Sunday, March 31, 2013

ប្រារព្ធខួប ១៦ ឆ្នាំ នៃព្រឹត្តិការណ៍សោកនាដកម្ម គប់គ្រាប់បែកមុខអតីតរដ្ឋសភា

ថ្ងៃទី 30 មីនា 2013 | ដោយ: លី សិលា
Cambodia Express New

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ​២០១៣ ​គណបក្ស​សមរង្ស៊ី ព្រមទាំង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ប្រារព្ធ​ពិធី​ជួបជុំ​រម្លឹក​វិញ្ញាណក្ខន្ធ និង​ការ​ថ្លែង​ការណ៍ រាប់បាត្រ​ព្រះសង្ឃ​ ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការ​ណ៍គប់​គ្រាប់បែក កាលពី​ថ្ងៃទី​៣០ ​ខែមីនា ឆ្នាំ​១៩៩៧​។ នៅ​ថ្ងៃនេះ គឺ​គម្រប់​ខួប​លើក​ទី ​១៦​ឆ្នាំ នៃ​ព្រឹត្តិការណ៍​សោកនាដកម្ម​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១៦ នាក់ ស្លាប់ និង​ជាង​ ១០០ នាក់ ផ្សេង​ទៀត រង​របួស។

ពិធីនៅព្រឹកនេះ ​មានការ​ចូលរួមពីសកម្មជនគណបក្សប្រឆាំង ដឹកនាំ​ដោយ​លោក ​គង់ គាំ ប្រធាន​គណបក្ស​សមរ​ង្ស៊ី សមាជិកព្រឹទ្ធសភា រដ្ឋសភា និង​វត្តមាន​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​​សិទ្ធិ​មនុស្ស លោក​ ប៉ុល ហំម។ ​លោក​ កឹម សុខា ប្រធា​ន​គណបក្ស​សិទ្ធិ​មនុស្ស និងជាអនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ ក៏បាន​មកចូលរួមពិធីជួបជុំនោះ​ដែរ តែលោក​បាន​មកយឺត ហើយបានចេញទៅមុន បន្ទាប់​ពី​ថ្លែង​ការណ៍​ផ្ទាល់មាត់។

​ពិធី​ជួបជុំរម្លឹកខួប ១៦ ឆ្នាំ នៃព្រឹត្តិការណ៍ផ្ទុះគ្រាប់បែក លើក្រុមបាតុករ ដែលដឹក​នាំ​ដោយ​លោក​សមរង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ចេតិយ ដែល​សង់​ សម្រាប់​ឧទ្ទិស​ដល់​ជនរងគ្រោះ នៅលើ​សួនច្បារ​ មុខអតីតរដ្ឋសភា នៅ​ខាង​ត្បូង​​ព្រះបរមរាជវាំង​ ក្នុងរាជធានីភ្នំពេញ។​

​ក្នុង​ព្រឹត្តិការណ៍នោះ ក្រុមគ្រួសារ​ជនរងគ្រោះ ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​ស្វែង​រកមុខ​ឃាតករ ដើម្បី​យកមក​ផ្តន្ទាទោស​ផងដែរ។

លោក ខៀវ សុភ័គ បានលើកឡើងថា សំណុំរឿងក្តីបោកគ្រាប់បែកនោះ សមត្ថកិច្ច នៅតែបន្តស៊ើបអង្កេត ហើយលោកអំពាវនាវត្រលប់ទៅ​គណបក្សប្រឆាំង និងគ្រួសារ​ជន​រង​គ្រោះ ឲ្យ​ចូលរួមទាំងអស់គ្នា ដើម្បីស្វែងរកឃាតករ យកមកផ្តន្ទាទោស













2 comments:

Anonymous said...

Let those souls rest in peace!

Anonymous said...

There were over 200 Khmer people in Sydney gathered at the Bonnyrigg temple to pray those killed on 30/03/1997.

Well done Khmer people in Sydney (Australia)