Sunday, February 24, 2013
ទាល់តែមានខ្សែរយៈបានអាចរកការងារបានធ្វើឬ? - Jobs? Only for those who have connections
ថ្ងៃទី 23 កុម្ភៈ 2013 | ដោយ: វឿន សាវុធ
Cambodia Express News
ភ្នំពេញ: ថ្មីៗនេះ សិស្សនិស្សិតមួយចំនួនបានរអ៊ូរទាំងថា ពិបាកស្វែងរកការងារធ្វើ និងជាពិសេសពួកគេយល់ថា ទីផ្សារការងារបច្ចុប្បន្នហាក់បីដូចជាចង្អៀត ប្រសិនបើពួកគេទាំងនោះមិនស្គាល់នរណាម្នាក់ក្នុងស្ថាប័នកាងារណាមួយនោះទេ។
យុវជន ព្រំ ណារតន៍ អាយុ២៤ឆ្នាំ ជានិស្សិតឆ្នាំទី៤ ជំនាញគណិតវិទ្យា ដែលត្រៀមនឹងបញ្ចប់ឆ្នាំសិក្សាទៅហើយនោះ បានប្រាប់ឲ្យដឹងថា ខ្លួនធ្លាប់បានស្វែងរក និងព្យាយាមដាក់ពាក្យបម្រើការងារតាមស្ថាប័នឯកជនជាច្រើនដង ប៉ុន្តែមិនសូវមានលទ្ធផលល្អ។ លុះក្រោយមក បានស្គាល់គេម្នាក់ទើបមានឱកាសចូលទៅបម្រើការងារជាគ្រូបង្រៀនតាមផ្ទះនឹងគេដែរ។
យុវជននេះ បាននិយាយថា “ខំដើររកងារធ្វើដែរ តែអត់បានសម្រេចអីទេ ដល់ក្រោយមកបានស្គាល់មិត្តភក្តិធ្វើការក្នុងហ្នឹង បានមានការងារធ្វើនឹងគេដែរ”។
ប្រហាក់ប្រហែលគ្នានោះដែរ យុវជន សុវណ្ណថៃ អាយុ២៣ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាឯកជនមួយកន្លែងនៅទីក្រុងភ្នំពេញ បានប្រាប់ថា ការងារនាពេលបច្ចុប្បន្ននេះពិបាករកដែរ បើសិនជាយើងមិនស្គាល់នរណា ឬអ្នកបម្រើការងារនៅក្នុងស្ថាប័ន ដែលយើងចង់ធ្វើនោះ។
យុវនរូបនេះ បាននិយាយថា “ការងារឥឡូវពិបាកដែរ បើដើររកដោយខ្លួនឯងគឺមិនងាយបានទេ តែបើយើងស្គាល់គេអីម្នាក់ក្នុងហ្នឹង នោះសង្ឃឹមបាន និងរហ័សទៀត”។
ចំណែក កញ្ញា សំអោក នារីរ័ត្ន អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី២ផ្នែកធនាគារ និងហរិញ្ញវត្ថុបានឲ្យដឹងថា នៅពេលដែលខ្លួនរៀនចប់មិនសង្ឃឹមថានឹងរកងារបានស្រួលនោះទេ ព្រោះថាការងារនាពេលថ្មីៗនេះពិបាកនឹងស្វែងរកណាស់។ ប្រការសំខាន់ ដូចពុំមានអ្នកផ្តល់ប្រឹក្សាពីបញ្ហានេះ ថាយើងគួរចាប់ផ្តើមស្វែងរកការងារដោយរបៀបណា?
កញ្ញារូបនេះ បាននិយាយថា “ខ្ញុំគិតថាបើរៀនចប់អត់ដឹងទៅរកការងារអីធ្វើទេ ហើយខ្ញុំយល់ថាវាពិបាកនឹងរកទៀត បើយើងអត់ស្គាល់ ឬអត់មានទំនាក់ទំនងជាមួយគេនៅកន្លែងការងារណាមួយ”។
ប្រភពខាងលើនេះ បន្តថា “និយាយទៅគួរតែមានអ្នកផ្តល់យោបល់ថា តើពេលយើងកំពុងរៀន និងពេលចប់ទៅរកការងារអីធ្វើឲ្យសមស្រប”។
រីឯ កញ្ញា សុគន្ធារី ជានិស្សិតឆ្នាំទី២ ផ្នែកអក្សរសាស្ត្រអង់គ្លេស បាននិយាយថា "ចង់ទៅធ្វើការដែរ តែខ្លាចគេអត់យក ព្រោះអីយើងរៀនអត់ទាន់ចប់ផង"។
ជាប់ទាក់ទិននឹងបញ្ហានេះ លោក សួង វង្វាវុទ្ធី ជាប្រធានផែនការ និងសហប្រតិបត្តិការ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានថ្លែងឲ្យដឹងថា ជាទូទៅនិស្សិតមហាវិទ្យាល័យមួយចំនួនក្នុងប្រទេសកម្ពុជាយើង លោកបានសង្កេតឃើញថា ពួកគាត់រៀនត្រឹមឆ្នាំទី២ ឬទី៣ អាចធ្វើការតាមក្រុមហ៊ុននានាបាន ដូចជាក្រុមហ៊ុនទូរស័ព្ទ ផ្នែក Call Center ដែលនិស្សិតភាគច្រើនបានធ្វើការនេះជាលក្ខណៈ Part-Time។ ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ តាមពិតនៅមានក្រុមហ៊ុនជាច្រើនទៀត ដែលមានការងារ Part-Time ផ្តល់ដល់និស្សិត ដែលចង់ធ្វើការ។
គាត់បានបន្តថា ចំពោះការងារក្រៅម៉ោង ឬ Part-Time វាមានលក្ខណៈសម្របស្របទៅនឹងនិស្សិត ដែលកំពុងសិក្សានៅឡើយ។ ចំពោះនិស្សិត ដែលរៀនវេនយប់ ពួកគាត់អាចទៅរកការងារពេលថ្ងៃធ្វើបាន។ ចំណែកក្រុមហ៊ុនមួយចំនួនផ្សេងទៀត ត្រូវការងារជ្រើសរើសបុគ្គលិក ដោយមិនទាមទារបរិញ្ញាបត្រ ឬបទពិសោធន៍អ្វីនោះទេ ជាទូទៅឲ្យតែមានចំណេះដឹងទាក់ទងទៅនឹងក្រុមហ៊ុនត្រូវការ គឺអាចមានការងារធ្វើបានដូចគ្នា។
គាត់បានមានប្រសាសន៍ថា "ខ្ញុំគិតថា បើនិស្សិតចង់ទៅធ្វើការ ឬក៏កំពុងតែធ្វើការងារ គួរតែសម្លឹងរកទីណាមួយ ដែលសមស្របទៅនឹងចំណេះដឹងរបស់ខ្លួនសព្វថ្ងៃនេះ។ មិនមែនថា យើងកំពុងរៀនឆ្នាំទី២, ទី៣ ទៅស្វែងរកតួនាទីណា ( Position)
គាត់បានមានប្រសាសន៍ថា "ជាទូទៅអ្នក ដែលរកការងារបានធ្វើ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារនេះ បានប្រមាណជាង ៤.០០០នាក់ កន្លងមកហើយ ដោយចាប់ពីឆ្នាំ២០១០ មកដល់ឆ្នាំ ២០១២ ប៉ុន្តែសម្រាប់អំឡុងឆ្នាំ២០១២ អ្នកទទួលបានការងារធ្វើបានចំនួន ៣.០០០នាក់"៕
Subscribe to:
Post Comments (Atom)
8 comments:
It is interesting to see the DNA of this family. Have the impression that some of ah Hun Sen kid is a pure Youn in order to control Cambodia in the future!
ក្នុងមួយពិភពលោកនេះ អ្នកណាៗក៏ដឹងគ្រប់គ្នាទាំងអស់ថា
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត, ជាមេពុករលួយ, ជាមេយូកូងបាតផ្សារ,
ជាមេអបគមន៍, ជាមេក្រុមមនុស្សពាល នៅកម្ពុជាដែរ...!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វ
ថ្ងៃនេះ បើខ្មែរយើងមិនរួមគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។
អាខ្វាក់អន្តរធាន..! អាងាប់អន្តរធាន..!អាមេយូកូងបាតផ្សារ..!
អាពូជ យួនយូកូងបាតផ្សារនេះ កាន់តែព្រហើនហើយ!
ខ្មែរល្មមដល់ពេលកាប់ក្បាលពួកអាយួនអស់នេះទេដឹង?
the criminals connection.
មីពីរនាក់ដែលអង្គុយជួរខាងមុខ គឺជ្រូកសូមខ្មាស់
លាបម្សៅកម្រាស់មួយតឹកក៏មិនលើកមុខដែរ!
when I look at their faces, I can see the blood of the killers like Hun, his wife and Hawk Lung Diwho ordered to kill Pisith Pillica to cover up their crime of adultery.
Pilica
Keu ah Hun Xen neung heuil,
jea kheat t'kor
Samlab Sdech N.Sihanouk tmei-tmei nis.
Seems to work every in any job industries, reference!
Post a Comment