Wednesday, January 16, 2013

ការ​ដោះ​លែង​ចារកម្ម​ថៃ​ជា​ការ​បញ្ចប់​ទំនោរ​ជាតិ​និយម​ឬ​ចុះ​ញ៉ម?

Wednesday, 16 January 2013
កាន់ វីរៈ
The Phnom Penh Post


គោរព​ជូនលោក​ការី​និពន្ធ
 
លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ ជាស្អី? ហើយ​លោក វរៈស៊ុមខ្វាមឃីត និង អ្នក​ស្រី​ណាទ្រីពីប៉ាតាណាប៉ៃប៊ូន គឺជា​ស្អី ?

តើហេតុនិងផល​សមឬ​ទេ? នៅ​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល ​អះអាង​ថា ចារបុរសនិងចារនារីជន​ជាតិ​បរទេស​ ដែល​មាន​ទោស​ពី​បទ​ធ្វើ​ចារកម្ម ត្រូវ​បាន​លើក​លែង និង​បន្ធូរ​បន្ថយ​ទោស​ព្រោះ​តែ​ហេតុផល​មនុស្ស​ធម៌ ក្នុង​ពេល​ខ្មែរ​គ្នា ឯង​ បែរ​ជា​ពុំ​មាន​វាសនា​បាន​ទទួល​នូវ​ពាក្យ​ថា មនុស្ស​ធម៌​ពី​ប្រមុខ​រដ្ឋាភិបាល​ដែល​ជា​ខ្មែរ​គ្នា​ឯង​នោះ​!

បើ​ប្រៀប ធៀប​រវាង​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ ដែល​ជា​ខ្មែរ ជា​មួយ​លោក វរៈស៊ុមខ្វាមឃីត និង​អ្នក​ស្រី​ ណា​ទ្រីពីប៉ាតាណា ប៉ៃប៊ូន ដែល​ជា​ជនជាតិ​បរទេស មួយ​ណា​គ្រោះ​ថ្នាក់ដល់ប្រទេសជាតិ​ជាង? តើ​ខ្មែរ​ដែល​ធ្វើ​អ្វី​ព្រោះ​តែ​បារម្ភ​ពី​បញ្ហា​ជាតិ និង​មិន​ដែល​មាន​ប្រវត្តិ​លក់​ជាតិ​ឲ្យ​ជាតិ​ដទៃ ពិត​ជា​មាន​គ្រោះ​ថ្នាក់​ចំពោះ​ជាតិ ជាង​ជន​ជាតិ​ថៃ ដែល​មក​ធ្វើ​ចារកម្ម​ដើម្បី​ប្រយោជន៍​ជាតិ​គេ​មែន​ទេ​?តើ​ប្រាកដ​ទេ​ថា ​ព្រះ​វិញ្ញាណ​ក្ខន្ធ​របស់​អតីត​ព្រះ​មហាវីរក្សត្រ​ នឹង​សព្វ​ព្រះ​រាជ​ហឫទ័យ​នៅ​ពេល​ដែល ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​អង្គ​ដឹង​ថា ជន​ជាតិ​បរទេស​ដែល​មក​ធ្វើ​ចារកម្ម​នៅ​ស្រុក​ខ្មែរ​ដែល​អាច​បង្ក​គ្រោះ​ ថ្នាក់​ដល់​ជាតិ​ខ្មែរ​បែ​រជា​រួច​ខ្លួន​ ឯ​ជន​ជាតិ​ខ្មែរ​គ្នា​ឯង​ដែល​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​ជាតិ បែរ​ជា​មិន​រួច​ខ្លួន​នោះ?


មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ការ​លើក​លែង និង​បន្ធូរ​បន្ថយ​ទោស​ឲ្យ​ជន​ជាតិ​ថៃ វរៈស៊ុមខ្វាមឃីត និង​ណាទ្រីពីប៉ាតាណាប៉ៃប៊ូន ក្រៅ​ពី​ហេតុ​ផល​មនុស្ស​ធម៌ គឺ​ដោយ​សារ​ជន​បរទេស​ទាំង​ពីរ​នាក់​នេះ បាន​ជាប់​ទោស​២ភាគ​៣ រួច​ហើយ និង​មិន​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ក្តី​តុលាការ។ ប៉ុន្តែ​បើ​យោង​តាម​ការ​វិនិច្ឆ័យ លោក​ស្រី ណា​ទ្រី ពីប៉ាតាណាប៉ៃប៊ូន ត្រូវ​បាន​កាត់​ឲ្យ​មាន​ទោស​ចំនួន​៦ ឆ្នាំ បើ​គិត​រយៈពេល​ដែល​ជន​ទាំង​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ ក្នុង​ខែ​ធ្នូ ឆ្នាំ​ ២០១០ ឃើញ​ថា ទាំង វរៈស៊ុមខ្វាមឃីត និង ណាទ្រីពីប៉ាតាណាប៉ៃប៊ូន ទើប​តែ​ជាប់​ឃុំ​បាន​ចំនួន ២​ឆ្នាំ​និង​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ គឺ​ស្មើ​នឹង​១​ភាគ​៣ នៃ​ទោស​ដែល​ត្រូវ​ជាប់ ហេតុ​នេះ​មិន​ទាន់​គ្រប់​ចំនួន​២​ភាគ​៣ នៃ​ទោស​ដូច​ដែល​មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​នោះ​ទេ

ការ ស្នើ (​ស្មើ​នឹង​បញ្ជា​) ឲ្យ​ក្រសួង​យុត្តិធម៌​ពិចារណា​ការ​ដោះ​លែង​ជន​ជ្រុល​និយម​ជាតិ​ថៃ​របស់​ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា គឺជា​ភស្តុតាង​គ្រប់​គ្រាន់​ណាស់​ ដើម្បី​បញ្ជាក់​ថា​ រដ្ឋាភិបាល​មាន​អំណាច លើ​តុលាការ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ថា​ ខ្លួន​មិន​អាច​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​តុលាការ​ក៏​ដោយ ហើយ​នេះ​ ជា​លើក​ទី ២ ហើយ​បន្ទាប់​ពី​លើក​ទី១ នៅ​ក្នុង​ឆ្នាំ​២០០៩ ដែល​រដ្ឋាភិបាល​បាន​ស្នើ​ព្រះ​មហាក្សត្រ ព្រះ​រាជ​ទាន​លើក​លែង​ទោស​ឲ្យ​ជន​ចារកម្ម​ជាតិ​ថៃ​ឈ្មោះ ស៊ីវ៉ារាក់ ចូទិ​ពង្ស ដែល​ជាប់​ពន្ធនាគារ​ត្រឹម​តែ​១១ ថ្ងៃ ក្នុង​រយៈ​ពេល​នៃ ទោស​៧ឆ្នាំ​នោះ។

ការ ​ចចេស​ដាក់​ទោស​ខ្មែរ​គ្នា​ឯង​ ដែល​មិន​បង្ក​គ្រោះ​ថ្នាក់​ចំពោះ​ជាតិ និង​ការ​លើក​លែង​ទោស​ឲ្យ​ពួក​ចារកម្ម​ថៃ​គឺ​ដើម្បី​បន្ថយ​ទម្ងន់​នៃ​បញ្ហា ​នៅ​ក្នុង​ប្រទេស​ថៃ​ឲ្យ​លោក​ស្រី យីង​ឡាក់ ស៊ីណាវ៉ាត្រា ប្អូន​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ ថាក់​ស៊ីន ព្រោះ​ដោយ​សារ​តែ​ការ​ទទួល​គំនាប​ពី​ពួក​អាវ​លឿង វា​បង្ហាញ​ឲ្យ​ឃើញ​ថា​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ យក​ចិត្ត​ទុក​ដាក់​ ព្រួយ​បារម្ភ​ណាស់​ពី​សុខ​ទុក្ខ និង​វាសនា​របស់​ប្រទេស​ថៃ វា​ផ្ទុយ​ពី​ខ្មែរ​ ដែល​សម្តេច​នាយក​រដ្ឋ​មន្ត្រី មិន​សូវរវីរវល់ ឬ​ក៏ទង្វើ​របស់​រដ្ឋាភិបាល ​គឺ​ដើម្បី​ជា​ថ្នូរ​នឹង​សុវត្ថិភាព​របស់​ប្រទេស​ខ្មែរ?ឬ​ក៏​ដើម្បី​ទទួល​បាន​ការ​យោគ​យល់​ពី​ពួក​អាវ​លឿង​?

ថៃ ​សរសើរ​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ដែល​បាន​ជួយ​ដោះ​ទុក្ខ​ឲ្យ​ប្រទេស​ថៃ​មួយ​ គ្រា​ ក្នុង​ពេល​ដែល​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ សុខ​ចិត្ត​ទទួល​ការ​រិះគន់​ ពី​ប្រជាជន​ខ្មែរ និង​សហគមន៍​អន្តរជាតិ ចំពោះ​ករណី លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ។ កម្ពុជា​ គឺជា​ប្រទេស​មាន​អធិបតេយ្យ គ្មាន​នរណា ឬ​បរទេស​ណា​អាច​មក​បង្គាប់​បញ្ជា​បាន​ទេ ប៉ុន្តែ​បើ​ប្រទេស​ថៃ ឬវៀតណាម អាច មិន​បាច់​បង្គាប់ បញ្ជា​ក៏​ព្រម​ដែរ គឺ​ដើម្បី​សម្តែង​ភក្តីភាព ឬ​ឆន្ទៈល្អ​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង? តើ​ការ​ដោះ​លែង និង​បម្រុង​ដោះ​លែង​លើ​ចារកម្ម​ថៃ​ទាំង​ពីរ​នាក់ នឹង​បញ្ចប់​នូវ​ទំនោរ​ជាតិ​និយម​ជ្រុល​របស់​ពួក​អាវ​លឿង​ទេ​? ឬ​ក៏​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ នឹង​ត្រូវ​លះបង់​អ្វី​មួយ​ទៀត​ នៅ​ពេល​ខាង​មុខ​(ការ​បក​ស្រាយ​សាល​ក្រម​តុលាការ​អន្តរ​ជាតិ​នា​ខែ​មេសា)?

ជា ការ​ពិត​ ទង្វើ​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ការ​ដោះ​លែង ឬ​បម្រុង​ដោះ​លែង​នូវ​ចារកម្ម​ថៃ​ទាំង​ពីរ​នាក់​នេះ​ គឺជា​កាយ​វិការ​មនុស្ស​ធម៌ និង​ជា​ឆន្ទៈ​ល្អ​របស់​កម្ពុជា ជា​មួយ​ប្រទេស​ជិត​ខាង​ ដែល​ធ្លាប់​ស្អប់​ខ្មែរ និង​ធ្វើ​បាប​ខ្មែរ​នេះ ប៉ុន្តែតើ​វា​ពិត​ជា​លំបាក​ណាស់​ឬ​ប្រសិន​បើ​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ សម្តែង​កាយវិការ​ល្អ​បែប​នេះ​ ចំពោះលោក​ សម​ រង្ស៊ី និង​លោក ម៉ម សូណង់​ដូ នោះ​? ខ្ញុំ​ជឿ​ថា​ សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ប្រាកដ​ជា​ទទួល​បាន​ការ​គោរព​និង​ស្រឡាញ់​កាន់​តែ​ច្រើន​ថែម​ទៀត​ ពី​សំណាក់​ប្រជាជន​ខ្មែរ​និង​ពី​សហគមន៍​អន្តរជាតិ ប្រសិន​បើ​សម្តេច​លើក​លែង​និង​អនុគ្រោះ​ឲ្យ​ខ្មែរ​ទាំង​ពីរ​រូប នោះ​។ អំពើ​ល្អ និង​ការ​អនុគ្រោះ​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ប្រសិន​បើ​ពុំ​បាន​ទទួល​ ការ​គោរព ឬ​ដឹង​គុណ​ពី​បុគ្គល​នោះ ក៏​ប្រជា​ជន​ខ្មែរ ដឹង​ និង​ចង​ចាំ​ជានិច្ច​ដែរ៕​

ដោយ កាន់ វីរៈ

7 comments:

Anonymous said...

Hun Sen is above the law. He can do whatever he wants. He faces death panelty already in the eyes of many patriots because he is a traitor, a liar, killer, and Khmer blood sucker. He cares about Youn and Siam but not Khmer.

Chheam Khmer

Anonymous said...

គួរឱ្យខ្ពើមរអើមណាស់ អាតុលាការអាយ៉ងកាត់ក្ដី
តាមតែបញ្ជារបស់យួន និង សៀម។

Anonymous said...

There is ZERO demoCRAZY in Nambodia!

Anonymous said...

we need destroy this one of government hunsen are a traitor cut land to yuon, allowed youn enter illegally country,killed khmer people,rob citizen's land,cut and destroyed the forest,destroyed the natural resources,we need to be change leader and arrest hunsen contence on the law.

Anonymous said...

សីហនុក៏បានដោះលែងយៀកកុង ដែលទាហានខ្មែរចាប់បាន ហើយក៏បាញ់ខ្មែរស្នេហាជាតិឈ្មោះព្រាប អុិន សៅង៉ុយ មធុរ៉ា .... សំនួរអ្នកនិពន្ធថាតើវិញ្ញាណក្ខន្ធស្តេចតាស្ងប់ឬអត់ ? - ស្មានមិនត្រូវ ?
រឿងនេះមិនមែនជាបញ្ហាជនជាតិ បរទេសឬជនជាតិខ្មែរនោះទេ ឲតែអ្នកដឹកនាំខ្មែរយល់ថាអ្នកណាមួយដែលអាចធ្វើឲគេបាត់បង់អំណាច
គេចាត់ការអ្នកនោះភ្លាម ។ ស្តេចតា ប៉ុល ពត ហុ៊ន សែន កន្លងមកបានសម្លាប់ខ្មែរ ដោយយកលេះស្នេហាជាតិ ឬ ការពារជាតិ
តាមពិតគឺ ដើម្បីការពារអំណាចខ្លួនទាំងអស់ ។

Anonymous said...

Friends/blood relative-khmers innocent putting in jail while enemy let them free,what's a dumb numb skul's primitive jungle-monky Sen! Wow! Blood doesn't thicker than water after all under Yuon slave hun sen,thugs/thieves,murderers/landgrabbers/robbers/or enemies or even spies are free to commit more crime against khmers/ nation while compatriots like Sam rainsy and Mam Sonondo land activists Yorm Bopha jailed for long period of time! What's a dumb primate monky Hun sen is...

Yobal Khmer

Anonymous said...

វិញ្ញាណក្ខ័ន្ធ ស្តេចតាប្រាកដជារីករាយ សសើរហុ៊ន សែនទៀតផង ព្រោះនេះជាស្ទីលនយោបាយរបស់សម្តេចតា : កំចាត់គូបដិបក្ខ ។
របបប្រជាធិបតេយ្យ ពហុបក្ស បានចាប់កំណើតនៅក្នុងស្រុកខ្មែរតាំងពីឆ្នាំ១៩៤៦ម្លេះ តែមិនត្រូវបានស្តេចតា ស្វាគមន៍ទេ កាលណោះ 
ព្រោះធម្មនុញ្ញក្សត្រគ្មានអំណាចទេ តាមការចែងនៃរាជរដ្ឋធម្មនុញ្ញ ។ ស្តេចតាក៏កើតគំនិតដាក់រាជ្យសម្បត្តិ ធ្វើជារាស្ត្រផង ស្តេចផង
បង្កើតគណបក្ស សង្គមរាស្ត្រនិយម ដោយមានការជ្រោមជ្រែងពីជនផ្តាច់ការដ៏កំពូលម្នាក់ឈ្មោះ សម សារី ( បិតា លោកសម រង្សី ) ។
បក្សសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់ស្តេចតា បានប្រើកម្លាំងប៉ូលីស និងយុវជនស្មគ្រចិត្ត កំចាត់បក្សដទៃឲវិនាសបាត់អស់ ។ កម្ពុជាក៏ធ្លាក់ក្នុងរបបផ្តាច់ការ ស្តេចតាក្លាយជាអទិទេព អ្នកណារិះគន់នយោបាយស្តេចតា ត្រូវបានប៉ូលីសចាប់ លាបពណ៌ជា ខ្មែរក្រហម
ខ្មែរខៀវ ខ្មែរ ស ខ្មែរសុីជំពូ យកទៅដាក់គុក ឬ បាញ់សម្លាប់ចោល មិនបាច់តុលាការកាត់ទោស ...។
ក្រោយថ្ងៃ២៣ តុលា ១៩៩១ ខ្មែរបានស្គាល់រសជាតិសេរី ពហុបក្សឡើងវិញ បុ៉ន្តែក្រោយពីបោះឆ្នោតត្រួតពិនិត្យដោយអុ៊នតាក់ ស្តេចតា
ចង់យកគុណសម្បត្តិតែម្នាក់ឯង ដេញអុ៊នតាក់ដែលបេសកកម្មពុំទាន់ចប់ ប្រគល់អំណាចឲអ្នកចាញ់ឆ្នោត ហុ៊ន សែន ទើបមានរបបសព្វ
ថ្ងៃដែលជាកេរ្ត៍ដំណែល ស្តេចតា ។ របបប្រជាធិបតេយ្យ សេរី ពហុបក្ស កំពុងតែឈានទៅ ការរលាយសាបសូន្យ គឺមានតែបក្ស១ដែល
ខ្លាំង ហើយត្រូវ ។ បក្សដទៃដែលចង់រកសុី ស្រុកខ្មែរ ត្រូវនៅក្រោមក្លៀក ស្តាប់បក្សប្រជាជន ដូច បក្សហុិនសុីបុិច ទើបរួចខ្លួន ។ 
ហុ៊ន សែន និងស្តេចតា គឺដូចគ្នា : កំចាត់តែអ្នកប្រឆាំង 
ឯអាពតវិញ អ្នកមិនប្រឆាំង ដូចជាកូនក្មេង ជាដើម ក៏វាកំចាត់ដែរ ។
បូកសារុបទៅ អ្នកដឹកនាំខ្មែរ ស្រឡាញ់អំណាចជាងជាតិខ្លួន និង ជីវិតខ្លួន  សុខចិត្តធ្វើខ្ញុំបរទេសឲតែគេជួយដណ្តើម ឬ ការពារអំណាច
ខ្លួន អស់ទឹក អស់ដី ក៏សុខចិត្តដែរ ។