ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា
ក្នុងពិធីខួបលើកទី៦២នៃការបង្កើតគណបក្សប្រជាជនកម្ពុជា
នាកោះពេជ្រ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣។
RFA/Tin Zakariya
ការបង្រ្កាបលើស្រ្តីអ្នកភូមិបឹងកក់
ដោយ ម៉ម មុនីរតន៍ 2013-07-04 RFA
អ្នកនយោបាយបក្សប្រឆាំង និងអ្នកវិភាគសង្គម បញ្ជាក់ថា
គណបក្សប្រជាជនកម្ពុជា
បានប្រើប្រាស់ស្ទើរគ្រប់មធ្យោបាយក្នុងអាណត្តិនៃការគ្រប់គ្រង
ប្រទេសក្រោយឆ្នាំ១៩៧៩ ដើម្បីពង្រឹងអំណាចរបស់ខ្លួន។ ប៉ុន្តែ
មន្ត្រីរបស់រដ្ឋាភិបាលវិញអះអាងថា អ្វីដែលគណបក្សប្រជាជនកម្ពុជា
ដំណើរការជោគជ័យនេះ
ព្រោះតែមានមេដឹកនាំដែលដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ
និងអាចបំពេញតម្រូវការរបស់ប្រជាជនទាន់ពេលវេលា
ហើយមានសមត្ថភាពពេញលេញក្នុងការដឹកនាំប្រទេស។
តើអ្វីដែលជាមូលដ្ឋាននៃវិធីក្នុងការពង្រឹងអំណាចរបស់គណបក្សប្រជាជនកម្ពុជា?
អស់រយៈពេលជាង ៣០ឆ្នាំកន្លងទៅនេះ អ្នកនយោបាយ
និងអ្នកឃ្លាំមើលសង្គមកត់សម្គាល់ថា ប្រទេសកម្ពុជា
បានស្ថិតក្រោមការគ្រប់គ្រងផ្ដាច់មុខដោយគណបក្សប្រជាជនកម្ពុជា
ហើយគណបក្សដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
គ្រប់អាណត្តិនេះ បានចងបណ្ដាញយ៉ាងរឹងមាំចាប់ពីថ្នាក់ជាតិ
រហូតដល់មូលដ្ឋានដោយសុខសាន្ត។
គេហទំព័ររបស់ អេស៊ាន យូមែន រ៉ាយ ខមមីស្សិន (Asian Human Right
Commission) ឲ្យដឹងថា បើទោះជាគណបក្សប្រជាជនកម្ពុជា
ធ្លាប់បរាជ័យម្ដងរួចមកហើយក្នុងអាណត្តិនៃការបោះឆ្នោតកាលពីឆ្នាំ
១៩៩៣ ដែលរៀបចំឡើងដោយ អ៊ុនតាក់ (UNTAC) ក្ដី ក៏ប៉ុន្តែ គណបក្សប្រជាជន
នៅតែអាចជ្រោមជ្រែងបន្តគ្រប់គ្រងអំណាចបាន
៤អាណត្តិរបស់ខ្លួនជាប់ៗគ្នាយ៉ាងមានប្រសិទ្ធភាពដែរ។
លោក ជា ប៉ូច ដែលឈរជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកំពត
មកពីគណបក្សសង្គ្រោះជាតិ និយាយថា គណបក្សប្រជាជនកម្ពុជា
បានប្រើក្រឡាសំណាញ់យ៉ាងរឹងមាំក្នុងការគ្រប់គ្រង
ទាំងក្នុងជួរគណបក្ស
និងព្យាយាមទិញទឹកចិត្តអ្នកដែលមាននិន្នាការប្រឆាំងបក្សកាន់អំណាច
ថែមទៀតផង។ លោកបន្តថា ក្រៅពីរៀបចំរចនាសម្ព័ន្ធ
និងគោលនយោបាយយ៉ាងស្អិតល្មួតហើយនោះ លើសពីនេះ
ការពង្រឹងបក្សនៅតាមមូលដ្ឋាន
គឺជាវត្ថុបំណងដ៏ចាំបាច់បំផុតរបស់គណបក្សប្រជាជនកម្ពុជា ថែមទៀត។
លោកបន្តទៀតថា គណបក្សដែលគ្រប់គ្រងអំណាចអស់រយៈពេលជាង
៣ទសវត្សរ៍កន្លងទៅនេះ បានរៀបចំធ្នាក់របស់ខ្លួនដោយប្រុងប្រយ័ត្ន
ក្នុងការឃ្លាំមើលនៅតាមមូលដ្ឋាន
ដូចជាបង្កើតក្រុមត្រូវត្រួតពិនិត្យពួក
ហើយពួកត្រូវឃ្លាំមើលបន្តទៀត
សកម្មជនបក្សដែលស្ថិតនៅថ្នាក់ក្រោមជាបន្តបន្ទាប់។
ក៏ប៉ុន្តែ លោក ឈាង វុន តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា
អះអាងថា រដ្ឋាភិបាលដែលគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ពុំមានរៀបចំរចនាសម្ព័ន្ធអង្គការចាត់តាំងក្នុងន័យគាបសង្កត់នៅ
ថ្នាក់មូលដ្ឋានតាមរយៈមន្ត្រីនៅថ្នាក់ក្រោមជាតិនោះទេ។
លោក កែម ឡី អ្នកវិភាគសង្គម មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា
ពិតជាមានភាពប៉ិនប្រសប់រៀបចំបណ្ដាញ
ក្នុងការតាមដានយ៉ាងស្ទាត់ជំនាញ។ លោកបន្តថា តាមរយៈយន្តការនេះ
មេដឹកនាំបក្សកាន់អំណាច បានចងជាបណ្ដាញដោយផ្នែកៗ
ប្រៀបដូចក្រឡាសំណាញ់ស្ទើររកចន្លោះប្រហោងគ្មានឡើយ។
គេហទំព័ររបស់ អេស៊ាន យូមែន រ៉ាយ ខមមីស្សិន
ក៏បានទម្លាយឲ្យដឹងទៀតថា ក្រៅពីការរៀបចំបណ្ដាញនៅថ្នាក់មូលដ្ឋាន
ភូមិ ឃុំ យ៉ាងមានប្រសិទ្ធភាពហើយនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានធ្វើឲ្យដៃគូរបស់ខ្លួន កាលណោះគឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ
ត្រូវខ្ទាតចេញពីតំណែងជានាយករដ្ឋមន្ត្រីទីមួយថែមទៀត
ក្រោយពីមានព្រឹត្តិការណ៍កាលពីឆ្នាំ១៩៩៧។
ចំណែកពលរដ្ឋនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក សុខ ផាន និយាយថា
អាជ្ញាធរមូលដ្ឋានជាមេឃុំ និងប្រធានភូមិ
ដែលភាគច្រើនមកពីគណបក្សគ្រប់គ្រងអំណាច
បានប្រើប្រាស់ឥទ្ធិពលក្នុងការអង្កេត
និងតាមដានយ៉ាងដិតដល់ចំពោះពលរដ្ឋណាស្ថិតក្នុងមន្ទិលសង្ស័យថា
ជាក្រុមមាននិន្នាការទៅរកបក្សជំទាស់។ លោកបន្តថា
វិធីនៃការពង្រឹងអំណាចរបស់គណបក្សប្រជាជនកម្ពុជា
បច្ចុប្បន្ននេះពិតជាគួរឲ្យព្រួយបារម្ភ និងបង្កើតការភ័យខ្លាច។
បើទោះជាបែបណា លោក ឈាង វុន គិតថា ការចោទប្រកាន់ទាំងឡាយណា
ប្រឆាំងគោលនយោបាយរដ្ឋាភិបាលទាំងនេះ គឺជាក្រុមបក្សប្រឆាំង។
លោកគិតថា ប្រសិនបើគណបក្សជំទាស់ពុំមានសមត្ថភាពពិតប្រាកដ
គួរបង្ហាញភាពក្លាហានរបស់ខ្លួនជាសាធារណៈ
ជាជាងរកលេសទម្លាក់ការចោទប្រកាន់មកលើរដ្ឋាភិបាល។
នរណាក៏ដឹងដែរថា គណបក្សប្រជាជនកម្ពុជា
ក្រៅពីប្រើប្រាស់មធ្យោបាយសម្លុតគំរាមគំរាមកំហែង ទិញទឹកចិត្ត
និងបង្កើតប្រព័ន្ធនៃក្រុមតាមឃ្លាំមើលដោយសម្ងាត់នោះ
ពិសេសជាងនេះទៅទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ជាអនុប្រធានគណបក្សគ្រប់គ្រងអំណាចអស់រយៈពេលជាង ៣ទសវត្សរ៍មកនេះ
មានភាពប៉ិនប្រសប់
ធ្វើឲ្យដៃគូប្រកួតប្រជែងរបស់ខ្លួនត្រូវចុះខ្សោយថែមទៀត។
បន្ថែមលើនេះ គេហទំព័រ អេស៊ាន យូមែន រ៉ាយ ខមមីស្សិន បញ្ជាក់ថា
ឈរលើមូលដ្ឋានទាំងនេះហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ត្រូវបានគេដាក់នាមថា ជាមេដឹកនាំផ្ដាច់ការ។
ព្រោះលោកនាយករដ្ឋមន្ត្រី
គឺជាមេដឹកនាំអាចជាអង្គនីតិប្រតិបត្តិក៏មាន តុលាការ
ឬជាមេដឹកនាំតាមបែបរដ្ឋបាលថែមទៀត។
ឆ្លើយតបនឹងបញ្ហានេះ លោក ឈាង វុន
បេក្ខជនតំណាងរាស្ត្ររបស់គណបក្សកាន់អំណាច
ចាត់ទុកថាជារបាយការណ៍ដែលមិនបានឆ្លុះបញ្ចាំងពីការពិតរបស់
កម្ពុជា នោះឡើយ។ លោកចាត់ទុកថា ស្ថាប័នបរទេសទាំងនេះបង្កើតឡើង
គឺចាំតែរិះគន់ដោយគ្មានមូលដ្ឋាន និងប្រឆាំងរដ្ឋាភិបាលប៉ុណ្ណោះ។
ហើយលោកមិនចាប់អារម្មណ៍ណាមួយឡើយជុំវិញការរកឃើញថា
រដ្ឋាភិបាលបច្ចុប្បន្នមិនបម្រើនយោបាយសម្រាប់ប្រទេសជាតិ។ លោកគិតថា
ព្រោះរបាយការណ៍ដែលចេញផ្សាយទាំងនោះ ចាំតែទាញទម្លាក់
និងចាប់កំហុសរដ្ឋាភិបាលប៉ុណ្ណោះ។
ទន្ទឹមនឹងលោក ហ៊ុន សែន
ប្រកាសថាលោកនឹងគ្រងតំណែងជានាយករដ្ឋមន្ត្រីដល់អាយុ ៧៤ឆ្នាំ
ប្រព័ន្ធផ្សព្វផ្សាយមាន វិទ្យុ ទូរទស្សន៍ និងកាសែត
ដោយរួមទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនស្ទើរទាំងស្រុងផង
ត្រូវគ្រប់គ្រងដោយលោក ហ៊ុន សែន
ហើយគាត់បានប្រើប្រាស់ធនធានទាំងនេះយ៉ាងមានប្រសិទ្ធភាព
ក្នុងន័យសម្រាប់បម្រើឲ្យគោលនយោបាយគណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
3 comments:
THOM TE KLOON OI YOUN PHO
Jra-bach Kor Preay Beysarch of Bang Kok!
In Australia, England & America the police protect their people, but, here in Cambodia under Hun Sen's government the world can see the police is strangling an unarmed woman.
Human rights-what's that? The Hun Sen's government must explain to the rest of the world if it wants to continue to be filthy rich through corruption of the world's aid's money.
Post a Comment