ដោយ ដែន អយុធ្យា
2013-02-23
2013-02-23
Radio Free Asia
អតីតទាហានតស៊ូគាំទ្រអតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ តាមជាយដែនកម្ពុជា-ថៃ បានរិះគន់រដ្ឋាភិបាលបច្ចុប្បន្នថា តែងបានធ្វើទុក្ខទោសទៅលើ ពលរដ្ឋរបស់ខ្លួនដែលហ៊ានសម្ដែងមតិសោកស្ដាយលើការបាត់ បង់បូរណភាពទឹកដីទៅឲ្យប្រទេ សជិតខាង។
អតីតទាហានតស៊ូដដែលបានលើក ឡើងទៀតថា បញ្ហានេះរដ្ឋាភិបាលបានអនុ វត្តផ្ទុយពីគោលនយោបាយរបស់ ប្រទេសជិតខាងកម្ពុជា មានប្រទេសថៃ ជាដើម ដែលពលរដ្ឋគេ ឬអ្នកនយោបាយក្តី បើកាលណាបានជួយឈឺឆ្អាលលើ បញ្ហាព្រំដែន ត្រូវរដ្ឋាភិបាលគេចាត់ទុក ជាវីរជនអ្នកស្នេហាជាតិ និងផ្តល់កិត្តិយសថែមទៀតផង។
ប្រជាពលរដ្ឋ សង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង បានបង្ហាញអារម្មណ៍គ្រោតគ្រា តចំពោះទង្វើរបស់រាជរដ្ឋាភិ បាលកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាន់យកវប្បធម៌គំ រាមប្ដឹងចាប់ដាក់គុកទៅលើ អ្នកហ៊ានរិះគន់បញ្ហាបាត់ បង់បូរណភាពទឹកដីទៅប្រទេសជិ តខាង។
លោក ញាណ សារុំ ជាអតីតកងទ័ពជាតិដែលធ្លាប់ តស៊ូនៅតាមខ្សែបន្ទាត់ព្រំ ដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ ដែលកាលនោះគាំទ្រដោយព្រះ មហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។ លោកមើលឃើញថា ប្រទេសជិតខាងកម្ពុជា មានថៃ ជាដើម ចំពោះពលរដ្ឋ ឬអ្នកនយោបាយរបស់គេដែលបាន ចេញមុខជួយការពារព្រំដែនមិ នឲ្យបាត់បង់ទឹកដីនោះ ត្រូវបានរដ្ឋាភិបាលគេផ្តល់ កិត្តិយសជាវីរជន អ្នកស្នេហាជាតិ។ លោកថា ទោះលោកមានការអប់រំនៅមានកម្ រិត ប៉ុន្តែលោកហ៊ានរិះគន់ចំពោះ ទង្វើរបស់រាជរដ្ឋាភិបាលកម្ ពុជា ដែលបានប្ដឹង និងចាប់ដាក់ពន្ធនាគារចំពោះ អ្នកណាដែលហ៊ានចេញមុខតវ៉ា ពីការឈ្លានពានទឹកដីពីប្ រទេសជិតខាងណាមួយនោះ។
អតីតអ្នកតស៊ូរូបនេះ បានថ្លែងរិះគន់ចំពោះទង្វើ របស់រដ្ឋាភិបាលកម្ពុជា សព្វថ្ងៃថា ទំនងជាមិនមានលទ្ធភាពថែរក្ សាបូរណភាពទឹកដីឲ្យបានគង់ វង្សទេនាថ្ងៃអនាគត ព្រោះសូម្បីតែពលរដ្ឋរបស់ខ្ លួនលើកឡើងពីការបាត់បង់ដី ស្រែ ឬទឹកដីទៅឲ្យប្រទេសជិតខាង ត្រូវរដ្ឋាភិបាលខ្លួនឯងប្ដឹ ងដាក់គុកច្រវាក់ដូចករណី កសិករ ២នាក់នៅខេត្តស្វាយរៀង ជាដើម។
លោក ញាណ សារុំ បានវាយតម្លៃថា រដ្ឋាភិបាលខ្មែរធ្វើសកម្មភា ពខ្លាំង និងជោគជ័យតែជាមួយខ្មែរគ្នា ឯង ប៉ុន្តែបើជាមួយបរទេសឈ្លាន ពាន មានវៀតណាម ឬថៃ ជាដើមវិញ រដ្ឋាភិបាលហាក់ដូចជាខ្លាច និងរណបគេមិនហ៊ានតទល់ឡើយ។ លោកគិតថា ក្នុងការអនុវត្តសកម្មភាពបោះ បង្គោលព្រំដែនរបស់រដ្ឋាភិបា លកម្ពុជា ជាមួយប្រទេសជិតខាងទំនងជា មិនត្រឹមបាត់បង់ទឹកដីតែជា មួយវៀតណាម ដូចកសិករខេត្តស្វាយរៀង អះអាងនោះទេ។
លោកបន្តថា សកម្មភាពដូចគ្នានេះនឹងបន្ តកើតមាននៅពេលរដ្ឋាភិបាល កម្ពុជា អនុវត្តបោះបង្គោលព្រំដែនគោ កជាមួយថៃ នាថ្ងៃខាងមុខទៀត ពីព្រោះតាមការសង្កេត សព្វថ្ងៃនេះភាគីថៃ បានចូលត្រួតត្រាទឹកដីខ្មែរ តំបន់មួយចំនួននៅតាមព្រំដែ នកម្ពុជា-ថៃ ជួរភ្នំដងរែក ឬនៅម្តុំច្រកអូស្មាច់ តំបន់ព្រំដែនភ្នំប៉ោល និងនៅតំបន់ព្រំដែនច្រកជាំ សាងុំាំ ជាដើម ហើយភាគីខ្មែរគ្មានប្រតិកម្ មទេ។
មិនខុសការអះអាងរបស់ទាហាន តស៊ូនៅជាយដែនថៃ ពីអតីតកាលនេះទេ សម្រាប់មន្ត្រីសង្គមស៊ីវិល ឃ្លាំមើលព្រំដែនកម្ពុជា និងគណបក្សប្រឆាំង ក៏បានរិះគន់ទង្វើរបស់រដ្ឋា ភិបាលជុំវិញបញ្ហាព្រំដែននេះ ដែរ។
លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើ លកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀ នកម្ពុជាឯករាជ្យ បានថ្លែងថា សព្វថ្ងៃនេះចំពោះអ្នកហ៊ាន រិះគន់ ឬលើកយកបញ្ហាបាត់បង់ទឹកដី ស្រែ ឬការជ្រៀតជ្រែកបូរណភាពទឹកដី កម្ពុជា ពីប្រទេសជិតខាង ពិសេសវៀតណាម ស្ថិតក្នុងលក្ខណៈភ័យខ្លាច ព្រោះតែងត្រូវបានរដ្ឋាភិបា លព្រមានប្ដឹង និងប្រឈមជាប់ពន្ធនាគារ។ លោកថា សកម្មភាពរបស់រដ្ឋាភិបាលសព្ វថ្ងៃ ហាក់មានអាថ៌កំបាំងអ្វីមួយ លើបញ្ហាព្រំដែន ទើបបានជាបំបិទសិទ្ធិសម្ដែ ងមតិដោយយកប្រព័ន្ធតុលាការ មកបំបិទមាត់មិនឲ្យមានអ្ នកតវ៉ាលើបញ្ហាព្រំដែនជាមួ យប្រទេសវៀតណាម។
លោក រ៉ុង ឈុន ធ្លាប់ត្រូវរដ្ឋាភិបាលប្ដឹង ចោទ និងចាប់ដាក់ពន្ធនាគារជាង ៣ខែ ព្រោះហ៊ានរិះគន់ការចុះហត្ ថលេខាលើសន្ធិសញ្ញាបំពេញបន្ ថែមរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយវៀតណាម ថ្ងៃទី១១ ខែតុលា ឆ្នាំ២០០៥។ លោកថ្លែងថា បញ្ហាព្រំដែននេះរដ្ឋាភិបាល គប្បីមានគោលនយោបាយលើកទឹកចិ ត្តឲ្យមានអ្នកចូលរួមឈឺឆ្ អាលលើបញ្ហាបូរណភាពទឹកដីពី ការឈ្លានពានឲ្យបានច្រើន ជាជាងគំរាមចាប់ពលរដ្ឋរបស់ ខ្លួនដាក់គុក។
មិនមែនមានតែលោក រ៉ុង ឈុន ម្នាក់ទេដែលរដ្ឋាភិបាលប្ដឹ ងចោទ និងចាប់ដាក់ពន្ធនាគារដោយសា រហ៊ានរិះគន់រដ្ឋាភិបាលលើ បញ្ហាព្រំដែន។ ក្នុងនោះក៏មានលោក សម រង្ស៊ី ប្រធានបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលច្រើ ននាក់ទៀត ត្រូវភៀសខ្លួនទៅក្រៅប្រទេ សគេចពីការចាប់ខ្លួន។
ករណីលោក សម រង្ស៊ី ដែលបានរិះគន់សកម្មភាពបោះ បង្គោលព្រំដែនគោករបស់រដ្ឋា ភិបាលជាមួយវៀតណាម ថានាំឲ្យបាត់បង់ដីកសិកម្ មរបស់កសិករជាច្រើនហិកតារ នៅខេត្តស្វាយរៀង ក៏ត្រូវតុលាការផ្ដន្ទាទោសកំ បាំងមុខឲ្យជាប់ពន្ធនាគារជា ង ១០ឆ្នាំ។ បន្ថែមលើនេះ កសិករ ២នាក់ នៅខេត្តស្វាយរៀង ក៏ត្រូវរដ្ឋាភិបាលប្ដឹង និងកាត់ឲ្យមានទោសជាប់ពន្ ធនាគារ ព្រោះបានតស៊ូមតិជុំវិញការ បោះតម្រុយបង្គោលព្រំដែនកម្ ពុជា-វៀតណាម នាំឲ្យបាត់បង់ដីកេរដូនតា។
បញ្ហានេះ លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យ និងជាសមាជិកសភាគណបក្ស សម រង្ស៊ី បានថ្លែងរិះគន់រដ្ឋាភិបាលដែ លបានធ្វើទុក្ខទោសចំពោះអ្ នកហ៊ានចេញមុខសម្ដែងមតិបញ្ ហាព្រំដែន។ លោកថា ទង្វើរដ្ឋាភិបាលបានអនុវត្ត ផ្ទុយពីបណ្ដាប្រទេសជិតខាង នៅលើពិភពលោក។ លោកថ្លែងថា ប្រទេសគេបើមានអ្នកហ៊ានចេ ញមុខជួយតវ៉ាលើបញ្ហាឈ្លាន ពានទឹកដីពីប្រទេសជិតខាងណា មួយ ត្រូវរដ្ឋាភិបាលគេលើកទឹកចិ ត្ត និងផ្តល់តម្លៃជាវីរជនស្នេ ហាជាតិ ផ្ទុយពីប្រទេសកម្ពុជា។
ទោះយ៉ាងណា លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការកិ ច្ចការព្រំដែនកម្ពុជា ធ្លាប់បានថ្លែងការពាររដ្ឋា ភិបាលថា កម្ពុជា មិនទៅឆោតល្ងង់បោះបង្គោលព្ រំដែនជាមួយប្រទេសជិតខាងនាំ ឲ្យបាត់បង់ទឹកដីរបស់ខ្លួ ននោះទេ។ លោកថា រដ្ឋាភិបាលមានអ្នកជំនាញគិ តគូរបញ្ហាបោះបង្គោលព្រំដែន បានត្រឹមត្រូវ មិនមែនដូចការរិះគន់របស់ សង្គមស៊ីវិល ឬបក្សប្រឆាំងនោះទេ។ លោក វ៉ា គឹមហុង ឲ្យដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈ ថា បញ្ហាបូរណភាពទឹកដីនឹងពុំ មានការបាត់បង់ជាមួយប្រទេស ជិតខាងទេ។ លោកថា បញ្ហាបោះបង្គោលព្រំដែនគោក ជាមួយថៃ នាថ្ងៃខាងមុខ រដ្ឋាភិបាលប្រទេសទាំង២ មានព្រំដែនរួចហើយ ដែលជាបង្គោលព្រំដែនអន្តរជា តិទទួលស្គាល់ដោយអាណាព្យាបា លបារាំង ក្រោយឆ្នាំ១៩០៤ ចំនួន ៧៣បង្គោល។
ប្រតិកម្មរបស់លោក វ៉ា គឹមហុង កើតឡើងបន្ទាប់ពីអតីតទាហាន តស៊ូនៃកងទ័ពជាតិគាំទ្រដោយ អតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ បានអះអាងថា ទឹកដីកម្ពុជា មួយផ្នែកទៀតនៅជួរភ្នំដងរែ ក ត្រូវបាត់បង់ និងកំពុងគ្រប់គ្រងដោយភាគី ថៃ។ លោកថា បញ្ហាបោះបង្គោលព្រំដែនគោក ជាមួយថៃ នឹងមិនមានបញ្ហាចោទទេ គឺគណៈកម្មាធិការព្រំដែនប្រទេ សទាំង២ បានឯកភាពធ្វើការងារនេះរួម គ្នាទៅតាមបង្គោលព្រំដែនជំ នាន់បារាំង ត្រួតត្រា។
ទោះយ៉ាងណា សម្រាប់ប្រជាពលរដ្ឋរស់នៅតាម បន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងថៃ បានអះអាងថា មានការបាត់បង់ទឹកដីតាមព្ រំដែនទៅឲ្យប្រទេសជិតខាងជា បន្តបន្ទាប់ ប៉ុន្តែកង្វល់នេះរដ្ឋាភិបាល មិនត្រឹមតែមិនចេញមុខជួយ ឈឺឆ្អាលទេ ផ្ទុយទៅវិញបានប្ដឹងពលរដ្ឋ ឬអ្នកហ៊ានចេញមុខតវ៉ា ឬតស៊ូមតិលើបញ្ហាបាត់បង់ បូរណភាពទឹកដីនេះទៅវិញ៕
3 comments:
Ah Sdach choy mray kbot cheat.
Ah sdach stupid!
Ah sdach chol norourk!
Cambodia and Cambodians would be much better, if ONLY late Norodom Sihanouk loved his country more than himself.
ឥឡូវផស្ដុតាងកាន់តែបានបង្ហាញយ៉ាងច្បាស់ស្តី
អំពីការដឹកនាំប្រទេសរបស់ របបផ្ដាច់ការភ្នំពេញ
គឺជាទង្វើក្បត់ប្រទេសជាតិពិតប្រាកដ។
ក្រុមជនពាលក្បត់ជាតិ ហ៊ានខ្លាំងពូកែបានតែជា
មួយពលរដ្ឋខ្មែរស្លូតត្រង់ តែបើជាមួយ អាសៀម
និងយួនវិញ ឱនមុខរួញខ្លាចគេដូចខ្លា!
ការយាងសោយទីវង្គត់របស់ព្រះមហាវិរក្សត្រពិត
ជាមានទំនាក់ទំនងក្នុងរឿងប្រទេសជាតិ ដោយ
កូនចិញ្ចឹមក្រៅខោមិនធ្វើតាមព្រះរាជតំរេះកាត់ទឹក
ដី គោក សមុទ្រឱ្យទៅ អាសៀម និង យួន។
បើនិយាយពីអាម្សៀ ស្វាគិមហុងវិញ យួនសុទ្ធ
សាធ គ្មានដឹងទីងម៉ូងអីទេ ចេះតែបន្ទោរតាមបញ្ជា
របស់យួន។រឿងហេតុដែលអស្ចារ្យ គឺក្រុមជនពាល
មិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរ ឬបរទេសទៅពិនិត្យ
តាមព្រំប្រទល់ដែលបានបោះបង្គោលរួចនោះឡើយ។
ដូច្នោះ សរុបមក ការលើកឡើងរបស់អតីតយុទ្ធជន
និងហេតុការណដ៏អាទ៌កំបាំងមិនអនុញ្ញាតឱ្យពលរដ្ឋ
ធ្វើការពិនិត្យផ្ទាល់តាមព្រំប្រទល់ អាចសន្និដ្ឋានបាន
ច្បាស់ថា របបផ្ដាច់ការភ្នំពេញជាអាយ៉ងរបស់យួន
ដោយមិនអាចប្រកែកបាន។អ្វីដែលក្រុមពួកវាបាន
និងកំពុងធ្វើ គឺ បំផ្លាញខ្មែរខ្លួនឯង តម្កើងចៅ
ហ្វាយ យួននិងសៀម៕
Post a Comment