Wednesday, January 16, 2013

ឈាង វុន ទទួលបានការលើកទឹកចិត្តពីសភា CPP បន្ទាប់ពីប្រមាថមើលងាយជនជាតិព្នង

រីឯ​ក្រុម​អ្នកនាំពាក្យ មាន​តំណាងរាស្ត្រ ៣ រូប គឺ​លោក ឈាង វុន លោក ញ៉ែម ថ្ថា​វី និង​លោក សុខ ឥសាន​។
បុរស សំកូវសក់ខ្មៅដោយសារថ្នាំ ឈាង វុន
ប្តីចុង នាង ជួ ឈ្មោះ ជាម យៀប ដែលអ្នកស្រុកស្គាល់ថាជា ប្រតវត្តព្រែកចាម
..................

ជិត​ផុត​អាណត្តិ រដ្ឋសភា បង្កើត​ក្រុម​ប្រតិកម្ម​រហ័ស និង​បង្កើត​អ្នកនាំពាក្យ​ 
(ថ្ងៃទី 16 មករា 2013, ម៉ោង 11:32:AM) | ដោយ: លី សិលា CEN
ភ្នំពេញ:  ​នៅសល់តែ ៧ ខែ​ទៀត​ប៉ុណ្ណោះ គឺ​នៅ​ខែកក្កដា នឹង​ដល់​ពេល​បោះឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា​ថ្មី សម្រាប់​អាណត្តិ​ទី​៥     ប៉ុន្តែ​នៅពេល​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា
ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោយ​សម្តេច ហេង សំរិន កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៣ បាន​សម្រេច​បង្កើត​ក្រុម​ប្រតិកម្ម​រហ័ស និង​ក្រុម​អ្នកនាំពាក្យ សម្រាប់​រដ្ឋសភា​។​ ​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋសភា បង្ហាញថា ក្រុម​ប្រតិកម្ម​រហ័ស​របស់​រដ្ឋ​សភា មាន​សមាសភាព ចំនួន ៥ រូប ដែលជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ជាម យៀប លោក ប៉ែន បញ្ញា លោក ម៉ុម ជឹម​ហ៊ុយ លោក ស៊ិក ប៊ុន​ហុក និង​លោក​ឡេង ប៉េងឡុង ( អគ្គលេខាធិការ​រដ្ឋសភា )​។
រីឯ​ក្រុម​អ្នកនាំពាក្យ មាន​តំណាងរាស្ត្រ ៣ រូប គឺ​លោក ឈាង វុន លោក ញ៉ែម ថ្ថា​វី និង​លោក សុខ ឥសាន​។​​ក្រៅពីនោះ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា ក៏បាន​សម្រេច​បន្ត​សម័យ​ប្រជុំ​រដ្ឋសភា ពេញអង្គ លើក​ទី​៩ នីតិកាល​ទី​៤ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៣ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​មួយចំនួន រួមមាន​៖ ការពិនិត្យ​លើ​សំណើសុំ​អនុម័ត​សេចក្ដីព្រាងច្បាប់ ស្ដី​ពី​ការបង្ការ
និង​ការ​ពន្លត់អគ្គីភ័យ​, ការពិនិត្យ និង​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​ការពារជាតិ និង​ការអនុម័ត​លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ក្រុមហ៊ុន សាងសង់​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ Hydro Power Lower Cesan 2 នៅ​ខេត្ត​ស្ទឹងត្រែង​៕​       
ជិត​ផុត​ អាណត្តិ រដ្ឋសភា បង្កើត​ក្រុម​ប្រតិកម្ម​រហ័ស និង​បង្កើត​អ្នកនាំពាក្យ​ - See more at: http://www.cen.com.kh/localnews/show_detail/19?token=YWU0ODY3NDhlMzgxOTg4NGQ0ZDAyMWE4MDU3ZTQ4#sthash.nOkJ7CRz.dpuf

3 comments:

Anonymous said...

chheang vun is yuon.

Anonymous said...

Sar kheng is yiekcong!

Anonymous said...

Hun Sen is Youn Veh with BACK TEETH