រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងជាអ្នកនាំពាក្យរដ្ឋាភិ បាល មានប្រសាសន៍ប្រាប់អ្នកកាសែត កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២។ RFA/Sok Serey
មន្ត្រីនាំពាក្យរបស់រដ្ឋាភិ បាល លោក ខៀវ កាញារីទ្ធ ប្រតិកម្មនឹងសេចក្ដីថ្លែងកា រណ៍របស់ប្រេសិតសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (អ.ស.ប) ថា ឆ្ងាយហួសការពិត ទាក់ទងនឹងការបោះឆ្នោតខាងមុ ខ។
ដោយ ឡេង ម៉ាលី
2013-02-25
Radio Free Asia
ប្រតិកម្មរបស់លោក ខៀវ កាញារីទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងព័ត៌ មាន និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល គឺធ្វើឡើងតាមសារអេឡិចត្រូ និក ឬ អ៊ីម៉ែល (Email) នៅថ្ងៃទី២៥ កុម្ភៈ ឆ្លើយតបទៅនឹងសេចក្ដីដកស្ រង់របាយការណ៍របស់ប្រេសិតសិ ទ្ធិមនុស្សអង្គការសហប្រជាជាតិ គឺលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ទាក់ទងនឹងការបោះឆ្នោតនៅកម្ ពុជាខាងមុខ។
របាយការណ៍របស់ប្រេសិតសិទ្ធិ មនុស្សអង្គការសហប្រជាជាតិ គឺលោក សុរិយា ស៊ូប៊ែឌី ដែលថា ការគ្រប់គ្រងការបោះឆ្នោតនៅ ប្រទេសកម្ពុជា មានគុណវិបត្តិ ឬបញ្ហា និងចាំបាច់ត្រូវកែទម្រង់ ដើម្បីផ្ដល់ទំនុកចិត្តដល់ ពលរដ្ឋកម្ពុជា នៅក្នុងដំណើរការបោះឆ្នោត និងក្នុងការបំពេញការងារ របស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប)។
របាយការណ៍សិទ្ធិមនុស្សរបស់លោ ក សុរិយា ស៊ូប៊ែឌី ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ បន្តថា ប្រសិនបើដំណើរការបោះឆ្នោតមិ នអាចជឿបាន ហើយមិនអាចផ្ដល់ទំនុកចិត្តរបស់អ្នកបោះឆ្នោតបានទេនោះ មូលដ្ឋានគ្រឹះរបស់រដ្ឋធម្មនុ ញ្ញកម្ពុជា និងស្ថាបត្យកម្មរដ្ឋធម្មនុញ្ញ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស នឹងរង្គោះរង្គើ ហើយប្រទេសអាចនឹងរត់ទៅរក ហានិភ័យនៃអំពើឃោរឃៅវិញ។
លោក ខៀវ កាញារីទ្ធ ឆ្លើយតបរបាយការណ៍របស់ប្រេ សិតសិទ្ធិមនុស្សអង្គការសហប្ រជាជាតិថា មានហេតុផលឆ្ងាយហួសការពិត ទាក់ទងនឹងការបោះឆ្នោតខាងមុ ខ។
ដូចគ្នានឹងរបាយការណ៍របស់លោ ក សុរិយា ស៊ូប៊ែឌី ដែរ ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សបង្រួបបង្រួមគ្ នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស គឺលោក សម រង្ស៊ី បានចេញសារលិខិតជាភាសាអង់ គ្លេសមួយច្បាប់ នៅថ្ងៃទី២៤ កុម្ភៈ ដោយដាក់ចំណងជើងដែលអាចបកប្ រែក្រៅផ្លូវការថា "គ្មានអ្នកសង្កេតការណ៍នៅក្ នុងការបោះឆ្នោតខាងមុខ គឺគ្មានការទទួលស្គាល់ជា អន្តរជាតិចំពោះរដ្ឋាភិបាលមិ នស្របច្បាប់ ដែលកើតដោយការបោះឆ្នោតមិន ស្របច្បាប់"។
លោក សម រង្ស៊ី សរសេរបន្តថា គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ឬហៅថា គ.ជ.ប គឺក្រោមការគ្រប់គ្រងដោយ គណបក្សប្រជាជនផ្ដាច់ការ ដែលកាន់អំណាចប្រឆាំងបទដ្ឋា នអន្តរជាតិរយៈពេល ៣៤ឆ្នាំ។
លិខិតលោក សម រង្ស៊ី បន្តថា វិធីដែលគណៈកម្មាធិការជាតិរៀ បចំការបោះឆ្នោត ឬបក្សប្រជាជនបានប្រើប្រាស់ គឺរាប់ទាំងការបន្លំបញ្ជី ឈ្មោះបោះឆ្នោត ដោយធ្វើឱ្យបក្សប្រជាជនឈ្នះ មុនពេលពេលបោះឆ្នោត ហើយឈ្មោះអ្នកគាំទ្របក្សប្ រឆាំងត្រូវបានគេលុប ឬធ្វើមិនឱ្យមានសុពលភាព។
លោក សម រង្ស៊ី លើកឡើងអំពីបញ្ហាសិទ្ធិមនុ ស្សថា រឹតតែយ៉ាប់យឺនចំពោះអ្នក នយោបាយប្រឆាំង អ្នករិះគន់ ហើយអ្នកតវ៉ាត្រូវចាប់ខ្លួ នផ្ដន្ទាទោសបញ្ជូនទៅដាក់គុ ក។
លោក សម រង្ស៊ី កំពុងនៅនិរទេសខ្លួនឯក្រៅ ប្រទេស ដោយសារតែតុលាការកាត់ឱ្យលោ កជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ ពីបទបរិហារកេរ្តិ៍ និងបំផ្លាញទ្រព្យសម្បត្តិសា ធារណៈ ដោយសារដកតម្រុយបង្គោលព្រំដែ ននៅខេត្តស្វាយរៀង។ ក្នុងពេលថ្មីៗកន្លងទៅនេះ លោក សម រង្ស៊ី ត្រូវបាន គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោ ត។
នៅក្នុងលិខិតរបស់លោក សម រង្ស៊ី សរសេរថា ក្នុងនាមលោកជាមេបក្សប្រឆា ំង លោកយល់ឃើញថា លោកជាជនរងគ្រោះនៃម៉ាស៊ីន តុលាការរបស់បក្សប្រជាជន។
ក្នុងដំណើរទស្សនកិច្ចមកកម្ពុជាក្នុងពេលថ្មីៗ របស់ឧបការីរដ្ឋមន្ត្រីក្រសួ ងការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃឃើល ផូសនើរ (Michael Posner) ក៏បានលើកយកបញ្ហាកែទម្រង់ ប្រព័ន្ធបោះឆ្នោតចំពោះរដ្ឋា ភិបាលកម្ពុជាដែរ។
លោកឧបការី ម៉ៃឃើល ផូសនើរ បានស្នើសុំឱ្យរដ្ឋាភិបាល កម្ពុជា ពិចារណាឱ្យបានហ្មត់ចត់លើសំ ណើរបស់បក្សនយោបាយ និងអង្គការនានា លើការកែទម្រង់បោះឆ្នោតនេះ៖ «រដ្ឋាភិបាលត្រូវប្រកាន់ជំហា នជាក់ស្ដែងក្នុងការធានាឱ្ យមានភាពស្មើគ្នា ដើម្បីឱ្យគ្រប់អ្នកចូលរួម នយោបាយទាំងអស់ ដែលតំណាងឱ្យទស្សនៈនានាជា ច្រើន អាចប្រកួតប្រជែងដោយយុត្តិ ធម៌ នៅក្នុងការបោះឆ្នោតនៅខែ កក្កដា ដោយរួមទាំងលោក សម រង្ស៊ី ផងដែរ។ ភាពអាចឱ្យគេទុកចិត្តបាន នៃការបោះឆ្នោតទាំងនេះ អាស្រ័យលើថា តើគណបក្សនយោបាយប្រឆាំង ត្រូវបានគេអនុញ្ញាតឱ្យចូល រួមពេញលេញ និងដោយយុត្តិធម៌ដែរឬទេ?»។
លោកឧបការី ម៉ៃឃើល ផូសនើរ សុំឱ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការជជែកដេ ញដោលគ្នាជាសាធារណៈដោយសន្តិ វិធី និងផុលផុស អំពីបញ្ហានានា តាមទូរទស្សន៍ វិទ្យុ និងអ៊ីនធឺណិត ជាពិសេសនៅក្នុងរយៈពេលប៉ុ ន្មានខែមុនការការបោះឆ្នោត សភា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ លោកបន្តថា ការបោះឆ្នោតខាងមុខនេះ គឺជាការធ្វើតេស្តសាកល្បង មួយ ចំពោះរដ្ឋាភិបាលកម្ពុជា ក្នុងការប្ដេជ្ញាចិត្តពង្រឹ ងលទ្ធិប្រជាធិបតេយ្យ៕
3 comments:
អ្នកដឹកនាំខ្មែរសព្វថ្ងៃស្តាប់បានតែដុល្លារមួយមុខគត់ បើឮថាបានប្រាក់ជំនួយបរទេសមុខដូចគ្រាប់ជីត្រូវទឹក តែបើបរទេសស្នើសុំពីបញ្ហាខ្លះៗដែលអនុវត្តមិនត្រឹមត្រូវ មេខ្មែរធ្វើមិនដឹងមិនឮថែមទាំងចោទថាស្តាប់តែបក្សប្រឆាំង។fbe
Ah yiekcong nis looks like a SNAKE look at his mouth you can imagine that the fork tongue come out of the little hole between his lips.Yiekcong ugly's face looking like beaten up pussy after sexual intercourse.
Yobal Khmer
អ្នកដឹកនាំខ្មែរសព្វថ្ងៃស្តាប់បានតែដុល្លារមួយមុខគត់ បើឮថាបានប្រាក់ជំនួយបរទេសមុខដូច(អាចម៍ត្រូវទឹក) តែបើបរទេសស្នើសុំពីបញ្ហាខ្លះៗដែលអនុវត្តមិនត្រឹមត្រូវ មេខ្មែរធ្វើមិនដឹងមិនឮថែមទាំងចោទថាស្តាប់តែបក្សប្រឆាំង។fbe
Post a Comment