ថ្ងៃទី 22 កញ្ញា 2011
ដោយ : សេសាន
CEN
Synopsis: A funeral procession in Stung Treng came face to face with an angry female water buffalo which recently gave birth to her calf. Upon seeing the procession, the angry buffalo started charging the crowd. Everybody was running in fear of the buffalo. Shortly thereafter, the buffalo got tired from the chase and the crowd rounded her up, tied her and killed her on the spot. Thus the Cambodian song lyrics: "If the buffalo eats the rice plants, I dare not chase it, but when the buffalo walks away, I will chase it to show off to you, Darling!"
ស្ទឹងត្រែង: ក្រុមអ្នកភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង បានរត់ជាន់ជើងគ្នាទាំងព្រលឹងនៅចុងសក់ កាលពីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ ខណៈពេលដែលកំពុងដង្ហែសពទៅបូជា ក៏ស្រាប់តែមានក្របីមេកូនខ្ចីមួយក្បាលដេញវ័ធ។ ភាពអំនួតរបស់ក្របីមេ ត្រូវអស់កម្លាំង ទើបអ្នកភូមិហ៊ានចូលទៅជិត នឹងចាប់ចង រួចយកកាំបិតទៅកាប់ដាច់កក្របីមេនោះ ស្លាប់ភ្លាមៗ។
លោកគ្រូបង្រៀន វ៉ាន់ ផុន ហៅប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង បានរៀបរាប់ថា កូនស្រីរបស់គាត់បានស្លាប់ ដោយសារចងកនៅក្រោមផ្ទះ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១។ នៅរសៀលថ្ងៃទី២២ ខែកញ្ញានេះ គ្រួសារគាត់នឹងអ្នកភូមិជាច្រើននាក់ទៀត បានដើរដង្ហែសពយកទៅបូជា នៅខាងក្រោយភូមិប្រហែល ១ គីឡូម៉ែត្រពីផ្ទះ ខណៈពេលដង្ហែសពកូនស្រីទៅបូជានោះ ក៏ស្រាប់តែមានក្របីមេមួយក្បាល ថែមទាំងមានកូនខ្ចី ដេញវ័ធ ពេលឃើញមនុស្សដើរឆ្លងកាត់កន្លែង ដែលវាស៊ីស្មៅ។ ឃើញដូចនេះ គាត់ក៏ទៅចាប់ក្របីកូនខ្ចី ដែលដេញវ័ធអ្នកហែសពនោះ ចងខ្សែ។
លោក វ៉ាន់ ផុន បន្តទៀតថា ពេលគាត់ទៅចាប់ក្របីនោះចង ក៏ស្រាប់តែក្របីមេកូនខ្ចីដេញវ័ធរូបគាត់ ឱ្យរងរបួសតែម្តង។
អ្នករួមដំណើរ ដែលបានចូលរួមដង្ហែសពកូនស្រីលោកគ្រូវ៉ាន់ ផុន ពេលឃើញហេតុការណ៍នោះ កើតឡើង ក៏បានស្ទុះទៅជួយចាប់ក្របីមេនោះចងខ្សែវិញ។
មិននឹកស្មានសោះថា ពេលឃើញមនុស្សចូលទៅចាប់វាចងខ្សែ ស្រាប់តែសត្វក្របីមេនោះ ថែមទាំងដេញជល់អ្នកចូលទៅចាប់ទៀត ឱ្យរត់ជាន់ជើងគ្នាទាំងព្រលឹងនៅចុងសក់។
ភាពអំនួតរបស់ក្របីមេត្រូវអស់កម្លាំង ទើបអ្នកភូមិនាំគ្នា ចូលទៅជិត និងចាប់ចង រួចយកកាំបិតទៅកាប់ដាច់កក្របីមេនោះ ស្លាប់ នៅកន្លែងកើតហេតុភ្លាមៗ។
លោក វ៉ាន់ផុន មានការនឿងឆ្ងល់ក្នុងចិត្តថា កូនស្រីគាត់ បានស្លាប់ដោយសារចងក ព្រោះតែខឹងនឹងរូបគាត់ ឈ្លោះជាមួយម្តាយនាង។ នាងខឹង ក៏បានលួចទៅចងកសម្លាប់ខ្លួននៅក្រោមផ្ទះ។ ពេលហែសពកូនស្រីទៅបូជា ថែមទាំងមានក្របីមេកូនខ្ចីការពារកូន ដេញវ័ធឱ្យរងបួសទៅទៀត។ មិនត្រឹមតែដេញជល់គាត់នោះទេ ថែមទាំងដេញវ័ធ អ្នកភូមិឱ្យរបួសទៀតផង៕
3 comments:
What a stupid crowd! watch out Hun Sen! your faith may the same with the bufelo!
yuon are coming into cambodia everyday, no one chase yuon. why these people chase animal, instead?
What about the baby bufallo? Truly barbaric. You can tell how developed a society is by looking at how it treats animals and members in that society. Obviously, this Steung Treng crowd is not that developed. Blood thirsty lot!
Post a Comment