 |
| ០៧-វិច្ឆិកា-២០១១៖ ជនរងគ្រោះដោយទឹកជំនន់ ពេលមកទទួលជំនួយកាកបាទក្រហមកម្ពុជា នៅស្រុកមុខកំពូល ខេត្តកណ្ដាល។ (RFA/Sok Serey) |
ប្រធានកាកបាទក្រហមកម្ពុជា សុំឲ្យបក្សប្រឆាំងជួយជនរងគ្រោះដោយទឹកជំនន់
ដោយ សុខ សេរី
2011-11-07
Radio Free Asia
Synopsis: On 07 Nov 2011, Bun Rany Hun Xen, the president of the Khmer Red Cross, asked the SRP and the HRP to urgently help flood victims. She warned them not to just criticize and accuse the government of distributing gifts for its political gain.
“The government did not prevent any opposition party, NGO, or human rights group from distributing aid to our people. If you have gifts to distribute, the government will be very happy. This means that our people are in dire need.”
SRP MP Nuth Romduol reacted to Bun Rany’s call by asking the Cambodian Red Cross to closely review and take measure against village and commune chiefs who practice discrimination: “The Cambodian Red Cross does not belong to any political party. The Red Cross belongs to all the Cambodian people in general, and [its distributions] are gifts from generous donors.
មន្ត្រីកាកបាទក្រហមកម្ពុជា សហការជាមួយមន្ត្រីរដ្ឋាភិបាល នៅថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០១១ បានចុះចែកជំនួយសង្គ្រោះបន្ទាន់ ជាទ្រង់ទ្រាយធំលើកដំបូង ដល់ប្រជាពលរដ្ឋចំនួនជាង ៣.២០០ គ្រួសារ មកពីឃុំចំនួន ៥ នៅស្រុកមុខកំពូល ខេត្តកណ្ដាល។
មេដឹកនាំកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១១ បានទទូចសុំឲ្យគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ជួយចែករំលែកធនធានរបស់ខ្លួន ដើម្បីជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅឆ្នាំ ២០១១ នេះ ដោយបានព្រមានថា កុំរង់ចាំតែរិះគន់ និងចោទប្រកាន់ថា រដ្ឋាភិបាលកំពុងតែឆ្លៀតឱកាសកេងចំណេញនយោបាយពីការចែកជំនួយនេះ។