Tuesday, February 26, 2013

មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​ប្រេសិត​អ.ស.ប

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២។ RFA/Sok Serey

មន្ត្រី​នាំ​ពាក្យ​របស់​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ ប្រតិកម្ម​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រេសិត​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ (អ.ស.ប) ថា ឆ្ងាយ​ហួស​ការ​ពិត ទាក់ទង​នឹង​ការ​បោះឆ្នោត​ខាង​មុខ។

ដោយ ឡេង ម៉ាលី
2013-02-25
Radio Free Asia

ប្រតិកម្ម​របស់​លោក ខៀវ កាញារីទ្ធ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល គឺ​ធ្វើ​ឡើង​តាម​សារ​អេឡិចត្រូនិក ឬ អ៊ីម៉ែល (Email) នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ដក​ស្រង់​របាយការណ៍​របស់​ប្រេសិត​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ គឺ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ទាក់ទង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ខាង​មុខ។

របាយការណ៍​របស់​ប្រេសិត​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ គឺ​លោក សុរិយា ស៊ូប៊ែឌី ដែល​ថា ការ​គ្រប់គ្រង​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា មាន​គុណវិបត្តិ​ ឬ​បញ្ហា និង​ចាំបាច់​ត្រូវ​កែ​ទម្រង់ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ​កម្ពុជា នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត និង​ក្នុង​ការ​បំពេញ​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។

របាយការណ៍​សិទ្ធិមនុស្ស​របស់​លោក សុរិយា ស៊ូប៊ែឌី ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១២ បន្ត​ថា ប្រសិនបើ​ដំណើរ​ការ​បោះឆ្នោត​មិន​អាច​ជឿ​បាន ហើយ​មិន​អាច​​ផ្ដល់​ទំនុក​ចិត្ត​របស់​អ្នក​បោះឆ្នោត​បាន​ទេ​នោះ មូលដ្ឋាន​គ្រឹះ​របស់​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ស្ថាបត្យកម្ម​រដ្ឋធម្មនុញ្ញ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នឹង​រង្គោះរង្គើ ហើយ​ប្រទេស​អាច​នឹង​រត់​ទៅ​រក​ហានិភ័យ​នៃ​អំពើ​ឃោរឃៅ​វិញ។


លោក ខៀវ កាញារីទ្ធ ឆ្លើយ​តប​របាយ​ការណ៍​របស់​ប្រេសិត​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ថា មាន​ហេតុផល​ឆ្ងាយ​ហួស​ការ​ពិត​ទាក់ទង​នឹង​ការ​បោះឆ្នោត​ខាង​មុខ។

ដូច​គ្នា​នឹង​របាយការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី ដែរ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួបបង្រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស គឺ​លោក សម រង្ស៊ី បាន​ចេញ​សារ​លិខិត​ជា​ភាសា​អង់គ្លេស​មួយ​ច្បាប់ នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ដោយ​ដាក់​ចំណង​ជើង​ដែល​អាច​បកប្រែ​ក្រៅ​ផ្លូវ​ការ​ថា "គ្មាន​អ្នក​សង្កេត​ការណ៍​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ គឺ​គ្មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ចំពោះ​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់ ដែល​កើត​ដោយ​ការ​បោះឆ្នោត​មិន​ស្រប​ច្បាប់"

លោក សម រង្ស៊ី សរសេរ​បន្ត​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​ហៅ​ថា គ.ជ.ប គឺ​ក្រោម​ការ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​ផ្ដាច់​ការ ដែល​កាន់​អំណាច​ប្រឆាំង​បទដ្ឋាន​អន្តរ​ជាតិ​រយៈ​ពេល ៣៤​ឆ្នាំ។

លិខិត​លោក សម រង្ស៊ី បន្ត​ថា វិធី​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​បក្ស​ប្រជាជន​បាន​ប្រើប្រាស់ គឺ​រាប់​ទាំង​ការ​បន្លំ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដោយ​ធ្វើ​ឱ្យ​បក្ស​ប្រជាជន​ឈ្នះ​មុន​ពេល​ពេល​បោះ​ឆ្នោត ហើយ​ឈ្មោះ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ត្រូវ​បាន​គេ​លុប ឬ​ធ្វើ​មិន​ឱ្យ​មាន​សុពល​ភាព។

លោក សម រង្ស៊ី លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ថា រឹត​តែ​យ៉ាប់​យឺន​ចំពោះ​អ្នក​នយោបាយ​ប្រឆាំង អ្នក​រិះគន់ ហើយ​អ្នក​តវ៉ា​ត្រូវ​ចាប់​ខ្លួន​ផ្ដន្ទាទោស​បញ្ជូន​ទៅ​ដាក់​គុក។

លោក សម រង្ស៊ី កំពុង​នៅ​និរទេស​ខ្លួន​ឯ​ក្រៅ​ប្រទេស ដោយសារ​តែ​តុលាការ​កាត់​ឱ្យ​លោក​ជាប់​ពន្ធនាគារ​រយៈ​ពេល ១២​ឆ្នាំ ពី​បទ​បរិហារកេរ្តិ៍ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ដោយសារ​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង។ ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក សម រង្ស៊ី ត្រូវ​បាន គ.ជ.ប លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត។

នៅ​ក្នុង​លិខិត​របស់​លោក សម រង្ស៊ី សរសេរ​ថា ក្នុង​នាម​លោក​ជា​មេ​បក្ស​ប្រឆាំង លោក​យល់​ឃើញ​ថា លោក​ជា​ជន​រងគ្រោះ​នៃ​ម៉ាស៊ីន​តុលាការ​របស់​បក្ស​ប្រជាជន។

ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ក្នុង​ពេល​ថ្មីៗ របស់​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ម៉ៃឃើល ផូសនើរ (Michael Posner) ក៏​បាន​លើក​យក​បញ្ហា​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែរ។

លោក​ឧបការី ម៉ៃឃើល ផូសនើរ បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​លើ​សំណើ​របស់​បក្ស​នយោបាយ និង​អង្គការ​នានា លើ​ការ​កែ​ទម្រង់​បោះឆ្នោត​នេះ៖ «រដ្ឋាភិបាល​ត្រូវ​ប្រកាន់​ជំហាន​ជាក់​ស្ដែង​ក្នុង​ការ​ធានា​ឱ្យ​មាន​ភាព​ស្មើ​គ្នា ដើម្បី​ឱ្យ​គ្រប់​អ្នក​ចូលរួម​នយោបាយ​ទាំង​អស់ ដែល​តំណាង​ឱ្យ​ទស្សនៈ​នានា​ជា​ច្រើន អាច​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ដោយ​រួម​ទាំង​លោក សម រង្ស៊ី ផង​ដែរ។ ភាព​អាច​ឱ្យ​គេ​ទុក​ចិត្ត​បាន​នៃ​ការ​បោះឆ្នោត​ទាំង​នេះ អាស្រ័យ​លើ​ថា តើ​គណបក្ស​នយោបាយ​ប្រឆាំង ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ចូល​រួម​ពេញលេញ និង​ដោយ​យុត្តិធម៌​ដែរ​ឬ​ទេ

លោក​ឧបការី ម៉ៃឃើល ផូសនើរ សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឱ្យ​មាន​ការ​ជជែក​ដេញដោល​គ្នា​ជា​សាធារណៈ​ដោយ​សន្តិវិធី និង​ផុលផុស អំពី​បញ្ហា​នានា តាម​ទូរទស្សន៍ វិទ្យុ និង​អ៊ីនធឺណិត ជា​ពិសេស​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មុន​ការ​ការ​បោះឆ្នោត​សភា នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ លោក​បន្ត​ថា ការ​បោះឆ្នោត​ខាង​មុខ​នេះ គឺ​ជា​ការ​ធ្វើ​តេស្ត​សាកល្បង​មួយ ចំពោះ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ៕

3 comments:

Anonymous said...

អ្នកដឹកនាំខ្មែរសព្វថ្ងៃស្តាប់បានតែដុល្លារមួយមុខគត់ បើឮថាបានប្រាក់ជំនួយបរទេសមុខដូចគ្រាប់ជីត្រូវទឹក តែបើបរទេសស្នើសុំពីបញ្ហាខ្លះៗដែលអនុវត្តមិនត្រឹមត្រូវ មេខ្មែរធ្វើមិនដឹងមិនឮថែមទាំងចោទថាស្តាប់តែបក្សប្រឆាំង។fbe

Anonymous said...

Ah yiekcong nis looks like a SNAKE look at his mouth you can imagine that the fork tongue come out of the little hole between his lips.Yiekcong ugly's face looking like beaten up pussy after sexual intercourse.

Yobal Khmer

Anonymous said...

អ្នកដឹកនាំខ្មែរសព្វថ្ងៃស្តាប់បានតែដុល្លារមួយមុខគត់ បើឮថាបានប្រាក់ជំនួយបរទេសមុខដូច(អាចម៍ត្រូវទឹក) តែបើបរទេសស្នើសុំពីបញ្ហាខ្លះៗដែលអនុវត្តមិនត្រឹមត្រូវ មេខ្មែរធ្វើមិនដឹងមិនឮថែមទាំងចោទថាស្តាប់តែបក្សប្រឆាំង។fbe