Wednesday, August 31, 2011

ព្រះ​សង្ឃ​ លួន​ សាវ៉ាត នឹង​បន្ត​ការពារ​សិទ្ធិ​មនុស្ស​និង​ព្រៃ​ឈើ - Ven. Loun Savath to continue defending human rights and forests

ព្រះ​ភិក្ខុ លួន សាវ៉ាត ប្រោះ​ព្រំ​ដល់​សកម្ម​ជន​​ការ​ពារ​ព្រៃ​ឡង់​។ រូបថត ជីវ័ន

Tuesday, 30 August 2011
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
To help or contribute to Ven. Loun Savath, please contact him at: sovath_loun@yahoo.com
សៀមរាបៈ សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​ព្រះ​តេជគុណ លួន សាវ៉ាត បាន​អំពាវនាវ​រក​ជំនួយ​ដើម្បី​គាំ​ទ្រ​សកម្ម​ភាព​ព្រះ​អង្គ​ក្នុង​ការ​ ការពារ​សិទ្ធិ​មនុស្ស​និង​ព្រៃ​ឈើ បន្ទាប់​ពី​ព្រះ​អង្គ​ត្រូវ​រារាំង​ពីរ​លើក​មិន​ឲ្យ​គង់​​នៅ​ក្នុង​វត្ត​ នានា​នៅ​ភ្នំពេញ និង​ខេត្ត​សៀមរាប។

ព្រះ​សង្ឃ​ លួន សាវ៉ាត ដែល​សកម្ម​ការពារ​សិទ្ធិ​មនុស្ស​និង​ការ​ពារ​ព្រៃ​ឈើ​ ក្រោយ​សាច់​ញាតិ​ព្រះ​អង្គ​មាន​វិវាទ​ដី​ធ្លី​នៅ​ក្នុង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ដែល​ ​បច្ចុប្បន្ន​ពុំ​មាន​វត្ត​​គង់​នៅ​មាន​ថេរ​ដីកា​ថា បច្ចុប្បន្ន​ព្រះ​អង្គ​អនុវត្ត​តាម​ឱវាទ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ទី​ណា​ប្រ​ជាជន​ជួប​ទុក្ខ​លំបាក ព្រះ​អង្គ​នឹង​មាន​វត្តមាន​នៅ​ទី​នោះ។ បើ​ទោះ​ជា​ព្រះ​អង្គ​ពុំ​មាន​វត្ត​សម្រាប់​គង់​នៅ​ក្តី ប៉ុន្តែ​ វត្ត​អារ៉ាម​ស្ថិត​ក្នុង​ចិត្ត​របស់​ព្រះ​អង្គ​ទៅ​ហើយ។


ព្រះ​អង្គ​បាន​បន្ត​ថា ព្រះ​អង្គ​បួស​ជា​សង្ឃ​ពុំ​មែន​ដើម្បី​អំណាច​ទេ ព្រះ​អង្គ​ចូល​បួស​ដើម្បី​ជួយ​ជាតិ អ្នក​ភូមិ​ដែល​រង​គ្រោះ និង​ការពារ​ព្រៃ​ឈើ ហើយ​ទ្រង់​ក៏​ពុំ​ពាក់​ព័ន្ធ​​នឹង​នយោបាយ​ដែរ​។ ព្រះ​អង្គ​បន្ត​ថា៖​«ពី​ថ្ងៃ​នេះ​ទៅ​អាត្មា​នឹង​ត្រាច់​ចរ​នៅ​គ្រប់​ទី​ កន្លែង​ដើម្បី​ជួយ​អ្នក​ភូមិ​ដែល​រង​ទុក្ខ​ដោយ​សារ​ក្រុម​ហ៊ុន​ឬ​អាជ្ញាធរ​យក​ ដី​ធ្លី​ពួក​គេ»។

ព្រះ​អង្គ​មាន​ថេរ​ដីកា​ថា ទង្វើ​របស់​សមត្ថ​កិច្ច​គឺ​ខុស​នឹង​ច្បាប់​កម្ពុជា ក្នុង​នាម​ព្រះ​អង្គជា​​កូន​ខ្មែរ​ព្រះ​អង្គ​មាន​សិទ្ធិ​សម្តែង​មតិ និង​និមន្ត​ទៅ​គ្រប់​ទី​កន្លែង និង​មាន​សិទ្ធិ​​គង់​នៅ​គ្រប់​វត្ត​ ដើម្បី​ផ្តល់​ឱវាទ​ល្អៗ​ដល់​ប្រជាជន ដូច្នេះ​ការ​ដែល​គណៈ​សង្ឃ​ចេញ​លិខិត​ហាម​ព្រះ​អង្គ​គឺ​ជា​ការ​ខុស​ច្បាប់​។

ព្រះ​អង្គ​មាន​ថេរ​ដីកា​​ថា៖​«មូល​ហេតុ​ពិត​ ដែល​គេ​ចេញ​លិខិត​ហាម​ប្រាម​គ្រាន់​តែ​គំរាម​អាត្មា​ឲ្យ​បញ្ឈប់​សកម្ម​ ភាព​តាម​​ឃ្លាំ​មើល​ប្រជាជន​ដែល​ធ្វើ​ការ​តវ៉ា​អាត្មា​ពុំ​ខ្លាច​​ឡើយ ​​អាត្មា​ពុំ​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​កម្ម​​ឯ​ណា​»​​។

គណៈ​សង្ឃ​ខេត្ត​សៀមរាប​បាន​ចេញ​លិខិត​ហាម​មិន​ឲ្យ​សង្ឃ​អង្គ​នោះ​គង់​នៅ​តាម ​វត្ត​​ក្នុង​ខេត្ត​សៀម​រាបទេ ពី​​ថ្ងៃ​ទី ១៩​សីហា ​ហើយ​ពី​​ថ្ងៃ​ទី​២៦ មេសា សម្តេច​សង្ឃ​នាយក​ នន្ទ ង៉ែត ក៏បាន​ហាម​គ្រប់​វត្ត​អារ៉ាម​នៅ​រាជ​ធានី​ដូច​គ្នា​ដែរ។​ មន្ត្រី​មន្ទីរ​ធម្មការ​ខេត្ត​សៀមរាប​​ថ្លែង​ថា ជា​សង្ឃ​ព្រះ​អង្គ​មិន​អាច​ទៅ​តវ៉ាឬ​បង្ក​អសន្តិសុខ​សង្គម​ទេ​ ដូច្នេះ​ទើប​មេ​គណ​ខេត្ត​ហាម​។

លោក អំ សំអាត មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ថ្លែង​ថា ​ព្រះ​អង្គ​លួន សាវ៉ាត ពុំ​បាន​ធ្វើ​ខុស​ទៅ​នឹង​ពុទ្ធ​ឱវាទ​ទេ ​ព្រះ​អង្គ​ព្យាយាម​ជំរុញ​អ្នក​ភូមិ​កុំ​ឲ្យ​ប្រើ​ហិង្សា​ និង​បាន​ជួយ​លើក​តម្កើង​សិទ្ធិ​មនុស្ស​និង​ការ​ពារ​​ព្រៃ​ឈើ៕ CR

7 comments:

Anonymous said...

THIS VEN LOUN SAVATH IS OUR HERO,AND WE ALL KHMERS NEED TO SUPPORT HIM, at lease feeling from we are.

Anonymous said...

BRAVO VEN.BUDDHA'S MONK WAK UP! AH HUN SEN DICTATOR; VIETCONG GO HALL! WE ARE ALL WHITNESS!

Anonymous said...

ព្រះសម្មាសម្ពុទ្ធលះបង់គ្រប់យ៉ាងគឺដើម្បីជួយមនុស្សលោក។យើងសង្ឃឹមថានឹងមានព្រះសង្ឃខ្មែរ
ជាច្រើនទៀតដែលមានឧត្តមគតិដួចព្រះតេជគុណ
លួន សាវ៉ាត សូមព្រះអង្គទទួលបាននូវជោគជ័យ
​គ្របភារកិច្ច៕
កូនខ្មែរ ភ្នំដិន

Anonymous said...

KI media teams you have done very great jobs that most people at Cambodia can't even open thier eyes and mouth for the true that hurt Cambodia.

Keep up the great work, if only KI media fail if KI media follow the advices from Vietnam slave.

KI media is the only source that represent true khmer identidies and serving khmer nation big interest, unlike other media in Cambodia turn to blind eyes, close their eyes but just to survice by serving Vietnam benefit in sell out Cambodia and destroy khmer nation like Vietnam kill khmer krom identities.

KI media must keep fighting for the true for innocent Cambodia that Vietnam slave goverment prevent them to hear the real news and the real information. Keep fighting and fighting until Khmer nation win!!!

Anonymous said...

If people want to send donation to Ven. Luon Savath, how to send it?

Anonymous said...

KI, please having your member to contact and inform UN officer in Phnum Penh for the safty of Ven. Loun Sovath. Hun Sen and Hochimonk will not tolerate this cause of problem to his government. He will do everything to put the monk away. So we are not cheering for anything and forgeting about the monk's safety. Safety now is the issue, May Lord Buddah blesses all of us.

A KOY from Esconchon

Anonymous said...

12:03
Good heart write to his email first and then make your decisions