![]() |
| "ដូច្នេះ ភារកិច្ចខ្ញុំត្រូវតែការពារ" - ផៃស៊ីផោម |
![]() |
| លោក ហ៊ុន តូ ក្នុងសន្និសីទកាសែតនៅព្រលានយន្តហោះភ្នំពេញ ។ រូប វីរៈ |
លោក ហ៊ុន តូ នៅតែមិនទាន់ប្តឹងកាសែតអូស្ត្រាលី
25 June 2012
ឆាយ ច័ន្ទនីដា
The Phnom Penh Post
ភ្នំពេញៈ គម្រោងប្តឹងតាមផ្លូវច្បាប់ប្រឆាំងនឹងការបង្ខូចកេរ្តិ៍ឈ្មោះពីសំណាក់កាសែតអូស្ត្រាលីមួយ នៅតែមិនទាន់ច្បាស់លាស់សម្រាប់លោកឧកញ៉ា ហ៊ុន តូ ដូចដែលធ្លាប់បានអះអាងប្រាប់កាសែតក្នុងស្រុក ទោះជាបានទៅដល់អូស្ត្រាលី និងវិលមកកាន់ប្រទេសកំណើតដោយគ្មានការចាប់ខ្លួនយ៉ាងណាក៏ដោយ។
លោក ហ៊ុន តូ ដែលត្រូវជាក្មួយប្រុសបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានកាសែតក្នុងស្រុករបស់អូស្ត្រាលីឈ្មោះ The Age បានសរសេរលាតត្រដាងពីខែមីនាថា មានពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនរកស៊ីជួញដូរគ្រឿងញៀនហេរ៉ូអ៊ីន និងលាងលុយកខ្វក់ ខណៈដែលនគរបាលជាតិអូស្តា្រលី មានបំណងចាប់ខ្លួនលោក ក្នុងទីក្រុងមែលប៊ន។ ប៉ុន្តែគម្រោងនេះ ត្រូវអាក់ខាន ព្រោះតែខាងស្ថានទូតអូស្ត្រាលីនៅភ្នំពេញ បដិសេធមិនផ្តល់ទិដ្ឋាការ ដោយអះអាងថា ជាការ«ចៀសវាងឧប្បតិ្តហេតុខាងការទូត»។
ប៉ុន្តែ មន្ត្រីរដ្នាភិបាលកម្ពុជាបានចេញមុខបកស្រាយជំនួសលោក ហ៊ុន តូ ពេលដែលសេដ្ឋីវ័យក្មេងរូបនេះ ទើបវិលត្រឡប់ដោយសុវត្ថិភាពពីប្រទេសអូស្ត្រាលី កន្លែងដែលកាសែត The Age ចោទថា អាជ្ញាធរប្រទេសនេះ មានបំណងចាប់ខ្លួនលោក ហ៊ុន តូ នោះ។























