ថ្ងៃទី២១ ខែ កញ្ញា ២០១១
Previous regimes bitter experiences scarred Khmer identity and spirit but the current regime finished off Khmer dignity and hope.
យោង: ពេលថ្មីៗនេះដោយបានឃើញនិងអានអត្ថបទ’ A Language in Crisis’ របស់អ្នកនាង សេង ធារី ដែល បានចុះផ្សាយតាមសារពត៍មានភ្នំពេញប៉ុស្តនិងចង់ចូលរួមចំណែកក្នុងការបកស្រាយក្នុង ការយល់ ច្រឡំខ្លះៗរបស់នាងទៅលើភាសានិងពាក្យខ្មែរប្រើប្រចាំថ្ងៃមួយចំនួន។
ដំបូងខ្ញុំសូមជម្រាបថាទោះជាខ្ញុំអាចមានលទ្ធភាពអាន សរសេរ និយាយស្ដី ឬ យល់ដឹងភាសាបរទេសមួយចំនួនតូចបន្ថែមលើភាសាដើមកំណើតរបស់ខ្ញុំជាខ្មែរក៏ដោយចុះ ក៏ខ្ញុំនៅមានការគោរពស្រឡាញ់និងចៀសមិនវាយបន្ថោកតម្លៃភាសាខ្មែរដែលជាព្រលឹងធំរបស់ដូនតារបស់ខ្ញុំបានទេ។ទង្វើរបស់ខ្ញុំនេះគឺមិនចង់ឲ្យអ្នកនាងនិងពពួកអ្នកខ្មែរក្រោយៗវ ាយនិងឲ្យតម្លៃខ្ពស់ដល់ភាសាបរទេសខ្លាំងពេក។
ខ្ញុំមិនប្រកែកទេថា ភាសាខ្មែរយើងមានឬសគល់ជាប់សាច់សារជាមួយសំស្រ្កិតបាលីមកតាម ឥទ្ធិពល សាសនា និងជំនួញដូរពីសម័យមុនៗមក តែវាមានសញ្ញាណជាខ្មែរគឺមានតាំងពីយូរលង់មកហើយ មុនសំស្រ្កិតឬបាលីបានមកដល់ស្រុកទឹកដីរបស់ខ្មែរម៉្លេះ។នេះវាមិនខុសគ្នាពីភាសអង់គ្លេសរបស់អ្នកនាងដែរ។
គឺវាបានរីកនិងជំពាក់គុណទៅលើភាសាអាល្លឺម៉ង់ រ៉ូម៉ាំងនិងក្រិក។ល។និង។ល។ ជាការយល់របស់ខ្ញុំ គឺអង់គ្លេសមានប្រើភាសាដើមទាំងនោះច្រើនលើសលុបដូចមានភាសាច្បាប់ដែលអ្នកនាងបានរៀនរួចស្រាប់រួច មកនេះ។
គឺវាបានរីកនិងជំពាក់គុណទៅលើភាសាអាល្លឺម៉ង់ រ៉ូម៉ាំងនិងក្រិក។ល។និង។ល។ ជាការយល់របស់ខ្ញុំ គឺអង់គ្លេសមានប្រើភាសាដើមទាំងនោះច្រើនលើសលុបដូចមានភាសាច្បាប់ដែលអ្នកនាងបានរៀនរួចស្រាប់រួច មកនេះ។
ម្យ៉ាងទៀត Based on my English learning, I believed the certain regularity in English language and grammatical structure is the constant evolvement in its irregularity។សូមអ្នកនាងគួរយល់ថាអ្នកខ្មែរដែលបានចងក្រងក្បួនខ្នាតភាសាខ្មែរពីដើមដំបូងមកមិនមែនគេស៊ីកន្ទក់ឬផែះទេ។គឺពួកគេបានរៀនសូត្រនិងដឹងយល់ច្រើនជាជាងអ្នកខ្មែរសព្វថ្ងៃទៅទៀត។ដោយសារមានភាសាខ្លួននិងជាម្ចាស់ខ្លួនរួចមកហើយនោះ ពួកអ្នករៀននិងប្រើភាសាខ្មែរពីបុរាណត្រូវការខ្ចីពាក្យសំស្រ្កិតបាលីក្នុងមុខ វិជ្ជា ផ្សេងៗ ខ្លះមកប្រើដែលអាចញ៉ាំងការកសាងប្រាសាទថ្មនិង ចារទុកពាក្យពេចន៍ ឬរឿងជីវិត ពួកគេលើ ផ្ទាំង ថ្មឲ្យយើងរាល់គ្នាមានមោទនៈភាពនិយម យល់ និង រៀនត្រងត្រាប់តាមមកដល់ពេលនេះ។
វាជាការសមរម្យល្អ គឺគួរចឿសវាងបង្អើលគេផងគ្នាដោយខ្លួនខ្ជិលច្រអូសមិនចង់មើលឃ្វាលចៀមបែរជាស្រែកដង្ហោយថា ចចក!ចចក !(cry wolf) មក រកស៊ីចៀមខ្លួននោះទេ។មិនល្អទេសំរាប់អ្នកមានពូជអំបូរខ្មែរ ហេតុនេះសូមអ្នកនាងមេត្តាគិត ឲ្យបានច្រើនល្អិតល្អន់សិន ព្រោះមនុស្ស ខ្មែរសព្វថ្ងៃលោកអ្នកមិនភ្លើពក ថ្ងាសពេកទាំងអស់គ្នានោះទេ។
ម្យ៉ាងទៀតខ្ញុំចង់ ជម្រាបថា ឈ្មោះ សេង (ជា ពាក្យជនភាគតិចចិនមួយក្រុមតូចបានចំណាកស្រុកកំណើតវាហើយមកសុំជ្រករស់នៅ ស្រុករបស់ខ្មែរ) សំដៅ ការគុណលេខ ឬ ប្តូរដៃម្ចាស់ការ ឬ របរជំនួញ។ឯពាក្យធារី សោតទៀត គឺជាពាក្យខ្ខីពីភាសាសំស្ក្រិត សំដៅហៅ អ្នកជួយ បម្រើ ការដល់អ្នកម្ចាស់ឬ អ្នកត្រួតពីលើ។
ពាក្យខ្មែរមិនមានភេទដូចភាសាបរទេសមានបារាំងអេស្ប៉ាញ៉ុលឬបាល ីជាដើម។
ភ្ជាប់ខាងក្រោមនេះនាងអាចទទួលនិងយល់បានពីការរៀនសូត្រខ្លះៗពីអ្នកយើងដែលធ្លាប់បានរស់ក្នុងសម័យដែលភាសាខ្មែរខំបម្រះនិងពង្រឹងសញ្ញាណជាតិខ្លួន ឲ្យមានការឈានរីកចំរើនក្នុងការប្រើពាក្យ ទាំងនេះទៅតាមពេលនិងក្រោមរបបដឹកនាំរបស់ប្រទេសក្នុងដំណាក់កាលនិមួយៗ។
ចំណុចមួយយើងចង់លើកជាគំរូសំរាប់អ្នកនាងធារីគួរយល់ដឹងនិងពិភាក្សាលើភាសាអង់គ្លេសដូចមានការប្រើពាក្យសំរាប់ឆ្កែញី (bitch)ឬ (pussy cat)ប៉ុន្តែពេលប្រើសំដៅលើស្រ្តីជាពាក្យមិនល្អមិនគប្បីគឺសំរាប់បន្ទាបបន្ថោក។តែការពិតពាក្យទាំងនេះជាពាក្យល្អសមរម្យសំរាប់ហៅឲ្យសត្វសោះ។
ដូចបានលើកខាងលើនេះខ្ញុំបានជ្រើសយកការស្រាយរបស់ក្បួនសំរាយជាខ្មែរ ឬពាក្យកម្ចី ហៅ ថាវចនានុក្រមខ្មែរ រៀបសំរួលសំរាំងដោយព្រះភិក្ខុ ជួន ណាត និងក្រុមជំនុំប្រឹក្សាភាសាខ្មែរបោះផ្សាយក្នុងអំឡុងព ស២៥១២ និងគ ស ១៩៦៧ -៦៨ នៅភ្នំពេញមុនការផ្លាស់ប្តូររបបក្រោយៗ រហូតដល់សម័យចោរយួនលុកលុយនិងត្រួតស្រុក ខ្មែរនាឆ្នាំ១៩៧៩តរហូតដល់អង្គការសហប្រជាជាតិជួយសង្រ្គោះតាមរយៈការចុះកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១។
សូមអ្នកនាងអញ្ជើញអានខាងក្រោមនេះ៖
ទី១
វា (បុរិសព្វនាម) គឺ គេ ជាពាក្យសំដៅការហៅអត់ឈ្មោះសំរាប់មនុស្សទាំងពីរភេទ សត្វ របស់
ព្រៅ (គុណនាម) គឺដែលនៅចាស់ក្រមុំសល់នៅឥតប្តី ឬ ដែលមិនមានប្តីរហូតមួយជីវិត។
ហង (បុរិសព្វនាម) គឺ មេ អែង ពាក្យសំរាប់អ្នកបានអាយុចាស់ហៅរកទៅស្រីដែលនៅក្មេងជាងខ្លួន
និយាយដោយស្មោះសទៅរកស្រីដែលមានភាពស្មើនឹងខ្លួន ហងអែង អាហែង ឬ អ្ងែង(ង៉ែង)។
ផើម (គុណនាម)គឺមានកូនក្នុងពោះសំរាប់មនុស្សស្រីនិងសត្វញី (ឬសំរាប់ស្រូវក៏ប្រើបានដែរ)។
ឬសំរាប់ហៅដំបៅមួយយ៉ាងហៅថាដំបៅផើមកើតនៅបាតជើងឬកែងជើង(ហើមមានគុំខ្ទុះខាងក្នុង)។
អញ (បុរិសព្វនាម) គឺ ខ្ញុំ(ជាអញ្ញត្រសព្ទ) សំរាប់ហៅខ្លួនផ្ទាល់។ ពាក្យកូនក្មេងនិយាយហៅគ្នាវា ឬ អ្នកមានវ័យស្របាលនិងស្និទ្ធស្នាលនឹងគ្នា ឬ អ្នធំនិយាយទៅរកអ្នកក្រោមឪវាទខ្លួនដោយស្និទ្ធស្នាល។ សរុបមកពាក្យទាំងនេះមិនមែនជាពាក្យមិនគប្បីឬអាសអាភាសដូចអ្នកនាងយល់នោះទេ។
ទី២ ក្បួនវេយ្យាករណ៍ខ្មែរមានរួចមកយូរហើយ
បើយើងចង់និយាយពីវេយ្យាករណ៍វិញ ក៏ខ្មែរនាសម័យមុនៗនោះ មានការប្រឹងប្រែងរៀបចំ កែប្រែនិងកំណត់ប្រើជាផ្លូវការសំរាប់អប់រំបង្រៀនសិស្សជំនាន់តៗមកក្នុងវិស័យភាសាទាំងសរសេរនិងនិយាយ។
ហេតុដូចពោលនេះអ្នកនាងធារីប្រហែលមិនបានយល់ហើយបានជាបែរមកបូរបាច់ប្រាសចាកការពិតដោយហ៊ានចោទប្រកាន់ថាភាសាមួយវាមានចំរូងចំរាស់(A Language in Crisis)។គួរស្តាយ ការបូរបាច់បង្កាច់នេះគឺវាមិនត្រឹមត្រូវនិងវាខ្វះការពិចារណាឲ្យបានច្បាស់ជាមុនសិន។
ធាតុពិតគឺការចំរូងចំរាស់នេះមិនមែនមកពីភាសាផ្ទាល់ទេគឺវាមកពីមនុស្សជាអ្នកប្រើដោយខ្វះការស្វែងរកយល់និងដឹងផ្នែកភាសាខ្មែរនេះទៅវិញទេ។
ភាសាខ្មែរក៏មិនខុសពីអ្នកខ្មែរទាំងមុននិងក្រោយដែរគឺបានទទួលការសង្កត់សង្កិនរារាំងពីពពួកអ្នកមានអំណាចក្នុងប្រទេសដែលខ្វះ
ការយល់ដឹងនិងធ្លាប់បានរៀនសូត្រភាសាខ្លួនឲ្យបានច្រើនសិនមុនការកាន់កាប់អំណាចប្រទេស។រឿងនេះគឺវាមិនខុសពីការបង្វឹកសត្វបម្រើការ របស់មនុស្សមានគោក្របីសេះឬដំរីនោះទេ។ពួកវាទាំងនោះចេះកិច្ចការនិងធ្វើតាមការត្រូវការរបស់ម្ចាស់វាបាន ក៏អាស្រ័យមកពីការបង្វឹកបង្ហាត់ពីម្ចាស់វាដោយត្រឹមត្រូវផងដែរ។
ទី៣ ការជំរឿនភាសាមានកើតមុនឆ្នាំ១៩៧០
រឿងគួរខ្មាស់និងខ្ពើមគឺ ពពួកអ្នកកាន់អំណាចស្ទើរទូទៅទាំងកូនចៅវានាំគ្នារៀននិងនិយាយភាសាជននិគមបារាំងប្រចាំការរស់នៅរបស់វាក្នុងស្រុករបស់ខ្មែរ។
ងាយយល់មើលតែគ្រួសារនិងកូនជឹងទាំងអស់របស់លោកសីហនុទៅអាចយល់បានពីហេតុដើមចមហើយ។តែចលនាលើកស្ទួយភាសារបស់ខ្មែរ (ខេមរយានកម្ម) ក្នុងកិច្ចការរដ្ឋ ឬ អប់រំ បង្រៀនគឺត្រូវបានពង្រឹងពង្រីកបណ្តុះបន្តិចម្តងៗរហូតមកដល់របបសាធារណរដ្ឋខ្មែរដែលប្រកាសជាបញ្ញត្តិឲ្យយកភាសាខ្មែរជាចម្បងតាំងពីថ្នាក់ដំបូង(ទី១២)រហូតដល់ថ្នា ក់ទីបញ្ចប់(ទី០)។ភាសាបរទេសបារាំងអង់គ្លេសជាភាសាយាននិងយោងតាមលំដាប់រៀងទី១ឬទី២តាមចំណូលរបស់សិស្សផ្ទាល់។មុនរបបសាធារណរដ្ឋខ្មែរ ព្រះភិក្ខុជួនណាតបានប្រឹងជំរុញឲ្យមានការប្រើភាសាខ្មែរឲ្យបានទូលំទូលាយទាំងការសាសនាធ៌មអាថ៌និងការរដ្ឋបាលទូទាំងប្រទេស។
ទង្វើរបស់លោកនេះបានបណ្តុះពន្លកព្រលឹងខ្មែរនិយមឪយកូនខ្មែរលើកស្ទួយភាសាជាតិកំណើតរបស់ខ្លួន។ខ្ញុំនៅចាំបានច្បាស់នូវថេរដីកាតឿនរំឮកនិងសំលេងលោកផ្សាយតាមវិទ្យុជាតិរាល់យប់ថ្ងៃសុក្ររហូតមកទល់ពេលនេះ។
អ្នកខ្មែរនិយមច្រើនណាស់ដែលបានទទួលរងការបៀតបៀនទុក្ខបុកម្នេញពីសំណាក់ពួកប្រឆាំងនិងបរិវារបារាំងនិយមដោយមកពីគាត់ទាំងអស់ខំប្រឹងនិងជម្រុញឲ្យកូនខ្មែរយល់ពីតម្លៃភាសាដូនតារបស់ខ្ឡួន។
ជាការគួរឲ្យសោកស្តាយណាស់និងភ្ញាក់ស្រឡាំងកាំង ទៅវិញ ដែលអ្នកនាង សេង ធារី យល់មិនអស់ហើយខុសពីហេតុអំណោយផលស្របទិសរបស់ជាតិដែលបានបន្តនិងដុះជាប់ក្នុងចិត្តរបស់យើងខ្ញុំមួយចំនួនតូចមានជីវិតរស់នៅ រហូតមកទល់នឹងការអានការវិចារណាខុសរបស់អ្នកនាងនេះ។
ទី៤ ការវិវត្តន៍របស់ភាសាខ្មែរ
ក្នុងរបបសំលាប់ជាតិពូជសាសន៍១៧មេសានិងរបបអាយ៉ង៧មករាបម្រើយួនធ្មេញខ្មៅរួចបន្តមកទៀតគឺរបបសាធារណរដ្ឋកម្ពុជាប្រជាធិបតេយ្យស្រូបបានឥទ្ធិពលដឹកនាំប្រទេសពីចិននិងយួនក្រហមគឺពពួកអ្នកកាន់អំណាចទាំងនេះមិនមែនចេះត្រឹមតែភាសារបស់ខ្មែរមួយប៉ុណ្ណោះទេ។
មានខ្លះចេះលើសពី ៣ទៅ៤ភាសា មានជាសំគាល់សមមិត្ត ស៊ូហៅខែក ប៉ែន អគ្គរដ្ឋទូតខ្មែរក្រហមប្រចាំប្រទេសសៀមជាដើម។ មានម្នាក់ទៀតឈ្មោះបដិវត្តន៍ហៅមិត្ត សាន(អតីតគ្រូបង្រៀនមានឈ្មោះដើមថា នង សារិមបានរត់ចូលព្រៃម្តុំតាហែន ភ្នំកំពីងពួយរវាង១៩៦៥ឬ៦៧?) មានមុខការជាបញ្ជាការកងពលធំប្រចាំការពារព្រំដែនភូមិភាគពាំយ័ព្យមុខសញ្ញា ស្រុកអូរជ្រៅតំបន់៣ក្នុងឆ្នាំ១៩៧៦គឺគាត់នេះហ៊ានធ្វើសង្កថាបើកបុណ្យរំលឹកខួបជ័យជំនះ១៧មេសាជាភាសាបារាំងស្ទើរទាំងស្រុងស្តីពីប្រវត្តិការកកើតនិងការតស៊ូកសាងបក្សកំម្មុយនិស្តកម្ពុជានិងចលនាអន្តរជាតិនិយមបែប សហភាពសូវៀតចំពោះមុខយុវជនរាប់ពាន់រូបដែលជាអតីតសិស្សសាលាអនុ និង វិទ្យាល័យក្នុងខេត្តបាត់ដំបង។
នៅក្នុងចំណោមនោះ រូបខ្ញុំនិងមិត្តរួមសហករណ៍មួយចំនួនត្រូវបានចាត់តាំងបញ្ជូនពីប្រធានសហករណ៍ភូមិឲ្យមកចូលរួមរៀនសូត្រក្នុងបុណ្យពួកក្រហមនោះនឹងគេដែរ។ខ្ញុំបានជួបមិត្តរួមសាលានិងថ្នាក់មួយចំនួនធំដែលត្រូវបានពួគវាចាត់តាំងឲ្យនៅក្រោមការត្រួតត្រារបស់អង្គការភាគពាយ័ព្យផ្ទាល់ (ដែលមានកូនចិនមកពីស្រុកមោងហៅឈឿមជាប្រធានសេដ្ឋកិច្ចកង ពលនិងម្នាក់ទៀតហៅទុមមានឈ្មោះកំណើតហៅសារីដែលធ្លាប់រៀនសាលាបឋមសិក្សាជាមួយគ្នានឹងខ្ញុំនៅឯស្រុកភូមិកំណើតកាលពីក្មេងៗ។វាម្នាក់នេះជាអ្នកបំរើឬនិរៈសាររបស់មិត្តសានផ្ទាល់កាលនៅព្រៃម្តុំព្រៃខ្ពស់តាហែនត្រូវបានចាត់តាំងជាប្រធានកងយុវជនចល័តភាគមានប្រមាណជិត២ម៉ឺននាក់ប្រចាំនៅភូមិនិមិត្តក្នុងស្រុកអូរជ្រៅ)។នាពេលនោះពួកយើងមានការឆ្ ងល់ស្រឡាំងកាំងនិងស្ទើរយល់ច្រឡំថាអង្គការនៅទទួលយកភាសាបារាំង អង់គ្លេស ជាភាសាយានបន្ទាប់ពីខ្មែរជាផ្លូវការក្នុងការអប់រំនយោបាយសមូហភាពវណ្ណអ:ធន។
ការណ៍ពិតគឺមិត្ត សាន បានយកភាសាបរទេសទាំងនោះធ្វើជានុយសំរាប់ស្ទូចយកយុវជនដែលខ្លះរៀនចប់មហាបរិញ្ញាខ្លះជាគ្រូបង្រៀនឬសាស្រ្តាចារ្យ ដែលធ្លាប់រៀនឬចេះនិយាយ សរសេរ ភាសាបរទេសស្ទាត់ មួយ ចំ នួនយកទៅសម្លាប់ចោលដោយគ្នាឆាប់ជឿទុកចិត្តលើសំដីអង្គការលើមានមិត្តសាន អគ្គបញ្ជាការកង ពលធំនេះជាតំណាងមុខបានស្ម័ក្រចិត្តបង្ហាញប្រវត្តិរូបពិតរបស់ខ្លួនដល់មិត្តសាននេះ។
ពេលត្រឡប់ទៅសហករណ៍វិញខ្ញុំមិនអស់ចិត្តក៏បានលួចសួរបញ្ជាការកងវរសេនាតូចយោធាភាគម្នាក់ឈ្មោះស្ងើនអ្នកស្រុកពាក់ធ្នឹមក្បែរភូមិគួយជីកដីមោងឬស្សីដែលចូលចិត្តមកនិយាយលេងជាមួយនិងសុំថ្នាំជក់ពី ឪពុករបស់ខ្ញុំ(គាត់បានស្លាប់ដោយជម្ងឺគ្រុនចាញ់ពេលដែលយើងរត់គេចវេសពីយួននិងពួកក្រហមនាខែកុម្ភៈឆ្នាំ១៩៧៩នៅលើទឹដីខ្មែរចាស់(ច័ន្ទបុរី)ដែលបានកាត់ទៅឲ ្យសៀមត្រួតត្រាដោយអាណានិគមបារាំង)។
មិត្តស្ងើននោះបានប្រាប់ខ្ញុំដោយត្រង់ថា អង្គការមានការឈ្លាសវៃអាចរាវរកខ្មាំងគ្រប់រូបភាពទាំងការនិយាយស្តីនិងសកម្មភាពពិសេសពួកខ្មាំងដែលធ្លាប់បានរៀនសូត្រច្រើនឬចេះនិយាយភាសាបរទេសពីវាជាពួកមូលធននិងផ្តាច់ការនិយម ។តាមធាតុពិតគឺអង្គការស្អប់ខ្ពើមពួកវានោះណាស់និងគ្រោងកម្ទេចចោលឲ្យអស់លើកលែងតែចិនដែលអង្គការទទួលស្គាល់រាប ់រកប្រើក្នុងផ្លូវការបម្រើអ្នកឯកទេសមកពីចិនក្រហម។
មិត្តស្ងើនបានចំអកឲ្យខ្ញុំថា បើមិត្តចង់រស់យូរកុំធ្វើចេះឲ្យសោះទោះនរណាសួរអីសួរទៅ។
មិត្តស្ងើនត្រូវបានក្រុមតាម៉ុកចាប់យកទៅសម្លាប់នាពាក់កណ្តាលឆ្នាំ១៩៧៧ក្រោយពីចាប់មិត្តស៊ុយ មិត្តឈឿមនិងមិត្តស៊ូ ជាអគ្គរដ្ឋទូតរបស់បដិវត្តន៍មហាអស្ចារ្យរួច។តាំងពីពេលនោះមកខ្ញុំបានប្រយ័ត្នមិនឲ្យនរណាក្រៅពីគ្រួសារដឹងពីការចេះដឹងតិចតួចនូវភាសា មិនមែន ខ្មែររបស់ ខ្ញុំនាពេលរស់នៅ ក្នុងរបបក្រហមនោះ។
ពេលខ្លះខ្ញុំបានគិតថា មែនចំណេះដឹងគឺអាចក្លាយ ជាអាវុធមុខពីរដែល អាចបែរមកសម្លាប់ម្ចាស់វិញ។
ពួកក្រហមវាសង្កត់ធ្ងន់លើការរំដោះភាសានិងសញ្ញាណជាតិខ្មែរទាំងការនិយាយស្តីទាំងការសរសេរហើយបានខំបំបាត់ឲ្យអស់កាកសំណល់ឥទ្ធិពលបរទេសនិងរបបសក្តិភូមិផ្តាច់ការនិយមពីមុនៗមក។អ្នកក្រហមមួយចំនួនមានមោទនភាពនឹងភាសានិងព្រលឹងជាតិខ្លួនណាស់។ តែគេមិនបានយល់អស់ ល្បិចអាក្រក់របស់ប៉ុលពតនិងសីហនុដែលមានភារៈជាអ្នកដឹកនាំនយោបាយរបស់ស្រុកនាពេលនោះ។ការផ្សាយសារព៌តមានឬអត្ថបទពង្រឹងការដឹកនាំទៀតសោត គឺពួកក្រហមវាប្រើភាសារបស់ខ្មែរទាងស្រុង។មានករណីតិចណាស់ដែលវាមានយកគោលភាសាបរទេសមកបញ្ជាក់ដូចដែលអ្នកយើងធ្លាប់បានឃើញនិងអានក្នុងអំឡុងដើមឆ្នាំ១៩៧៦ជាយថាហេតុ ដ្បិតប្រធានភូមិ (ដែលមានកំណើតឈ ាមជាកូនចៅរបស់ចិនដាំស្ពៃ ដែលធ្លាប់ជ្រករស់នៅជិតភូមិខ្នាចរមាសខាងលិចគោកឃ្មុំក្នុងខេត្តបាត់ដំបង) វាមិនចេះអានឬសរសេរខ្មែរទេ។ គឺវានេះរៀនដល់ថ្នាក់ទី១០គឺបាន៣ថ្នាក់(រាប់បញ្រ្ចាស់ពី១២ឆ្នាំទី១មកវិញ)បានប្រើឪយខ្ញុំអានសារព៍តមាននិងទស្សនាវដ្តីទង់បដិវត្តន៍ឪយវាស្តាប់ដើម្បីបានយកពាក្យអង្គការរបស់វាទៅប្រដៅជនឈ្លើយសឹករបស់បដ ិវត្តន៍១៧មេសាពេលប្រជុំយប់ៗ។ម្យ៉ាងទៀតស្មេរក្រហមទាំងនោះមានការយកចិត្តទុកដាក់និងកែលំអរភាសារបស់ខ្មែរចៀសវាងការលាយឡំប្រើពាក្យបរទេសវៀរលែងតែខានមិនបានដូចពាក្យCommunist/Communism,InternationalឬInternationalistដែលចាំបាច់ក្នុងការឃោសនារបស់ពពួកវា។
របបក្រហមតាមបែបយួន ចិននោះ បានបន្សល់ពាក្យពេចន៍ជាច្រើនដូចយើងបានឃើញនិងឮមិត្តនាយកណាល់ហៅសែននិងកូនជឹងវាក្នុងរដ្ឋាភិបាលសព្វថ្ងៃនិយាយតាមវិទ្យុឬទូរទស្សន៍ស្រាប់។ គួរចាំថាសត្វចេះល្បិចការងារទាំងពួងគឺបានមកពីអ្នកបង្ហាញបង្ហាត់ពួកវា។
ឃើញស្រាប់ហើយបើអ្នកកាន់អំណាចខ្វះវិជ្ជាហើយមានដឹងយល់តែការដឹកនាំបែបកំហែងទល់កំហល់ច្រឡើស
បើសហើយវាប្រឹងឪយតម្លៃក្រដាសសញ្ញាប័ត្របញ្ចើចបញ្ជោរជាថ្នាក់បណ្ឌិតពីពពួកជនបរទេសមួយដំបស្វា ស្វែងរកលាភចំណេញផ្ទាល់ខ្លួនជាធំ ជាជាងទទួលស្គាល់ការល្ងង់ខ្លៅពិតៗរបស់ខ្ឡួនវា ក្នុងការដឹងយល់ភាសាខ្មែរពិតៗហើយព្រងើយកន្តើយមិនយកចិត្តទុកដាក់ជំរុញឲ្យប្រជារាស្រ្តមានលទ្ធភាពរៀនសូត្រឲ្យបានច្រើន។រាស្រ្តសព្វថ្ងៃដែលមានវ័យក្រោម៤៥ និងលើស៧០ឆ្នាំ ជាភាគច្រើនដូចមានមិត្តប្រធានហេងសំរិនជាដើមទាំងនិយាយស្តី ឬ សរសេរភាគច្រើនគ្នាមិនដឹងថា ភាសារបស់ខ្មែរមានក្បួនខ្នាតត្រឹមត្រូវផងទេ។គ្នារៀនពីគ្រូៗដែលបានរៀនបន្តពីអ្នកមិនមានបទពិសោធន៍ក្នុងភាសាខ្មែរច្បាស់លាស់ដូច្នេះគ្នាក៏ធ្វើតាមតៗមក។មួយវិញទៀតអ្នកកាន់អំណាចជាប់ក្អែលពួកអាណានិគមមិនបានខំបង្រៀននិងសាងសង ់សាលារៀនឲ្យរាស្រ្តនៅតាមដំបន់ចុងកាត់មាត់ញកទេ។
ដូចពោលខាងលើស្រាប់ដូចដែលហេងសំរិនក្តីជាស៊ីមក្តីគឺជាគំរូស្រាប់សេសសល់ពីសម័យក្រោមការត្រួតត្រារបស់អាណានិគមបរទេស។សព្វថ្ងៃភាសាក្នុងការរដ្ឋាបាលនិងនាយកមន្រ្តីវាបានប្រើលាយច្រើននឹងភាសាបរទេសមាន សំស្រ្កិត បាលីដែល មិនមែនជាភាសារបស់ខ្មែរពិតប្រាកដហើយភាគច្រើនវាមិនយល់ច្បាស់ពីអ្វីជាន័យពិតៗជាភាសាខ្មែរផងទេ។
រួមមួយចំណែកទៀត អ្នកសារពត៌មានផ្សាយតាមរលកខ្យល់វិទ្យុនិង ទូរទស្សន៍ ឬ បោះផ្សាយលើ
ក្រដាសសព្វថ្ងៃ ខ្វះក្បួនភាសាបង្អែកជាគោលពិគ្រោះបកស្រាយដូចជាអាទិ៍ស្រាប់គឺ អន្ទិតគោលត សយ សុភាព
ឬ ឆាយា និង សត្យា (អ្នកបំរើទូរទស្សន៍ សេតេអិន CTN) ជាដើម។តាមសាលា ទូទាំងស្រុកទៀតសោត គឺរដ្ឋាបាល គ្មានផ្តល់សូម្បីតែវចនានុក្រមឬក្បួនវេយ្យាករណ៍ខ្មែរឪយ សិស្ស ឬ គ្រូ ប្រើក្នុងការរៀននិងបង្រៀនផងទេ។គឺមិនមែនមកពីមិនមានលុយនោះទេគឺមកពីពួកវាមិនដឹងតម្លៃសំខាន់ពិតនិងចាំបាច់របស់ការធំធាត់របស់ព្រលឹងជាតិដែលមានភាសាជាស្នូលចម្បងនោះ។
ទី៥ ភាសាខ្មែរមិនក្រនិងខ្វះការឆ្នៃលំអរទេ
ភាសាខ្មែរមានព្យញ្ជនៈ វណ្ណៈយុត្តិសញ្ញា និង ស្រៈគ្រប់គ្រាន់គឺមិនខ្វះមុខក្រោយដូចភាសាអង់គ្លេសដែលជាភាសារបស់អ្នកនាងសេងធារីនោះទេ។ រីឯឃ្លាប្រយោគសោត ក៏មានរបបកំណត់ក្នុងការសរសេរជាឃ្លាឪយមានន័យច្បាស់លាស់មិនខុសពីបរទេសហៅថា (Punctuation and accents) នោះទេ។អ្នកមិនដឹងមិនយល់ចេះតែចោទបង្កាច់ ទាំងងងិតងងល់ ចាប់ចុងព្រយុងគល់។
ទោះយ៉ាងណាក៏ដោយចុះ អ្នកដែលទទួលការអប់រំតែភាសាបរទេសនិងរស់ក្រោមឥទ្ធិពលវប្បធ៌មសង្គមបរទេសពិសេសពួកស្បែកសពីសេសអឺរ៉ុបខាងលិច និងអាមេរិកាំង ទាំងស្រុងតាំងពីក្មេងមក ការយល់ដឹងនិងពិចារណាវែកហែករកឬសគល់យោបល់មានការផ្អែកលើបែបគំនិតរាក់(low context)ឬក៏ទៅតាមបែបបន្ទាត់ត្រង់ (linear thinking/logic)គឺខុសពីទម្លាប់របស់វប្បធ៌មសង្គមខ្មែរយើង។
តាមទំលាប់ខ្មែរនិយមប្រើន័យក្នុងការផ្តល់គំនិតឬបកស្រាយជាបែបពាក់កណ្តាលសនិងខ្មៅ(grey logic/allegory style) ឬក៏ផ្អែកទៅតាមបែបគំនិតស៊ីជម្រៅ (high context)មិនខុសពីជនអាស៊ី ទាំងឡាយ ពួកអារ៉ាប់ រួមផ្សំនិងជនរស់ជិតជុំសមុទ្រមេឌីតតែរ៉ាណេ (Mediteranean sea regions)ផងដែរ។បានន័យថាអ្នកអានឬស្តាប់ត្រូវស្វែងយល់និងអារកាត់រក ហេតុខុស ឬ ត្រូវ គឺផ្អែកលើការយល់របស់ខ្លួនផ្ទាល់។ដូចអ្នកយើងបានរៀបរាប់ជូនខ្លីៗនេះ ទុកចិត្តថាអ្នកនាងសេង ធារី នឹងមិនបន្ថយតម្លៃភាសានិងតំរេះបញ្ញារបស់កូនខ្មែរពិតៗនិង ចៀសវាងបង្កូកបង្អើលគ្នាថាឪ!លោកអើយសត្វចចកមកស៊ីចៀមខ្ញុំហើយ ដោយសំអាងថាគ្នាមិនបានស្គាល់ឬធ្លាប់បានរស់នៅនិងរៀនសូត្រក្រៅស្រុករបស់ខ្មែរដូចរូបនាងនោះតទៅមុខទៀតឡើយ។
សូមចងចាំថា មិនមាននរណាចង់ទាបឬថោកទេទោះនៅក្នុងសភាពណាក៏ដោយ។
តាមពិត ភាពខ្លៅល្ងង់វាជាឬសរបស់ទុក្ខវេទនានិងការបៀតបៀនគ្នារបស់សត្វមនុស្សទាំងពួងក្នុងលោក។យកល្អគឺខ្លួនត្រូវស្រឡាញ់ខ្លួន(ជាខ្មែរ)មុនសិនមុននឹងឲ្យគេផងគ្នារួមអាចស្រឡាញ់ បានផង ដែរ។
សង្ឃឹមថាការចូលរួមជូនការបកស្រាយនេះអាចមានការអធ្យាស្រ័យល្អរវាងកូនខ្មែរមានអ្នកនាងធារី សេង ជាគំរូដើម្បីអំណោយផលល្អដល់ប្រជាជាតិទាំងមូល។
ដោយស្មោះនិងរាប់អាន,
ខក ស័ព្ទ
6 comments:
Congratulations for your good analysis,Lauk Kok Sap.
Khmer Language is the Magic & Beauty
language.People have to learn more deeply into it before they can appreciate the Essence of Khmer Language.
Cheers,
Ung Bun Heang
Our country is in real crisis. Poor, honest, peace-loving khmers are being forced out of their homes, beaten and harrassed by the police. The poors are getting poorer while the rich are getting richer. Democracy is a fake. Justice system is a joke. Youns are populating their babies in khmer land like mushroom. The king is gay and totally useless. The prime minister is a traitor to the khmer people. The politicians are corrupted. So, what's the real crisis? Please forget about the language for now.
Kok Sap!
I really like your analysis on khmer language.....ork sar sas khmer chhea bong kol chheat khmer..
former witia-lye SON WONK teacher in Prash Tror Pang, Kamppujea Krom
Kim
លោកកុកសាប គេនាំគ្នានិយាយអំពីរឿងសត្វគោ រីឯលោកបែរជានិយាយអំពីសត្វក្របីទោវិញ !
អ្នកនាងធារីបានលើកឡើងថា ការនិយាយភាសា
ខ្មែរបច្ចុប្បន្ន គឺមានប្រែប្រួល ដោយភាគច្រើន ខ្មែរយើងមួយភាគធំ បាននាំគ្នាប្រើពាក្យអសុរស ពាក្យកម្រោលចូល ពាក្យអសិលធម៌ ។ល។ នាងបារម្ភថា បើនៅតែនាំគ្នានិយាយរបៀបនេះតទៅទៀត
គឺនឹងបណ្ដាលអោយ ការប្រើប្រាស់ភាសាខ្មែរកើតជាបញ្ហា !!សរុបមកនាងធារី មិនបានមើលស្រាលទៅលើភាសានេះឡើយ ។
អត្ថបទដ៏វែង តែចាកប្រធាន !!! ហ្សេរ៉ូ !!!
ហាស ហា ម្នាក់និយាយពីគោ ម្នាក់និយាយពីក្របី ហើយប្រកែកគ្នា។ មិនខុសពីរឿងដំលង់ប្រាំពីរសន្ដានមែន !!!
ភាសាមួយល្អយ៉ាងណាក៏ដោយ បើអ្នកប្រើប្រើខុស វានឹងរលាយមិនខាន !!! ហ្នឹងហើយមិនហៅថាវិបត្តិទៀត?
2:31PM,
នេះមិនមែនជាការប្រកែកគ្នាដូចឯងយល់នោះទេ។
ប្រធានបទគឺចំរូងចម្រាស់ក្នុងភាសាមួយហើយការបកស្រាយនេះសោតជាការយល់នឹងជួបប្រទះក្នុងការរស់នៅពិតៗរបស់ស្មេរ។
អ្នកឯងមានយោបល់មិនគោមិនក្របីមែន!
១១:២៨ល្ងាច
អ្នកឯងមានឃើញការពន្យល់ពីពាក្យដែលអ្នកនាងធារីលើកជាគំរូដែរឬទេ?បើមិនមើលស្រាលហេតុដូចម្តេចបានជានាងធារីមិនបើកវចនានុក្រមមុនសិនមុននឹងបើកប្រហោងមាត់?
ពាក្យបញ្ហាជាពាក្យកម្ចីពីពាក្យបាលីគឺសំដៅថាសំនូរ។
Post a Comment