កាន់ វីរៈ
The Phnom Penh Post
គោរពជូនលោកការីនិពន្ធ
លោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ ជាស្អី? ហើយលោក វរៈស៊ុមខ្វាមឃីត និង អ្នកស្រីណាទ្រីពីប៉ាតាណាប៉ៃប៊ូន គឺជាស្អី ?
លោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ ជាស្អី? ហើយលោក វរៈស៊ុមខ្វាមឃីត និង អ្នកស្រីណាទ្រីពីប៉ាតាណាប៉ៃប៊ូន គឺជាស្អី ?
តើហេតុនិងផលសមឬទេ? នៅពេលដែលមន្ត្រីរដ្ឋាភិបាល អះអាងថា ចារបុរសនិងចារនារីជនជាតិបរទេ ស ដែលមានទោសពីបទធ្វើចារកម្ម ត្រូវបានលើកលែង និងបន្ធូរបន្ថយទោសព្រោះតែ ហេតុផលមនុស្សធម៌ ក្នុងពេលខ្មែរគ្នា ឯង បែរជាពុំមានវាសនាបានទទួល នូវពាក្យថា មនុស្សធម៌ពីប្រមុខរដ្ឋាភិបា លដែលជាខ្មែរគ្នាឯងនោះ!
បើប្រៀប ធៀបរវាងលោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ ដែលជាខ្មែរ ជាមួយលោក វរៈស៊ុមខ្វាមឃីត និងអ្នកស្រី ណាទ្រីពីប៉ាតាណា ប៉ៃប៊ូន ដែលជាជនជាតិបរទេស មួយណាគ្រោះថ្នាក់ដល់ប្រទេសជា តិជាង? តើខ្មែរដែលធ្វើអ្វីព្រោះ តែបារម្ភពីបញ្ហាជាតិ និងមិនដែលមានប្រវត្តិលក់ ជាតិឲ្យជាតិដទៃ ពិតជាមានគ្រោះថ្នាក់ចំពោះ ជាតិ ជាងជនជាតិថៃ ដែលមកធ្វើចារកម្មដើម្បីប្ រយោជន៍ជាតិគេមែនទេ?តើប្រា កដទេថា ព្រះវិញ្ញាណក្ខន្ធរបស់អតី តព្រះមហាវីរក្សត្រ នឹងសព្វព្រះរាជហឫទ័យនៅពេ លដែល ព្រះវិញ្ញាណក្ខន្ធព្រះអង្គ ដឹងថា ជនជាតិបរទេសដែលមកធ្វើចា រកម្មនៅស្រុកខ្មែរដែលអាច បង្កគ្រោះ ថ្នាក់ដល់ជាតិខ្មែរបែរជា រួចខ្លួន ឯជនជាតិខ្មែរគ្នាឯងដែលមិ នបង្កគ្រោះថ្នាក់ដល់ជាតិ បែរជាមិនរួចខ្លួននោះ?
មន្ត្រីរដ្ឋាភិបាលអះអាងថា ការលើកលែង និងបន្ធូរបន្ថយទោសឲ្យជនជា តិថៃ វរៈស៊ុមខ្វាមឃីត និងណាទ្រីពីប៉ាតាណាប៉ៃប៊ូន ក្រៅពីហេតុផលមនុស្សធម៌ គឺដោយសារជនបរទេសទាំងពីរ នាក់នេះ បានជាប់ទោស២ភាគ៣ រួចហើយ និងមិនកំពុងស្ថិតនៅក្នុង ដំណើរក្តីតុលាការ។ ប៉ុន្តែបើយោងតាមការវិនិច្ ឆ័យ លោកស្រី ណាទ្រី ពីប៉ាតាណាប៉ៃប៊ូន ត្រូវបានកាត់ឲ្យមានទោសចំ នួន៦ ឆ្នាំ បើគិតរយៈពេលដែលជនទាំងពីរ នាក់ត្រូវបានចាប់ខ្លួននៅ ក្នុងខែធ្នូ ឆ្នាំ ២០១០ ឃើញថា ទាំង វរៈស៊ុមខ្វាមឃីត និង ណាទ្រីពីប៉ាតាណាប៉ៃប៊ូន ទើបតែជាប់ឃុំបានចំនួន ២ឆ្នាំនិងប៉ុន្មានថ្ងៃតែ ប៉ុណ្ណោះ គឺស្មើនឹង១ភាគ៣ នៃទោសដែលត្រូវជាប់ ហេតុនេះមិនទាន់គ្រប់ចំនួន ២ភាគ៣ នៃទោសដូចដែលមន្ត្រីរដ្ឋាភិ បាលបានអះអាងនោះទេ ។
ការ ស្នើ (ស្មើនឹងបញ្ជា) ឲ្យក្រសួងយុត្តិធម៌ពិចារណា ការដោះលែងជនជ្រុលនិយមជាតិ ថៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា គឺជាភស្តុតាងគ្រប់គ្រាន់ណា ស់ ដើម្បីបញ្ជាក់ថា រដ្ឋាភិបាលមានអំណាច លើតុលាការបើទោះបីជារដ្ឋា ភិបាលបដិសេធម្តងហើយម្តងទៀ តថា ខ្លួនមិនអាចជ្រៀតជ្រែកកិច្ ចការផ្ទៃក្នុងតុលាការក៏ដោ យ ហើយនេះ ជាលើកទី ២ ហើយបន្ទាប់ពីលើកទី១ នៅក្នុងឆ្នាំ២០០៩ ដែលរដ្ឋាភិបាលបានស្នើព្រះ មហាក្សត្រ ព្រះរាជទានលើកលែងទោសឲ្យ ជនចារកម្មជាតិថៃឈ្មោះ ស៊ីវ៉ារាក់ ចូទិពង្ស ដែលជាប់ពន្ធនាគារត្រឹមតែ១១ ថ្ងៃ ក្នុងរយៈពេលនៃ ទោស៧ឆ្នាំនោះ។
ការ ចចេសដាក់ទោសខ្មែរគ្នាឯង ដែលមិនបង្កគ្រោះថ្នាក់ចំពោ ះជាតិ និងការលើកលែងទោសឲ្យពួកចា រកម្មថៃគឺដើម្បីបន្ថយទម្ ងន់នៃបញ្ហា នៅក្នុងប្រទេសថៃឲ្យលោកស្ រី យីងឡាក់ ស៊ីណាវ៉ាត្រា ប្អូនអតីតនាយករដ្ឋមន្ត្រី ថៃ ថាក់ស៊ីន ព្រោះដោយសារតែការទទួលគំនា បពីពួកអាវលឿង វាបង្ហាញឲ្យឃើញថាសម្តេចនា យករដ្ឋមន្ត្រីខ្មែរ យកចិត្តទុកដាក់ ព្រួយបារម្ភណាស់ពីសុខទុក្ខ និងវាសនារបស់ប្រទេសថៃ វាផ្ទុយពីខ្មែរ ដែលសម្តេចនាយករដ្ឋមន្ត្រី មិនសូវរវីរវល់ ឬក៏ទង្វើរបស់រដ្ឋាភិបាល គឺដើម្បីជាថ្នូរនឹងសុវត្ថិភាពរបស់ប្រទេសខ្មែរ?ឬក៏ ដើម្បីទទួលបានការយោគយល់ពី ពួកអាវលឿង?
ថៃ សរសើរនាយករដ្ឋមន្ត្រីខ្មែ រដែលបានជួយដោះទុក្ខឲ្យប្រទេសថៃមួយ គ្រា ក្នុងពេលដែលនាយករដ្ឋមន្ត្ រីខ្មែរ សុខចិត្តទទួលការរិះគន់ ពីប្រជាជនខ្មែរ និងសហគមន៍អន្តរជាតិ ចំពោះករណី លោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ។ កម្ពុជា គឺជាប្រទេសមានអធិបតេយ្យ គ្មាននរណា ឬបរទេសណាអាចមកបង្គាប់បញ្ ជាបានទេ ប៉ុន្តែបើប្រទេសថៃ ឬវៀតណាម អាច មិនបាច់បង្គាប់ បញ្ជាក៏ព្រមដែរ គឺដើម្បីសម្តែងភក្តីភាព ឬឆន្ទៈល្អក្នុងនាមជាប្រទេ សជិតខាង? តើការដោះលែង និងបម្រុងដោះលែងលើចារកម្ម ថៃទាំងពីរនាក់ នឹងបញ្ចប់នូវទំនោរជាតិនិ យមជ្រុលរបស់ពួកអាវលឿងទេ? ឬក៏នាយករដ្ឋមន្ត្រីខ្មែរ នឹងត្រូវលះបង់អ្វីមួយទៀត នៅពេលខាងមុខ(ការបកស្រាយ សាលក្រមតុលាការអន្តរជាតិនា ខែមេសា)?
ជា ការពិត ទង្វើរបស់សម្តេចនាយករដ្ឋ មន្ត្រី ហ៊ុន សែន ក្នុងការដោះលែង ឬបម្រុងដោះលែងនូវចារកម្ម ថៃទាំងពីរនាក់នេះ គឺជាកាយវិការមនុស្សធម៌ និងជាឆន្ទៈល្អរបស់កម្ពុជា ជាមួយប្រទេសជិតខាង ដែលធ្លាប់ស្អប់ខ្មែរ និងធ្វើបាបខ្មែរនេះ ប៉ុន្តែតើវាពិតជាលំបាកណាស់ ឬប្រសិនបើសម្តេចនាយករដ្ឋ មន្ត្រី សម្តែងកាយវិការល្អបែបនេះ ចំពោះលោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ នោះ? ខ្ញុំជឿថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រាកដជាទទួលបានការគោ រពនិងស្រឡាញ់កាន់តែច្រើន ថែមទៀត ពីសំណាក់ប្រជាជនខ្មែរនិងពី សហគមន៍អន្តរជាតិ ប្រសិនបើសម្តេចលើកលែងនិង អនុគ្រោះឲ្យខ្មែរទាំងពីររូ ប នោះ។ អំពើល្អ និងការអនុគ្រោះរបស់សម្តេច នាយករដ្ឋមន្ត្រីប្រសិនបើពុ ំបានទទួល ការគោរព ឬដឹងគុណពីបុគ្គលនោះ ក៏ប្រជាជនខ្មែរ ដឹង និងចងចាំជានិច្ចដែរ៕
ដោយ កាន់ វីរៈ
7 comments:
Hun Sen is above the law. He can do whatever he wants. He faces death panelty already in the eyes of many patriots because he is a traitor, a liar, killer, and Khmer blood sucker. He cares about Youn and Siam but not Khmer.
Chheam Khmer
គួរឱ្យខ្ពើមរអើមណាស់ អាតុលាការអាយ៉ងកាត់ក្ដី
តាមតែបញ្ជារបស់យួន និង សៀម។
There is ZERO demoCRAZY in Nambodia!
we need destroy this one of government hunsen are a traitor cut land to yuon, allowed youn enter illegally country,killed khmer people,rob citizen's land,cut and destroyed the forest,destroyed the natural resources,we need to be change leader and arrest hunsen contence on the law.
សីហនុក៏បានដោះលែងយៀកកុង ដែលទាហានខ្មែរចាប់បាន ហើយក៏បាញ់ខ្មែរស្នេហាជាតិឈ្មោះព្រាប អុិន សៅង៉ុយ មធុរ៉ា .... សំនួរអ្នកនិពន្ធថាតើវិញ្ញាណក្ខន្ធស្តេចតាស្ងប់ឬអត់ ? - ស្មានមិនត្រូវ ?
រឿងនេះមិនមែនជាបញ្ហាជនជាតិ បរទេសឬជនជាតិខ្មែរនោះទេ ឲតែអ្នកដឹកនាំខ្មែរយល់ថាអ្នកណាមួយដែលអាចធ្វើឲគេបាត់បង់អំណាច
គេចាត់ការអ្នកនោះភ្លាម ។ ស្តេចតា ប៉ុល ពត ហុ៊ន សែន កន្លងមកបានសម្លាប់ខ្មែរ ដោយយកលេះស្នេហាជាតិ ឬ ការពារជាតិ
តាមពិតគឺ ដើម្បីការពារអំណាចខ្លួនទាំងអស់ ។
Friends/blood relative-khmers innocent putting in jail while enemy let them free,what's a dumb numb skul's primitive jungle-monky Sen! Wow! Blood doesn't thicker than water after all under Yuon slave hun sen,thugs/thieves,murderers/landgrabbers/robbers/or enemies or even spies are free to commit more crime against khmers/ nation while compatriots like Sam rainsy and Mam Sonondo land activists Yorm Bopha jailed for long period of time! What's a dumb primate monky Hun sen is...
Yobal Khmer
វិញ្ញាណក្ខ័ន្ធ ស្តេចតាប្រាកដជារីករាយ សសើរហុ៊ន សែនទៀតផង ព្រោះនេះជាស្ទីលនយោបាយរបស់សម្តេចតា : កំចាត់គូបដិបក្ខ ។
របបប្រជាធិបតេយ្យ ពហុបក្ស បានចាប់កំណើតនៅក្នុងស្រុកខ្មែរតាំងពីឆ្នាំ១៩៤៦ម្លេះ តែមិនត្រូវបានស្តេចតា ស្វាគមន៍ទេ កាលណោះ
ព្រោះធម្មនុញ្ញក្សត្រគ្មានអំណាចទេ តាមការចែងនៃរាជរដ្ឋធម្មនុញ្ញ ។ ស្តេចតាក៏កើតគំនិតដាក់រាជ្យសម្បត្តិ ធ្វើជារាស្ត្រផង ស្តេចផង
បង្កើតគណបក្ស សង្គមរាស្ត្រនិយម ដោយមានការជ្រោមជ្រែងពីជនផ្តាច់ការដ៏កំពូលម្នាក់ឈ្មោះ សម សារី ( បិតា លោកសម រង្សី ) ។
បក្សសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់ស្តេចតា បានប្រើកម្លាំងប៉ូលីស និងយុវជនស្មគ្រចិត្ត កំចាត់បក្សដទៃឲវិនាសបាត់អស់ ។ កម្ពុជាក៏ធ្លាក់ក្នុងរបបផ្តាច់ការ ស្តេចតាក្លាយជាអទិទេព អ្នកណារិះគន់នយោបាយស្តេចតា ត្រូវបានប៉ូលីសចាប់ លាបពណ៌ជា ខ្មែរក្រហម
ខ្មែរខៀវ ខ្មែរ ស ខ្មែរសុីជំពូ យកទៅដាក់គុក ឬ បាញ់សម្លាប់ចោល មិនបាច់តុលាការកាត់ទោស ...។
ក្រោយថ្ងៃ២៣ តុលា ១៩៩១ ខ្មែរបានស្គាល់រសជាតិសេរី ពហុបក្សឡើងវិញ បុ៉ន្តែក្រោយពីបោះឆ្នោតត្រួតពិនិត្យដោយអុ៊នតាក់ ស្តេចតា
ចង់យកគុណសម្បត្តិតែម្នាក់ឯង ដេញអុ៊នតាក់ដែលបេសកកម្មពុំទាន់ចប់ ប្រគល់អំណាចឲអ្នកចាញ់ឆ្នោត ហុ៊ន សែន ទើបមានរបបសព្វ
ថ្ងៃដែលជាកេរ្ត៍ដំណែល ស្តេចតា ។ របបប្រជាធិបតេយ្យ សេរី ពហុបក្ស កំពុងតែឈានទៅ ការរលាយសាបសូន្យ គឺមានតែបក្ស១ដែល
ខ្លាំង ហើយត្រូវ ។ បក្សដទៃដែលចង់រកសុី ស្រុកខ្មែរ ត្រូវនៅក្រោមក្លៀក ស្តាប់បក្សប្រជាជន ដូច បក្សហុិនសុីបុិច ទើបរួចខ្លួន ។
ហុ៊ន សែន និងស្តេចតា គឺដូចគ្នា : កំចាត់តែអ្នកប្រឆាំង
ឯអាពតវិញ អ្នកមិនប្រឆាំង ដូចជាកូនក្មេង ជាដើម ក៏វាកំចាត់ដែរ ។
បូកសារុបទៅ អ្នកដឹកនាំខ្មែរ ស្រឡាញ់អំណាចជាងជាតិខ្លួន និង ជីវិតខ្លួន សុខចិត្តធ្វើខ្ញុំបរទេសឲតែគេជួយដណ្តើម ឬ ការពារអំណាច
ខ្លួន អស់ទឹក អស់ដី ក៏សុខចិត្តដែរ ។
Post a Comment