Friday, September 23, 2011

ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញឲ្យស្រីមើល


ហែសព​កូនស្រី​ទៅ​បូជា ត្រូវ​ក្របី​មេ​កូនខ្ចី​ដេញ​វ័ធ រត់​ជាន់ជើងគ្នា ទាំង​ព្រលឹងចុងសក់

ថ្ងៃទី 22 កញ្ញា 2011
ដោយ : សេសាន
CEN

Synopsis: A funeral procession in Stung Treng came face to face with an angry female water buffalo which recently gave birth to her calf. Upon seeing the procession, the angry buffalo started charging the crowd. Everybody was running in fear of the buffalo. Shortly thereafter, the buffalo got tired from the chase and the crowd rounded her up, tied her and killed her on the spot. Thus the Cambodian song lyrics: "If the buffalo eats the rice plants, I dare not chase it, but when the buffalo walks away, I will chase it to show off to you, Darling!"

ស្ទឹងត្រែង: ក្រុម​អ្នកភូមិ​កាំ​ង​ដីស សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង បាន​រត់​ជាន់ជើងគ្នា​ទាំង​ព្រលឹង​នៅ​ចុង​សក់ កាលពី​រសៀល ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១១ ខណៈពេលដែល​កំពុងដ​ង្ហែ​សព​ទៅ​បូជា ក៏​ស្រាប់​តែមាន​ក្របី​មេ​កូនខ្ចី​មួយ​ក្បាល​ដេញ​វ័ធ​។ ភាព​អំនួត​របស់​ក្របី​មេ ត្រូវអស់​កម្លាំង ទើប​អ្នកភូមិ​ហ៊ាន​ចូលទៅ​ជិត នឹង​ចាប់ចង រួច​យក​កាំបិត​ទៅ​កាប់​ដាច់​ក​ក្របី​មេនោះ ស្លាប់​ភ្លាមៗ​។​
​ ​
​លោកគ្រូ​បង្រៀន វ៉ាន់ ផុន ហៅ​ប្រុស អាយុ ៤៥​ឆ្នាំ រស់នៅ​ភូមិ​កាំ​ង​ដីស សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង បាន​រៀបរាប់ថា កូនស្រី​របស់គាត់​បាន​ស្លាប់ ដោយសារ​ចងក​នៅក្រោម​ផ្ទះ កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១១​។ នៅ​រសៀល​ថ្ងៃទី​២២ ខែកញ្ញា​នេះ គ្រួសារ​គាត់​នឹង​អ្នកភូមិ​ជាច្រើន​នាក់​ទៀត បាន​ដើរ​ដង្ហែ​សព​យកទៅ​បូជា នៅ​ខាងក្រោយ​ភូមិ​ប្រហែល ១ គីឡូម៉ែត្រ​ពី​ផ្ទះ ខណៈពេល​ដង្ហែ​សព​កូនស្រី​ទៅ​បូជា​នោះ ក៏​ស្រាប់​តែមាន​ក្របី​មេ​មួយ​ក្បាល ថែមទាំង​មានកូន​ខ្ចី ដេញ​វ័ធ ពេល​ឃើញ​មនុស្ស​ដើរ​ឆ្លងកាត់​កន្លែង ដែល​វា​ស៊ី​ស្មៅ​។ ឃើញ​ដូចនេះ គាត់​ក៏​ទៅ​ចាប់​ក្របី​កូនខ្ចី ដែល​ដេញ​វ័ធ​អ្នក​ហែសព​នោះ ចងខ្សែ​។​
​ ​
​លោក វ៉ាន់ ផុន បន្តទៀតថា ពេល​គាត់​ទៅ​ចាប់​ក្របី​នោះ​ចង ក៏​ស្រាប់តែ​ក្របី​មេ​កូនខ្ចី​ដេញ​វ័ធ​រូបគាត់ ឱ្យ​រងរបួស​តែម្តង​។
​អ្នករួមដំណើរ ដែល​បាន​ចូលរួម​ដង្ហែ​សព​កូនស្រី​លោកគ្រូ​វ៉ាន់ ផុន ពេល​ឃើញ​ហេតុការណ៍​នោះ កើតឡើង ក៏បាន​ស្ទុះ​ទៅ​ជួយ​ចាប់​ក្របី​មេនោះ​ចងខ្សែ​វិញ​។

​មិន​នឹកស្មាន​សោះ​ថា ពេល​ឃើញ​មនុស្ស​ចូលទៅ​ចាប់​វា​ចងខ្សែ ស្រាប់តែ​សត្វ​ក្របី​មេនោះ ថែមទាំង​ដេញ​ជល់​អ្នក​ចូលទៅ​ចាប់​ទៀត ឱ្យ​រត់​ជាន់ជើងគ្នា​ទាំង​ព្រលឹង​នៅ​ចុង​សក់​។

​ភាព​អំនួត​របស់​ក្របី​មេ​ត្រូវអស់​កម្លាំង ទើប​អ្នកភូមិ​នាំគ្នា ចូលទៅ​ជិត និង​ចាប់ចង រួច​យក​កាំបិត​ទៅ​កាប់​ដាច់​ក​ក្របី​មេនោះ ស្លាប់ នៅ​កន្លែងកើតហេតុ​ភ្លាមៗ​។​
​ ​
​លោក វ៉ាន់​ផុន មានការ​នឿ​ង​ឆ្ងល់​ក្នុង​ចិត្ត​ថា កូនស្រី​គាត់ បាន​ស្លាប់​ដោយសារ​ចងក ព្រោះតែ​ខឹង​នឹង​រូបគាត់ ឈ្លោះ​ជាមួយ​ម្តាយ​នាង​។ នាង​ខឹង ក៏បាន​លួច​ទៅ​ចងក​សម្លាប់ខ្លួន​នៅក្រោម​ផ្ទះ​។ ពេល​ហែសព​កូនស្រី​ទៅ​បូជា ថែមទាំង​មាន​ក្របី​មេ​កូនខ្ចី​ការពារ​កូន ដេញ​វ័ធ​ឱ្យ​រង​បួស​ទៅទៀត​។ មិន​ត្រឹមតែ​ដេញ​ជល់​គាត់​នោះទេ ថែមទាំង​ដេញ​វ័ធ អ្នកភូមិ​ឱ្យ​របួស​ទៀតផង​៕

3 comments:

Anonymous said...

What a stupid crowd! watch out Hun Sen! your faith may the same with the bufelo!

Anonymous said...

yuon are coming into cambodia everyday, no one chase yuon. why these people chase animal, instead?

Anonymous said...

What about the baby bufallo? Truly barbaric. You can tell how developed a society is by looking at how it treats animals and members in that society. Obviously, this Steung Treng crowd is not that developed. Blood thirsty lot!