Tuesday, January 15, 2013

ក្រសួង​មហាផ្ទៃ​ត្រៀម​បង្ហាញ​ស្ថិតិ​ជន​ជាតិ​ខ្មែរ​និង​ជនអន្តោប្រវេសន៍

លោក រ៉ុង ឈុន៖ «ចង់​ឲ្យ​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា មក​ដល់​ថ្ងៃ​នេះ​កម្ពុជា មាន​ប្រជាពលរដ្ឋ​ចំនួន​ប៉ុន្មាន​ហើយ ហើយ​យើង​ឲ្យ​ដាក់​ប៉ាណូ​បង្ហាញ​ជា​សាធារណៈ ដើម្បី​ឲ្យ​អ្នក​នយោបាយ មន្ត្រី​រាជការ ប៉ូលិស ទាហាន ទាំង​អស់​បាន​ដឹង និង​បង្ហាញ​ឲ្យ​អ្នក​ទេសចរ​បាន​ដឹង​ថា តើ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ចំនួន​ប៉ុន្មាន?»។ 

http://www.youtube.com/watch?v=aRQEOBq7hvE&feature=youtu.be
មន្ត្រី​​ឲ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ កំពុង​ប្រមូល​ស្ថិតិ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​អន្តោប្រវេសន៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ប្រកាស​ជា​សាធារណៈ។
ការ​អះអាង​នេះ ស្រប​ពេល​មាន​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទទូច​ចង់​ដឹង​ពី​ស្ថិតិ​របស់​ប្រជាពលរដ្ឋ​ ខ្មែរ និង​ជនអន្តោប្រវេសន៍ ដែល​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា។

លោក ​ឧត្ដមសេនីយ៍​ឯក ខៀវ សុភ័គ មន្ត្រី​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ក្រសួង​បាន​ទទួល​លិខិត​ស្នើ​បង្ហាញ​​ស្ថិតិ​ជនអន្តោប្រវេសន៍ និង​ប្រជាពលរដ្ឋ​ខ្មែរ​របស់​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​ ស្នើ​បំភ្លឺ​បញ្ហា​នេះ​រួច​ហើយ។ លោក​ថា ស្ថិតិ ឬ​ជំរឿន​ប្រជាពលរដ្ឋ​នេះ រដ្ឋាភិបាល​ត្រូវ​ធ្វើ​រៀងរាល់ ១០​ឆ្នាំ​ម្ដង ប៉ុន្តែ​ការងារ​នេះ ក្រសួង​​​មហា​ផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​បាន​ធ្វើ​ជា​ជំហានៗ​ដែរ។
លោក​បន្ត​ថា ស្ថិតិ​ប្រជាពលរដ្ឋ​ខ្មែរ ក្រសួង​អាច​នឹង​ប្រកាស​ជា​ដំណាក់កាលៗ នៅ​ពេល​មន្ត្រី​ជំនាញ​មាន​របាយ​ការណ៍​ផ្លូវ​ការ​បាន​ត្រឹមត្រូវ។ ជាមួយ​គ្នា​នេះ​ស្ថិតិ​ជនអន្តោប្រវេសន៍ ដែល​ចូល​មក​រស់​នៅ និង​ធ្វើ​ការងារ​ក្នុង​ប្រទេស​កម្ពុជា ក៏​ត្រូវ​បង្ហាញ​ថែម​ទៀត។
លោក ខៀវ សុភ័គ ឲ្យ​ដឹង​បន្ថែម​ដូច្នេះ៖ «ឲ្យ​ជំនាញ​រៀបចំ​ដើម្បី​ ត្រៀម​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​បន្ត​ទៀត​រួច​ហើយ ព្រោះ​កន្លង​មក​យើង​បាន​ផ្សព្វផ្សាយ​ហើយ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ឡើង​វិញ ព្រោះ​ចំនួន​មិន​នៅ​ថេរ​ទេ ជួន​កាល​ឆ្នាំ​មុន​មាន​ប៉ុណ្ណេះ ជួន​កាល​អាច​ថយ​ចុះ ឬ​កើន។ បច្ចុប្បន្ន​បាន​ណែនាំ​ឲ្យ​ជំនាញ​រៀបចំ​រួច​ហើយ»
បញ្ហា​នេះ​មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​ធ្លាប់​បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ បង្ហាញ​ស្ថិតិ​ប្រជាពលរដ្ឋ​​ខ្មែរ និង​ស្ថិតិ​ជនអន្តោប្រវេសន៍ ទាំង​ស្រប និង​ខុស​ច្បាប់ ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ។
លោក រ៉ុង ឈុន ក្នុង​នាម​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា បាន​សរសេរ​លិខិត​ជូន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ជួយ​​​​បង្ហាញ​ស្ថិតិ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនអន្តោប្រវេសន៍​ឲ្យ​ពលរដ្ឋ និង​​ភ្ញៀវ​ទេសចរ បាន​ដឹង​ឲ្យ​ពិត​ប្រាកដ។
លោក​ថា ស្ថិតិ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​​ប្រទេស​មាន​ការ​សន្និដ្ឋាន​ខុសៗ​គ្នា ដោយ​​អ្នក​ខ្លះ​អះអាង​ថា មាន​ចំនួន​ជាង ១៣​លាន​នាក់ ឬ​អ្នក​ខ្លះ​ទៀត​អះ​អាង​ថា មាន​​ជាង ១៤​​លាន​នាក់ ជា​ចំនួន​មិន​ពិត​ប្រាកដ។ រីឯ​ស្ថិតិ​ជនអន្តោប្រវេសន៍​ទាំង​ស្រប និង​ខុស​ច្បាប់​វិញ លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា រដ្ឋាភិបាល ឬ​ក្រសួង​មហាផ្ទៃ មិន​ដែល​បាន​បង្ហាញ​ឲ្យ​ដឹង​ជា​សាធារណៈ​ទេ​កន្លង​មក។
លោក រ៉ុង ឈុន៖ «ចង់​ឲ្យ​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា មក​ដល់​ថ្ងៃ​នេះ​កម្ពុជា មាន​ប្រជាពលរដ្ឋ​ចំនួន​ប៉ុន្មាន​ហើយ ហើយ​យើង​ឲ្យ​ដាក់​ប៉ាណូ​បង្ហាញ​ជា​សាធារណៈ ដើម្បី​ឲ្យ​អ្នក​នយោបាយ មន្ត្រី​រាជការ ប៉ូលិស ទាហាន ទាំង​អស់​បាន​ដឹង និង​បង្ហាញ​ឲ្យ​អ្នក​ទេសចរ​បាន​ដឹង​ថា តើ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ចំនួន​ប៉ុន្មាន?»
មិន​ខុស​គ្នា​ទេ លោក អ៊ូ ច័ន្ទឫទ្ធិ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា កន្លង​មក​​​​រូប​លោក​ក្នុង​នាម​អ្នក​តំណាងរាស្ត្រ ធ្លាប់​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បង្ហាញ​ស្ថិតិ​​​ជនអន្តោប្រវេសន៍ ពិសេស​​ជនជាតិ​វៀតណាម ដែល​ចូល​មក​រស់​នៅ​​ក្នុង​ប្រទេស​​​កម្ពុជា ប៉ុន្តែ​គ្មាន​ការ​​ឆ្លើយ​តប។
លោក​រិះគន់​ថា រដ្ឋាភិបាល ឬ​ក្រសួង​មហាផ្ទៃ មិន​គួរ​លាក់លៀម​ចំពោះ​ស្ថិតិ​ជនអន្តោប្រវេសន៍​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ កម្ពុជា ជា​សាធារណៈ​ទេ ព្រោះ​អាច​នឹង​អន្តរាយ​ដល់​ប្រទេស​កម្ពុជា ទៅ​ថ្ងៃ​អនាគត។
លោក អ៊ូ ច័ន្ទឫទ្ធិ ឲ្យ​ដឹង​បន្ថែម៖ «ប្រជាពលរដ្ឋ​ទូទៅ​លោក​ចង់​ដឹង​ ថា តើ​ជនជាតិ​បរទេស​ដែល​បាន​ចូល​សញ្ជាតិ​ខ្មែរ​មាន​ចំនួន​ប៉ុន្មាន ហើយ​អ្នក​មក​រស់​នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ប៉ុន្មាន? ហើយ​យើង​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ហ្នឹង លោក​ប្រើប្រាស់​ច្បាប់​ខ្មែរ ច្បាប់​អន្តោប្រវេសន៍​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​យើង ដើម្បី​ចាត់​វិធានការ​ចំពោះ​អ្នក​មក​រស់​នៅ​ស្រុក​ខ្មែរ​ខុស​ច្បាប់។ យើង​ឃើញ​ថា កំណើន ជា​ពិសេស​ជនជាតិ​យួន មាន​ចំនួន​ច្រើន​ទៅៗ​ក្នុង​ប្រទេស​កម្ពុជា»
ត្រង់​ចំណុច​នេះ លោក ខៀវ សុភ័គ បាន​ថ្លែង​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ការងារ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ព្រមាន​ថា មន្ត្រី​សង្គម​ស៊ីវិល ឬ​បក្ស​​ប្រឆាំង មិន​គួរ​ព្រួយ​បារម្ភ ឬ​រង់ចាំ​តែ​រិះគន់​រដ្ឋាភិបាល​នោះ​ទេ។
ស្ថិតិ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​យក​ទៅ​ប្រើ​ប្រាស់​ជា​ផ្លូវការ​កន្លង​មក សរុប​មាន​ជាង ១៤​លាន​​នាក់។
ប្រមុខ​ដឹកនាំ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ បញ្ញាសាស្រ្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា បាន​ប្រើប្រាស់​ស្ថិតិ​ប្រជាពលរដ្ឋ​សរុប​មាន​ជាង ១៤​លាន​នាក់៖ «ក្រោយ​រំដោះ​ប្រជាជន​យើង​នៅ​ជុំវិញ​ជាង ៥​លាន​ទេ ឆ្នាំ​១៩៧៩ ក្រោយ​ការ​កាប់​សម្លាប់។ ប៉ុន្តែ​ឥឡូវ​យើង​មាន​ជាង ១៤​លាន​នាក់»
ក្រោយ​ប្រទេស​កម្ពុជា បាន​រំដោះ​ពី​របប​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៩ ប្រទេស​នេះ​បាន​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​​បាន​ចំនួន​ពីរ​ លើក។ ជំរឿន​លើក​ទី​១ នៅ​ឆ្នាំ​១៩៩៨ និង​លើក​ទី​២ នៅ​ឆ្នាំ​២០០៨ ដោយ​ស្ថិតិ​ចុង​ក្រោយ​​បង្ហាញ​ថា ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ជាង ១៤​លាន​នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

10 comments:

Anonymous said...

សូម្បីតែ ចំនួនពលរដ្ឋខ្មែរពិតប្រាកដក៏ពួកក្រុមចោរ
ហារយ មិនបានទាំងដឹងច្បាស់ផង។តាមការសង្កេត
ពលរដ្ឋខ្មែរសុទ្ធសាធពុំមានទៀតទេ ចាប់តាំងពី
យួនផ្ដើមនយោបាយបង្កាត់ពូជសាសន៍មក។

Anonymous said...

Khmer should not forget 'Dahm Tai Ong'. Vietnamese had burned Khmers alive, by using three-head cooking tea pot for Vietnamese, in Vietnamese language is 'Dahm Tai Ong'.

YOUN/VIETNAMESE all over in Cambodia, almost the entire country full with illegal Vietnamese living freely here in Cambodia.

Anonymous said...

Get rid of Hun shit,get rid of yuons,Hun shit still in power yuons from hanoi flood in freely.

Anonymous said...

Indochina is way to go.Prepare your self,Vietnam has been planing since 1953.You can stop these people from prating just like CANCER.Unless you sent 20-30-or40 mussel to hanio.May be you can soul same-problem.

Anonymous said...

Warning!
If the law of so called Swearing(obscene,vulgar,cursing,defamation)is pass became Law all Khmers people will be in jail Cpp will have to build bigger jail house for khmers people;Here are the reasons;
-Yuon will uses this law to aggravate khmers to swear at them then Cpp hun sen thugs will uses this law to prosecute khmers people.
-Yuon spies will make khmers made and calling them name then Cpp hun sen thugs will put those khmers in jail.Please dont let this stupid law pass,this law only benefit Cpp hun sen Cpp clans and Yuons his boss,they will use this dumb law to put all Khmers people in jail,and bring more yuons from Hanoi to live in khmers land then Yuon will control us like they have done to our sisters/brothers Khmer krom.Remember Cpp is on their side (Yuons)all khmers can't do anything to them(Yuons) obscene law is yuon's law folks! Please stop this dumb law don't let it pass the house of legislators.

Kmenhwatt

Anonymous said...

នាយគោបាលត្រូវដឹងចំនួនគោរបស់ខ្លួនមានកនម្លុះ
ប៉ុន្មាន អត់កន្លុះប៉ុន្មាន ញីប៉ុន្មាន ឈ្មោលប៉ុន្មាន
គោស្ទាវប៉ុន្មាន គោក្រមុំប៉ុន្មាន បើមិនដឹងសោះ
ហើយគោគេចូលមកទាំងហ្វូងក៏រាប់ថាគោឯងដែរ
នោះពិតជាមនុស្សខ្វាក់ទាំងអស់ ។ ដែលហៅថា
រដ្ឋាភិបាលគឺត្រូវដឹងចំនួនប្រជាជនឯងនិងអ្នកចូល
មកថ្មី។​ប្រជាជនខ្មែរគ្រប់គ្នាត្រូវមានអត្តសញ្ញាណ
ប័ណ្ណ មានមួយចំនួនមិនមានទេ ដើរហើរពេញ
នគរមិនមានកាតជាប់នឹងខ្លួន ពេលមានគ្រោះថ្នាក់
មិនដឹងថាមកពីណា នេះមកពីអ្វី ? ទម្រាំយួន
ចូលពេញនគរគ្មានរដ្ឋាភិបាលយកភ្នែកមើលផង
តើស្រុកអី?រដ្ឋាភិបាលអី?​ អ្នកដឹកនាំជាអ្វី?ជា
មនុស្សឬជាអ្វី? ហាឡើងសុទ្ធតែបិទទ្វារវ៉ៃឆ្កែ
ដូច្នេះអ្នកថាហ្នឹងក៏ដូចគ្នាដែរ ។​ ខ្មែរជាម្ចាស់
នគរគួរខ្មែរគ្រប់គ្នាក្រោកឈរតវ៉ាឬប្ដឹងអំពីអ្នក
ដឹកនាំឲ្យជនបរទេសយួនចូលពេញស្រុកនោះ
ក្មានបរទេសណាជួយបានក្រៅពីខ្លួនយើងងើប
នោះទេ ។ សំដីរបស់ខៀវ សុភាក់ (តាមពិនិត្យ
មើលទៅមិនមែនខ្មែរទេ)មារយាទមិនកើតមិនចង់
ឲ្យគេដាស់តឿន ពាក្យដាស់តឿនទៅជាពាក្យ
រិះគន់ មិនយល់មិនស្គាល់ពាក្យខ្មែរផង ពួនសម្ងំ
ធ្វើខ្មែរដែរ ខ្មែរយើងអើយក្រោកឡើង ។

Anonymous said...

គ្មានយួនម្នាក់់ទេនៅស្រុកខ្មែរ គឺសុទ្ទតែស្មែរ ។ កាលនៅព្រៃនគរ ឈ្មោះ កាព្រឿង មកដល់នាក់លឿង ឈ្មោះបុប្ផា ដល់មកនៅជ្រោយ
ចង្វារ ដូរទៅជា ចន្ធូ ឬ សម្ផស្ស បាត់អស់ទៅហីយ ។ ប៉ុន្មានអាទិត្យមុន សមត្ថកិច្ចចាប់បាន មេជួញដូរគ្រឿងញៀនម្នាក់ ពាក់សក្តិ៥
ទាហានខ្មែរ វាបានដូរឈ្មោះពីណាំ ឡុង ទៅជាកែវ សារឿន ។ មិនងាយរកយួនឃើញអស់ទេ ប្រសិនបើមិនកំចាត់អ្នកឃុបឃិត ការពារយួននោះទេ ។

Anonymous said...

Hun Sen and Sor Kheng are scare of Vietnamese, Vietnamese can kill all of them easily by many ways, Hun Sen can not do any job which is related to Vietnamese immigration, because this is part of agreement between Hun Sen and Vietcong in 1985 the agreement stated that Hun Sen must allow and take care Vietnamese immigration who are living in Cambodia and Hun Sen must sing to give some land a long the border to Vietnam officially, and Vietnam will protect Hun Sen and look after Hun Sen on power forever

Anonymous said...

ឲ្យដឹងថាប្រជាពលរដ្ឋខ្មែរទាំងមានប៉ុន្មានលាន?សូម្បីតែកូនខ្លួនមានបួនប្រាំនាក់ក៏មិនដឹងថាកូនរបស់
ខ្លួនឬកូនយួនមានប៉ុន្មានផងហ្នឹង???

Anonymous said...

Yuons flood into cambodia freely
easily and hun sen never care and talk as it never talk about any complaints of the khmer people
who lose lands of ricefields
at the border.if uncontrolled
5 or ten years or more ,we will see
much difference from now that
we are still majority.But don't forget they(yuons)once came to
cambodia,will never go back to their country.