Beating of Khmer Krom monks by cops working for the atheist Hun Xen regime (Photo: AP) |
Cambodia's communist monks (aka Hochimonks): Tep Vong and Non Nget |
ពុធ 28 កញ្ញា 2011
ដោយ ប៉ែន បូណា
RFI
ព្រះពុទ្ធសាសនាបានបង្រៀនថា មនុស្សកើតមកមានតែខ្លួនទទេស្អាត ស្លាប់ទៅវិញក៏មិនអាចយកអ្វីតាមខ្លួនបានដែរក្រៅតែពីសម្ពាយ បុណ្យនិងបាប។ ដូច្នេះ សម្រាប់អ្នកដែលមានជំនឿលើព្រះពុទ្ធសាសនាពិតប្រាកដ គ្មានការចាំបាច់អីដែលមនុស្សត្រូវប្រកាប់ប្រចាក់គ្នាដើម្បីបំពេញ ភាពលោភលន់ហួសហេតុរបស់ខ្លួនឡើយ៕
ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ បានទទួលការគោរពប្រតិបត្តិពីសំណាក់គ្រួសារខ្មែរទូទៅដែល ជាពុទ្ធសាសនិកជនដោយគ្មានអ្នកណារំលងឡើយ។ ជាក់ស្តែងនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌម្តងៗ គេជឿជាក់ថា គ្មានគ្រួសារខ្មែរណាដែលមិនបានទៅវត្តឡើយទោះជាអ្នក នោះជាអ្នកមានឬអ្នកក្រក្តី។ ប៉ុន្តែ ប្រសិនបើគេឆ្លុះបញ្ចាំងពីបញ្ហានៅក្នុងសង្គមកម្ពុជា បច្ចុប្បន្នធៀបទៅនឹងតម្លៃនៃព្រះពុទ្ធសាសនា គេនឹងឃើញថា មនុស្សជាច្រើន ហាក់ដូចជាគោរពព្រះពុទ្ធសាសនាតែសម្បកក្រៅ តែមិនបានផុសចេញពីទឹកចិត្ត និងជំនឿពិតប្រាកដឡើយ។ តើហេតុអ្វីបានជាដូច្នេះ?
រយៈពេល១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានបិទបញ្ចប់ហើយកាលពីថ្ងៃអង្គារម្សិលមិញ។ ទីវត្តអារាមនីមួយៗមានសភាពមមាញឹកយ៉ាងខ្លាំងក្នុងការទទួលពុទ្ធបរិស័ទ។ មនុស្សម្នានៅគ្រប់ទិសទីសម្រុកនាំគ្នាទៅវត្តដើម្បីឆ្លងបុណ្យភ្ជុំបិណ្ឌ។ ព្រឹត្តិការណ៍នេះបានបង្ហាញថា ពលរដ្ឋខ្មែរមានជំនឿមុតមាំណាស់លើព្រះពុទ្ធសាសនា លើអំពើបុណ្យបាប និងលើទស្សនៈ«កម្ម ផល»ដែលជាស្នូលនៃព្រះពុទ្ធសាសនា។
ប្រសិនបើគេពិនិត្យមើលអំពីភាពមមាញឹកនៃទីវត្តអារាមក្នុងពិធីបុណ្យឆ្លងភ្ជុំបិណ្ឌ គេប្រហែលជាពិបាកនឹងជឿណាស់ថាសង្គមកម្ពុជាមានបញ្ហាចាក់ស្រេះរាប់រយជំពូកយ៉ាងដូច្នេះឡើយពីព្រោះថា ព្រះពុទ្ធសាសនាដែលបង្កប់ដោយទស្សនៈវិជ្ជាដ៏មានតម្លៃត្រូវបានមនុស្សទាំងពួងជឿជាក់ និងគោរពប្រតិបត្តិគ្រប់ៗគ្នា។ ទស្សនៈវិជ្ជាដំបូងដែលមនុស្សទូទៅបានស្គាល់បំផុតនោះគឺ « អំពើល្អ ទទួលផលល្អ, អំពើអាក្រក់ ទទួលផលអាក្រ់» បើទោះជាមិនមែនជាតិនេះក៏ជាតិខាងមុខដែរ។ ប៉ុន្តែ ប្រទេសកម្ពុជាបែរជាជួបនឹងសង្គ្រាមវិនាសកម្ម និងវិបត្តិតូចធំមិនចេះចប់មិនចេះហើយទាល់តែសោះ។
ក្រុមអ្នកវិភាគតាមដានសង្គមកម្ពុជាបានមើលឃើញហេតុផលសំខាន់២ដែលគួរពិចារណា។ ហេតុផលទី១គឺប្រជាពុទ្ធបរិស័ទមួយចំនួនគោរពប្រតិបត្តិសាសនាដោយមិនបានយល់ពីខ្លឹមសារនៃព្រះពុទ្ធឱវាទឲ្យបានច្បាស់លាស់ឡើយ។ ជាការពិត សាសនាអ្វីក៏ដោយ ក៏សុទ្ធតែមានគោលដៅតម្រង់ទិសមនុស្សឲ្យប្រព្រឹត្តអំពើល្អដូចៗគ្នា។ ប៉ុន្តែ បញ្ហានៅត្រង់ថា អ្នកដែលតាំងខ្លួនគោរពបូជាសាសនាមួយចំនួនមិនបានប្រតិបត្តិសាសនាឲ្យបានត្រឹមត្រូវឡើយដោយហេតុតែមិនយល់ ហើយក៏ប្រែក្លាយខ្លឹមសារនៃសាសនាឲ្យទៅជាប្រការដទៃ។ ហេតុផលទី២គឺ មនុស្សមួយចំនួនទៀតគ្រាន់តែយកសាសនាធ្វើជាខែល តែខ្លួនមិនបានជឿជាក់ចេញពីបះដូង និងមិនបានអនុវត្តតាមខ្លឹមសារពុទ្ធសាសនាពិតប្រាកដឡើយ។
មានទស្សនៈវិជ្ជាច្រើនយ៉ាងដែលគេអាចទាញយកបានជាប្រយោជន៍ពីព្រះពុទ្ធសាសនាសម្រាប់កសាងសង្គមមួយប្រកបដោយភាពសុខដុមរមនា។ គ្រាន់តែឆ្លុះបញ្ចាំងពីពិធីបុណ្យភ្ជុំបិណ្ឌតែមួយក៏គេអាចមើលឃើញខ្លឹមសារសំខាន់ៗជាច្រើនដែរសម្រាប់ឲ្យមនុស្សប្រព្រឹត្តតែអំពើល្អ ស្គាល់បុណ្យ និងស្គាល់បាបដែរ។ ប៉ុន្តែ ទស្សនៈវិជ្ជាសំខាន់ៗទាំងនោះច្រើនតែត្រូវបានគេបំភ្លេចចោលនៅក្រោយពេលចេញពីវត្ត។
ការអនុវត្តផ្ទុយពីគន្លងព្រះពុទ្ធសាសនាមិនមែនមានត្រឹមតែក្នុងចំណោមបុគ្គលសាមញ្ញប៉ុណ្ណោះទេ តែក៏មានដែរក្នុងចំណោមអ្នកដែលតាំងខ្លួនជាអ្នកមានសីលខ្លះ និងរហូតដល់ព្រះសង្ឃមួយចំនួនផង។ បញ្ហាចាក់ស្រះក្នុងសង្គមកម្ពុជាបច្ចុប្បន្ន និងជម្លោះក្នុងទីវត្តអារាមដែលកើតមានជាហូរហែគឺជាឧទាហរណ៍ជាក់ស្តែង។
ត្រង់ចំណុចនេះ អ្វីដែលគួរឲ្យកត់សម្គាល់គឺ សកម្មភាពដែលបានសម្តែងឲ្យឃើញពីការគោរពបូជាព្រះពុទ្ធសាសនា ហាក់មិនស៊ីសង្វាក់គ្នាទាល់តែសោះទៅនឹងបញ្ហាចាក់ស្រេះនៅក្នុងសង្គម។ នៅក្នុងព្រះពុទ្ធសាសនា ជំនឿដែលជាកុសលពិតប្រាកដគឺជាជំនឿដែលផុសចេញពីទឹកចិត្តបរិសុទ្ធ និងប្រកបដោយបញ្ញា តែមិនមែនជាការសម្តែងឲ្យឃើញខាងក្រៅឡើយ។
ក្នុងន័យនេះ ប្រជាពុទ្ធបរិស័ទទាំងឡាយគួរតែនាំគ្នាពិចារណាឡើងវិញអំពីទង្វើរបស់ខ្លួនម្នាក់ៗថា ខ្លួនបានប្រព្រឹត្តស័ក្តិសមជាពុទ្ធសាសនិកជនហើយឬនៅ? បើនៅ គួរកែតម្រូវជាបន្ទាន់។
ព្រះពុទ្ធសាសនាបានបង្រៀនថា មនុស្សកើតមកមានតែខ្លួនទទេស្អាត ស្លាប់ទៅវិញក៏មិនអាចយកអ្វីតាមខ្លួនបានដែរក្រៅតែពីសម្ពាយបុណ្យនិងបាប។ ដូច្នេះ សម្រាប់អ្នកដែលមានជំនឿលើព្រះពុទ្ធសាសនាពិតប្រាកដ គ្មានការចាំបាច់អីដែលមនុស្សត្រូវប្រកាប់ប្រចាក់គ្នាដើម្បីបំពេញភាពលោភលន់ហួសហេតុរបស់ខ្លួនឡើយ៕
11 comments:
bang..bang!
Why a man want to be a Buddhis monk? is the first question we should find out.
It's about time those monks getting some exercise. Look at them run the 100 yard dash.
7:56am; 8:16am;
not that they want to be monks but that they have to be monks.
if only one man wants to be monk,that man might be lunatic, but if million men are the monks, and you do not know why, you are lunatic unless you research yourself.
Buddha said people sustain religion and not the other way around.
Likewise, a tree that is well watered and fertilized will produce fruit for the care taker, but if not taken care of, the tree will die and so will the religion. One cannot pray God for life necessity.
Buddha also said you help yourself first before being helped.
Beating up Monks is one of the most barbaric act against society. It is the same for the western government to beat up their christian ministers? If these happened in western countries, how their people will react? It wil be the government who need to be removed for not working for the interest of the people and for the Nation.
Thank 8:51AM and 8:59AM,
Did Hun Sen do the good deed or evil
deed?
If Hun Sen did the right thing,Khmer
people praised him;but he did the
evil deed,they cursed,blamed,or revolted against him.
The dictators must lay their hands
and kneel down in front of their
people.
The every single,is Hun Sen glad?
No,he is afraid of people rising up
against him.
The wrongdoing man,like Hun Sen,will go to hell on the hands of Khmer people.
KI-Media main blog is down. Please visit our mirror websites at:
http://ki-media.co.cc
and at:
http://kimedia.wordpress.com
Ah san yuon chongray !!!!!!!!!!!!!!!!!!
Ah Tep Wong n ah Non Nget (Nam Nguyen)...
The picture makes me so mad at that dumb police who hold that guard. I heard that a lot of police are yuons.
Maybe that's why they are not afraid to inflict Khmer pain.
Ngorp teuv Ah Kwack kngom Yuon.
Ah Tep Vong looks like Khteuy.
And Ah Non Nget looks like a pregnant woman.
Go to hell Ah roleuy teang pi !!
I got no respect for you 2 monk's traitors
Post a Comment