![]() |
| លោកឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិរូបថត៖ The Phnom Penh Post |
អង្គការក្លូបលវិតណេសថារដ្ឋាភិបាលទទួលខុសត្រូវការសម្លាប់មនុស្ស
ថ្ងៃព្រហស្បតិ៍, 21 ខែមិថុនា 2012
ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ
«នៅប្រទេសកម្ពុជាជនរងគ្រោះប្រាំបួននាក់ ក្នុងចំណោម១១ករណីក្នុងនោះពីរករណីត្រូវសម្លាប់ក្នុងឆ្នាំ២០១២ បានបង្ហាញភស្តុតាងយ៉ាងរឹងមាំថា ការសម្លាប់ទាំងនោះត្រូវប្រព្រឹត្តដោយមានការជាប់ទាក់ទងជាមួយក្រុមហ៊ុន និងរដ្ឋាភិបាល»។រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនឯកជននៅកម្ពុជាជាប់ទាក់ទងក្នុងការសម្លាប់ជនរងគ្រោះក្នុងជម្លោះដីធ្លី និងការការពារព្រៃឈើ។ នេះបើផ្អែកតាមរបាយការណ៍របស់អង្គការការពារបរិស្ថានមួយរបស់ប្រទេសអង់គ្លេស ក្លូបលវិតណេសស (Global Witness)។
របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃពុធបង្ហាញថា ករណីសម្លាប់លោកឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិដែលជាសកម្មជនការពារព្រៃឈើកម្ពុជាយ៉ាងខ្លាំងក្លាស្ថិតក្នុងចំណោមនោះដែរនិងការបាញ់សម្លាប់កុមារី ហេង ចន្ថា អាយុ១៤ឆ្នាំ ក្នុងបញ្ហាដីធ្លីក្នុងខេត្តក្រចេះ។
របាយការណ៍ស្តីពីជម្លោះដីធ្លី និងព្រៃឈើក្នុងពិភពលោកបានស្រង់តួលេខក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយបញ្ជាក់ថា «នៅប្រទេសកម្ពុជាជនរងគ្រោះប្រាំបួននាក់ ក្នុងចំណោម១១ករណីក្នុងនោះពីរករណីត្រូវសម្លាប់ក្នុងឆ្នាំ២០១២ បានបង្ហាញភស្តុតាងយ៉ាងរឹងមាំថា ការសម្លាប់ទាំងនោះត្រូវប្រព្រឹត្តដោយមានការជាប់ទាក់ទងជាមួយក្រុមហ៊ុន និងរដ្ឋាភិបាល»។









