ថ្ងៃទី 30 មីនា 2013 | ដោយ: លី សិលា
Cambodia Express New
ភ្នំពេញ: នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ គណបក្សសមរង្ស៊ី ព្រមទាំងគណបក្សសិទ្ធិមនុស្ស បានប្រារព្ធពិធីជួបជុំរម្លឹកវិញ្ញាណក្ខន្ធ និងការថ្លែងការណ៍ រាប់បាត្រព្រះសង្ឃ ដើម្បីរម្លឹកដល់ព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ នៅថ្ងៃនេះ គឺគម្រប់ខួបលើកទី ១៦ឆ្នាំ នៃព្រឹត្តិការណ៍សោកនាដកម្ម ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៦ នាក់ ស្លាប់ និងជាង ១០០ នាក់ ផ្សេងទៀត រងរបួស។
ពិធីនៅព្រឹកនេះ មានការចូលរួមពីសកម្មជនគណបក្សប្រឆាំង ដឹកនាំដោយលោក គង់ គាំ ប្រធានគណបក្សសមរង្ស៊ី សមាជិកព្រឹទ្ធសភា រដ្ឋសភា និងវត្តមានរបស់ថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស លោក ប៉ុល ហំម។ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ក៏បានមកចូលរួមពិធីជួបជុំនោះដែរ តែលោកបានមកយឺត ហើយបានចេញទៅមុន បន្ទាប់ពីថ្លែងការណ៍ផ្ទាល់មាត់។
ពិធីជួបជុំរម្លឹកខួប ១៦ ឆ្នាំ នៃព្រឹត្តិការណ៍ផ្ទុះគ្រាប់បែក លើក្រុមបាតុករ ដែលដឹកនាំដោយលោកសមរង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ត្រូវបានប្រារព្ធឡើងនៅចេតិយ ដែលសង់ សម្រាប់ឧទ្ទិសដល់ជនរងគ្រោះ នៅលើសួនច្បារ មុខអតីតរដ្ឋសភា នៅខាងត្បូងព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។
ក្នុងព្រឹត្តិការណ៍នោះ ក្រុមគ្រួសារជនរងគ្រោះ ក៏បានអំពាវនាវឲ្យមានការស្វែងរកមុខឃាតករ ដើម្បីយកមកផ្តន្ទាទោសផងដែរ។
លោក ខៀវ សុភ័គ បានលើកឡើងថា សំណុំរឿងក្តីបោកគ្រាប់បែកនោះ សមត្ថកិច្ច នៅតែបន្តស៊ើបអង្កេត ហើយលោកអំពាវនាវត្រលប់ទៅគណបក្សប្រឆាំង និងគ្រួសារជនរងគ្រោះ ឲ្យចូលរួមទាំងអស់គ្នា ដើម្បីស្វែងរកឃាតករ យកមកផ្តន្ទាទោស៕
Subscribe to:
Post Comments (Atom)
2 comments:
Let those souls rest in peace!
There were over 200 Khmer people in Sydney gathered at the Bonnyrigg temple to pray those killed on 30/03/1997.
Well done Khmer people in Sydney (Australia)
Post a Comment