Wednesday, September 14, 2011

អាចោរបានដី ម្ចាស់ដីបានទួញ៖ សម័យ ដេក ជោរ រាជកាល ដាំ ចេក អាណាចក្រ ពុក​អាឡួយ

បុរសម្នាក់កំពុងបាចអំបិលនៅជិតកង់ឡានដែលកំពុងឆាបឆេះ កាល​ពី​ថ្ងៃ​អង្គារ​ទី​១៣​ខែ​កញ្ញា​ឆ្នាំ​២០១១។ កង់​ឡាន​ទាំង​នេះ​ត្រូវ​ប្រជាជន​បឹងកក់​​ដុត​កាលពីថ្ងៃច័ន្ទនៅភូមិ២២។ (រូបថត៖ ហេង រស្មី វីអូអេ ខ្មែរ)
លោកឡាវ មេងឃីន និង អ្នកស្រី ជីង សុភាព មានឈ្មោះក្នុងបញ្ជី​​កម្មសិទ្ធិ​ដីធ្លី​ដែល​ត្រូវ​បាន​បិទ​កាល​ពី​ថ្ងៃ​ច័ន្ទ។

ថ្ងៃអង្គារ, 13 ខែកញ្ញា 2011
អ្នក​ភូមិ​បឹងកក់​ថា​មន្ត្រី​ក្រុមហ៊ុន​យក​ដី​ពួក​គាត់
ដោយ ហេង​ រស្មី វីអូអេ​ ខ្មែរ | ភ្នំពេញ

«មន្ត្រី​ពុក​អាឡួយ​ (ពុក​រលួយ) ប្រជាពលរដ្ឋ​ក្តៅ​ក្រហាយ សូម​ឲ្យ​អា​ឯង​វិនាស​ ឲ្យ​ឯង​ក្តៅ​ក្រហាយ។​ ឲ្យ​វា​វិនាស​ ឲ្យ​វា​រលាយ​ កុំ​ឲ្យ​វា​បាន​សេចក្តី​សុខ»។
ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​សាលា​សង្កាត់​ស្រះចក​បាន​បង្ហាញ​ឈ្មោះ​កម្មសិទ្ធិ​ដី​ធ្លី​ជា​ផ្លូវការ​ដល់​ប្រជាពលរដ្ឋ​ ដែល​នៅ​សេសសល់​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​តំបន់​បឹងកក់​ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ស្រែក​យំ​នឹង​បាន​ដាក់​បណ្តាសា​ ដល់​មន្រ្តី​សាលា​ក្រុង​ភ្នំពេញ​ បន្ទាប់​ពី​ឈ្មោះ​របស់​ពួក​គេ​មិន​មាន​នៅ​ក្នុង​បញ្ជី​ប្លង់​កាន់​កាប់​កម្មសិទ្ធិ​ដី​ធ្លី។

«មន្ត្រី​ពុក​អាឡួយ​ (ពុក​រលួយ) ប្រជាពលរដ្ឋ​ក្តៅ​ក្រហាយ សូម​ឲ្យ​អា​ឯង​វិនាស​ ឲ្យ​ឯង​ក្តៅ​ក្រហាយ។​ ឲ្យ​វា​វិនាស​ ឲ្យ​វា​រលាយ​ កុំ​ឲ្យ​វា​បាន​សេចក្តី​សុខ»

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន កាល​ពី​ដើម​ខែ​សីហា​ បាន​ប្រកាស​កាត់​ដី​ចំនួន​ជាង​១២​ហិកតា​ ផ្តល់​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ប្រមាណ​ជាង​៨០០​គ្រួសារ​ សម្រាប់​ធ្វើ​ការអភិវឌ្ឍ​ដោយ​ខ្លួន​ឯង។​ ក៏​ប៉ុន្តែ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​នោះ​ មាន​ចំនួន​៦៤​គ្រួសារ​ទៀត​ ដែល​ភាពច្រើន​ ជា​ប្រជាពលរដ្ឋ​រស់​នៅ​លើ​ផ្ទៃ​ទឹក​ មិន​មាន​ឈ្មោះ​នៅ​ក្នុង​ប្លង់​ផ្តល់​កម្មសិទ្ធិ​ដី​ធ្លី​ទេ។​ ក្នុង​បញ្ជី​ឈ្មោះ​ផ្តល់​កម្មសិទ្ធ​ដី​ធ្លី​ ដែល​បាន​បិត​បង្ហាញ​កាល​ពី​ថ្ងៃ​ច័ន្ទ ​នៅ​ពី​មុខ​សាលា​សង្កាត់​ស្រះចក​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពិតប្រាកដ​មិន​មាន​ឈ្មោះក៏​ប៉ុន្តែ ​បែរ​ជា​មាន​ឈ្មោះ​ លោក​ឧកញ៉ា ​ឡាវ ម៉េងឃីន​ និង​អ្នក​ស្រី ​ជឹង ​សុភាព​ ប្រធាន​ក្រុម​ហ៊ុន​ស៊ូកាកូអ៊ីន​ រហូត​ទៅ​ដល់​ប្លង់​ម្ភៃមួយ​កម្មសិទ្ធិ​ដី​ធ្លី។


ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ពុំ​មាន​ឈ្មោះ​បាន​ចោទ​ប្រកាន់​ថា​ មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​ បាន​ប្រព្រឹត្តអំពើ​ពុករលួយ​ ​និង​បក្ខពួក​និយម​ក្នុង​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ធ្លី​ដល់​លោក​ឧកញ៉ា ​ឡាវ​ ម៉េងឃីន។

កំពុង​តែ​ឈរ​កាន់​អំបិល​លាយ​ឡំ​នឹង​អង្ករ​មួយ​ចាន​នៅ​ក្រោម​ម្លប់​ដើម​ឈើ​មួយ​ អ្នក​ស្រី​ ង៉ែត​ ឃុន​ អាយុ​៧១​ឆ្នាំ​ រស់​នៅ​ភូមិ​២២​ បាន​និយាយ​ថា អ្នក​ស្រី​គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នៅ​ក្នុង​ដី​ទំហំ ​ជាង​១២​ហិកតា​ ដែល​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន ​កាត់​ឲ្យ​នោះ​ទេ។​ លោក​ស្រី​បាន​និយាយ​ទៀត​ថា​ សាលា​សង្កាត់​ស្រះចក​ និង​សាលា​ក្រុង​ភ្នំពេញ​ បាន​ឃុបឃិត​ជាមួយ​នឹង​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន​ ប្លន់​យក​ដី​របស់​អ្នក​ស្រី។

«ក្រុម​មន្ត្រី​មួយ​ចំនួន​ដែល​នៅ​ពុក​រលួយ​ហ្នឹង។​ អាជ្ញាធរ មន្រ្តី​ខាង​សាលា ​សុរិយោដី​ ហើយ​នឹង​ក្រុង សង្កាត់​ ខណ្ឌ​ គេ​ពុក​រលួយ​ជាមួយ​គ្នា​ទាំង​អស់​ មក​កាត់​ប្រជាពលរដ្ឋ​ដែល​ពួក​ខ្ញុំ​ ដែល​រង​គ្រោះ​ពិតប្រាកដ​ឥត​មាន។​ ខ្ញុំទៅ​តវ៉ា​ផ្ទះ​របស់​ខ្ញុំ​ វាយ​ខ្ញុំ​ឡើង​បែក​ក្បាល​ បែក​អី​ទាំងអស់​ហើយ​ នៅ​តែ​ជា​ឥត​មាន​ឈ្មោះ»។

បន្ទាប់​ពី​បាត់​ឈ្មោះ ប្រជាពលរដ្ឋ​នៅ​ភូមិ​២២​បាន​មក​ដុត​សម្បក​កង់​ឡាន​ចាស់ៗ​ ដើម្បី​តវ៉ា​នៅ​ភូមិ​របស់​ខ្លួន​ ហើយ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត​បាន​បាច​អង្ករ លាយ​នឹង​អំបិល​ ដាក់​បណ្តាសា​ដល់​ក្រុមហ៊ុន​ និង​មន្រ្តី​សាលា​ក្រុង​ភ្នំពេញ។

«ខ្ញុំ​សូម​ដាក់​បណ្តាសា​ឲ្យ​មន្ត្រី​ណា​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ សុំ​ឲ្យ​លោក​វិនាស។​ សូម​ឲ្យ​ក្តៅ​ក្រហាយ​ដូច​ខ្ញុំ​ដុត​អំបិល​អញ្ចឹង»។

អ្នក​ស្រី ​ហេង​ មុំ​ កំពុង​តែ​ឈរ​បាច​អំបិល​ជាមួយ​ប្រជាពលរដ្ឋ​ពីរ​នាក់​ផ្សេង​ទៀត​ ទៅ​លើ​អណ្តាត​ភ្លើង​នៃ​សម្បក​កង់​ឡាន​ដែល​កំពុង​តែ​ឆេះ​យ៉ាង​សន្ធោសន្ធៅ។ អ្នក​ស្រី​បាន​និយាយ​ថា​ អ្នកស្រី​មិន​សុខ​ចិត្ត​ទេ បន្ទាប់​ពី​ការ​តវ៉ា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ បែរ​ជា​មិន​មាន​ឈ្មោះ​ទៅ​វិញ។

«ដី​នេះ ដី​សម្តេច​ប្រទាន​កម្ម​ឲ្យ​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​កន្លែង​នេះ ​លោក​មិន​កាត់​ប្រជាជន​ណា​ម្នាក់​ទេ។ គាត់​ឲ្យ​ប្រជាជន​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​រស់នៅ​លើ​ដី​ជាង​១២​ហិកតា​ បែរ​ជា​មន្ត្រី​ក្រុមហ៊ុន​ទាំង​លោក​ ឡាវ ម៉េងឃីន​ មាន​ឈ្មោះ​នៅ​ក្នុង​ដី​ ១២​ហិកតា។ តើ​មូលហេតុ​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​នៅ​កន្លែង​ហ្នឹង​ ហេតុ​អី​ក៏​គ្មាន​ដី​ គ្មាន​ឈ្មោះ​រស់​នៅ»។

វីអូអេ​ខ្មែរ​បាន​ព្យាយាម​ទាក់​ទង​លោក​លោក​ឡាវ ម៉េងឃីន ដើម្បី​ឆ្លើយ​បំភ្នឺ តែ​មិន​អាច​ទាក់​ទង​បាន។

ប៉ុន្តែ​លោក កែប ​ជុតិមា ​អភិបាល​ក្រុង​ភ្នំពេញ​បាន​បា្រប់​វីអូអេ​ខ្មែរ​នៅ​ថ្ងៃ​អង្គារ​នេះ​ខណៈ​ដែល​លោក​បាន​ទៅ​ចូល​រួម​នៅ​ក្នុង​ការ​កាន់​បិណ្ឌ​ថ្ងៃ​ទី១ នៅ​វត្ត​ប្រជុំសាគរ​ថា លោក​ឧកញ៉ា​ ឡាវ ម៉េងឃីន​ បាន​ទិញ​ដី​នេះ​ពី​ប្រជាពលរដ្ឋ​ ទើប​លោក​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នេះ។ លោក​ កែប​ ជុតិមា ​បាន​បញ្ជាក់​ទៀត​ថា​ សមា្រប់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​នៅ​លើ​ផ្ទៃ​ទឹក​ សាលា​ក្រុង​ភ្នំពេញ​មិន​ចេញ​បណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ទេ។

«ប៉ុន្មាន​ថ្ងៃ​ហ្នឹង​ មាន​បង​ប្អូន​ដែល​គាត់​តវ៉ា​ ថា​គាត់​ឥត​មាន​ឈ្មោះ។​ តាមពិត​ យើង​ហ្មត់ចត់​ណាស់​ អ្វី​ជា​បឹង​ អ្វី​ជា​ដី​គោក។​ អ្វី​ដែល​យើង​កាត់​តាម​បញ្ជា​សម្តេច​នាយក​គឺ​ដី​គោក​ ឯ​ដី​បឹង​គឺ​យើង​មិន​អាច​ប្រគល់​ឲ្យ​គាត់​បាន​ទេ។​ យើង​ឃើញ​ថា ​ប្រជាជន​បីបួន​ពាន់​នាក់​គាត់​ចេញ​នៅ​ក្នុង​កត្តា​បែបម៉េច​ គាត់​បាន​ចេញ។ អញ្ចឹង ខ្ញុំ​ចង់​ឆ្លៀត​ឱកាស​នេះ​ប្រាប់​ថា​ទាំង​នោះ​គឺ​ជា​បឹង»។

លោក​ កែប ​ជុតិមា ​បាន​បញ្ជាក់​ទៀត​ថា​ ប្រជាពលរដ្ឋ​ ដែល​នៅ​សេសសល់​ មាន​ប្រមាណ​ជាង​ ៤២​គ្រួសារ មិន​មែន​៦៤​គ្រួសារ​ទេ​ ហើយ​សាលា​ក្រុង​ភ្នំពេញ​កំពុង​តែ​សម្រប​សម្រួល​ផ្តល់​សំណង​ហើយ។

លោក ​សៀ ​ភារម្យ​ នាយក​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ បាន​និយាយ​ថា​ លោក​មាន​ការ​ងឿង​ឆ្ងល់​ថា​តើ​ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​ ស៊ូកាគូអ៊ីន​ បាន​ទៅ​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ ដែល​កំពុង​មាន​បញ្ហា​ទៅ​វិញ។​ លោក​បាន​បញ្ជាក់​ថា ​សាលា​ក្រុង​គួរ​តែ​បាន​បក​ស្រាយ​ឲ្យ​បាន​ច្បាស់​ ដល់​ប្រជាពលរដ្ឋ​ដើម្បី​ជៀសវាង​ការ​ចោទ​ប្រកាន់​ផ្សេងៗ។

«ធម្មតា​ក្នុង​នាម​ជា​រដ្ឋាភិបាល​មួយ​ ដែល​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​អ្វី​គិត​គូរ​អ្វីៗ​ ដើម្បី​ប្រជាពលរដ្ឋ​ មិន​មែន​ដើម្បី​តែ​ក្រុម​របស់​ខ្លួន​ទេ។​ គឺ​ថា​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​តែ​ប្រជាពលរដ្ឋ​ លោក​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ព្រោះ​កាល​ណា​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ហើយ​ វា​ធ្វើ​ឲ្យ​បញ្ហា​ហ្នឹង​រវល់​តែ​ដោះស្រាយ​បណ្តើរៗ»។

សាលា​ក្រុង​ភ្នំពេញ​ ធ្លាប់​បាន​ផ្តល់​សំណង​ជូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​លើ​ផ្ទៃ​ទឹក​ នៅ​ក្នុង​មួយ​គ្រួសារ​ចំនួន​ ប្រាំបី​ពាន់​ដូល្លា​សហរដ្ឋ​អាមេរិច​ និង​ពីរ​លាន​រៀល​ ក៏ប៉ុន្តែ​ សម្រាប់​ប្រជាពលរដ្ឋ​ ដែល​នៅ​សេសសល់​នេះ​ សាលា​ក្រុង​ភ្នំពេញ​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​នៅ​ឡើយ​ទេ៕

9 comments:

Anonymous said...

បើយើងថើអីពួកវាមិនកើត ត្រូវតែនាំគ្នាដុតធូបជេដាក់បណ្តាស់សាពួកវាថែមទៀត ពួកយើងដូចជាអស់ជំរើសហើយបងប្អូន! នាំគ្នាជេយួរៗទៅគង់តែព្រាយបីសាចឮ ហើយពួកនឹងមកជួយកាច់បំបាក់កពួកវាជាមិនខាន!។

Anonymous said...

HƠ CHÍ MINH PROMENADE coming soon!

project: Ho Chi Minh Promenade
size: 200 hactres
cost: 200,000,000 trillions Đôṇg
estimate: 2020 Tét New Year

resident: Boeung Kak Lake
size: 200 hactres
cost: flat fee
estimate: evicted

Anonymous said...

Khmers trov ngeup prorm knea vay bombaek kb'arl ah yuon

Anonymous said...

Do ma every body are the victime of ah Hun Xen? or colaborator?

Can you leurn something from your father, King? Or you just lie like him, Shihanouk?

Anonymous said...

No the king try to save himself and his family, sorry Cambodian/. He not a bad man, what can he does save you first

Anonymous said...

ឧកញ៉ា​ឡាវ ម៉េងឃីន​ ឧកញ៉ាថោក
តែ​ជេរ​ពួក​ហ្នឹង​វា​អត់​ប្រយោជន៍ មិន​ដឹង​គាត់​ចេះ​ស្ដាប់​ខ្មែរ​រឺ​អត់​ផង

Anonymous said...

If Hun Sen is the evil man,the rest
of his officials are evil men.

Hun Sen était le voleur de K.Cham.
Et maintenant,il est un voleur du
Camboge and aussi il est un traître
à la nation.

Anonymous said...

The nine rich monsters who survive by sucking Khmer bloods will go to hell soon.
Ah Kouk Meng go first, and he keeps pulling the rest to go with him.

Anonymous said...

ទេវតានឹងបរាមុខពួកអាប្លន់ដីរាស្ត្រមិនខាន មានអាហ៊ុន​ហ្សែន អាកែបជុកតែម៉ា និងអាឡៅម៉េងឃ្នីនជាដើម ហើយនឹងកើតជាប្រែតយាមវត្តស្រះចក ឬវត្តប្រលោម!!!!!!!មិនខាន