Sunday, February 24, 2013

អតីត​ទាហាន​តស៊ូ​រិះគន់​ការ​ចាប់​អ្នក​ឈឺ​ឆ្អាល​បញ្ហា​ព្រំដែន​ដាក់​គុក

ដោយ ដែន អយុធ្យា
2013-02-23
Radio Free Asia

អតីត​ទាហាន​តស៊ូ​គាំទ្រ​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ តាម​ជាយ​ដែន​កម្ពុជា-ថៃ បាន​រិះគន់​រដ្ឋាភិបាល​បច្ចុប្បន្ន​ថា តែង​បាន​ធ្វើ​ទុក្ខទោស​ទៅ​លើ​ពលរដ្ឋ​របស់​ខ្លួន​ដែល​ហ៊ាន​សម្ដែង​មតិ​សោកស្ដាយ​លើ​ការ​បាត់​បង់​បូរណភាព​ទឹកដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង។

អតីត​ទាហាន​តស៊ូ​ដដែល​បាន​លើក​ឡើង​ទៀត​ថា បញ្ហា​នេះ​រដ្ឋាភិបាល​បាន​អនុវត្ត​ផ្ទុយ​ពី​គោល​នយោបាយ​របស់​ប្រទេស​ជិត​ខាង​កម្ពុជា មាន​ប្រទេស​ថៃ ជាដើម ដែល​ពលរដ្ឋ​គេ ឬ​អ្នក​នយោបាយ​ក្តី បើ​កាល​ណា​បាន​ជួយ​ឈឺ​ឆ្អាល​លើ​បញ្ហា​ព្រំដែន ត្រូវ​រដ្ឋាភិបាល​គេ​ចាត់​ទុក​ជា​វីរជន​អ្នក​ស្នេហា​ជាតិ និង​ផ្តល់​កិត្តិយស​ថែម​ទៀត​ផង។

ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង បាន​បង្ហាញ​អារម្មណ៍​គ្រោតគ្រាត​ចំពោះ​ទង្វើ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្រកាន់​យក​វប្បធម៌​គំរាម​ប្ដឹង​ចាប់​ដាក់​គុក​ទៅ​លើ​អ្នក​ហ៊ាន​រិះគន់​បញ្ហា​បាត់​បង់​បូរណភាព​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង។
លោក ញាណ សារុំ ជា​អតីត​កងទ័ព​ជាតិ​ដែល​ធ្លាប់​តស៊ូ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ខេត្ត​ឧត្តរមានជ័យ ដែល​កាល​នោះ​គាំទ្រ​ដោយ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។ លោក​មើល​ឃើញ​ថា ប្រទេស​ជិត​ខាង​កម្ពុជា មាន​ថៃ ជាដើម ចំពោះ​ពលរដ្ឋ ឬ​អ្នក​នយោបាយ​របស់​គេ​ដែល​បាន​ចេញ​មុខ​ជួយ​ការពារ​ព្រំដែន​មិន​ឲ្យ​បាត់​បង់​ទឹកដី​នោះ ត្រូវ​បាន​រដ្ឋាភិបាល​គេ​ផ្តល់​កិត្តិយស​ជា​វីរជន អ្នក​ស្នេហា​ជាតិលោក​ថា ទោះលោកមាន​ការ​អប់រំ​នៅ​មាន​កម្រិត ប៉ុន្តែ​លោក​ហ៊ាន​រិះគន់​ចំពោះ​ទង្វើ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្ដឹង និង​ចាប់​ដាក់​ពន្ធនាគារ​ចំពោះ​អ្នក​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ពី​ការ​ឈ្លាន​ពាន​ទឹកដី​ពី​ប្រទេស​ជិត​ខាង​ណា​មួយ​នោះ។


អតីត​អ្នក​តស៊ូ​រូប​នេះ បាន​ថ្លែង​រិះគន់​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា សព្វថ្ងៃ​ថា ទំនង​ជា​មិន​មាន​លទ្ធភាព​ថែ​រក្សា​បូរណភាព​ទឹកដី​ឲ្យ​បាន​គង់វង្ស​ទេ​នា​ថ្ងៃ​អនាគត ព្រោះ​សូម្បី​តែ​ពលរដ្ឋ​របស់​ខ្លួន​លើក​ឡើង​ពី​ការ​បាត់​បង់​ដី​ស្រែ ឬ​ទឹក​ដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង ត្រូវ​រដ្ឋាភិបាល​ខ្លួន​ឯង​ប្ដឹង​ដាក់​គុក​ច្រវាក់​ដូច​ករណី​កសិករ ២​នាក់​នៅ​ខេត្ត​ស្វាយរៀង ជាដើម។

លោក ញាណ សារុំ បាន​វាយ​តម្លៃ​ថា រដ្ឋាភិបាល​ខ្មែរ​ធ្វើ​សកម្មភាព​ខ្លាំង និង​ជោគជ័យ​តែ​ជាមួយ​ខ្មែរ​គ្នា​ឯង ប៉ុន្តែ​បើ​ជាមួយ​បរទេស​ឈ្លាន​ពាន មាន​វៀតណាម ឬ​ថៃ ជាដើម​វិញ រដ្ឋាភិបាល​ហាក់​ដូច​ជា​ខ្លាច និង​រណប​គេ​មិន​ហ៊ាន​ត​ទល់​ឡើយ។ លោក​គិត​ថា ក្នុង​ការ​អនុវត្ត​សកម្មភាព​បោះ​បង្គោល​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា ជា​មួយ​ប្រទេស​ជិត​ខាង​ទំនង​ជា​មិន​ត្រឹម​បាត់​បង់​ទឹកដី​តែ​ជាមួយ​វៀតណាម ដូច​កសិករ​ខេត្ត​ស្វាយរៀង អះអាង​នោះ​ទេ។

លោក​បន្ត​ថា សកម្មភាព​ដូច​គ្នា​នេះ​នឹង​បន្ត​កើត​មាន​នៅ​ពេល​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ថៃ នា​ថ្ងៃ​ខាង​មុខ​ទៀត ពីព្រោះ​តាម​ការ​សង្កេត សព្វថ្ងៃ​នេះ​ភាគី​ថៃ បាន​ចូល​ត្រួតត្រា​ទឹកដី​ខ្មែរ​តំបន់​មួយ​ចំនួន​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ជួរ​ភ្នំ​ដងរែក ឬ​នៅ​ម្តុំ​ច្រក​អូស្មាច់ តំបន់​ព្រំដែន​ភ្នំ​ប៉ោល និង​នៅ​តំបន់​ព្រំដែន​ច្រក​ជាំសាងុំាំ ជា​ដើម ហើយ​ភាគី​ខ្មែរ​គ្មាន​ប្រតិកម្ម​ទេ។

មិន​ខុស​ការ​អះអាង​របស់​ទាហាន​តស៊ូ​នៅ​ជាយ​ដែន​ថៃ ពី​អតីត​កាល​នេះ​ទេ សម្រាប់​មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ព្រំដែន​កម្ពុជា និង​គណបក្ស​ប្រឆាំង ក៏​បាន​រិះគន់​ទង្វើ​របស់​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​ព្រំដែន​នេះ​ដែរ។

លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ថ្លែង​ថា សព្វថ្ងៃ​នេះ​ចំពោះ​អ្នក​ហ៊ាន​រិះគន់ ឬ​លើក​យក​បញ្ហា​បាត់​បង់​ទឹក​ដី​ស្រែ ឬ​ការ​ជ្រៀតជ្រែក​បូរណភាព​ទឹកដី​កម្ពុជា ពី​ប្រទេស​ជិត​ខាង ពិសេស​វៀតណាម ស្ថិត​ក្នុង​លក្ខណៈ​ភ័យ​ខ្លាច ព្រោះ​តែង​ត្រូវ​បាន​រដ្ឋាភិបាល​ព្រមាន​ប្ដឹង និង​ប្រឈម​ជាប់​ពន្ធនាគារ។ លោក​ថា សកម្មភាព​របស់​រដ្ឋាភិបាល​សព្វថ្ងៃ ហាក់​មាន​អាថ៌កំបាំង​អ្វី​មួយ​លើ​បញ្ហា​ព្រំដែន ទើប​បាន​ជា​បំបិទ​សិទ្ធិ​សម្ដែង​មតិ​ដោយ​យក​ប្រព័ន្ធ​តុលាការ មក​បំបិទ​មាត់​មិន​ឲ្យ​មាន​អ្នក​តវ៉ា​លើ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

លោក រ៉ុង ឈុន ធ្លាប់​ត្រូវ​រដ្ឋាភិបាល​ប្ដឹង​ចោទ និង​ចាប់​ដាក់​ពន្ធនាគារ​ជាង ៣ខែ ព្រោះ​ហ៊ាន​រិះគន់​ការ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​វៀតណាម ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ​២០០៥។ លោក​ថ្លែង​ថា បញ្ហា​ព្រំដែន​នេះ​រដ្ឋាភិបាល​គប្បី​មាន​គោល​នយោបាយ​លើក​ទឹកចិត្ត​ឲ្យ​មាន​អ្នក​ចូល​រួម​ឈឺ​ឆ្អាល​លើ​បញ្ហា​បូរណភាព​ទឹកដី​ពី​ការ​ឈ្លាន​ពាន​ឲ្យ​បាន​ច្រើន ជា​ជាង​គំរាម​ចាប់​ពលរដ្ឋ​របស់​ខ្លួន​ដាក់​គុក។

មិន​មែន​មាន​តែ​លោក រ៉ុង ឈុន ម្នាក់​ទេ​ដែល​រដ្ឋាភិបាល​ប្ដឹង​ចោទ និង​ចាប់​ដាក់​ពន្ធនាគារ​ដោយ​សារ​ហ៊ាន​រិះគន់​រដ្ឋាភិបាល​លើ​បញ្ហា​ព្រំដែន។ ក្នុង​នោះ​ក៏​មាន​លោក សម រង្ស៊ី ប្រធាន​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ច្រើន​នាក់​ទៀត ត្រូវ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​គេច​ពី​ការ​ចាប់​ខ្លួន។

ករណី​លោក សម រង្ស៊ី ដែល​បាន​រិះគន់​សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​របស់​រដ្ឋាភិបាល​ជាមួយ​វៀតណាម ថា​នាំ​ឲ្យ​បាត់​បង់​ដី​កសិកម្ម​របស់​កសិករ​ជាច្រើន​ហិកតារ នៅ​ខេត្ត​ស្វាយរៀង ក៏​ត្រូវ​តុលាការ​ផ្ដន្ទាទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ជាង ១០​ឆ្នាំ។ បន្ថែម​លើ​នេះ កសិករ ២​នាក់ នៅ​ខេត្ត​ស្វាយរៀង ក៏​ត្រូវ​រដ្ឋាភិបាល​ប្ដឹង និង​កាត់​ឲ្យ​មាន​ទោស​ជាប់​ពន្ធនាគារ ព្រោះ​បាន​តស៊ូ​មតិ​ជុំវិញ​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នាំ​ឲ្យ​បាត់​បង់​ដី​កេរ​ដូនតា។

បញ្ហា​នេះ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី បាន​ថ្លែង​រិះគន់​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​ទុក្ខទោស​ចំពោះ​អ្នក​ហ៊ាន​ចេញ​មុខ​សម្ដែង​មតិ​បញ្ហា​ព្រំដែន។ លោក​ថា ទង្វើ​រដ្ឋាភិបាល​បាន​អនុវត្ត​ផ្ទុយ​ពី​បណ្ដា​ប្រទេស​ជិត​ខាង​នៅ​លើ​ពិភពលោក។ លោក​ថ្លែង​ថា ប្រទេស​គេ​បើ​មាន​អ្នក​ហ៊ាន​ចេញ​មុខ​ជួយ​តវ៉ា​លើ​បញ្ហា​ឈ្លាន​ពាន​ទឹកដី​ពី​ប្រទេស​ជិត​ខាង​ណា​មួយ ត្រូវ​រដ្ឋាភិបាល​គេ​លើក​ទឹក​ចិត្ត និង​ផ្តល់​តម្លៃ​ជា​វីរជន​ស្នេហា​ជាតិ ផ្ទុយ​ពី​ប្រទេស​កម្ពុជា។

ទោះ​យ៉ាង​ណា លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា ធ្លាប់​បាន​ថ្លែង​ការពារ​រដ្ឋាភិបាល​ថា កម្ពុជា មិន​ទៅ​ឆោត​ល្ងង់​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​នាំ​ឲ្យ​បាត់​បង់​ទឹកដី​របស់​ខ្លួន​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​មាន​អ្នក​ជំនាញ​គិតគូរ​បញ្ហា​បោះ​បង្គោល​ព្រំដែន​បាន​ត្រឹមត្រូវ មិន​មែន​ដូច​ការ​រិះគន់​របស់​សង្គម​ស៊ីវិល ឬ​បក្ស​ប្រឆាំង​នោះ​ទេ។ លោក វ៉ា គឹមហុង ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ថា បញ្ហា​បូរណភាព​ទឹក​ដី​នឹង​ពុំ​មាន​ការ​បាត់​បង់​ជាមួយ​ប្រទេស​ជិត​ខាង​ទេ។ លោក​ថា បញ្ហា​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ថៃ នា​ថ្ងៃ​ខាង​មុខ រដ្ឋាភិបាល​ប្រទេស​ទាំង​២ មាន​ព្រំដែន​រួច​ហើយ ដែល​ជា​បង្គោល​ព្រំដែន​អន្តរជាតិ​ទទួល​ស្គាល់​ដោយ​អាណាព្យាបាល​បារាំង ក្រោយ​ឆ្នាំ​១៩០៤ ចំនួន ៧៣​បង្គោល។

ប្រតិកម្ម​របស់​លោក វ៉ា គឹមហុង កើត​ឡើង​បន្ទាប់​ពី​អតីត​ទាហាន​តស៊ូ​នៃ​កងទ័ព​ជាតិ​គាំទ្រ​ដោយ​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ បាន​អះអាង​ថា ទឹកដី​កម្ពុជា មួយ​ផ្នែក​ទៀត​នៅ​ជួរ​ភ្នំ​ដងរែក ត្រូវ​បាត់​បង់ និង​កំពុង​គ្រប់​គ្រង​ដោយ​ភាគី​ថៃ។ លោក​ថា បញ្ហា​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ថៃ នឹង​មិន​មាន​បញ្ហា​ចោទ​ទេ គឺ​គណៈកម្មាធិការ​ព្រំដែន​ប្រទេស​ទាំង​២ បាន​ឯកភាព​ធ្វើ​ការងារ​នេះ​រួម​គ្នា​ទៅ​តាម​បង្គោល​ព្រំដែន​ជំនាន់​បារាំង ត្រួតត្រា។

ទោះ​យ៉ាង​ណា សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម និង​ថៃ បាន​អះអាង​ថា មាន​ការ​បាត់​បង់​ទឹកដី​តាម​ព្រំដែន​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​ជា​បន្តបន្ទាប់ ប៉ុន្តែ​កង្វល់​នេះ​រដ្ឋាភិបាល​មិន​ត្រឹម​តែ​មិន​ចេញ​មុខ​ជួយ​ឈឺ​ឆ្អាល​ទេ ផ្ទុយ​ទៅ​វិញ​បាន​ប្ដឹង​ពលរដ្ឋ ឬ​អ្នក​ហ៊ាន​ចេញ​មុខ​តវ៉ា ឬ​តស៊ូ​មតិ​លើ​បញ្ហា​បាត់​បង់​បូរណភាព​ទឹកដី​នេះ​ទៅ​វិញ៕

3 comments:

Anonymous said...

Ah Sdach choy mray kbot cheat.
Ah sdach stupid!
Ah sdach chol norourk!

Anonymous said...

Cambodia and Cambodians would be much better, if ONLY late Norodom Sihanouk loved his country more than himself.

Anonymous said...

ឥឡូវផស្ដុតាងកាន់តែបានបង្ហាញយ៉ាងច្បាស់ស្តី
អំពីការដឹកនាំប្រទេសរបស់ របបផ្ដាច់ការភ្នំពេញ
គឺជាទង្វើក្បត់ប្រទេសជាតិពិតប្រាកដ។

ក្រុមជនពាលក្បត់ជាតិ ហ៊ានខ្លាំងពូកែបានតែជា
មួយពលរដ្ឋខ្មែរស្លូតត្រង់ តែបើជាមួយ អាសៀម
និងយួនវិញ ឱនមុខរួញខ្លាចគេដូចខ្លា!

ការយាងសោយទីវង្គត់របស់ព្រះមហាវិរក្សត្រពិត
ជាមានទំនាក់ទំនងក្នុងរឿងប្រទេសជាតិ ដោយ
កូនចិញ្ចឹមក្រៅខោមិនធ្វើតាមព្រះរាជតំរេះកាត់ទឹក
ដី គោក សមុទ្រឱ្យទៅ អាសៀម និង យួន។

បើនិយាយពីអាម្សៀ ស្វាគិមហុងវិញ យួនសុទ្ធ
សាធ គ្មានដឹងទីងម៉ូងអីទេ ចេះតែបន្ទោរតាមបញ្ជា
របស់យួន។រឿងហេតុដែលអស្ចារ្យ គឺក្រុមជនពាល
មិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរ ឬបរទេសទៅពិនិត្យ
តាមព្រំប្រទល់ដែលបានបោះបង្គោលរួចនោះឡើយ។

ដូច្នោះ សរុបមក ការលើកឡើងរបស់អតីតយុទ្ធជន
និងហេតុការណដ៏អាទ៌កំបាំងមិនអនុញ្ញាតឱ្យពលរដ្ឋ
ធ្វើការពិនិត្យផ្ទាល់តាមព្រំប្រទល់ អាចសន្និដ្ឋានបាន
ច្បាស់ថា របបផ្ដាច់ការភ្នំពេញជាអាយ៉ងរបស់យួន
ដោយមិនអាចប្រកែកបាន។​អ្វីដែលក្រុមពួកវាបាន
និងកំពុងធ្វើ គឺ បំផ្លាញខ្មែរខ្លួនឯង តម្កើងចៅ
ហ្វាយ យួន​និងសៀម៕