ខ្មែរកម្ពុជាក្រោម ៦ នាក់ ត្រូវបានចាប់ខ្លួន ពីបទបង្កើតភេរវកម្ម និងរៀបចំកម្លាំងប្រដាប់អាវុធ
ថ្ងៃទី 16 មីនា 2013 | ដោយ: លី សិលា
Cambodia Express News
ជនសង្ស័យទាំង ៦នាក់នោះ មានបុរស ៤នាក់ ដែលរួមមាន ឈ្មោះ យ៉ន គឹមស្រ៊ុន ហៅ យ៉ាន គឹមស្រ៊ុន ហៅ កែវ យ៉ាវ អាយុ ២៧ឆ្នាំ ឈ្មោះ យ៉ន យឿប ហៅ តក់ អាយុ ២៥ឆ្នាំ ឈ្មោះ ថាច់ កុងផួង ហៅ ថាច់ វ៉ាង់ ហៅថាច់ កុសល អាយុ ៣៧ឆ្នាំ ឈ្មោះ ខែម ម៉ា ហៅ ខេមរា អាយុ ២៨ឆ្នាំ ឈ្មោះ យិន យ៉ាវ និងឈ្មោះ ថាច់ ស៊ឺភ្នំពេញ: ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យ ៦នាក់ ដែលជាខ្មែរកម្ពុជាក្រោម ត្រូវបានចាប់ខ្លួន ដោយសារតែជាប់ពាក់ព័ន្ធនឹងក្រុមបង្កើតភេរវកម្ម និងរៀបចំកម្លាំងប្រដាប់អាវុធខុសច្បាប់។ ជនសង្ស័យទាំងនោះត្រូវបានប៉ូលិសបញ្ជូនទៅតុលាការកាត់ទោស។
ប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចបានចាប់បញ្ជូនក្រុមជនសង្ស័យ ៦ នាក់ ដែលជាប់ពាក់ព័ន្ធនឹងការបង្កើតក្រុមភេរវកម្ម និងរៀបចំកម្លាំងប្រដាប់អាវុធខុសច្បាប់ទៅតុលាការ កាលពីព្រឹកថ្ងៃទី១៥មីនានេះ បន្ទាប់ពីអ្នកទាំងនោះត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅពេលធ្វើអន្តោប្រវេសន៍ខុសច្បាប់ ហើយចាប់បញ្ជូនមកកម្ពុជាវិញ។ នេះបើតាមការផ្សព្វផ្សាយរបស់គេហទំព័រប៉ូលិសជាតិ។
លោក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា ការចាប់ខ្លួនអ្នកទាំងនេះ គឺតាមដីកាចាប់ខ្លួនរបស់តុលាការ ដែលចោទប្រកាន់ពីបទ ភេរវកម្ម បាចខិត្តប័ណ្ណ ហើយនិងពាក់ព័ន្ធការដាក់គ្រឿងផ្ទុះ កសាងកម្លាំងប្រដាប់អាវុធខុសច្បាប់ និងការបង្កើតរណសិរ្សសង្គ្រោះជាតិខ្មែរ។ សកម្មភាពទាំងនេះផ្ទុយនឹងច្បាប់នៃប្រទេសកម្ពុជា។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានបន្តថា ជនសង្ស័យទាំង ៦នាក់នោះ តុលាការកំពុងធ្វើការសាកសួរមិនទាន់ចប់នៅឡើយទេ។
ជនសង្ស័យទាំង ៦នាក់នោះ មានបុរស ៤នាក់ ដែលរួមមាន ឈ្មោះ យ៉ន គឹមស្រ៊ុន ហៅ យ៉ាន គឹមស្រ៊ុន ហៅ កែវ យ៉ាវ អាយុ ២៧ឆ្នាំ ឈ្មោះ យ៉ន យឿប ហៅ តក់ អាយុ ២៥ឆ្នាំ ឈ្មោះ ថាច់ កុងផួង ហៅ ថាច់ វ៉ាង់ ហៅថាច់ កុសល អាយុ ៣៧ឆ្នាំ ឈ្មោះ ខែម ម៉ា ហៅ ខេមរា អាយុ ២៨ឆ្នាំ ឈ្មោះ យិន យ៉ាវ និងឈ្មោះ ថាច់ ស៊ឺ៕ S
6 comments:
អាយួនហុនសែនត្រូវតែដោះលែងអ្នកស្នែហាជាតិខ្មែរ បើមិនលែងទេ ថ្ងៃអនាគត់ឯងបាត់បង់តំណែងអញនិងកំទេចឯងទាំងពូជ ឯងចាំតែមើលទៅអាខ្វាក់ហុនសែន
តើបងប្អូនខ្មែរទាំងអស់យល់ឃើញដូចខ្ញុំដែរឬទេ?មនុស្ស៦នាក់គ្រាន់តែសង្ស័យនគរបាលចាប់បានភ្លាមៗ ព្រោះវាជារឿងប្រឆាំងនឹងអ្នកកាន់អំណាច តែបើធ្វើទៅលើបក្សប្រឆាំងនឹរាស្ត្រស្លូតត្រង់វិញសង្ឃឹមផ្កាយលើមេឃហើយ។ ដូចករណីយបោកគ្រាប់បែកលើហ្វូងបាតុកម្មរបស់លោក សម រង្ស៊ី បាញ់អ្នកកាសែតអ្នកចម្រៀងជះទឹកអាស៊ីត។ល។ មិនដែលឃើញនគរបាលខ្មែរចាប់បានសោះ តើមិនគួរឲ្យសង្ស័យដែរឬទេ?ថាការបោកគ្រាប់បែកសម្លាប់អ្នកការសែតអ្នកចម្រៀងជះទឹកអាស៊ីត។ល។ គឺអាចមានមេខ្នងធំនៅពីក្រោយបើនិយាយឲ្យស្រួលស្តាប់ គឺបក្សកាន់អំណាចជាអ្នកធ្វើ ។ចំពោះមនុស្សធម្មតាគ្រាន់តែផោមចាប់បានភ្លាម ដូចយ៉ាងលោក ម៉ម សុ ណង់ ដូ ជាដើមអត់រឿងសោះ៨ខែលេងឥចឹងទៅ សួរថាបើចាប់ដាក់គុកខុសតើមានសងជម្ងឺ ចិត្តទេ? ប្រហែលអត់ទេមើលទៅនៅបរទេសបើចាប់គេដាក់គុកខុសរដ្ឋត្រូវសងជម្ងឺចិត្ដដល់ជនរងគ្រោះ មិនមែនចង់ចាប់ចង់លែងស្រេចតែចិត្តនោះទេ៕
មិនមែនគ្រាន់តែមានគំនិតស្នេហាជាតិ ចេះតែលោតចូលប្រឡូកទេ។
ខ្មែរក្រោមខ្លះ ក៏លោតចូលអន្ទាក់ខ្មាំងមិនដឹងខ្លួនដែរ។
ជំនាន់ រជរបខ គឺរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដឹកនាំដោយលោកតា សឺន សាន ដើម្បីដេញយួនចេញពីស្រុកខ្មែរ ក្នុងទសវត្សរ៍១៩៨០ យួនក៏បង្កើត រជរបខ ក្លែងក្លាយរបស់វាដែរ ដើម្បីទាក់យក អ្នកស្នេហាជាតិខ្មែរទៅសម្លាប់។
ខ្មែរគ្រប់មជ្ឈដ្ឋាន គួរតែប្រយ័ត្នចំពោះកលល្បិចយួនឲ្យមែនទែន។ យើងចាញ់បោកយួនដដែលៗ ច្រើនដងពេកហើយ !
stupid & dumbs, khmer krom,
why? freedom fighters ...
prosecute them & place them in jail for life.
don't blamed on governemts for this
arrested
blamed himself - so stupid & dumbs
សូមអ្នកស្នេហាជាតិប្រយ័ត្នចូលទៅក្នុងអន្ទាក់
វា។ត្រូវស្គាល់គ្នាច្បាស់ មិនត្រូវអោយជនណាមិនទុកចិត្តចូលមកក្នុង
ជួរអ្នកស្នេហាជាតិឡើយ។
ខ្មែរធ្វើយ៉ាងមេចក៏មិនឈ្នះពួកយួននៅប្រទេសខ្លួន
ឯងដែរ។ ទាល់តែមានសហគមន៏អឺរ៉ុបជួយទើប
អាចប្រហែលដកខ្លួនរួច។
Post a Comment