Showing posts with label Hun Sen's subservience to Hanoi. Show all posts
Showing posts with label Hun Sen's subservience to Hanoi. Show all posts

Wednesday, September 05, 2012

ហ៊ុនសែន បន្តបោកបញ្ឆោត រឿងទល់ដែនខ្មែរ-យួន - Hun Xen continues to fib about border demarcation with Vietnam


ហ៊ុន សែន បន្ត​ពន្យល់​អំពី​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម

ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​បន្ត​បំភ្លឺ​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន និង​ការ​ដោះដូរ​ភូមិ​មួយ​ចំនួន​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម ដែល​គណបក្ស​ប្រឆាំង​រិះគន់។

2012-09-04
ដោយ ដែន អយុធ្យា
Radio Free Asia


                        នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​ជាង ៦​ពាន់​នាក់ មក​ពី​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​លើក​យក​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម មក​ពន្យល់​ពី​​​ផ្ទៃដី​របស់​កម្ពុជា កើន​ផ្ទៃ​ក្រឡា​លើស​ពី ១៨១.០៣៥ គីឡូម៉ែត្រ​ការ៉េ មិន​មែន​កម្ពុជា បាន​ពី​វៀតណាម ពី​ថៃ ឬ​ពី​​ប្រទេស​ឡាវ​ទេ ប៉ុន្តែ​ជា​កំហុស​បច្ចេកទេស​នៃ​ការ​វាស់ដី​​គ្មាន​ឧបករណ៍​​ទំនើប​ពី​សម័យ​មុន។ លោក ហ៊ុន សែន បន្ថែម​ដូច្នេះ៖ «ជំនាន់​នោះ​វាស់​តាម​ខ្សែ តាម​ប៉ាន់ស្មាន។ សំណាង​ដែរ​វាស់​ចេញ ១៨១.០៣៥​គីឡូម៉ែត្រ​ការ៉េ ជា​សំណាង។ ប៉ុន្តែ​បើ​សិន​ពេល​ហ្នឹង​ស្រាប់​តែ​បារាំង ប្រកាស​ថា ផ្ទៃ​ដី​កម្ពុជា មាន​ទំហំ ២០០​ពាន់​គីឡូម៉ែត្រ​ការ៉េ រលាយ​ហើយ មិន​ដឹង​ជា​ទៅ​រក​ដី​មក​ពី​ខាង​ណា​មក​ទេ រលាយ​ហើយ។ ...ពេល​ហ្នឹង​ច្បាស់​ជា​អ្វី​ដែល​គេ​ចោទ​ថា បាត់​រាប់​រយ​រាប់​ពាន់​គីឡូម៉ែត្រ​ការ៉េ ត្រឹមត្រូវ​របស់​គេ​ហើយ។ ប៉ុន្តែ​ពេល​នេះ​សំណាង​ហើយ​វាស់​ទៅ​វា​លើស»។ ​​​ទាក់ទិន​បញ្ហា​នេះ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា បាន​មក​ឆ្លើយ​បំភ្លឺ​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន និង​ការ​ដោះដូរ​ភូមិ​មួយ​ចំនួន​នៅ​តាម​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែល​ត្រូវ​អនុវត្ត​ក្នុង​ពេល​ខាង​មុខ។

Thursday, August 16, 2012

Hun Xen's words will be recorded to show that he is a TRAITOR who gives away Cambodia's land

Hun Sen in his monologue

PM Hun Sen's lengthy speech in print, digital form

Thursday, 16 August 2012
Vong Sokheng
The Phnom Penh Post

Fans of Prime Minister Hun Sen’s five-hour, 20-minute address on the Vietnamese border issue last week are in luck – they’ll soon be able to have their own copy.

Speaking yesterday to graduates of Build Bright University, the premier said he plans to release his one-man show in video disc, audio CD and book form in both Khmer and English.

The offering, he said, is both for those wishing to understand Cambodia’s longstanding border dispute with its neighbour, and for the opposition Sam Rainsy Party, which has long criticised his treatment of it.

“Even if I explained it to [the SRP] for 10,000 times or 100,000 times, they still do not understand,” said Hun Sen. “[You] think that Hun Sen would be tired to death because of a five hour and 20 minute speech. I can continue for two more hours with more topics, but I thought that listeners would be hungry.”

Tuesday, August 14, 2012

សែនឲ្យដីយួន! ហៃអើ! ហៃអើ!


ក្រុម​និស្សិត​ចេញ​ញត្តិ​គាំទ្រ​ការ​បក​ស្រាយ​ពី​បញ្ហា​ព្រំដែន​របស់​នាយករដ្ឋមន្ត្រី

2012-08-13
Radio Free Asia

នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា នេះ មាន​និស្សិត​នៅ​តាម​បណ្ដា​គ្រឹះស្ថាន​សិក្សា​មួយ​ចំនួន បាន​នាំ​គ្នា​ចេញ​ញត្តិ​ផ្សេងៗ​គ្នា ដែល​មាន​ខ្លឹមសារ​គាំទ្រ​ការ​បក​ស្រាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​បញ្ហា​ព្រំដែន នៅ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ សីហា សប្ដាហ៍​មុន។

ខ្លឹមសារ​មួយ​នៅ​ក្នុង​ញត្តិ​នោះ បាន​សរសេរ​ថា ការ​បក​ស្រាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាំង​គណៈកម្មាធិការ សមាជិក សមាជិកា​សមាគម​និស្សិត​បាន​ទទួល​ចំណេះដឹង និង​យល់​កាន់​តែ​ច្បាស់ ហើយ​កោត​សរសើរ​ដ៏​ស្មោះ​ចំពោះ​គំរូ​វីរភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក

យ៉ាង​ហោច​ណាស់ មាន​ញត្តិ​ចំនួន ៧ ដែល​ចេញ​នៅ​ថ្ងៃ​នេះ មាន​ដូច​ជា​សមាគម​និស្សិត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ស្ថិតិ សមាគម​និស្សិត​ជាតិ​ពាណិជ្ជសាស្ត្រ សកល​វិទ្យាល័យ​ភ្នំពេញ វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស សកល​វិទ្យាល័យ​ខេត្ត​ស្វាយរៀង វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​កង​យោធពល​ខេមរៈ​ភូមិន្ទ និង​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច៕

Monday, August 13, 2012

ទស្សនៈ​ឆ្លើយ​តប​របស់​គណបក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ទៅ​លើ​បញ្ហា​ព្រំដែន - Opposition and Civil society's views on the border problem

វាគ្មិន​កិត្តិយស​ដែល​ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​ អាស៊ី​សេរី លោក​បណ្ឌិត ឡៅ ម៉ុងហៃ (ស្ដាំ) និង​លោក សុន ឆ័យ (ឆ្វេង ) កាល​ពី​យប់​ថ្ងៃ​សុក្រ ទី១០ ខែ​សីហា ឆ្នាំ​២០១២។ (Photo: RFA)

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​​រាត្រី​ថ្ងៃ​សុក្រ ទី​១០ ខែ​សីហា ឆ្នាំ​២០១២៖ «ការ​ផ្តល់​ទស្សនៈ​ឆ្លើយ​តប​របស់​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ទៅ​លើ​បញ្ហា​ព្រំដែន»

2012-08-11
Radio Free Asia

វាគ្មិន​កិត្តិយស​សម្រាប់​កម្មវិធី​នេះ​មាន​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ និង​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​​មក​ពី​គណបក្ស សម រង្ស៊ី។

អ្នក​សម្រប​សម្រួល៖ លោក ជុន ច័ន្ទបុត្រ

ស្ដាប់​ផ្ទាល់៖

Sunday, August 12, 2012

In Phnom Penh, Hun Sen’s Border Remarks Find Support [- 5+ hours of Hun Xen's fibbing]

Cambodian Prime Minister Hun Sen spoke to the lower house of parliament in a nationally televised speech Thursday, Aug. 9, 2012, that was mandatory viewing for civil servants.

11.08.2012
By Heng Reaksmey, VOA Khmer

He explained that in some respective areas in Cambodia and Vietnam, villages had been swapped and land had been exchanged, but that on the whole, no land had been lost.

PHNOM PENH - After Prime Minister Hun Sen’s appearance Thursday before the National Assembly to explain his border policy, many Cambodians in Phnom Penh say believe no land has been lost to Vietnam.

Hun Sen had encouraged people to watch his remarks, which lasted for five hours and were broadcast live on state TV, as he addressed concerns that border agreements had ceded land to Cambodia’s neighbor to the east.

He explained that in some respective areas in Cambodia and Vietnam, villages had been swapped and land had been exchanged, but that on the whole, no land had been lost. Hun Sen also said that Cambodians are occupying more than 2,100 hectares of land that rightfully belongs to Vietnam, while Vietnamese are living on nearly 1,000 hectares of land that rightfully belongs to Cambodia, the Phnom Penh Post reported.

Friday, August 10, 2012

PM Hun Sen addressed assembly

Prime Minister Hun Sen (L) gestures before delivering his speech at the National Assembly yesterday in Phnom Penh. Minister of Interior Sar Keng (2nd R) and Deputy Prime Minister Sok An (R) were also in attendance. Photograph: Pha Lina/Phnom Penh Post

Friday, 10 August 2012
Meas Sokchea and David Boyle
The Phnom Penh Post

Sometimes austere, other times ebullient, Prime Minister Hun Sen spent his rare, more than five-hour speech to parliament yesterday outlining a border demarcation plan with Vietnam and taunting the opposition before refusing to answer anything other than written questions.

Peppered with vitriolic outbursts at his critics, the premier’s speech to 103 lawmakers at the National Assembly focused on a plan for Cambodia and Vietnam to compensate one another with unoccupied land for villages it had been agreed fell in the opposing country’s territory.

“The choice is that we must keep the same situation according to the occupation [of areas] of people,” he said.

Land for exchange in Kampot, Kampong Cham and Takeo provinces had already been agreed upon by the two countries, while negotiations to do the same in Prey Veng and Svay Rieng provinces were under way, Hun Sen told the parliament.

Thursday, August 09, 2012

ជនក្បត់ជាតិ ហ៊ុនសែន ភូតកុហករឿងព្រំដែនយួន

សម្តេចហ៊ុនសែន បំភ្លឺរដ្ឋសភា ពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវចាន់ណា
កិច្ចប្រជុំរដ្ឋសភា ស្តាប់ ហ៊ុនសែន បំភ្លឺ ពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវចាន់ណា )
 កិច្ចប្រជុំរដ្ឋសភា ស្តាប់ ហ៊ុនសែន បំភ្លឺ ពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវចាន់ណា )




ហ៊ុន​សែន បំភ្លឺ​រដ្ឋសភា រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​

ថ្ងៃទី 9 សីហា 2012
ដោយ: សុខ ភក្តី
Cambodia Express News
ហ៊ុន​ សែន បាន​អាន​នូវ​ចម្លើយ ដែល​បាន​ ព្រាង​ទុក អម​ដោយ​អត្ថាធិប្បាយ
ភ្នំពេញ: នៅ​ម៉ោង ៨ ព្រឹក​ថ្ងៃ​ទី​៩​សីហា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ សរុប​ប្រមាណ ១០ រូប ចូល​ឆ្លើយបំភ្លឺ​រដ្ឋសភា អំពី​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​។ កិច្ចប្រជុំ​រដ្ឋសភា​នា​ព្រឹក​នេះដំណើរការ​ដោយ​កូរ៉ុម ១០២ រូប​។​

​ក្នុងពេល​ផ្តើមដំបូង សម្តេច​ហេង​ សំរិន ប្រធានរដ្ឋសភា បាន​ប្រកាស​ទុក​ជាមុន​ថា មិនឲ្យ​មាន​ការសួរដេ​ញ​ដោល​ស​ម្តេច​ហ៊ុន ​សែន​ទេ ពាក់ព័ន្ធ​នឹង​បទ​អន្តរាគមន៍​របស់​សម្តេចលើ​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នា​ព្រឹក​នេះ​។​

​ចំណែក​សម្តេច​ហ៊ុន​ សែន ក៏​បាន​វាយប្រហារ​ចំពោះ​លោក​សម ​រង្ស៊ី មេ​បក្ស​ប្រឆាំង ដែល​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ហើយ​បាន​លើក​សរសើរ​លោក​សុន​ ឆ័យ អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ថា​បាន​លេង​នយោបាយ​តាម​បែប​ប្រជាធិបតេយ្យ តាមរយៈ​ការ​ធ្វើ​លិខិត​សួរដេញដោល​សម្តេច នៅក្នុង​រដ្ឋសភា មិន​ដូច​មេបក្ស​សមរង្ស៊ី ដែល​លេង​នយោបាយ​តាម​ចិញ្ចើមថ្នល់ (sic!) លើកគ្នា​ទៅ​ដក​តម្រុយ​បង្គោល​ព្រំដែន កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង​នោះឡើយ​។​

Monday, August 06, 2012

Hun Xen to answer to Son Chhay's questions at the National Assembly on 09 August

The slave (L) and his Viet master (R)
លោក ហ៊ុន សែន នឹង​ទៅ​បំភ្លឺ​សភា​ជាតិ​ពី​បញ្ហា​ព្រំដែន​នៅ​ថ្ងៃ​៩ សីហា

2012-08-04
ដោយ ម៉ម មុនីរតន៍
Radio Free Asia

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​ទៅ​ឆ្លើយ​បំភ្លឺ​សភា​ជាតិ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ខាង​មុខ​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​របស់​គណបក្ស សម រង្ស៊ី ទាមទារ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវ​បង្ហាញ​នូវ​ជំហរ​របស់​ខ្លួន​​បើក​ចំហ​​ដោយ​សេរី ជជែក​ដេញ​ដោល​ខណៈ​ដែល​លោក​ចូល​បំភ្លឺ​ក្នុង​រដ្ឋ​សភា​នា​ពេល​ខាង​មុខ​នេះ ពុំ​មែន​ជា​ការ​អាន​របាយការណ៍​នោះ​ទេ

ការ​លើក​បែប​នេះ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ប្រកាស​តតាំង​តាម​ផ្លូវ​ច្បាប់​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ទៅ​តាម​សំណើ​របស់​គណបក្ស​ប្រឆាំង សម រង្ស៊ី។ មន្ត្រី​​គណបក្ស សម រង្ស៊ី ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា រយៈ​ពេល ៣០​ឆ្នាំ​មក​ឆ្លើយ​បំភ្លឺ​នៅ​សភា​នេះ គឺ​ក្រោយ​ដែល​រដ្ឋាភិបាល​​ត្រូវ​រង​ការ​រិះគន់​ថា បាន​​ធ្វើ​ឲ្យ​​​ប្រទេស​កម្ពុជា បាត់​បង់​ទឹក​ដី​ទៅ​ខាង​ប្រទេស​វៀតណាម ធ្វើ​ឡើង​តាម​រយៈ​នៃ​ការ​​បោះ​បង្គោល​ព្រំដែន​រួម​គ្នា​កន្លង​ទៅ​ថ្មីៗ​នេះ។

Wednesday, August 01, 2012

ដៃចោរ ចេញយក្ស បញ្ជាក់ ភក្តីភាពរបស់ខ្លួន អំពីការ កាត់ដី ខ្មែរឲ្យយួន

ហ៊ុនសែន ព្រុសឡើង បែកពពុះមាត់
ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញ ចែកសញ្ញាបត្រ ដល់និស្សិត សាកលវិទ្យា ល័យច្បាប់

Wednesday, 01 August 2012
ដោយៈ ស៊ន សុភក្រ្ត
DAP-News
ដោយទទួលរងនូវ ការព្រមាន ពីចៅហ្វាយ ក្រុង ហាណូយអំពី បរាជ័យអាស៊ាន។ ដៃចោរ ត្រូវចេញយក្ស បញ្ជាក់ ភក្តីភាព របស់ខ្លួន អំពីការ កាត់ដីខ្មែរឲ្យយួន
- សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ខ្លាំងៗ ពីអ្នកនយោបាយមួយចំនួន ដែលពេលបច្ចុប្បន្ន នេះ កំពុងតែពុះកញ្ច្រោល គឺកំពុងតែមានព្យុះ តែព្យុះនេះ នៅតែក្នុងដប និងក្នុងក្អមតែប៉ុណ្ណោះ ដោយ សម្តេចបានលើកឡើងពីចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ សម្តេចបានចោទសួរថា តើសង្រ្គោះនរណា សូម្បីតែជួយសង្រ្គោះខ្លួនឯងមិនចង់រួចផង ដោយអ្នកខ្លះត្រូវចិញ្ចឹមប្រពន្ធចុង ប្រពន្ធដើម និងកូនៗថែម ទៀត។ សម្តេចនាយករដ្ឋមន្រ្តី បានបន្តទៀតថា អាងអីថា គណបក្សប្រជាជនខ្លាច សម្តេចបានតបទៅវិញ ថា ចាំតើអាពៅ។ សម្តេចក៏បានលើកឡើងទៅអ្នកនយោបាយខ្លះ ក្នុងពេលយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងទៅ រហូតមកដល់ពេលនេះ នៅជំពាក់ថ្លៃឡាន ថ្លៃមេក្រូគេនៅឡើយទេ ដូច្នេះទូទាត់ ឲ្យគេឲ្យហើយទៅ។

- ជាមួយគ្នានេះ សម្តេច បានមានប្រសាសន៍ថា សម្តេចបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយបំភ្លឺទាក់ទិន នឹងបញ្ហានៅក្នុងរដ្ឋសភា ប៉ុន្តែរហូតមកដល់ពេលនេះ សម្តេចបានសរសេរលិខិតទៅរដ្ឋសភារួចហើយ តែ រដ្ឋសភាមិនទាន់ឆ្លើយតបមកវិញនោះទេ ថា តើឲ្យសម្តេចចូលទៅឆ្លើយបំភ្លឺនៅពេលណា។ ហើយសម្តេច បានបញ្ជាក់ថា សម្តេចនឹងនិយាយរយៈពេល៤ម៉ោង ដើម្បីបកស្រាយជុំវិញបញ្ហានេះ ហើយសម្តេចនឹង ពន្យល់ពីដំណាក់កាលនីមួយៗ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនហ្នឹង។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានរិះ គន់ទៅអតីតអ្នកនយោបាយមួយរូប នៅក្នុងសម័យសម័យសារធារណរដ្ឋខ្មែរ ដែលគេស្គាល់ច្បាស់ថា លោក ស៊ាន ប៉ែង សែ កាលកាក់តំណែងជារដ្ឋមន្រ្តី នៅសម័យសារធារណរដ្ឋខ្មែរ ហេតុអ្វីមិនទៅវ៉ៃយកកោះវ៉ៃ ដែលកាលនោះ វៀតណាម ខាងត្បូងជាអ្នកគ្រប់គ្រង បានត្រឹមតែសរសេរនៅក្នុងផែនទី។ ហើយទាក់ទងនឹងការឆ្លើយបំភ្លឺនេះ សម្តេច ចង់ឲ្យផ្សាយបន្តផ្ទាល់គ្រប់ទូរទស្សន៍ទាំងអស់។

- ចំពោះបញ្ហារបស់លោក ម៉ម សូណង់ដូ វិញ សម្តេចបានមានប្រសាសន៍ថា ចំពោះវិទ្យុសម្បុកឃ្មុំ FM 105 MHz វាមិនខុសនោះទេ ដូច្នេះគ្មានការបិទឡើយ ប៉ុន្តែបុគ្គលជាម្ចាស់ ជាអ្នកធ្វើខុស បានន័យថា មិន មែនខឹងគោ វាយរទេះនោះទេ។ នៅក្នុងបញ្ហានេះដែរ សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា មាន ៧នាក់ បានមកទទួលបទបញ្ជា ប៉ុន្តែ៦នាក់ បានចូលមកសារភាពហើយ ក្នុងចំណោមនោះ ៥នាក់ មាន ដីការតាមចាប់ខ្លួន ប៉ុន្តែក្នុងនោះ មាន៤នាក់ បានចូលមកសារភាពហើយ នៅសល់តែម្នាក់ទៀតប៉ុណ្ណោះ គឺ ប៊ុន រដ្ឋា ។ ចំពោះលោក ម៉ម សូណង់ដូ វិញ ដែលសមាជិករបស់គាត់នាំគ្នាផ្តិតមេដៃទាម ទារឲ្យដោះលែងនោះ សម្តេចបានឆ្លើយតបទៅវិញថា គឺអត់មានប្រយោជន៍នោះទេ ស្នាមមេដៃគ្មានទម្ងន់ ទៅលើប្រព័ន្ធតុលាការទេ ដូច្នេះសូមឲ្យរកមេធាវីដែលខ្លាំងមក។

Saturday, July 21, 2012

The mysteries of a national carrier

Cambodia Angkor Air is nothing more than a subsidiary of Vietnam Airlines. It does not serve Cambodia's national interest!

Ever heard about CAA? Behind the acronym hides Cambodia Angkor Air, officially the national carrier of the Kingdom of Cambodia. Discretion is really the best word to describe so far the airline’s strategy.

Luc Citrinot - 18 July 2012
Travel Daily News

PHNOM PENH- There is very little to say about Cambodia Angkor Air (CAA) beside the fact that most clients probably will even not remember the name of the carrier. Since July 2009, CAA is officially the national carrier of the Kingdom of Cambodia, a carrier born thanks to an agreement setting a joint venture between the Cambodian State (51%) and Vietnam Airlines (49 %). The airline is in reality a proxy of the Vietnamese national carrier Vietnam Airlines. The four aircraft in the fleet –ATR 72 and Airbus A321- come from Vietnam and all the management is Vietnamese. Mr. Trinh Ngoc Thanh, CAA current Chairman and CEO is at the same time Executive Vice President of Vietnam Airlines.

Looking at CAA network, the airline serves only three cities out of Siem Reap: Phnom Penh, Sihanoukville and Ho Chi Minh City. Despite promising at the beginning to serve more international destinations with one or two years- they were rumours about Bangkok, Singapore and China soon to be added. By mid-2012, the network looks basically the same than in 2010, Sihanoukville excepted. The route serving Cambodia’s largest seaside resort was in fact requested by the government to set up a proper air connection to what is considered as Cambodia’s third largest destination.

Thursday, July 12, 2012

Farmland included in border exchange [-More Khmer land to be given to the Vietcong]

xVar Kim Hong: Xmer land xwapper
Thursday, 12 July 2012
The Phnom Penh Post
The Sam Rainsy Party absolutely opposes to any decision to cut Khmer land to Vietnam
Cambodia and Vietnam’s border shuffle in Kampong Cham province will involve more than the two previously discussed villages, a government official said yesterday, and will include farmland intended to compensate Vietnam for land being farmed by Cambodian farmers on what is believed to be the Vietnamese side of the border.

Va Kimhong, a senior minister in charge of the Cambodian Border Committee, told the Post that a number of areas have been identified in which Cambodian farmland encroaches onto Vietnamese territory. (sic!)

Wednesday, July 11, 2012

អ្នកស្រី កុយពិជិតសី៖ ធ្វើសវនកម្មតាមការកំណត់ខ្សែព្រំដែនឆ្នាំ១៩៨៥ ... ដែលយួនចាត់ចែងឲ្យ

​លោកស្រី កុយ ពិជិត......សី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន

ការ​គូស​ចម្លង​ផែនទី​កម្ពុជា​-​វៀតណាម យោងតាម​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ (sic! សិច!)

ថ្ងៃទី 10 កក្កដា 2012
ដោយ: លីនណា
Cambodia Express News


ភ្នំពេញ: មន្ត្រី​ជំនាញ​ព្រំដែន​បាន​ឲ្យ​ដឹងថា ការផ្ទៀងផ្ទាត់​គូស​ចម្លង​ផែនទី​កម្ពុជា​-​វៀតណាម ចាប់ផ្តើម​ប្រជុំ​ជជែក​ពិភាក្សាគ្នា ដើម្បី​យកទៅអនុវត្ត​នៅ​លើដី​ជាក់ស្តែង និង​ធ្វើការ​បោះបង្គោល​ខណ្ឌសីមា ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១២ នៅ​វិមាន​មិត្តភាព នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ កិច្ចប្រជុំ​នេះ ជា​កម្រិត​បច្ចេកទេស​ថ្នាក់ជាតិ និង​យោងតាម​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ដើម្បី​អនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ​ធ្វើការ​គូស​ចម្លង​ខ្សែ​ព្រំដែន​ឡើងវិញ​។​

​លោកស្រី កុយ ពិជិតសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន បាន​និយាយថា នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១២ មាន​កិច្ចប្រជុំ​ក្រុម​ជំនាញ​គូស​ចម្លង​ផែនទី​។ ផែនទី​នេះ យោងតាម​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ អនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ ( កម្ពុជា​-​វៀតណាម ) ធ្វើការ​គូស​ចម្លង​ខ្សែ​ព្រំដែន​ឡើងវិញ​។

​លោកស្រីកុយ ពិជិតសី បាន​បញ្ជាក់ថា “​យើង​ពិនិត្យ​ធ្វើ​សវនកម្មតាមការកំណត់​ខ្សែ​ព្រំដែន​ឆ្នាំ​១៩៨៥ ដែលបានចុះហត្ថលេខាសន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ អនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ ធ្វើការ​គូស​ចម្លង​ពី​ផែនទី​ខ្នាត ១/១​រយ​ពាន់ បោះ​ពុ​ម្ភ​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន មកលើ​ផែនទី UTM ១/៥០​ពាន់ ដើម្បី​យកទៅអនុវត្ត​នៅ​លើដី​ជាក់ស្តែង​(​ធ្វើការ​បោះបង្គោល​ខណ្ឌសីមា​នៅលើ​ដី​)”​។​

Monday, July 02, 2012

សា​លា​រៀន​វៀត​ណាម​...! - Viet school adorned by CPP protection signs

សា​លា​រៀន​បណ្តែត​ទឹក​នៅ​លើ​បឹង​ទន្លេ​សាប​ ​មាន​សរ​សេរ​​អក្ស​រវៀត​ណាម និង​​មាន​បិទ​រូប​ថត ​មេ​ដឹក​នាំ​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​​ជន​កម្ពុជា​អម​សង​ខាង នៅ​សង្កាត់​ចុង​ឃ្នាស​ ក្រុង​សៀម​រាប ​កាល​ពី​ចុង​ខែ​មុន​។ មាន​សេច​ក្តី​រាយ​ការណ៍​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់ កាល​ពី​ថ្ងៃ​ទី ៣ ខែ​មិថុនា​កន្លង​មក នៅ​សង្កាត់​ចុង​ឃ្នាស មាន​ជន​ជាតិ​វៀត​ណាម​រាប់​រយ​នាក់ បាន​ចូល​រួម​បោះ​ឆ្នោត​។ បញ្ហា​និគម​ជន​ជាតិ​វៀត​ណាម​គឺ​ជា​រឿង​រសើប​មួយ ហើយ​តែង​ជា​របៀប​វា​រៈ​សំខាន់​ សម្រាប់គណ​បក្ស​ប្រឆាំង​​ ធ្វើ​ការ​វាយ​ប្រហារ​ ទៅ​លើ​គណ​បក្ស​ប្រជា​ជន​។ រូប​ថត ជី​វ័ន
Floating Viet school on the Tonle Sap displaying sign in Vietnamese adorned by photos of CPP leaders. The school is located in Chong Khneas commune, Siem Reap city. Report had indicated that during the recent 03 June 2012 commune election, 100 Vietnamese citizens voted there. Problem with Vietnamese immigrants is a sensitive issue that generated attacks by the opposition on the ruling CPP party. (Photo: Heng Chivoan, The Phnom Penh Post)

ផ្ទះ​វៀត​ណាម​សង់​លើ​​ទន្លេ​ខ្មែរ​​? - Viet floating houses on Khmer lake

ផ្ទះ​បណ្តែត​ទឹក​ដែល​ត្រូវ​គេ​ប្រាប់​ថា មាន​​ប្រហែល​រាប់​ពាន់​ ​ភាគ​ច្រើន​ជា​ផ្ទះ​​និគម​ជន​ជាតិ​វៀត​ណាមនៅ​​ខាង​ចុង​នៃ​ស្ទឹង​សង្កែ ​ជាប់​​បឹង​​ទន្លេ​សាប​ក្នុង​​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំងស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់​ដំបង​។ រដ្ឋាភិបាល​កម្ពុជាត្រូវ​​គេ​ចោទ​ថា បាន​និងកំពុងធ្វើ​មិន​ដឹង​មិន​ឮ និ​ង​​បាន​​បណ្តែត​បណ្តោយ​​ឲ្យ​ជន​ជាតិ​វៀត​ណាម​ចូល​មក​តាំង​ទី​លំនៅ​យ៉ាង​ច្រើន​សម្បើម​នៅ​កម្ពុជា​ទាំង​លើ​ទឹក​ទាំង​លើ​គោក​។ រូប​ថត ជី​វ័ន
Thousands of Viet floating houses on the Sangker River, next to the Tonle Sap River, in Prek Toal village, Koh Chiveang commune, Ek Phnom district, Battambang province. The Phnom Penh regime is accused of ignoring and alloving Vietnamese to settle in large number in Cambodia, both on land and on waters. (Photo: Heng Chivoan, The Phnom Penh Post)