Sunday, February 24, 2013

ទាល់តែមានខ្សែរយៈបានអាចរកការងារបានធ្វើឬ? - Jobs? Only for those who have connections


ថ្ងៃទី 23 កុម្ភៈ 2013 | ដោយ: វឿន សាវុធ​
Cambodia Express News

ភ្នំពេញ: ថ្មីៗ​នេះ សិស្ស​និស្សិត​មួយចំនួន​បាន​រអ៊ូ​រទាំង​ថា ពិបាក​ស្វែងរក​ការងារ​ធ្វើ និង​ជាពិសេស​ពួកគេ​យល់ថា ទីផ្សារការងារ​បច្ចុប្បន្ន​ហាក់បីដូចជា​ចង្អៀត​ ប្រសិនបើ​ពួកគេ​ទាំងនោះ​មិន​ស្គាល់​នរណាម្នាក់​ក្នុង​ស្ថាប័ន​កា​ងារ​ណាមួយ​នោះទេ​។​

យុវជន ព្រំ ណា​រតន៍ អាយុ​២៤​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ ជំនាញ​គណិតវិទ្យា ដែល​ត្រៀម​នឹង​បញ្ចប់​ឆ្នាំ​សិក្សា​ទៅហើយនោះ បាន​ប្រាប់​ឲ្យ​ដឹងថា ខ្លួន​ធ្លាប់បាន​ស្វែងរក និង​ព្យាយាម​ដាក់ពាក្យ​បម្រើ​ការងារ​តាម​ស្ថាប័នឯកជន​ជាច្រើន​ដង ប៉ុន្តែ​មិនសូវមាន​លទ្ធផល​ល្អ​។ លុះ​ក្រោយមក បាន​ស្គាល់​គេ​ម្នាក់​ទើប​មានឱកាស​ចូលទៅ​បម្រើ​ការងារ​ជា​គ្រូបង្រៀន​តាម​ផ្ទះ​នឹង​គេ​ដែរ​។​

​យុវជន​នេះ បាន​និយាយថា “​ខំ​ដើររក​ងារ​ធ្វើ​ដែរ តែ​អត់​បានសម្រេច​អី​ទេ ដល់​ក្រោយមក​បាន​ស្គាល់​មិត្តភក្តិ​ធ្វើការ​ក្នុង​ហ្នឹង បាន​មាន​ការងារ​ធ្វើ​នឹង​គេ​ដែរ​”​។​


​ប្រហាក់ប្រហែលគ្នា​នោះដែរ យុវជន សុវណ្ណ​ថៃ អាយុ​២៣​ឆ្នាំ ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ឯកជន​មួយកន្លែង​នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រាប់ថា ការងារ​នាពេល​បច្ចុប្បន្ន​នេះ​ពិបាក​រក​ដែរ បើសិនជា​យើង​មិន​ស្គាល់​នរណា ឬ​អ្នកបម្រើ​ការងារ​នៅក្នុង​ស្ថាប័ន ដែល​យើង​ចង់​ធ្វើ​នោះ​។

​យុ​វន​រូបនេះ បាន​និយាយថា “​ការងារ​ឥឡូវ​ពិបាក​ដែរ បើ​ដើររក​ដោយ​ខ្លួនឯង​គឺ​មិន​ងាយ​បានទេ តែបើ​យើង​ស្គាល់​គេ​អី​ម្នាក់​ក្នុង​ហ្នឹង នោះ​សង្ឃឹម​បាន និង​រហ័ស​ទៀត​”​។​

​ចំណែក កញ្ញា សំអោក នារីរ័ត្ន អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២​ផ្នែក​ធនាគារ និង​ហរិញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា នៅពេលដែល​ខ្លួន​រៀន​ចប់​មិន​សង្ឃឹមថានឹង​រក​ងារ​បាន​ស្រួល​នោះទេ ព្រោះថា​ការងារ​នាពេល​ថ្មីៗ​នេះ​ពិបាក​នឹង​ស្វែងរក​ណាស់​។ ប្រការ​សំខាន់ ដូច​ពុំមាន​អ្នកផ្តល់​ប្រឹក្សា​ពី​បញ្ហា​នេះ ថា​យើង​គួរ​ចាប់ផ្តើម​ស្វែងរក​ការងារ​ដោយ​របៀប​ណា​?

​កញ្ញា​រូបនេះ បាន​និយាយថា “​ខ្ញុំ​គិតថា​បើ​រៀន​ចប់​អត់​ដឹង​ទៅរក​ការងារ​អី​ធ្វើ​ទេ ហើយ​ខ្ញុំ​យល់ថា​វា​ពិបាក​នឹងរ​កទៀត បើ​យើង​អត់​ស្គាល់ ឬ​អត់​មាន​ទំនាក់ទំនង​ជាមួយ​គេ​នៅ​កន្លែង​ការងារ​ណាមួយ​”​។​

​ប្រភព​ខាងលើនេះ បន្តថា “​និយាយ​ទៅ​គួរតែមាន​អ្នកផ្តល់យោបល់​ថា តើ​ពេល​យើង​កំពុង​រៀន និង​ពេល​ចប់​ទៅរក​ការងារ​អី​ធ្វើ​ឲ្យ​សមស្រប​”​។

​រីឯ កញ្ញា សុគន្ធា​រី ជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស បាន​និយាយថា "​ចង់ទៅ​ធ្វើការ​ដែរ តែ​ខ្លាច​គេ​អត់​យក ព្រោះ​អីយើ​ង​រៀន​អត់​ទាន់​ចប់​ផង​"​។​

​ជាប់​ទាក់ទិន​នឹង​បញ្ហា​នេះ លោក សួង វ​ង្វា​វុទ្ធី ជា​ប្រធាន​ផែនការ និង​សហប្រតិបត្តិការ នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ បាន​ថ្លែង​ឲ្យ​ដឹងថា ជាទូទៅ​និស្សិត​មហាវិទ្យាល័យ​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​យើង លោក​បាន​សង្កេតឃើញថា ពួកគាត់​រៀន​ត្រឹម​ឆ្នាំ​ទី​២ ឬ​ទី​៣ អាចធ្វើ​ការ​តាម​ក្រុមហ៊ុន​នានា​បាន ដូចជា​ក្រុមហ៊ុនទូរស័ព្ទ ផ្នែក Call Center ដែល​និស្សិត​ភាគច្រើន​បានធ្វើការ​នេះ​ជា​លក្ខណៈ Part-Time​។ ទាំងនេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ប៉ុណ្ណោះ តាមពិត​នៅមាន​ក្រុមហ៊ុន​ជាច្រើន​ទៀត ដែលមាន​ការងារ Part-Time ផ្តល់​ដល់​និស្សិត ដែល​ចង់​ធ្វើការ​។​

​គាត់​បាន​បន្តថា ចំពោះ​ការងារ​ក្រៅ​ម៉ោង ឬ Part-Time វា​មាន​លក្ខណៈ​សម្រប​ស្របទៅនឹង​និស្សិត ដែល​កំពុង​សិក្សា​នៅឡើយ​។ ចំពោះ​និស្សិត ដែល​រៀន​វេន​យប់ ពួកគាត់​អាច​ទៅរក​ការងារ​ពេល​ថ្ងៃ​ធ្វើបាន​។ ចំណែក​ក្រុមហ៊ុន​មួយចំនួន​ផ្សេងទៀត ត្រូវ​ការងារ​ជ្រើសរើស​បុគ្គលិក ដោយ​មិន​ទាមទារ​បរិញ្ញាបត្រ ឬ​បទពិសោធន៍​អ្វី​នោះទេ ជាទូទៅ​ឲ្យ​តែមាន​ចំណេះដឹង​ទាក់ទង​ទៅនឹង​ក្រុមហ៊ុន​ត្រូវការ គឺអាច​មានការ​ងារ​ធ្វើបាន​ដូចគ្នា​។​

​គាត់​បាន​មានប្រសាសន៍ថា "​ខ្ញុំ​គិតថា បើ​និស្សិត​ចង់ទៅ​ធ្វើការ ឬក៏​កំពុងតែធ្វើការ​ងារ គួរតែ​សម្លឹង​រក​ទីណា​មួយ ដែល​សមស្រប​ទៅនឹង​ចំណេះដឹង​របស់ខ្លួន​សព្វ​ថ្ងៃនេះ​។ មិនមែន​ថា យើង​កំពុង​រៀន​ឆ្នាំ​ទី​២, ទី​៣ ទៅ​ស្វែងរក​តួនាទី​ណា ( Position)

​គាត់​បាន​មានប្រសាសន៍ថា "​ជាទូទៅ​អ្នក ដែល​រក​ការងារ​បានធ្វើ តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នេះ បាន​ប្រមាណ​ជាង ៤.០០០​នាក់ កន្លងមកហើយ ដោយ​ចាប់ពី​ឆ្នាំ​២០១០ មកដល់​ឆ្នាំ ២០១២ ប៉ុន្តែ​សម្រាប់​អំឡុង​ឆ្នាំ​២០១២ អ្នកទទួលបាន​ការងា​រ​ធ្វើបាន​ចំនួន ៣.០០០​នាក់​"៕​

8 comments:

Anonymous said...

It is interesting to see the DNA of this family. Have the impression that some of ah Hun Sen kid is a pure Youn in order to control Cambodia in the future!

Anonymous said...

ក្នុងមួយពិភពលោកនេះ អ្នកណាៗក៏ដឹងគ្រប់គ្នាទាំងអស់ថា
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត, ជាមេពុករលួយ, ជាមេយូកូងបាតផ្សារ,
ជាមេអបគមន៍, ជាមេក្រុមមនុស្សពាល នៅកម្ពុជាដែរ...!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វ
ថ្ងៃនេះ បើខ្មែរយើងមិនរួមគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។
អាខ្វាក់អន្តរធាន..! អាងាប់អន្តរធាន..!អាមេយូកូងបាតផ្សារ..!

Anonymous said...

អាពូជ យួនយូកូងបាតផ្សារនេះ កាន់តែព្រហើនហើយ!

ខ្មែរល្មមដល់ពេលកាប់ក្បាលពួកអាយួនអស់នេះទេដឹង?

Anonymous said...

the criminals connection.

Anonymous said...

មីពីរនាក់ដែលអង្គុយជួរខាងមុខ គឺជ្រូកសូមខ្មាស់
លាបម្សៅកម្រាស់មួយតឹកក៏មិនលើកមុខដែរ!

Anonymous said...

when I look at their faces, I can see the blood of the killers like Hun, his wife and Hawk Lung Diwho ordered to kill Pisith Pillica to cover up their crime of adultery.

Pilica

Anonymous said...

Keu ah Hun Xen neung heuil,
jea kheat t'kor
Samlab Sdech N.Sihanouk tmei-tmei nis.

Anonymous said...

Seems to work every in any job industries, reference!