Friday, September 23, 2011

Comment: A Language in Crisis - A reply by Kok Sap

ថ្ងៃទី២១ ខែ កញ្ញា​ ២០១១
Previous regimes bitter experiences scarred Khmer identity and spirit but the current regime finished off Khmer dignity and hope.
យោង: ពេលថ្មីៗនេះដោយបានឃើញនិង​អានអត្ថបទ​’ A Language in Crisis’ របស់​អ្នកនាង សេង ធារី ដែល បាន​ចុះផ្សាយតាម​សារពត៍​មានភ្នំពេញ​ប៉ុស្ត​និងចង់​ចូល​រួម​ចំ​ណែកក្នុងការបកស្រាយក្នុង ការយល់ ច្រឡំ​ខ្លះ​ៗ​របស់នាងទៅលើភាសានិងពាក្យខ្មែរប្រើប្រចាំថ្ងៃមួយចំនួន។
ដំបូងខ្ញុំសូមជម្រាបថាទោះជាខ្ញុំអាចមានលទ្ធភាពអាន សរសេរ និយាយស្ដី ឬ យល់ដឹងភាសាបរទេសមួយចំនួន​តូច​បន្ថែម​លើភាសាដើម​កំណើតរបស់ខ្ញុំជា​ខ្មែរក៏ដោយចុះ ក៏ខ្ញុំ​នៅមានការគោរព​ស្រ​ឡាញ់​និង​ចៀសមិន​វាយ​បន្ថោកតម្លៃ​​ភាសាខ្មែរដែលជាព្រលឹងធំរបស់​ដូនតារបស់​ខ្ញុំ​បាន​ទេ។ទង្វើរបស់ខ្ញុំនេះ​គឺមិនចង់ឲ្យ​អ្នកនាងនិង​ពពួក​អ្នកខ្មែរក្រោយៗ​វ ាយនិងឲ្យ​តម្លៃខ្ពស់ដល់ភាសាបរទេសខ្លាំងពេក។

ហើយពាក្យដូចអ្នកនាងបានយល់ខុសថាជាពាក្យអាសុគ្រាមនិងមិនពិរោះត្រចៀក​​ដូចមាន ភ្ជាប់ ខាង​ក្រោម​នេះ។
ខ្ញុំមិនប្រកែកទេថា ភាសា​ខ្មែរយើងមានឬសគល់ជាប់​សាច់​សារជាមួយសំស្រ្កិតបាលី​មកតាម ឥទ្ធិពល សាសនា​ និងជំនួញដូរពីសម័យ​មុនៗ​មក តែវា​មានសញ្ញាណជាខ្មែរគឺមាន​តាំងពីយូរលង់មក​ហើយ មុនសំ​ស្រ្កិត​ឬបាលី​បាន​មកដល់ស្រុក​ទឹកដីរបស់ខ្មែរម៉្លេះ។​នេះវាមិនខុសគ្នាពីភាសអង់​គ្លេស​របស់អ្នក​នាង​ដែរ។​​

គឺវាបានរីកនិងជំពាក់គុណទៅលើភាសាអាល្លឺម៉ង់ រ៉ូម៉ាំង​និង​ក្រិក។ល។និង។ល។ ជាការយល់របស់ខ្ញុំ គឺអង់គ្លេសមានប្រើភាសាដើមទាំងនោះច្រើនលើសលុបដូចមានភាសាច្បាប់ដែល​អ្នកនាងបាន​រៀនរួចស្រាប់​រួច មកនេះ។

ម្យ៉ាងទៀត Based on my English learning, I believed the certain regularity in English language and grammatical structure is the constant evolvement in its irregularity។សូមអ្នកនាងគួរយល់ថាអ្នក​ខ្មែរ​ដែលបានចងក្រង​ក្បួន​ខ្នាតភាសាខ្មែរពីដើមដំបូងមកមិនមែនគេស៊ីកន្ទក់ឬផែះទេ។គឺពួកគេ​បាន​រៀនសូត្រ​និងដឹង​យល់​ច្រើនជា​ជាងអ្នកខ្មែរសព្វថ្ងៃទៅទៀត។​ដោយសារ​មានភាសាខ្លួន​និងជា​ម្ចាស់ខ្លួនរួចមកហើយ​នោះ​ ពួក​អ្នករៀននិង​ប្រើភាសាខ្មែរ​ពី​បុ​រាណ​ត្រូវការខ្ចីពាក្យ​សំស្រ្កិត​បាលី​​ក្នុងមុខ វិជ្ជា ផ្សេងៗ ខ្លះ​មកប្រើ​ដែល​អាច​ញ៉ាំង​ការ​កសាងប្រាសាទថ្មនិង ចារទុកពាក្យពេចន៍ ឬរឿង​ជីវិត ពួកគេលើ ផ្ទាំង ថ្មឲ្យ​យើង​រាល់គ្នា​មាន​​មោទនៈភាពនិយម យល់ និង រៀនត្រង​ត្រាប់តាម​មក​​ដល់​ពេលនេះ។

វាជាការសមរម្យល្អ គឺគួរចឿសវាងបង្អើលគេផងគ្នាដោយខ្លួនខ្ជិលច្រអូសមិនចង់មើលឃ្វាលចៀមបែរជាស្រែកដង្ហោយ​ថា ចចក!ចចក !(cry wolf) មក រកស៊ីចៀមខ្លួននោះទេ។​មិនល្អទេសំរាប់​អ្នក​មានពូជអំបូរខ្មែរ ហេតុនេះ​សូម​អ្នក​នាងមេត្តាគិត ឲ្យបានច្រើនល្អិតល្អន់សិន ព្រោះមនុស្ស ខ្មែរសព្វថ្ងៃ​លោកអ្នកមិនភ្លើពក ថ្ងាស​ពេកទាំង​អស់​គ្នានោះទេ។

ម្យ៉ាងទៀតខ្ញុំចង់ ជម្រាបថា ឈ្មោះ សេង (ជា ពាក្យជនភាគ​តិចចិន​មួយក្រុមតូច​បាន​ចំ​ណាក​​​​ស្រុក​កំណើតវា​ហើយ​មក​សុំជ្រករស់នៅ ស្រុក​របស់ខ្មែរ) សំដៅ ការគុណលេខ ឬ ប្តូរ​ដៃម្ចាស់​ការ ឬ របរ​ជំនួញ។ឯពាក្យធារី សោតទៀត គឺជាពាក្យខ្ខីពីភាសាសំស្ក្រិត សំដៅហៅ អ្នកជួយ បម្រើ ការដល់អ្នកម្ចាស់ឬ អ្នកត្រួតពីលើ។​​​​

ពាក្យខ្មែរមិនមានភេទដូចភាសាបរទេសមានបារាំងអេស្ប៉ាញ៉ុលឬបាល ីជាដើម។

ភ្ជាប់ខាងក្រោមនេះនាងអាចទទួលនិងយល់បានពីការរៀនសូត្រខ្លះៗពីអ្នកយើងដែលធ្លាប់បានរស់ក្នុងសម័យដែល​ភាសាខ្មែរខំបម្រះនិងពង្រឹងសញ្ញាណជាតិខ្លួន ឲ្យមានការឈានរីកចំរើន​ក្នុងការប្រើពាក្យ ទាំងនេះ​ទៅ​តាម​ពេល​​​និង​ក្រោមរបបដឹកនាំរបស់​ប្រទេស​ក្នុងដំណាក់កាលនិមួយៗ។

ចំណុចមួយយើងចង់លើកជាគំរូសំរាប់អ្នកនាងធារីគួរយល់ដឹងនិងពិភាក្សាលើភាសាអង់គ្លេស​​ដូច​មាន​ការ​​ប្រើ​ពាក្យសំរាប់​ឆ្កែ​ញី (bitch)ឬ (pussy cat)​ប៉ុន្តែពេលប្រើសំដៅលើស្រ្តី​ជាពាក្យមិនល្អ​មិន​គប្បី​គឺសំរាប់​បន្ទាប​បន្ថោក។​តែការពិតពាក្យទាំងនេះជាពាក្យល្អសមរម្យសំរាប់ហៅឲ្យសត្វសោះ។
ដូចបានលើកខាងលើនេះ​ខ្ញុំបានជ្រើសយកការស្រាយរបស់​ក្បួនសំរាយជាខ្មែរ ឬពាក្យ​កម្ចី ហៅ ថា​វច​នា​នុ​ក្រម​​ខ្មែរ រៀប​សំរួល​សំរាំងដោយព្រះភិក្ខុ ជួន ណាត និង​ក្រុម​ជំ​នុំ​ប្រឹក្សាភាសាខ្មែរបោះផ្សាយក្នុង​អំឡុងព ស២៥១២ និងគ ស ១៩៦៧ -៦៨ នៅ​ភ្នំ​ពេញ​មុន​ការផ្លាស់ប្តូររបបក្រោយៗ ​រហូតដល់សម័យ​ចោរ​យួន​​លុកលុយ​និង​ត្រួត​ស្រុក​ ខ្មែរ​នាឆ្នាំ១៩៧៩ត​រហូតដល់អង្គការ​សហ​ប្រជាជាតិ​ជួយសង្រ្គោះ​តាម​រយៈ​ការចុះ​កិច្ចព្រម​ព្រៀង​ក្រុងប៉ារីស​ ឆ្នាំ១៩៩១។​

សូមអ្នកនាងអញ្ជើញអានខាងក្រោមនេះ៖

ទី១
វា (បុរិសព្វនាម) គឺ គេ ជាពាក្យសំដៅការហៅអត់ឈ្មោះសំរាប់មនុស្សទាំងពីរភេទ សត្វ របស់
ព្រៅ (គុណនាម) ​ គឺដែលនៅចាស់ក្រមុំសល់នៅឥតប្តី ឬ ដែលមិនមានប្តីរហូតមួយជីវិត។
ហង (បុរិសព្វនាម) គឺ មេ អែង ពាក្យសំរាប់អ្នកបានអាយុចាស់ហៅរកទៅស្រីដែលនៅក្មេងជាងខ្លួន
និយាយដោយស្មោះសទៅរកស្រីដែលមានភាពស្មើនឹងខ្លួន ហងអែង អាហែង ឬ អ្ងែង(ង៉ែង)។
ផើម (គុណនាម)គឺមានកូនក្នុងពោះសំរាប់មនុស្សស្រីនិងសត្វញី (ឬសំរាប់ស្រូវក៏ប្រើបានដែរ)។
ឬសំរាប់ហៅដំបៅមួយយ៉ាងហៅថាដំបៅផើមកើតនៅបាតជើង​ឬកែងជើង(ហើមមានគុំខ្ទុះខាងក្នុង)។
អញ (បុរិសព្វនាម) គឺ ខ្ញុំ(ជាអញ្ញត្រ​សព្ទ) សំរាប់ហៅខ្លួនផ្ទាល់។ ពាក្យ​កូនក្មេងនិយាយហៅគ្នា​វា ឬ អ្នក​មានវ័យស្របាលនិងស្និទ្ធ​ស្នាលនឹងគ្នា ឬ អ្នធំនិយាយទៅរក​អ្នកក្រោមឪវាទខ្លួន​ដោយ​ស្និទ្ធស្នាល។សរុបមកពាក្យទាំងនេះមិនមែនជាពាក្យមិនគប្បីឬអាសអាភាសដូចអ្នកនាងយល់នោះទេ។

ទី២ ក្បួនវេយ្យាករណ៍ខ្មែរមានរួចមកយូរហើយ

បើយើងចង់និយាយពីវេយ្យាករណ៍វិញ ក៏ខ្មែរនាសម័យមុនៗនោះ មានការប្រឹងប្រែងរៀបចំ កែប្រែនិងកំណត់ប្រើ​ជាផ្លូវការសំរាប់អប់រំបង្រៀនសិស្សជំនាន់តៗ​មកក្នុងវិស័យ​ភាសា​​ទាំងសរ​សេរនិងនិយាយ។

ហេតុ​ដូច​ពោល​នេះ​​អ្នកនាងធារីប្រហែលមិនបានយល់​ហើយបានជាបែរមកបូរបាច់ប្រាសចាកការពិត​ដោយ​ហ៊ាន​ចោទ​ប្រ​កាន់ថាភា​សា​មួយវាមានចំរូងចំរាស់(A Language in Crisis)។​គួរស្តាយ ការបូរបាច់​បង្កាច់នេះ​គឺ​វាមិន​ត្រឹមត្រូវ​និងវាខ្វះការពិចារណាឲ្យបានច្បាស់ជាមុនសិន។

ធាតុពិតគឺការចំរូងចំរាស់នេះមិនមែនមកពីភាសាផ្ទាល់ទេគឺ​វា​មកពីមនុស្សជាអ្នកប្រើ​ដោយខ្វះ​ការ​ស្វែង​​រកយល់និងដឹងផ្នែកភាសាខ្មែរនេះទៅវិញទេ។

ភាសាខ្មែរក៏មិនខុសពីអ្នកខ្មែរទាំងមុននិងក្រោយដែរគឺបានទទួលការសង្កត់សង្កិនរារាំងពីពពួកអ្នកមានអំណាចក្នុងប្រទេសដែលខ្វះ
ការយល់ដឹងនិងធ្លាប់បានរៀនសូត្រភាសាខ្លួន​ឲ្យបានច្រើនសិនមុនការកាន់​កាប់អំណាច​ប្រ​ទេស។​រឿង​នេះ​គឺ​វា​មិនខុសពីការបង្វឹកសត្វបម្រើការ របស់មនុស្ស​មានគោក្របីសេះឬដំរីនោះទេ។​ពួកវា​ទាំង​នោះ​ចេះ​​កិច្ចការ​និង​ធ្វើតាមការត្រូវការរបស់ម្ចាស់វា​បាន ក៏អាស្រ័យមកពីការបង្វឹក​បង្ហាត់ពីម្ចាស់វា​ដោយ​​ត្រឹមត្រូវផងដែរ។

ទី៣ ការជំរឿនភាសាមានកើតមុនឆ្នាំ១៩៧០

រឿងគួរខ្មាស់និងខ្ពើមគឺ ពពួកអ្នកកាន់អំណាចស្ទើរទូទៅទាំងកូនចៅវានាំគ្នារៀននិងនិយាយភាសាជននិគមបារាំងប្រចាំ​ការរស់នៅរបស់វាក្នុងស្រុករបស់ខ្មែរ។
ងាយយល់មើលតែគ្រួសារនិងកូនជឹងទាំងអស់របស់លោកសីហនុទៅអាចយល់បាន​​ពី​​ហេតុដើម​ចម​ហើយ។​តែ​ចលនា​លើកស្ទួយ​ភា​សារបស់ខ្មែរ ​(ខេមរយានកម្ម) ក្នុងកិច្ច​ការរដ្ឋ ឬ​ អប់រំ បង្រៀន​គឺ​ត្រូវ​បាន​ពង្រឹង​ពង្រីក​បណ្តុះបន្តិច​ម្តងៗរហូត​មកដល់របប​សាធារណរដ្ឋខ្មែរដែល​ប្រកាសជាបញ្ញត្តិ​ឲ្យយក​ភាសា​ខ្មែរ​ជាចម្បង​តាំងពី​ថ្នាក់ដំបូង​(ទី១២)រហូតដល់ថ្នា ក់ទីបញ្ចប់(ទី០)។ភាសាបរ​ទេស​បារាំង​អង់គ្លេសជាភា​សាយាននិងយោងតាម​លំ​ដាប់​រៀងទី១ឬទី២តាមចំណូល​របស់សិស្ស​ផ្ទាល់។​មុនរបបសាធារណរដ្ឋខ្មែរ ព្រះភិក្ខុជួនណាតបានប្រឹង​ជំ​រុញ​ឲ្យមានការប្រើភាសាខ្មែរ​ឲ្យបានទូលំទូ​លាយ​ទាំងការសាសនា​ធ៌មអាថ៌និងការរដ្ឋបាលទូ​ទាំង​ប្រ​ទេស។
ទង្វើរបស់លោកនេះបានបណ្តុះពន្លកព្រលឹងខ្មែរនិយមឪយកូន​ខ្មែរលើកស្ទួយភាសាជាតិកំណើត​របស់​ខ្លួន។​ខ្ញុំនៅ​ចាំ​បានច្បាស់នូវថេរដីកាតឿនរំឮកនិងសំលេងលោកផ្សាយ​តាមវិទ្យុជាតិរាល់យប់ថ្ងៃ​សុក្រ​រហូត​មកទល់​ពេលនេះ។
អ្នកខ្មែរនិយមច្រើនណាស់ដែលបានទទួលរងការបៀតបៀនទុក្ខបុកម្នេញពីសំណាក់ពួកប្រឆាំងនិងបរិវារ​បា​រាំងនិយមដោយ​មកពី​គាត់​ទាំងអស់ខំ​ប្រឹងនិងជម្រុញឲ្យកូនខ្មែរយល់ពីតម្លៃភាសាដូនតារបស់ខ្ឡួន។

ជាការគួរឲ្យសោកស្តាយ​ណាស់​និងភ្ញាក់ស្រឡាំង​កាំង ទៅវិញ ដែលអ្នកនាង សេង ធារី យល់​មិន​​អស់​ហើយខុស​ពីហេតុ​អំ​ណោយ​ផលស្របទិសរបស់ជាតិដែលបានបន្ត​និងដុះជាប់​ក្នុង​ចិត្ត​របស់យើង​ខ្ញុំមួយចំនួនតូច​មាន​ជី​វិត​​​រស់នៅ រហូតមកទល់នឹងការអាន​ការវិចារណា​ខុស​របស់​អ្នកនាងនេះ។

ទី៤ ​ការវិវត្តន៍របស់ភាសាខ្មែរ

ក្នុងរបបសំលាប់ជាតិពូជសាសន៍១៧មេសានិងរបបអាយ៉ង៧មករាបម្រើយួនធ្មេញខ្មៅរួច​បន្ត​មក​ទៀត​គឺ​របបសាធារណរដ្ឋកម្ពុជាប្រជាធិបតេយ្យស្រូបបានឥទ្ធិពលដឹក​នាំប្រទេស​ពីចិននិងយួន​ក្រ​ហម​គឺពពួក​អ្នក​កាន់​អំណាចទាំងនេះមិនមែនចេះត្រឹមតែភាសារបស់ខ្មែរមួយ​ប៉ុណ្ណោះ​​ទេ។​
មានខ្លះចេះលើសពី ៣ទៅ៤ភាសា មានជាសំគាល់សម​មិត្ត ស៊ូហៅខែក ប៉ែន អគ្គរដ្ឋទូត​ខ្មែរក្រហម​ប្រ​ចាំ​ប្រទេស​សៀមជាដើម។ មានម្នាក់ទៀតឈ្មោះបដិវត្តន៍ហៅមិត្ត សាន(អតីតគ្រូបង្រៀន​មានឈ្មោះ​ដើម​ថា នង សារិម​​បាន​រត់ចូលព្រៃម្តុំតាហែន ភ្នំកំពីងពួយរវាង១៩៦៥ឬ៦៧?) មានមុខ​ការជាបញ្ជាការ​កង​ពលធំ​ប្រចាំ​ការ​ពារ​ព្រំដែនភូមិភាគពាំយ័ព្យមុខសញ្ញា ស្រុកអូរជ្រៅតំបន់៣ក្នុងឆ្នាំ១៩៧៦គឺគាត់នេះ​ហ៊ានធ្វើ​សង្កថា​បើក​បុណ្យ​រំលឹកខួបជ័យជំនះ១៧មេសាជាភាសាបារាំង​ស្ទើរទាំងស្រុងស្តីពី​ប្រវត្តិ​ការ​កកើតនិង​ការតស៊ូកសាងបក្ស​កំម្មុយ​និស្ត​កម្ពុជានិងចលនាអន្តរជាតិនិយមបែប សហភាព​សូវៀត​ចំ​ពោះមុខយុវជនរាប់ពាន់រូបដែលជាអតីតសិស្សសាលា​អនុ និង វិទ្យាល័យក្នុងខេត្តបាត់ដំបង។
នៅក្នុងចំណោមនោះ រូបខ្ញុំនិងមិត្តរួមសហករណ៍មួយចំនួនត្រូវបានចាត់តាំងបញ្ជូនពីប្រធានសហករណ៍ភូមិឲ្យមកចូលរួមរៀនសូត្រក្នុង​បុណ្យពួកក្រហមនោះនឹងគេដែរ។​ខ្ញុំបានជួបមិត្តរួមសាលានិងថ្នាក់មួយចំនួនធំដែលត្រូវបានពួគវាចាត់​តាំង​ឲ្យ​នៅក្រោមការត្រួតត្រារបស់អង្គការ​ភាគពាយ័ព្យផ្ទាល់ (ដែលមានកូនចិនមកពីស្រុកមោង​ហៅ​ឈឿម​ជាប្រធាន​សេដ្ឋកិច្ចកង ពលនិងម្នាក់ទៀត​ហៅទុមមានឈ្មោះកំណើតហៅ​សារីដែលធ្លាប់​រៀន​សាលាបឋមសិក្សាជាមួយគ្នា​នឹងខ្ញុំនៅឯស្រុកភូមិកំណើតកាល​ពីក្មេងៗ។វាម្នាក់នេះ​ជាអ្នកបំរើឬនិរៈ​សាររបស់មិត្តសានផ្ទាល់កាលនៅព្រៃ​ម្តុំ​ព្រៃខ្ពស់តាហែនត្រូវបានចាត់តាំងជាប្រធាន​កងយុវជនចល័ត​ភាគ​មានប្រមាណជិត២ម៉ឺននាក់​ប្រចាំនៅ​ភូមិ​និមិត្ត​ក្នុងស្រុកអូរជ្រៅ)។​នាពេលនោះពួកយើងមាន​ការ​ឆ្ ងល់ស្រឡាំងកាំងនិងស្ទើរយល់​ច្រឡំ​ថាអង្គ​ការនៅ​ទទួល​យកភាសាបារាំង អង់គ្លេស ជាភា​សាយាន​បន្ទាប់ពីខ្មែរជាផ្លូវការ​ក្នុង​ការអប់រំ​នយោបាយ​សមូហភាពវណ្ណអ:ធន។

ការណ៍ពិតគឺមិត្ត សាន បានយកភាសាបរទេសទាំងនោះធ្វើជានុយសំរាប់ស្ទូចយកយុវជនដែលខ្លះរៀនចប់មហាបរិ​ញ្ញា​ខ្លះជាគ្រូបង្រៀនឬសាស្រ្តា​ចារ្យ ដែលធ្លាប់រៀនឬចេះ​និយាយ សរសេរ ភាសាបរទេស​ស្ទាត់ មួយ ចំ នួន​យក​ទៅ​​​សម្លាប់ចោលដោយ​គ្នាឆាប់ជឿទុកចិត្ត​លើសំដីអង្គការលើមាន​មិត្តសាន អគ្គបញ្ជាការ​កង ពលធំនេះ​ជាតំ​ណាងមុខបានស្ម័ក្រ​ចិត្តបង្ហាញប្រវត្តិរូបពិតរបស់ខ្លួនដល់មិត្តសាននេះ។
ពេលត្រឡប់ទៅសហករណ៍វិញខ្ញុំមិនអស់ចិត្តក៏បានលួចសួរបញ្ជាការកងវរសេនាតូចយោធាភាគម្នាក់ឈ្មោះស្ងើនអ្នកស្រុកពាក់​ធ្នឹមក្បែរ​ភូមិគួយជីកដីមោងឬស្សីដែលចូលចិត្តមកនិយាយលេងជាមួយនិងសុំថ្នាំជក់ពី ឪពុករបស់ខ្ញុំ(គាត់​បាន​ស្លាប់ដោយជម្ងឺគ្រុនចាញ់ពេលដែលយើងរត់គេចវេសពីយួននិងពួកក្រហមនាខែកុម្ភៈឆ្នាំ១៩៧៩នៅលើទឹដី​ខ្មែរ​​ចាស់(ច័ន្ទបុរី)ដែល​បានកាត់ទៅឲ ្យ​សៀមត្រួតត្រា​ដោយអាណា​និគម​បា​រាំង​​​)។
មិត្តស្ងើននោះបានប្រាប់ខ្ញុំដោយត្រង់ថា អង្គការមានការឈ្លាសវៃអាចរាវរកខ្មាំងគ្រប់រូបភាពទាំងការនិយាយស្តីនិងសកម្មភាពពិសេសពួកខ្មាំង​ដែលធ្លាប់​បានរៀនសូត្រច្រើន​ឬចេះនិយាយភាសា​បរទេសពីវាជាពួកមូល​ធននិងផ្តាច់​ការ​និយម ។​តាមធាតុ​ពិត​គឺ​អង្គការស្អប់ខ្ពើមពួកវានោះ​ណាស់និងគ្រោងកម្ទេចចោល​ឲ្យ​អស់​លើកលែងតែចិន​ដែល​អង្គ​ការ​ទ​ទួល​ស្គាល់រាប ់រកប្រើក្នុងផ្លូវការបម្រើ​អ្នកឯក​ទេសមកពីចិនក្រហម។

មិត្តស្ងើនបានចំអកឲ្យខ្ញុំថា បើមិត្តចង់រស់យូរកុំធ្វើចេះឲ្យសោះទោះនរណាសួរអីសួរទៅ។
មិត្តស្ងើនត្រូវបានក្រុមតាម៉ុកចាប់យកទៅសម្លាប់​នាពាក់កណ្តាលឆ្នាំ១៩៧៧ក្រោយ​ពី​ចាប់​មិត្តស៊ុយ​ មិត្ត​ឈឿម​និងមិត្តស៊ូ ជាអគ្គរដ្ឋទូត​របស់​បដិវត្តន៍​មហា​អស្ចារ្យ​រួច។​តាំង​ពី​ពេលនោះមក​ខ្ញុំបាន​ប្រយ័ត្ន​មិនឲ្យ​នរ​ណាក្រៅពីគ្រួសារ​ដឹងពីការចេះដឹងតិចតួច​នូវ​ភា​សា មិនមែន ខ្មែររបស់ ខ្ញុំនាពេលរស់នៅ ក្នុងរបបក្រហមនោះ។​
ពេលខ្លះខ្ញុំបាន​គិត​ថា មែន​ចំណេះដឹងគឺអាចក្លាយ ជាអាវុធមុខពីរដែល អាចបែរមកសម្លាប់ម្ចាស់វិញ។

ពួកក្រហមវាសង្កត់ធ្ងន់លើការរំដោះភាសានិងសញ្ញាណជាតិខ្មែរទាំងការនិយាយស្តីទាំងការសរសេរហើយបានខំបំបាត់ឲ្យ​អស់កាកសំណល់ឥទ្ធិពលបរទេស​និង​របបសក្តិភូមិ​​ផ្តាច់ការនិយមពីមុនៗមក។​អ្នកក្រហមមួយចំនួន​មាន​មោទនភាព​នឹងភាសានិងព្រលឹងជាតិខ្លួន​ណាស់។ តែគេ​មិនបានយល់​អស់ ល្បិច​អា​ក្រក់​របស់​ប៉ុលពតនិងសីហនុដែល​មានភារៈជាអ្នកដឹក​នាំ​នយោបាយ​របស់ស្រុកនាពេល​នោះ។ការផ្សាយ​សារ​ព៌តមានឬអត្ថបទពង្រឹងការដឹកនាំ​ទៀតសោត គឺពួកក្រហមវា​ប្រើភាសារបស់ខ្មែរទាងស្រុង។​មានករណី​តិច​ណាស់ដែលវាមានយកគោលភាសាបរទេសមក​បញ្ជាក់ដូចដែលអ្នកយើងធ្លាប់​បាន​ឃើញនិងអានក្នុងអំឡុង​ដើមឆ្នាំ១៩៧៦​ជាយថាហេតុ ដ្បិតប្រធានភូមិ (ដែលមាន​កំណើតឈ ាមជា​កូនចៅរបស់​ចិនដាំ​ស្ពៃ​ ដែលធ្លាប់​ជ្រក​រស់នៅជិតភូមិ​ខ្នាចរមាសខាងលិចគោក​ឃ្មុំក្នុងខេត្តបាត់​ដំ​បង)​ វា​មិនចេះអានឬសរសេរខ្មែរទេ។ គឺវានេះរៀនដល់ថ្នាក់ទី១០គឺបាន៣ថ្នាក់(រាប់បញ្រ្ចាស់ពី១២ឆ្នាំទី១មកវិញ)បានប្រើឪយ​ខ្ញុំ​អាន​សារព៍តមាន​និង​ទស្សនា​វដ្តីទង់បដិវត្តន៍​ឪយវាស្តាប់ដើម្បី​បានយកពាក្យ​អង្គការ​របស់វាទៅប្រដៅជនឈ្លើយសឹករបស់បដ ិវត្តន៍១៧មេសាពេលប្រជុំយប់ៗ។​ម្យ៉ាងទៀតស្មេរក្រហមទាំងនោះ​មានការយកចិត្តទុកដាក់និងកែលំអរ​ភាសារបស់​ខ្មែរចៀស​វាងការ​លាយឡំប្រើពាក្យបរទេសវៀរ​លែងតែខានមិនបានដូចពាក្យCommunist/Communism,​InternationalឬInternationalist​​​ដែលចាំ​បាច់​ក្នុង​ការ​ឃោសនារបស់​ពពួកវា។

របប​ក្រហមតាម​បែប​យួន ចិននោះ បានបន្សល់ពាក្យពេចន៍ជាច្រើនដូចយើងបាន​ឃើញ​និង​ឮមិត្ត​នាយក​ណាល់​ហៅ​សែន​និងកូនជឹងវាក្នុងរដ្ឋាភិបាលសព្វថ្ងៃ​និយាយតាមវិទ្យុឬទូរទស្សន៍​ស្រាប់។ គួរ​ចាំថាសត្វចេះល្បិច​ការងារ​ទាំងពួង​គឺបានមកពីអ្នកបង្ហាញ​បង្ហាត់ពួកវា។

ឃើញស្រាប់ហើយបើអ្នកកាន់អំណាចខ្វះវិជ្ជាហើយមានដឹងយល់តែការដឹកនាំបែបកំហែងទល់កំហល់ច្រឡើស
បើសហើយវាប្រឹងឪយតម្លៃក្រដាសសញ្ញាប័ត្របញ្ចើចបញ្ជោរជាថ្នាក់បណ្ឌិតពីពពួកជនបរទេសមួយដំបស្វា ស្វែងរកលាភចំ​ណេញ​ផ្ទាល់ខ្លួន​ជា​ធំ ជា​ជាងទទួលស្គាល់ការល្ងង់ខ្លៅពិតៗរបស់ខ្ឡួនវា ក្នុងការ​ដឹងយល់ភាសាខ្មែរ​ពិតៗហើយ​ព្រងើយកន្តើយមិនយក​ចិត្តទុកដាក់ជំរុញឲ្យប្រជារាស្រ្តមានលទ្ធភាពរៀនសូត្រ​ឲ្យបាន​ច្រើន។​រាស្រ្តសព្វថ្ងៃ​ដែល​មានវ័យ​ក្រោម៤៥ និងលើស៧០ឆ្នាំ ជាភាគច្រើនដូចមានមិត្តប្រធាន​ហេង​សំរិនជាដើម​ទាំងនិ​យាយ​ស្តី ឬ សរសេរ​ភាគច្រើនគ្នាមិនដឹងថា ភាសា​របស់ខ្មែរមានក្បួនខ្នាត​ត្រឹមត្រូវ​ផងទេ។​គ្នារៀនពីគ្រូៗដែល​បាន​រៀន​បន្ត​ពីអ្នក​មិន​មានបទពិសោធន៍ក្នុងភាសាខ្មែរច្បាស់លាស់ដូច្នេះគ្នា​ក៏ធ្វើតាមតៗមក។​មួយវិញទៀតអ្នកកាន់អំណាចជាប់ក្អែលពួកអាណានិគមមិនបានខំបង្រៀននិងសាងសង ់សាលារៀនឲ្យរាស្រ្តនៅ​តាមដំបន់ចុងកាត់មាត់ញកទេ។
ដូចពោលខាងលើស្រាប់ដូចដែលហេងសំរិនក្តីជាស៊ីមក្តីគឺជាគំរូស្រាប់សេសសល់ពីសម័យ​ក្រោម​ការ​ត្រួត​ត្រា​របស់អា​ណានិគមបរទេស។សព្វថ្ងៃភាសាក្នុងការរដ្ឋាបាលនិងនាយក​មន្រ្តី​វា​បានប្រើលាយ​ច្រើននឹងភាសាបរទេសមាន សំស្រ្កិត បាលី​ដែល មិនមែន​ជាភា​សារ​បស់​ខ្មែរពិត​ប្រាកដហើយ​ភាគ​​ច្រើនវាមិនយល់ច្បាស់​ពីអ្វីជាន័យពិតៗជា​ភា​សា​ខ្មែរផងទេ។

រួមមួយចំណែកទៀត អ្នកសារពត៌មានផ្សាយតាមរលកខ្យល់វិទ្យុនិង ទូរទស្សន៍ ឬ បោះផ្សាយលើ
ក្រដាសសព្វថ្ងៃ ខ្វះក្បួនភាសាបង្អែកជាគោលពិគ្រោះបកស្រាយដូចជាអាទិ៍ស្រាប់គឺ អន្ទិតគោលត សយ សុភាព
ឬ ឆាយា និង សត្យា (អ្នកបំរើទូរទស្សន៍ សេតេអិន CTN) ជាដើម។តាមសាលា ទូទាំង​ស្រុក​ទៀត​​សោត គឺរដ្ឋាបាល គ្មានផ្តល់សូម្បី​តែវចនានុក្រម​ឬក្បួន​វេយ្យា​ករណ៍​ខ្មែរ​ឪយ សិស្ស ​ឬ គ្រូ ​ប្រើ​ក្នុង​ការរៀន​​និងបង្រៀនផងទេ។គឺ​មិន​មែន​មកពីមិនមានលុយនោះទេគឺមក​ពីពួកវាមិនដឹង​តម្លៃសំខាន់​ពិត​​និងចាំបាច់​របស់ការធំធាត់របស់ព្រលឹងជាតិដែល​មានភាសាជាស្នូល​ចម្បង​នោះ។

ទី៥ ភាសាខ្មែរមិនក្រនិងខ្វះការឆ្នៃលំអរទេ

ភាសាខ្មែរមានព្យញ្ជនៈ វណ្ណៈយុត្តិសញ្ញា និង ស្រៈគ្រប់គ្រាន់គឺមិនខ្វះមុខក្រោយដូចភាសាអង់គ្លេសដែលជាភាសា​របស់អ្នកនាងសេងធារីនោះទេ។ ​រីឯឃ្លាប្រយោគសោត ក៏មានរបបកំណត់ក្នុងការសរសេរជាឃ្លាឪយមានន័យច្បាស់លាស់មិន​ខុសពី​បរ​ទេស​ហៅ​ថា (Punctuation and accents) នោះទេ។​​អ្នកមិនដឹង​មិនយល់​ចេះ​តែចោទបង្កាច់ ទាំង​ងងិត​ងងល់ ចាប់ចុងព្រយុងគល់។
ទោះយ៉ាងណាក៏ដោយចុះ អ្នកដែលទទួលការអប់រំតែភាសាបរទេសនិងរស់ក្រោមឥទ្ធិពលវប្បធ៌មសង្គមបរទេស​ពិសេសពួកស្បែកសពីសេសអឺរ៉ុបខាងលិច និងអាមេរិកាំង ទាំងស្រុងតាំងពីក្មេងមក ការ​យល់ដឹង​និង​ពិចារណាវែកហែករកឬសគល់យោបល់​មាន​ការ​ផ្អែកលើបែបគំនិតរាក់(low context)​ឬក៏ទៅ​តាម​​បែប​បន្ទាត់ត្រង់​ (linear​ thinking​/​logic)​គឺខុសពី​ទម្លាប់​របស់​​វប្បធ៌ម​សង្គម​ខ្មែរ​យើង។
តាមទំលាប់ខ្មែរនិយម​ប្រើន័យ​ក្នុងការ​ផ្តល់គំនិត​ឬ​បក​ស្រាយ​ជាបែប​ពាក់​កណ្តាល​សនិងខ្មៅ(grey ​logic/​allegory ​style) ឬ​ក៏ផ្អែកទៅ​តាម​បែប​គំនិតស៊ីជម្រៅ (high​​ context)មិន​ខុសពី​ជន​អាស៊ី ទាំង​ឡាយ ពួក​អា​រ៉ាប់ រួមផ្សំ​និង​ជនរស់ជិត​ជុំ​សមុទ្រ​មេ​ឌីត​តែ​រ៉ា​ណេ (Mediteranean sea regions)ផងដែរ។​បានន័យថា​អ្នក​អាន​ឬស្តាប់ត្រូវស្វែងយល់​និងអារ​កាត់​រក​ ហេតុ​​ខុស ឬ ត្រូវ ​គឺផ្អែក​​លើ​ការ​យល់​របស់ខ្លួន​ផ្ទាល់។ដូច​អ្នកយើង​បាន​រៀប​រាប់ជូនខ្លីៗនេះ ទុកចិត្តថាអ្នកនាងសេង ធារី នឹងមិនបន្ថយតម្លៃភាសានិងតំរេះបញ្ញា​របស់កូនខ្មែរពិតៗ​និង ចៀសវាងបង្កូកបង្អើលគ្នាថាឪ!លោកអើយសត្វចចក​មកស៊ីចៀម​ខ្ញុំហើយ ដោយ​សំ​អាង​​ថា​គ្នាមិន​បាន​ស្គាល់​ឬធ្លាប់បាន​រស់នៅនិងរៀនសូត្រ​ក្រៅស្រុករបស់ខ្មែរ​ដូចរូបនាង​នោះត​ទៅ​មុខ​ទៀត​ឡើយ។

សូមចងចាំថា មិនមាននរណាចង់ទាបឬថោកទេទោះនៅក្នុងសភាពណាក៏ដោយ។

តាមពិត ភាពខ្លៅល្ងង់វាជាឬសរបស់ទុក្ខវេទនានិង​ការបៀតបៀនគ្នា​របស់សត្វមនុស្ស​ទាំងពួងក្នុង​លោក។យក​​ល្អគឺខ្លួនត្រូវស្រឡាញ់ខ្លួន(ជាខ្មែរ)មុនសិនមុននឹងឲ្យ​គេ​ផង​គ្នារួម​អាចស្រឡាញ់ បានផង ដែរ។

សង្ឃឹមថាការចូលរួមជូនការបកស្រាយនេះអាចមានការអធ្យា​ស្រ័យល្អរវាង​កូនខ្មែរមាន​អ្នកនាង​ធារី សេង ជាគំរូដើម្បីអំណោយផលល្អដល់ប្រជាជាតិទាំងមូល។
ដោយស្មោះនិងរាប់អាន,
ខក ស័ព្ទ

6 comments:

Sacrava said...

Congratulations for your good analysis,Lauk Kok Sap.

Khmer Language is the Magic & Beauty
language.People have to learn more deeply into it before they can appreciate the Essence of Khmer Language.

Cheers,
Ung Bun Heang

Anonymous said...

Our country is in real crisis. Poor, honest, peace-loving khmers are being forced out of their homes, beaten and harrassed by the police. The poors are getting poorer while the rich are getting richer. Democracy is a fake. Justice system is a joke. Youns are populating their babies in khmer land like mushroom. The king is gay and totally useless. The prime minister is a traitor to the khmer people. The politicians are corrupted. So, what's the real crisis? Please forget about the language for now.

Anonymous said...

Kok Sap!

I really like your analysis on khmer language.....ork sar sas khmer chhea bong kol chheat khmer..

former witia-lye SON WONK teacher in Prash Tror Pang, Kamppujea Krom

Kim

Anonymous said...

លោកកុកសាប គេនាំគ្នានិយាយអំពីរឿងសត្វគោ រីឯលោកបែរជានិយាយអំពីសត្វក្របីទោវិញ !
អ្នកនាងធារីបានលើកឡើងថា ការនិយាយភាសា
ខ្មែរបច្ចុប្បន្ន គឺមានប្រែប្រួល ដោយភាគច្រើន ខ្មែរយើងមួយភាគធំ ​បាននាំគ្នាប្រើពាក្យអសុរស ពាក្យកម្រោលចូល ពាក្យអសិលធម៌ ។ល។ នាងបារម្ភថា បើនៅតែនាំគ្នានិយាយរបៀបនេះតទៅទៀត
គឺនឹងបណ្ដាលអោយ ការប្រើប្រាស់ភាសាខ្មែរកើតជាបញ្ហា !!សរុបមកនាងធារី មិនបានមើលស្រាលទៅលើភាសានេះឡើយ ។

Anonymous said...

អត្ថបទ​ដ៏​វែង តែ​ចាក​ប្រធាន !!! ហ្សេរ៉ូ !!!

ហាស ហា ម្នាក់​និយាយពី​​គោ ម្នាក់​និយាយ​ពី​ក្របី ហើយ​ប្រកែក​គ្នា។ មិន​ខុស​ពី​រឿង​ដំលង់​ប្រាំ​ពីរ​សន្ដាន​មែន !!!

ភាសា​មួយ​ល្អ​យ៉ាង​ណា​ក៏​ដោយ បើ​អ្នក​ប្រើ​ប្រើ​ខុស វា​នឹង​រលាយ​មិន​ខាន !!! ហ្នឹង​ហើយ​មិន​ហៅ​ថា​វិបត្តិ​ទៀត?

Anonymous said...

2:31PM,
នេះមិនមែនជាការប្រកែកគ្នាដូចឯងយល់នោះទេ។
ប្រធានបទគឺចំរូងចម្រាស់ក្នុងភាសាមួយហើយការបកស្រាយនេះសោតជាការយល់នឹងជួបប្រទះក្នុងការរស់នៅពិតៗរបស់ស្មេរ។

អ្នកឯងមានយោបល់មិនគោមិនក្របីមែន!

១១:២៨ល្ងាច
អ្នកឯងមានឃើញការពន្យល់ពីពាក្យដែលអ្នកនាងធារីលើកជាគំរូដែរឬទេ?បើមិនមើលស្រាលហេតុដូចម្តេចបានជានាងធារីមិនបើកវចនានុក្រមមុនសិនមុននឹងបើកប្រហោងមាត់?
ពាក្យបញ្ហាជាពាក្យកម្ចីពីពាក្យបាលីគឺសំដៅថាសំនូរ។