ព្រះភិក្ខុ លួន សាវ៉ាត ប្រោះព្រំដល់សកម្មជនការពារព្រៃឡង់។ រូបថត ជីវ័ន |
Tuesday, 30 August 2011
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
To help or contribute to Ven. Loun Savath, please contact him at: sovath_loun@yahoo.com
សៀមរាបៈ សកម្មជនការពារសិទ្ធិមនុស្សព្រះតេជគុណ លួន សាវ៉ាត បានអំពាវនាវរកជំនួយដើម្បីគាំទ្រសកម្មភាពព្រះអង្គក្នុងការ ការពារសិទ្ធិមនុស្សនិងព្រៃឈើ បន្ទាប់ពីព្រះអង្គត្រូវរារាំងពីរលើកមិនឲ្យគង់នៅក្នុងវត្ត នានានៅភ្នំពេញ និងខេត្តសៀមរាប។
ព្រះសង្ឃ លួន សាវ៉ាត ដែលសកម្មការពារសិទ្ធិមនុស្សនិងការពារព្រៃឈើ ក្រោយសាច់ញាតិព្រះអង្គមានវិវាទដីធ្លីនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដែល បច្ចុប្បន្នពុំមានវត្តគង់នៅមានថេរដីកាថា បច្ចុប្បន្នព្រះអង្គអនុវត្តតាមឱវាទព្រះពុទ្ធជាម្ចាស់ ទីណាប្រជាជនជួបទុក្ខលំបាក ព្រះអង្គនឹងមានវត្តមាននៅទីនោះ។ បើទោះជាព្រះអង្គពុំមានវត្តសម្រាប់គង់នៅក្តី ប៉ុន្តែ វត្តអារ៉ាមស្ថិតក្នុងចិត្តរបស់ព្រះអង្គទៅហើយ។
ព្រះអង្គបានបន្តថា ព្រះអង្គបួសជាសង្ឃពុំមែនដើម្បីអំណាចទេ ព្រះអង្គចូលបួសដើម្បីជួយជាតិ អ្នកភូមិដែលរងគ្រោះ និងការពារព្រៃឈើ ហើយទ្រង់ក៏ពុំពាក់ព័ន្ធនឹងនយោបាយដែរ។ ព្រះអង្គបន្តថា៖«ពីថ្ងៃនេះទៅអាត្មានឹងត្រាច់ចរនៅគ្រប់ទី កន្លែងដើម្បីជួយអ្នកភូមិដែលរងទុក្ខដោយសារក្រុមហ៊ុនឬអាជ្ញាធរយក ដីធ្លីពួកគេ»។
ព្រះអង្គមានថេរដីកាថា ទង្វើរបស់សមត្ថកិច្ចគឺខុសនឹងច្បាប់កម្ពុជា ក្នុងនាមព្រះអង្គជាកូនខ្មែរព្រះអង្គមានសិទ្ធិសម្តែងមតិ និងនិមន្តទៅគ្រប់ទីកន្លែង និងមានសិទ្ធិគង់នៅគ្រប់វត្ត ដើម្បីផ្តល់ឱវាទល្អៗដល់ប្រជាជន ដូច្នេះការដែលគណៈសង្ឃចេញលិខិតហាមព្រះអង្គគឺជាការខុសច្បាប់។
ព្រះអង្គមានថេរដីកាថា៖«មូលហេតុពិត ដែលគេចេញលិខិតហាមប្រាមគ្រាន់តែគំរាមអាត្មាឲ្យបញ្ឈប់សកម្ម ភាពតាមឃ្លាំមើលប្រជាជនដែលធ្វើការតវ៉ាអាត្មាពុំខ្លាចឡើយ អាត្មាពុំបានប្រព្រឹត្តបទឧក្រិដ្ឋកម្មឯណា»។
គណៈសង្ឃខេត្តសៀមរាបបានចេញលិខិតហាមមិនឲ្យសង្ឃអង្គនោះគង់នៅតាម វត្តក្នុងខេត្តសៀមរាបទេ ពីថ្ងៃទី ១៩សីហា ហើយពីថ្ងៃទី២៦ មេសា សម្តេចសង្ឃនាយក នន្ទ ង៉ែត ក៏បានហាមគ្រប់វត្តអារ៉ាមនៅរាជធានីដូចគ្នាដែរ។ មន្ត្រីមន្ទីរធម្មការខេត្តសៀមរាបថ្លែងថា ជាសង្ឃព្រះអង្គមិនអាចទៅតវ៉ាឬបង្កអសន្តិសុខសង្គមទេ ដូច្នេះទើបមេគណខេត្តហាម។
លោក អំ សំអាត មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូថ្លែងថា ព្រះអង្គលួន សាវ៉ាត ពុំបានធ្វើខុសទៅនឹងពុទ្ធឱវាទទេ ព្រះអង្គព្យាយាមជំរុញអ្នកភូមិកុំឲ្យប្រើហិង្សា និងបានជួយលើកតម្កើងសិទ្ធិមនុស្សនិងការពារព្រៃឈើ៕ CR
7 comments:
THIS VEN LOUN SAVATH IS OUR HERO,AND WE ALL KHMERS NEED TO SUPPORT HIM, at lease feeling from we are.
BRAVO VEN.BUDDHA'S MONK WAK UP! AH HUN SEN DICTATOR; VIETCONG GO HALL! WE ARE ALL WHITNESS!
ព្រះសម្មាសម្ពុទ្ធលះបង់គ្រប់យ៉ាងគឺដើម្បីជួយមនុស្សលោក។យើងសង្ឃឹមថានឹងមានព្រះសង្ឃខ្មែរ
ជាច្រើនទៀតដែលមានឧត្តមគតិដួចព្រះតេជគុណ
លួន សាវ៉ាត សូមព្រះអង្គទទួលបាននូវជោគជ័យ
គ្របភារកិច្ច៕
កូនខ្មែរ ភ្នំដិន
KI media teams you have done very great jobs that most people at Cambodia can't even open thier eyes and mouth for the true that hurt Cambodia.
Keep up the great work, if only KI media fail if KI media follow the advices from Vietnam slave.
KI media is the only source that represent true khmer identidies and serving khmer nation big interest, unlike other media in Cambodia turn to blind eyes, close their eyes but just to survice by serving Vietnam benefit in sell out Cambodia and destroy khmer nation like Vietnam kill khmer krom identities.
KI media must keep fighting for the true for innocent Cambodia that Vietnam slave goverment prevent them to hear the real news and the real information. Keep fighting and fighting until Khmer nation win!!!
If people want to send donation to Ven. Luon Savath, how to send it?
KI, please having your member to contact and inform UN officer in Phnum Penh for the safty of Ven. Loun Sovath. Hun Sen and Hochimonk will not tolerate this cause of problem to his government. He will do everything to put the monk away. So we are not cheering for anything and forgeting about the monk's safety. Safety now is the issue, May Lord Buddah blesses all of us.
A KOY from Esconchon
12:03
Good heart write to his email first and then make your decisions
Post a Comment