី
យួនផ្ដើមនយោបាយបង្កាត់ពូជសាសន៍មក។
Khmer should not forget 'Dahm Tai Ong'. Vietnamese had burned Khmers alive, by using three-head cooking tea pot for Vietnamese, in Vietnamese language is 'Dahm Tai Ong'.
YOUN/VIETNAMESE all over in Cambodia, almost the entire country full with illegal Vietnamese living freely here in Cambodia.
Get rid of Hun shit,get rid of yuons,Hun shit still in power yuons from hanoi flood in freely.
Indochina is way to go.Prepare your self,Vietnam has been planing since 1953.You can stop these people from prating just like CANCER.Unless you sent 20-30-or40 mussel to hanio.May be you can soul same-problem.
Warning!
If the law of so called Swearing(obscene,vulgar,cursing,defamation)is pass became Law all Khmers people will be in jail Cpp will have to build bigger jail house for khmers people;Here are the reasons;
-Yuon will uses this law to aggravate khmers to swear at them then Cpp hun sen thugs will uses this law to prosecute khmers people.
-Yuon spies will make khmers made and calling them name then Cpp hun sen thugs will put those khmers in jail.Please dont let this stupid law pass,this law only benefit Cpp hun sen Cpp clans and Yuons his boss,they will use this dumb law to put all Khmers people in jail,and bring more yuons from Hanoi to live in khmers land then Yuon will control us like they have done to our sisters/brothers Khmer krom.Remember Cpp is on their side (Yuons)all khmers can't do anything to them(Yuons) obscene law is yuon's law folks! Please stop this dumb law don't let it pass the house of legislators.
Kmenhwatt
នាយគោបាលត្រូវដឹងចំនួនគោរបស់ខ្លួនមានកនម្លុះ
ប៉ុន្មាន អត់កន្លុះប៉ុន្មាន ញីប៉ុន្មាន ឈ្មោលប៉ុន្មាន
គោស្ទាវប៉ុន្មាន គោក្រមុំប៉ុន្មាន បើមិនដឹងសោះ
ហើយគោគេចូលមកទាំងហ្វូងក៏រាប់ថាគោឯងដែរ
នោះពិតជាមនុស្សខ្វាក់ទាំងអស់ ។ ដែលហៅថា
រដ្ឋាភិបាលគឺត្រូវដឹងចំនួនប្រជាជនឯងនិងអ្នកចូល
មកថ្មី។ប្រជាជនខ្មែរគ្រប់គ្នាត្រូវមានអត្តសញ្ញាណ
ប័ណ្ណ មានមួយចំនួនមិនមានទេ ដើរហើរពេញ
នគរមិនមានកាតជាប់នឹងខ្លួន ពេលមានគ្រោះថ្នាក់
មិនដឹងថាមកពីណា នេះមកពីអ្វី ? ទម្រាំយួន
ចូលពេញនគរគ្មានរដ្ឋាភិបាលយកភ្នែកមើលផង
តើស្រុកអី?រដ្ឋាភិបាលអី? អ្នកដឹកនាំជាអ្វី?ជា
មនុស្សឬជាអ្វី? ហាឡើងសុទ្ធតែបិទទ្វារវ៉ៃឆ្កែ
ដូច្នេះអ្នកថាហ្នឹងក៏ដូចគ្នាដែរ ។ ខ្មែរជាម្ចាស់
នគរគួរខ្មែរគ្រប់គ្នាក្រោកឈរតវ៉ាឬប្ដឹងអំពីអ្នក
ដឹកនាំឲ្យជនបរទេសយួនចូលពេញស្រុកនោះ
ក្មានបរទេសណាជួយបានក្រៅពីខ្លួនយើងងើប
នោះទេ ។ សំដីរបស់ខៀវ សុភាក់ (តាមពិនិត្យ
មើលទៅមិនមែនខ្មែរទេ)មារយាទមិនកើតមិនចង់
ឲ្យគេដាស់តឿន ពាក្យដាស់តឿនទៅជាពាក្យ
រិះគន់ មិនយល់មិនស្គាល់ពាក្យខ្មែរផង ពួនសម្ងំ
ធ្វើខ្មែរដែរ ខ្មែរយើងអើយក្រោកឡើង ។
គ្មានយួនម្នាក់់ទេនៅស្រុកខ្មែរ គឺសុទ្ទតែស្មែរ ។ កាលនៅព្រៃនគរ ឈ្មោះ កាព្រឿង មកដល់នាក់លឿង ឈ្មោះបុប្ផា ដល់មកនៅជ្រោយ
ចង្វារ ដូរទៅជា ចន្ធូ ឬ សម្ផស្ស បាត់អស់ទៅហីយ ។ ប៉ុន្មានអាទិត្យមុន សមត្ថកិច្ចចាប់បាន មេជួញដូរគ្រឿងញៀនម្នាក់ ពាក់សក្តិ៥
ទាហានខ្មែរ វាបានដូរឈ្មោះពីណាំ ឡុង ទៅជាកែវ សារឿន ។ មិនងាយរកយួនឃើញអស់ទេ ប្រសិនបើមិនកំចាត់អ្នកឃុបឃិត ការពារយួននោះទេ ។
Hun Sen and Sor Kheng are scare of Vietnamese, Vietnamese can kill all of them easily by many ways, Hun Sen can not do any job which is related to Vietnamese immigration, because this is part of agreement between Hun Sen and Vietcong in 1985 the agreement stated that Hun Sen must allow and take care Vietnamese immigration who are living in Cambodia and Hun Sen must sing to give some land a long the border to Vietnam officially, and Vietnam will protect Hun Sen and look after Hun Sen on power forever
ឲ្យដឹងថាប្រជាពលរដ្ឋខ្មែរទាំងមានប៉ុន្មានលាន?សូម្បីតែកូនខ្លួនមានបួនប្រាំនាក់ក៏មិនដឹងថាកូនរបស់
ខ្លួនឬកូនយួនមានប៉ុន្មានផងហ្នឹង???
Yuons flood into cambodia freely
easily and hun sen never care and talk as it never talk about any complaints of the khmer people
who lose lands of ricefields
at the border.if uncontrolled
5 or ten years or more ,we will see
much difference from now that
we are still majority.But don't forget they(yuons)once came to
cambodia,will never go back to their country.
Post a Comment