ដោយ តាំង វីដា និងស៊ុន ណារិន
ថ្ងៃអង្គារ ទី09 កក្កដា ឆ្នាំ2013 ម៉ោង10:38 VOD
អ្នកវិភាគព្រឹត្តការណ៍សង្គម ឲ្យដឹងថា
ការប្រកាសចាប់ខ្លួនមេបក្សប្រឆាំង លោក សម រង្ស៊ី
នៅពេលលោកវិលត្រលប់មកកម្ពុជាវិញ
អាចប៉ះពាល់ដល់ការប្រកួតប្រជែងនៃប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ
និងបង្កភាពចលាចលដល់ការបោះឆ្នោតនៅថ្ងៃខាងមុខ។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានប្រកាសចុងក្រោយថា
លោកនឹងចូលមកម្ពុជា ឲ្យបានមុនការបោះឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ ខាងមុខ។ តែអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក
គៀត ច័ន្ទថារិទ្ធ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា
នគរបាលកម្ពុជានឹងអនុវត្តដីកា ចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ភ្លាម ប្រសិនបើមេដឹកនាំគណបក្សប្រឆាំងរូបនេះ
វិលត្រទ្បប់ចូលប្រទេសវិញ។
ស្ដាប់សំឡេង ៖
នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយនៅកម្ពុជា ហៅកាត់ថា និចហ្វិច
លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ជំហររបស់ស្នងការដ្ឋាននគរបាលជាតិ
ប្រកាសចាប់ខ្លួន លោក សម រង្ស៊ី គឺត្រឹមត្រូវ
ស្របតាមការកំណត់របស់ច្បាប់ និងប្រព័ន្ធតុលាការ។ ប៉ុន្តែ លោកយល់ថា
ការសម្រេចចាប់ខ្លួនប្រធានគណបក្សប្រឆាំងរូបនេះ
គឺអាចបណ្តាលឲ្យប៉ះពាល់ដល់ដំណើរការប្រកួតប្រជែង
ក្នុងការបោះឆ្នោតនៃប្រព័ន្ធលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា
ហើយសន្ទុះនៃចលនាអ្នកគាំទ្រក្នុងស្រុក
និងសហគមន៍អន្តរជាតិប្រឆាំងនឹងការឃុំខ្លួន លោក សម រង្ស៊ី
ដែលអាចនឹងរំខានដល់ការបោះឆ្នោត ៖ "ខ្ញុំគិតថានៅពេលដែល លោក
សម រង្ស៊ី ជាប់ពន្ធនាគារ ចលនាខាងក្រៅពន្ធនាគារហ្នឹង អាចរំខាន
ឫប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោត
រដ្ឋាភិបាលត្រូវប្រឈមទៅនឹងមួយចំនួនដែរ ហើយទល់ពេលនេះ យើងឃើញថា
ការព្រៀងចូលមកវិញរបស់លោក សម រង្ស៊ី មិនមានការចរចាគ្នាខាងនយោបាយ
ឫក៏ការដូរដោះគ្នា ដោយប្រការណាមួយនៅឡើយទេ" ។
អ្នកតាមដានព្រឹត្តិការណ៍សង្គម និងជាអ្នកស្រាវជ្រាវឯករាជ្យ លោក កែម
ឡី យល់ឃើញថា ក្នុងនាមជាអ្នកនយោបាយ ដែលគិតថា ខ្លួនមិនមានកំហុស
ហើយហ៊ានប្រឈមនឹងការចាប់ខ្លួន វិលត្រឡប់មកកម្ពុជាវិញ
មុនការបោះឆ្នោតនោះ លោក សម រង្ស៊ី នឹងត្រូវបានចាត់ទុកថា
ជាវីរជនម្នាក់ សម្រាប់អ្នកគាំទ្ររបស់លោក។
តែតាមការសន្មត់ទៅលើសារនយោបាយរបស់មេបក្សប្រឆាំងរូបនេះ លោក កែម
ឡី យល់ថា លោក សម រង្ស៊ី ហាក់ដូចជាមិនហ៊ានត្រឡប់មកវិញនោះទេ ៖ "បើ
យើងមើលសារលោក ជាច្រើនលើកច្រើនសារ
គឺគាត់ហាក់បីដូចជាមិនហ៊ានត្រឡប់មកវិញទេ
អាហ្នឹងបើខ្ញុំធ្វើការសន្និដ្ឋាន ប៉ុន្ដែមើលស្ថានការណ៍ចុងក្រោយ
មើលសន្ទុះនៃការគាំទ្រអាចសកម្មជនឫក៏ថ្នាក់ដឹកនាំគណបក្សហ្នឹង
ជំរុញឲ្យគាត់មក ដើម្បីតោងប្រជាប្រិយភាពគណបក្ស" ។
កាលពីថ្ងៃចន្ទម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក
លោកស្រី Jen Psaki បានឲ្យដឹងថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
គួរតែត្រូវបានអនុញ្ញាត ឲ្យចូលមកកម្ពុជា
ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយគ្មានការចាប់ដាក់ពន្ធនាគារ។
លោក សម រង្ស៊ី បាននិរទេសខ្លួនឯងទៅក្រៅប្រទេស តាំងពីចុងឆ្នាំ២០០៩
បន្ទាប់ពីតុលាការកម្ពុជា ផ្តន្ទាទោសកំបាំងមុខលោក
ដាក់ពន្ធនាគារ១២ឆ្នាំ ពីបទក្លែងបន្លំអក្សរក្នុងឯកសារសាធារណៈ
ការផ្សាយព័ត៌មានមិនពិត
និងសកម្មភាពដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម
នៅខេត្តស្វាយរៀង។
លិខិតមួយ បង្ហោះតាមហ្វេសប៊ុក(Facebook) កាលពីថ្ងៃទី០៧ ខែកក្កដា
លោក សម រង្ស៊ី បានសរសេរថា ការត្រឡប់របស់លោកមកកម្ពុជាវិញ
នឹងជាការសាកល្បងមួយ សម្រាប់ភាពពិតប្រាកដនៃការបោះឆ្នោតមួយដោយសេរី
និងយុត្តិធម៌ បើទោះជាលោកប្រឈមនឹងហានិភ័យនៃការចាប់ខ្លួនក៏ដោយ៕
3 comments:
ជាការត្រឹមត្រូវដែលលោកសមរង្ស៊ីសម្រេចវិលត្រឡប់ចូលមាតុប្រទេសវិញ។ព្រោះថាអ្វីៗ
និងត្រូវបានបញ្ចប់នូវពេលដែលលោកឈានជើងជាន់ទឹកដីកម្ពុជា។បើបញ្ហាអាចកើតមានឡើងដូចជា:
១ ករណីចាប់ខ្លួន?លោកហ៊ុនសែនគ្មានចំណេញអ្វីទាំងអស់ ហើយអាចបង្ករភាព
ចលាចលក្នុងសង្គមជាតិនិងមានការគៀបសង្កត់ពីមជ្ឈដ្ឋានអន្តរៈជាតិហើយលិទ្ធិផលនៃការបោះឆ្នោត
និងអាសារបង់។
២ សុវត្តិភាពផ្ទាល់?មានករណីខ្លះដែលយើងស្មានមិនដល់ដែលយើងគួរបង្ការទុកជា
មុនដូចសុភាសិតខ្មែរលោកចែងថា(ការពារប្រសើជាងព្យាបាលនិងជៀសវាងនូវស្វាលួចបាយស៊ីយក
ទៅលាបមាត់ពពែ)។ចំពោះយោបល់ខ្ញុំ ករណីរាជរដ្ឋាភិបាលគ្មានបញ្ហាអ្វីដែលនិងត្រូវចោទឡើយ
ព្រោះជារឿងនយោបាយរឿងដែលត្រូវបារម្ភគឺជនឱកាសនិយមនិងសត្រូវបរទេសដែលវារង់ចាំតែឱកាស
ដើម្បីបង្កើតភាពវឹកវរក្នុងសង្គមជាតិយើងៗសាកល្បងគិតបន្តិចមើលបើមានហេតុការណ៍ឬករណីណា
មួយដែលកើតមានឡើងមែន ភាគីណាដែលទទួលផលចំណេញ?
គណៈបក្យសង្រ្គោះជាតិឬគណៈបក្យប្រជាជន?បើនិយាយអំពីបុគ្គល សមរង្ស៊ីឬ
ហ៊ុនសែន?បើនិយាយឱយចំអ្នកទាំងពីរនេះគ្មានបានទទួលអ្វីទាំងអស់ក្រៅអំពីមួយរងគ្រោះ
មួយរងការចោទប្រកាន់អ្នកដែលទទួលផលចំណេញដូចដែលខ្ញុំបានរៀបរាប់ខាងលើនោះស្រាប់
ដូច្នេះភាគីទាំងពីរគួរតែពិភាក្សាគ្នាឡើងកុំយកចាញ់ឈ្នះរវាងខ្មែរនិងខ្មែរដើម្បីកុំឱយ
សត្រូវបរទេសលូកលាន់ក្នុងបញ្ហាជាតិយើងៗគួរតែឱបក្រសោបគ្នាឡើង!ការពារគ្នាឡើង!
ត្រូវហ៊ានប្រឈមនូវអ្វីដែលជាការពិត ស្វែងយល់ជាមួយគ្នាដើម្បីរកប្រយោជន៍រួមគឺ(ជាតិ)
យឹម ពិសាល
Hun Sen has nothing better to scare Cambodians by just using the same trick Khmer Rouge will be back if CPP lose.
United States government say "No it will not happen" look at all the strongest dictatorships in the world now. To date, rulers have been forced from power in Tunisia,[1] Egypt,[2] Libya,[3] and Yemen;[4] civil uprisings have erupted in Bahrain[5] and Syria;[6] major protests have broken out in Algeria,[7] Iraq,[8] Jordan,[9] Kuwait,[10] Morocco,[11] and Sudan;[12] and minor protests have occurred in Mauritania,[13] Oman,[14] Saudi Arabia,[15] Djibouti,[16] and Western Sahara.[17]
កុំខ្លាចពួកប្រែតអស់នោះ...វាមិនហ៊ានធ្វើអីលោកប្រធានទេ។
...គឺវាគ្រាន់តែព្រូសៗៗៗ...ក្រែងថា លោកប្រធាន ខ្លាចអត់ហ៊ានមកមែន!
បើអត់ហ៊ានមកមែននោះ គឺលោកពិតជាអន់ដូចគេថាមែន!
Post a Comment