រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងជាអ្នកនាំពាក្យរដ្ឋាភិបាល មានប្រសាសន៍ប្រាប់អ្នកកាសែត កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២។ RFA/Sok Serey
មន្ត្រីនាំពាក្យរបស់រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ ប្រតិកម្មនឹងសេចក្ដីថ្លែងការណ៍របស់ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) ថា ឆ្ងាយហួសការពិត ទាក់ទងនឹងការបោះឆ្នោតខាងមុខ។
ដោយ ឡេង ម៉ាលី
2013-02-25
Radio Free Asia
ប្រតិកម្មរបស់លោក ខៀវ កាញារីទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល គឺធ្វើឡើងតាមសារអេឡិចត្រូនិក ឬ អ៊ីម៉ែល ( Email) នៅថ្ងៃទី២៥ កុម្ភៈ ឆ្លើយតបទៅនឹងសេចក្ដីដកស្រង់របាយការណ៍របស់ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គឺលោក សុរិយា ស៊ូប៊ែឌី ( Surya Subedi) ទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជាខាងមុខ។
របាយការណ៍របស់ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គឺលោក សុរិយា ស៊ូប៊ែឌី ដែលថា ការគ្រប់គ្រងការបោះឆ្នោតនៅប្រទេសកម្ពុជា មានគុណវិបត្តិ ឬបញ្ហា និងចាំបាច់ត្រូវកែទម្រង់ ដើម្បីផ្ដល់ទំនុកចិត្តដល់ពលរដ្ឋកម្ពុជា នៅក្នុងដំណើរការបោះឆ្នោត និងក្នុងការបំពេញការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
របាយការណ៍សិទ្ធិមនុស្សរបស់លោក សុរិយា ស៊ូប៊ែឌី ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ បន្តថា ប្រសិនបើដំណើរការបោះឆ្នោតមិនអាចជឿបាន ហើយមិនអាចផ្ដល់ទំនុកចិត្តរបស់អ្នកបោះឆ្នោតបានទេនោះ មូលដ្ឋានគ្រឹះរបស់រដ្ឋធម្មនុញ្ញកម្ពុជា និងស្ថាបត្យកម្មរដ្ឋធម្មនុញ្ញ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស នឹងរង្គោះរង្គើ ហើយប្រទេសអាចនឹងរត់ទៅរកហានិភ័យនៃអំពើឃោរឃៅវិញ។
លោក ខៀវ កាញារីទ្ធ ឆ្លើយតបរបាយការណ៍របស់ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា មានហេតុផលឆ្ងាយហួសការពិតទាក់ទងនឹងការបោះឆ្នោតខាងមុខ។
ដូចគ្នានឹងរបាយការណ៍របស់លោក សុរិយា ស៊ូប៊ែឌី ដែរ ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សបង្រួបបង្រួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស គឺលោក សម រង្ស៊ី បានចេញសារលិខិតជាភាសាអង់គ្លេសមួយច្បាប់ នៅថ្ងៃទី២៤ កុម្ភៈ ដោយដាក់ចំណងជើងដែលអាចបកប្រែក្រៅផ្លូវការថា "គ្មានអ្នកសង្កេតការណ៍នៅក្នុងការបោះឆ្នោតខាងមុខ គឺគ្មានការទទួលស្គាល់ជាអន្តរជាតិចំពោះរដ្ឋាភិបាលមិនស្របច្បាប់ ដែលកើតដោយការបោះឆ្នោតមិនស្របច្បាប់" ។
លោក សម រង្ស៊ី សរសេរបន្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅថា គ.ជ.ប គឺក្រោមការគ្រប់គ្រងដោយគណបក្សប្រជាជនផ្ដាច់ការ ដែលកាន់អំណាចប្រឆាំងបទដ្ឋានអន្តរជាតិរយៈពេល ៣៤ឆ្នាំ។
លិខិតលោក សម រង្ស៊ី បន្តថា វិធីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬបក្សប្រជាជនបានប្រើប្រាស់ គឺរាប់ទាំងការបន្លំបញ្ជីឈ្មោះបោះឆ្នោត ដោយធ្វើឱ្យបក្សប្រជាជនឈ្នះមុនពេលពេលបោះឆ្នោត ហើយឈ្មោះអ្នកគាំទ្របក្សប្រឆាំងត្រូវបានគេលុប ឬធ្វើមិនឱ្យមានសុពលភាព។
លោក សម រង្ស៊ី លើកឡើងអំពីបញ្ហាសិទ្ធិមនុស្សថា រឹតតែយ៉ាប់យឺនចំពោះអ្នកនយោបាយប្រឆាំង អ្នករិះគន់ ហើយអ្នកតវ៉ាត្រូវចាប់ខ្លួនផ្ដន្ទាទោសបញ្ជូនទៅដាក់គុក។
លោក សម រង្ស៊ី កំពុងនៅនិរទេសខ្លួនឯក្រៅប្រទេស ដោយសារតែតុលាការកាត់ឱ្យលោកជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ ពីបទបរិហារកេរ្តិ៍ និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដោយសារដកតម្រុយបង្គោលព្រំដែននៅខេត្តស្វាយរៀង។ ក្នុងពេលថ្មីៗកន្លងទៅនេះ លោក សម រង្ស៊ី ត្រូវបាន គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត។
នៅក្នុងលិខិតរបស់លោក សម រង្ស៊ី សរសេរថា ក្នុងនាមលោកជាមេបក្សប្រឆាំង លោកយល់ឃើញថា លោកជាជនរងគ្រោះនៃម៉ាស៊ីនតុលាការរបស់បក្សប្រជាជន។
ក្នុងដំណើរទស្សនកិច្ចមកកម្ពុជាក្នុងពេលថ្មីៗ របស់ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃឃើល ផូសនើរ ( Michael Posner) ក៏បានលើកយកបញ្ហាកែទម្រង់ប្រព័ន្ធបោះឆ្នោតចំពោះរដ្ឋាភិបាលកម្ពុជាដែរ។
លោកឧបការី ម៉ៃឃើល ផូសនើរ បានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឱ្យបានហ្មត់ចត់លើសំណើរបស់បក្សនយោបាយ និងអង្គការនានា លើការកែទម្រង់បោះឆ្នោតនេះ៖ «រដ្ឋាភិបាលត្រូវប្រកាន់ជំហានជាក់ស្ដែងក្នុងការធានាឱ្យមានភាពស្មើគ្នា ដើម្បីឱ្យគ្រប់អ្នកចូលរួមនយោបាយទាំងអស់ ដែលតំណាងឱ្យទស្សនៈនានាជាច្រើន អាចប្រកួតប្រជែងដោយយុត្តិធម៌ នៅក្នុងការបោះឆ្នោតនៅខែកក្កដា ដោយរួមទាំងលោក សម រង្ស៊ី ផងដែរ។ ភាពអាចឱ្យគេទុកចិត្តបាននៃការបោះឆ្នោតទាំងនេះ អាស្រ័យលើថា តើគណបក្សនយោបាយប្រឆាំង ត្រូវបានគេអនុញ្ញាតឱ្យចូលរួមពេញលេញ និងដោយយុត្តិធម៌ដែរឬទេ ?»។
លោកឧបការី ម៉ៃឃើល ផូសនើរ សុំឱ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការជជែកដេញដោលគ្នាជាសាធារណៈដោយសន្តិវិធី និងផុលផុស អំពីបញ្ហានានា តាមទូរទស្សន៍ វិទ្យុ និងអ៊ីនធឺណិត ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានខែមុនការការបោះឆ្នោតសភា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ លោកបន្តថា ការបោះឆ្នោតខាងមុខនេះ គឺជាការធ្វើតេស្តសាកល្បងមួយ ចំពោះរដ្ឋាភិបាលកម្ពុជា ក្នុងការប្ដេជ្ញាចិត្តពង្រឹងលទ្ធិប្រជាធិបតេយ្យ៕
3 comments:
អ្នកដឹកនាំខ្មែរសព្វថ្ងៃស្តាប់បានតែដុល្លារមួយមុខគត់ បើឮថាបានប្រាក់ជំនួយបរទេសមុខដូចគ្រាប់ជីត្រូវទឹក តែបើបរទេសស្នើសុំពីបញ្ហាខ្លះៗដែលអនុវត្តមិនត្រឹមត្រូវ មេខ្មែរធ្វើមិនដឹងមិនឮថែមទាំងចោទថាស្តាប់តែបក្សប្រឆាំង។fbe
Ah yiekcong nis looks like a SNAKE look at his mouth you can imagine that the fork tongue come out of the little hole between his lips.Yiekcong ugly's face looking like beaten up pussy after sexual intercourse.
Yobal Khmer
អ្នកដឹកនាំខ្មែរសព្វថ្ងៃស្តាប់បានតែដុល្លារមួយមុខគត់ បើឮថាបានប្រាក់ជំនួយបរទេសមុខដូច(អាចម៍ត្រូវទឹក) តែបើបរទេសស្នើសុំពីបញ្ហាខ្លះៗដែលអនុវត្តមិនត្រឹមត្រូវ មេខ្មែរធ្វើមិនដឹងមិនឮថែមទាំងចោទថាស្តាប់តែបក្សប្រឆាំង។fbe
Post a Comment