Tuesday, July 09, 2013

អ្នកវិភាគ​៖ ការចាប់ខ្លួន ​លោក សម រង្ស៊ី អាច​បង្ក​ភាពចលាចល​ដល់​ការបោះឆ្នោត​


​អ្នកវិភាគ​ព្រឹត្តការណ៍​សង្គម ឲ្យដឹងថា ការប្រកាស​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ពេល​លោក​វិល​ត្រលប់​មក​កម្ពុជា​វិញ អាច​ប៉ះពាល់​ដល់​កា​រ​ប្រ​កួត​ប្រ​ជែង​​នៃ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ និង​បង្ក​ភាពចលាចល​ដល់​ការបោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ​។​
​ការលើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី លោក សម រង្ស៊ី បានប្រកាស​ចុងក្រោយ​ថា លោក​នឹង​ចូល​ម​កម្ពុជា ឲ្យបាន​មុន​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាង​មុខ​។ តែ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ បានប្រកាសថា នគរបាល​កម្ពុជា​នឹង​អនុវត្ត​ដីកា ចាប់ខ្លួន​ប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ភ្លាម ប្រសិន​បើ​មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ វិល​ត្រ​ទ្ប​ប់​ចូល​ប្រទេស​វិញ​។​

ស្ដាប់សំឡេង ៖   
នាយក​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ជំហរ​របស់​ស្នងការដ្ឋាន​នគរបាល​ជាតិ ប្រកាស​ចាប់​ខ្លួន លោក សម រង្ស៊ី គឺ​ត្រឹមត្រូវ ស្រប​តាម​ការកំណត់រ​បស់​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​។ ប៉ុន្តែ លោក​យល់ថា ការសម្រេច​ចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង​រូបនេះ គឺ​អាច​បណ្តាល​​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រកួតប្រជែង ​ក្នុង​ការបោះឆ្នោត​នៃ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា ហើយ​សន្ទុះ​នៃ​ចលនា​អ្នកគាំទ្រ​ក្នុងស្រុក និង​សហគមន៍​អន្តរជាតិ​ប្រឆាំងនឹង​ការឃុំខ្លួន លោក សម រង្ស៊ី ដែល​អាច​នឹង​រំខាន​ដល់​ការបោះឆ្នោត​ ​៖ "ខ្ញុំគិត​ថា​នៅ​ពេល​ដែល​ លោក​ សម រង្ស៊ី​ ជាប់​ពន្ធនាគារ ចលនា​ខាង​ក្រៅ​ពន្ធនាគារ​ហ្នឹង​ អាច​រំខាន​ ឫ​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត រដ្ឋាភិបាល​ត្រូវ​ប្រឈម​ទៅ​នឹង​មួយ​ចំនួន​ដែរ ហើយ​ទល់​ពេល​នេះ​ យើង​ឃើញថា ការព្រៀង​ចូល​មក​វិញ​របស់​លោក​ សម រង្ស៊ី មិន​មាន​ការ​ចរចា​គ្នា​ខាងនយោបាយ​ ឫក៏ការ​ដូរ​ដោះគ្នា ដោយ​ប្រការ​ណា​មួយ​នៅ​ឡើយ​ទេ​" ។
​អ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម និង​ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ លោក កែម ឡី យល់ឃើញថា ក្នុងនាម​ជា​អ្នកនយោបាយ ដែល​គិតថា​ ខ្លួន​មិន​មាន​កំហុស ហើយ​ហ៊ាន​ប្រ​ឈម​​នឹង​ការចាប់ខ្លួន វិលត្រឡប់​មក​កម្ពុជា​វិញ មុន​ការបោះឆ្នោត​នោះ លោក សម រង្ស៊ី នឹង​ត្រូវបាន​ចាត់ទុក​ថា ជា​វីរជន​ម្នាក់ សម្រាប់​អ្នកគាំទ្រ​របស់លោក​។ តែ​តាម​ការ​​ស​ន្ម​ត់​ទៅលើ​សារ​នយោបាយ​របស់​មេបក្ស​ប្រឆាំង​រូបនេះ លោក កែម ឡី យល់ថា លោក សម រង្ស៊ី ហាក់ដូចជា​មិន​ហ៊ាន​ត្រឡប់មកវិញ​នោះទេ​ ​៖ "បើ​ យើង​មើល​សារ​លោក​ ជា​ច្រើន​លើក​ច្រើន​សារ​ គឺ​គាត់​ហាក់​បី​ដូច​ជា​មិន​ហ៊ាន​ត្រឡប់​មក​វិញ​ទេ អាហ្នឹង​បើ​ខ្ញុំ​ធ្វើ​ការ​សន្និដ្ឋាន​ ប៉ុន្ដែ​មើល​ស្ថានការណ៍ចុង​ក្រោយ​ មើល​សន្ទុះ​នៃ​ការ​គាំទ្រ​អាច​សកម្ម​ជន​ឫ​ក៏ថ្នាក់​ដឹក​នាំ​គណបក្ស​ហ្នឹង ជំរុញ​ឲ្យគាត់​មក​ ដើម្បី​តោង​ប្រជា​ប្រិយ​ភាពគណបក្ស​" ។
​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោកស្រី Jen Psaki បានឲ្យដឹងថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី គួរតែ​ត្រូវបាន​អនុញ្ញាត ឲ្យចូល​មក​កម្ពុជា ដើម្បី​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត ដោយ​គ្មាន​ការចាប់​ដាក់ពន្ធនាគារ​។​
​លោក សម រង្ស៊ី បាន​និរទេស​ខ្លួនឯង​ទៅ​ក្រៅប្រទេស តាំងពី​ចុង​ឆ្នាំ​២០០៩ បន្ទាប់​ពី​តុលាការ​កម្ពុជា ផ្តន្ទាទោស​កំបាំង​មុខ​លោក ដាក់ពន្ធនាគារ​១២​ឆ្នាំ ពី​បទ​ក្លែងបន្លំ​អក្សរ​​ក្នុង​ឯកសារ​សាធារណៈ ការផ្សាយ​ព័ត៌មាន​មិន​ពិត និង​សកម្មភាព​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង​។​
​លិខិត​មួយ បង្ហោះ​តាម​ហ្វេ​សប៊ុក​(Facebook) កាលពី​ថ្ងៃ​ទី​០៧ ខែកក្កដា លោក សម រង្ស៊ី បានសរសេរថា ការ​ត្រឡប់​របស់​លោក​មក​កម្ពុជា​វិញ នឹង​ជា​ការសាកល្បង​មួយ សម្រាប់​ភាព​ពិតប្រាកដ​នៃ​ការបោះឆ្នោត​មួយ​ដោយ​សេរី និង​យុត្តិធម៌ បើទោះជា​លោក​ប្រឈម​នឹង​ហានិភ័យ​នៃ​ការចាប់ខ្លួន​ក៏ដោយ​៕

3 comments:

yim pisal said...

    ​​   ជាការត្រឹមត្រូវដែលលោកសមរង្ស៊ីសម្រេចវិលត្រឡប់ចូលមាតុប្រទេសវិញ។ព្រោះថាអ្វីៗ
   និងត្រូវបានបញ្ចប់នូវពេលដែលលោកឈានជើងជាន់ទឹកដីកម្ពុជា។បើបញ្ហាអាចកើតមានឡើងដូចជា:
       ១ ករណីចាប់ខ្លួន?លោកហ៊ុនសែនគ្មានចំណេញអ្វីទាំងអស់ ហើយអាចបង្ករភាព
   ចលាចលក្នុងសង្គមជាតិនិងមានការគៀបសង្កត់ពីមជ្ឈដ្ឋានអន្តរៈជាតិហើយលិទ្ធិផលនៃការបោះឆ្នោត
   និងអាសារបង់។
       ២ សុវត្តិភាពផ្ទាល់?មានករណីខ្លះដែលយើងស្មានមិនដល់ដែលយើងគួរបង្ការទុកជា
   មុនដូចសុភាសិតខ្មែរលោកចែងថា(ការពារប្រសើជាងព្យាបាលនិងជៀសវាងនូវស្វាលួចបាយស៊ីយក
   ទៅលាបមាត់ពពែ)។ចំពោះយោបល់ខ្ញុំ ករណីរាជរដ្ឋាភិបាលគ្មានបញ្ហាអ្វីដែលនិងត្រូវចោទឡើយ
   ព្រោះជារឿងនយោបាយរឿងដែលត្រូវបារម្ភគឺជនឱកាសនិយមនិងសត្រូវបរទេសដែលវារង់ចាំតែឱកាស
   ដើម្បីបង្កើតភាពវឹកវរក្នុងសង្គមជាតិយើងៗសាកល្បងគិតបន្តិចមើលបើមានហេតុការណ៍ឬករណីណា
   មួយដែលកើតមានឡើងមែន ភាគីណាដែលទទួលផលចំណេញ?
      គណៈបក្យសង្រ្គោះជាតិឬគណៈបក្យប្រជាជន?បើនិយាយអំពីបុគ្គល សមរង្ស៊ីឬ
   ហ៊ុនសែន?បើនិយាយឱយចំអ្នកទាំងពីរនេះគ្មានបានទទួលអ្វីទាំងអស់ក្រៅអំពីមួយរងគ្រោះ
   មួយរងការចោទប្រកាន់​អ្នកដែលទទួលផលចំណេញដូចដែលខ្ញុំបានរៀបរាប់ខាងលើនោះស្រាប់
      ដូច្នេះភាគីទាំងពីរគួរតែពិភាក្សាគ្នាឡើងកុំយកចាញ់ឈ្នះរវាងខ្មែរនិងខ្មែរដើម្បីកុំឱយ
   សត្រូវបរទេសលូកលាន់ក្នុងបញ្ហាជាតិយើងៗគួរតែឱបក្រសោបគ្នាឡើង!ការពារគ្នាឡើង!
   ត្រូវហ៊ានប្រឈមនូវអ្វីដែលជាការពិត ស្វែងយល់ជាមួយគ្នាដើម្បីរកប្រយោជន៍រួមគឺ(ជាតិ)
             យឹម ពិសាល    

Anonymous said...

Hun Sen has nothing better to scare Cambodians by just using the same trick Khmer Rouge will be back if CPP lose.

United States government say "No it will not happen" look at all the strongest dictatorships in the world now. To date, rulers have been forced from power in Tunisia,[1] Egypt,[2] Libya,[3] and Yemen;[4] civil uprisings have erupted in Bahrain[5] and Syria;[6] major protests have broken out in Algeria,[7] Iraq,[8] Jordan,[9] Kuwait,[10] Morocco,[11] and Sudan;[12] and minor protests have occurred in Mauritania,[13] Oman,[14] Saudi Arabia,[15] Djibouti,[16] and Western Sahara.[17]

Anonymous said...


កុំខ្លាចពួកប្រែតអស់នោះ...វាមិនហ៊ានធ្វើអីលោកប្រធានទេ។

...គឺវាគ្រាន់តែព្រូសៗៗៗ...ក្រែងថា លោកប្រធាន ខ្លាចអត់ហ៊ានមកមែន!

បើអត់ហ៊ានមកមែននោះ គឺលោកពិតជាអន់ដូចគេថាមែន!