http://www.box.net/shared/k9zutn2cjrgj5uyjp61h
Synopsis: Following the publication by KI-Media of CPP forms forcing govt officials to join the rank of the CPP, opposition parties criticize such move which is tantamount to the communist regime where state workers and state belong to the same political institution.
Thursday, 08 September 2011
មាស សុខជា
The Phnom Penh Post
ភ្នំពេញៈ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល បានវាយប្រហារលើគណបក្សប្រជាជនកម្ពុជា (CPP) ដែលកំពុងដឹកនាំប្រទេស ដោយចោទថា គណបក្សនេះ បានបង្ខំឲ្យមន្ត្រីរាជការ ចូលជាសមាជិកគណបក្សរបស់ខ្លួន ដែលផ្ទុយពីគោលការប្រជាធិបតេយ្យ។
ការរិះគន់ទាំងនេះធ្វើឡើងបន្ទាប់ពីមានឯកសារមួយលេចធ្លាយ ហើយត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័រ KI កាលពីម្សិលមិញ។ ឯកសារនោះ បង្ហាញពីទម្រង់ពាក្យសុំចូលជាសមាជិកដោយមានស្លាកសញ្ញាគណបក្ស ប្រជាជនដែលត្រូវបានគេចែកចាយនៅក្នុងក្រសួងអប់រំ។
មេដឹកនាំគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី បានលើកឡើងថា យុទ្ធសាស្ត្រ របស់គណបក្សប្រជាជនកំពុងដឹកនាំប្រទេសទៅរកប្រព័ន្ធកុម្មុយនិស្ត ដែលនាំឲ្យរដ្ឋនិងគណបក្សរួមបញ្ចូលគ្នាតែមួយ។
លោកកឹម សុខាមានប្រសាសន៍ថា៖«មន្ត្រីមួយចំនួនពុំមានឆន្ទៈពិតប្រាកដចូល រួមជាមួយគណបក្សប្រជាជនទេ ប៉ុន្តែពួកគេត្រូវបង្ខំចិត្តចូលរួមព្រោះមន្ត្រីគណបក្សប្រជាជន គឺជាមន្ត្រី ឬរដ្ឋមន្ត្រីនៃក្រសួង»។ លោកបានបន្ថែមថា ប្រព័ន្ធដឹកនាំបែបនេះ បើមន្ត្រីណា ពុំមានឈ្មោះក្នុងបញ្ជីគណបក្សប្រជាជនទេ តំណែងរបស់គាត់ ងាយនឹងបាត់បង់ណាស់នឹងរងការរើសអើង នៅក្នុងការងាររបស់ពួកគាត់។ លោក កឹម សុខា បានអះអាងថា លោកបានទទួលព័ត៌មានមួយចំនួនដែលមន្ត្រីគណបក្សប្រជាជនបាន ប្រើតំណែងរបស់ពួកគេក្នុងរដ្ឋាភិបាល ប្រើថវិការបស់រដ្ឋលាយឡំជាមួយការងាររបស់គណបក្ស។ លោកបន្ថែមថា គណបក្សប្រជាជន ត្រូវស្គាល់ឲ្យច្បាស់នូវរដ្ឋធម្មនុញ្ញ ដែលចែងពីប្រជាធិបតេយ្យសេរីពហុបក្ស។ លោកបន្តថា៖ «បក្សខុសពីរដ្ឋ។ [គណបក្សប្រជាជន]មិនត្រូវបង្ហាញថា គណបក្ស និងរដ្ឋគឺតែមួយនោះទេ»។
លោក គង់ គាំ ប្រធានស្តីទីគណបក្សសម រង្ស៊ី បានមានប្រសាសន៍ថា៖«មន្ត្រីសាធារណៈ និងគណបក្សខុសគ្នា។ ដូច្នេះ [គណបក្សប្រជាជន]ណែនាំ[បុគ្គលិក]ក្រសួងនានា ឲ្យចូលជាមួយគណបក្សដូច្នេះ ក្រសួងសាធារណៈ មិនមានឯករាជភាព...មិនអព្យាក្រឹតទេ»។
ទោះជាយ៉ាងណា លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានច្រានចោលការចោទប្រកាន់នេះ ខណៈលោកពុំបានឃើញឯកសារនោះ។ ប៉ុន្តែលោកថ្លែងថា រាល់ឯកសារទាំងឡាយ ដែលលេចធ្លាយ ហើយត្រូវក្រុមគណបក្សប្រឆាំងយកទៅរិះគន់វាយប្រហារ គណបក្សកាន់អំណាចនោះ មិនអាចយកជាការបានទេដោយលោកអះអាងថា គណបក្សប្រជាជន ត្រូវបានចែកដាច់ពីកិច្ចការរដ្ឋាភិបាល។
លោកគូសបញ្ជាក់ថា៖«ដូច្នេះ ឯកសារមិនផ្លូវការបែបនេះ[យើង]ចាត់ទុកថា វាមិនមែនជាការចាត់ចែងប្រើប្រាស់ឯកសារផ្លូវការរបស់គណបក្ស ប្រជាជនទេ»។ លោកបានបន្ថែមថា៖«ហើយរដ្ឋាភិបាល ក៏មិនយកឯកសារនេះ ធ្វើជាឯកសារផ្លូវការសម្រាប់សេវានយោបាយរបស់រដ្ឋាភិបាលដែរ។ គណបក្សប្រឆាំង មិនគួរភ្ជាប់បញ្ហាមិនផ្លូវការដើម្បីកេងចំណេញនយោបាយឡើយ»។
លោករ៉ុង ឈុនប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាត់ទុកទង្វើរបស់គណបក្សប្រជាជន ជាការបង្ហាញថា ស្ថាប័នជាតិទាំងអស់ស្ថិតនៅក្រោមឥទ្ធិពលរបស់គណបក្សនេះ។ លោកបានគូសបញ្ជាក់ថា៖«នេះបង្ហាញថា គ្រប់ស្ថាប័នទាំងអស់របស់រដ្ឋពុំមានឯករាជភាព ហើយរងនូវឥទ្ធិពលពីគណបក្សកាន់អំណាច ជ្រៀតជ្រែកចូល[កិច្ចការរបស់ក្រសួងទាំងនោះ]យ៉ាងខ្លាំង»។ លោកបន្តថា៖«វាផ្ទុយនឹងច្បាប់ ព្រោះច្បាប់បានចែកវាដាច់ពីគ្នា។ គណបក្សគឺគណបក្ស ស្ថាប័នរដ្ឋដាច់ខាតមិនត្រូវលាយឡំជាមួយគណបក្សនោះទេ»៕
1 comment:
អៀ ចាន់ណា ឆ្លើយតប 2 says: 08.09.2011
អា ខ្មែរតាកែវ បើពួកអាដង្កូវសង្គមឯងចង់ដឹងរឿងពិតអញ់បា្រប់ឯងទៅចុះថា អាខ្មែរតាកែវ ឯងតាំងខ្លួនជាអ្នកចេះដឹងនិងមានសីលធម័ស្អាតស្អំពេលខ្លះហ្អែងអួតខ្លួនថាជាបណ្ឌិត តាមពិតទៅ អាដង្កូវសង្គមឯងហ្នឹង មានប្រពន្ធបីហើយរាប់ទាំងប្រពន្ធរាល់ង៉ៃដែលខាំគ្នាព្រឹកល្ងាចដូចសត្វធាត និងលែងគ្នាមួយខែបួនប្រាំដង! ក្រុមអាដង្កូវសង្គមឯងមានគ្នាពីរបីនាក់អញ់ស្គាល់ច្បាស់ណាស់គឺសុទ្ធតែពួកអាដង្កូវសង្គមដែលមើលឃើញអាចន៏ថាជាអាហារដ៏មានរសជាតិសុទ្ធសាធ ! នៅរឿងច្រើនទៀបើពូកអាដង្កូវសង្គមឯងចង់ដឹងអញនិងបា្រប់ទៀត ! អូខេ?
អៀ ចាន់ណា ឆ្លើយតប 1 says: 06.09.2011
អាណាគេជនរងគ្រោះ? អាកាបាក់មែន? ឬអាចំគួតបួសឡឺកឺក្រៅសង្គម? ល្មមៗបានហើយ ពួកអាក្រៅសង្គមអែង។ អៀ ចាន់ណាវាធ្វើអី ហ្អែង? រិះគន់ហ៊ុនតាវាមានទៅទើសម៉ែអី ហ្អែង? ពួកអារមិលគុណ!
ឆ្លើយតប ខ្មែរតាកែវ says: 2:03 PM 06/09/2011
សកម្ម ជនកំសាកហើយល្បិចច្រើន អៀ ចាន់ណា បានតែព្រុសនៅ ក្រៅប្រទេសតែប៉ុណ្ណោះ!!! ដើរបញ្ចេញមតិជេរប្រមាថ បរិហាកេរ្កិ៍ ញុះញង់ ចោទប្រកាន់រួមមាន ហ៊ុន សែន តែប៉ុណ្ណោះ... !!! វាគ្មានសេចក្ដីក្លាហាន និងនាំគ្នាធ្វើអំពើល្អណាមួយឡើយ។ មាសសុទ្ធិមិនខ្លាចភ្លើង!!! អៀ ចាន់ណា ចូលចិត្តលាបពណ៌ ដាក់សំពាធ សំណើ មិនហ៊ានមកនិយាយការពិត និងទទួលខុសត្រូវ ។ អ្វីដែលទាក់ទង ខ្លួនឯង!!! មិនគួរខ្លាច ចម្ងល់ របស់ ជនរងគ្រោះ!? សូម អៀ ចាន់ណា ហ៊ានទទួលខុសត្រូវ ដូចលោក ឡឹម ពិសិដ្ឋ បានឆ្លើយតបតាមសំណើអត្ថបទ របស់ សុភាព ស.ស. កខគឃង ចង្រិតឆ្នាស់និង ខ្មែរជនបទ...។ ពីព្រោះគេចង់ដឹងការពិត ជាសាធារណៈ ។
Post a Comment