Friday, September 09, 2011

Opposition criticizes for the forcing of govt offcials to join the ruling party


http://www.box.net/shared/k9zutn2cjrgj5uyjp61h

Synopsis: Following the publication by KI-Media of CPP forms forcing govt officials to join the rank of the CPP, opposition parties criticize such move which is tantamount to the communist regime where state workers and state belong to the same political institution.

បក្ស​ប្រឆាំង ​រិះ​គន់​ការ​ឲ្យ​មន្ត្រី​រាជ​ការ​ចូល​ជា​សមាជិក​គណបក្ស​កាន់​អំណាច

Thursday, 08 September 2011
មាស​ សុខ​ជា
The Phnom Penh Post ​


ភ្នំពេញៈ ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ បាន​វាយ​ប្រហារ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ ដែល​កំពុង​ដឹក​នាំ​ប្រទេស ដោយ​ចោទ​ថា គណបក្ស​នេះ​ បាន​​បង្ខំ​ឲ្យ​មន្ត្រី​រាជ​ការ​ ចូល​​ជា​សមា​ជិក​គណ​បក្ស​របស់​ខ្លួន​ ដែល​ផ្ទុយ​ពី​គោល​ការ​ប្រជា​ធិបតេយ្យ។

ការ​រិះ​គន់​ទាំង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ឯកសារ​មួយ​លេច​ធ្លាយ ហើយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ នៅ​​លើ​គេហ​ទំព័រ KI កាល​ពី​​ម្សិល​មិញ​។ ឯកសារ​នោះ ​បង្ហាញ​ពី​ទម្រង់​ពាក្យ​សុំ​ចូល​ជា​សមាជិក​ដោយ​មាន​ស្លាក​សញ្ញា​គណ​បក្ស​ ប្រជា​ជនដែល​ត្រូវ​បាន​គេ​ចែក​ចាយ​នៅ​ក្នុង​ក្រសួង​អប់រំ។

មេដឹក​នាំ​គណ​បក្ស​សិទ្ធិ​មនុស្ស​ និង​គណ​បក្ស សម រង្ស៊ី បាន​លើក​ឡើង​ថា យុទ្ធសា​ស្ត្រ​​ របស់​គណ​បក្ស​ប្រជាជន​កំពុង​ដឹក​នាំ​ប្រទេ​ស​​ទៅ​រក​ប្រព័ន្ធ​កុម្មុយនិស្ត ដែល​នាំ​ឲ្យ​រដ្ឋនិង​គណបក្ស​រួម​បញ្ចូល​គ្នា​តែ​មួយ។


លោកកឹម សុខា​មាន​ប្រសាសន៍​ថា៖​«មន្ត្រី​មួយ​ចំនួន​ពុំ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ចូល ​រួម​ជាមួយ​គណ​បក្ស​​ប្រជាជន​ទេ ប៉ុន្តែ​ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​ចូល​រួមព្រោះ​មន្ត្រី​គណ​បក្ស​ប្រជាជន​ គឺ​ជា​មន្ត្រី ឬ​រដ្ឋ​មន្ត្រី​នៃ​ក្រសួង»។ លោក​បាន​បន្ថែម​ថា ប្រព័ន្ធ​ដឹក​នាំ​បែប​នេះ បើ​មន្ត្រី​ណា ​ពុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​ប្រជា​ជន​ទេ តំណែង​របស់​គាត់​ ងាយ​នឹង​បាត់​បង់​ណាស់​នឹង​រង​ការ​រើស​អើង ​នៅ​ក្នុង​ការងារ​របស់​​ពួក​គាត់។ លោក កឹម សុខា បាន​អះ​អាង​ថា លោក​បាន​ទទួល​ព័ត៌​មាន​មួយ​ចំនួន​ដែល​មន្ត្រី​គណ​បក្ស​​ប្រជា​ជន​​បាន​​ ប្រើ​​តំណែង​របស់​ពួក​គេ​​ក្នុង​រដ្ឋាភិបាល​ ​ប្រើ​ថវិកា​របស់​រដ្ឋ​លាយ​ឡំ​ជាមួយ​ការងារ​របស់​គណបក្ស​។ លោក​​បន្ថែម​ថា គណបក្ស​ប្រជាជន​ ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​នូវ​រដ្ឋ​ធម្មនុញ្ញ​ ដែល​​ចែង​ពី​ប្រជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស។ លោក​បន្ត​ថា៖​ «បក្ស​ខុស​ពី​រដ្ឋ។ [គណ​បក្ស​ប្រជា​ជន]​មិន​ត្រូវ​បង្ហាញ​ថា គណបក្ស និង​រដ្ឋ​គឺ​តែ​មួយ​នោះ​ទេ»។

លោក គង់ គាំ ​ប្រធាន​ស្តី​ទី​គណ​បក្ស​សម ​រង្ស៊ី បាន​មាន​ប្រសាសន៍​ថា៖​«មន្ត្រី​សាធារណៈ និង​គណ​បក្ស​​ខុស​គ្នា។ ដូច្នេះ [គណបក្ស​ប្រជាជន]​ណែ​នាំ​[បុគ្គលិក]​ក្រសួង​នានា​ ឲ្យ​ចូល​ជាមួយ​គណបក្ស​ដូច្នេះ ក្រសួង​សាធារណៈ​ មិន​មាន​ឯករាជ​ភាព...​មិន​អព្យា​ក្រឹត​ទេ»។

ទោះ​ជា​យ៉ាង​ណា លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ខណៈ​លោក​ពុំ​បាន​ឃើញ​ឯក​សារ​នោះ។ ប៉ុន្តែ​លោក​ថ្លែង​ថា រាល់​ឯកសារ​ទាំង​ឡាយ​ ដែល​លេច​ធ្លាយ ហើយ​ត្រូវ​ក្រុម​គណបក្ស​ប្រឆាំង​យក​ទៅ​រិះ​គន់​វាយ​ប្រហារ​ គណបក្ស​កាន់​អំណាច​នោះ​ មិន​​អាច​យក​ជា​ការ​បាន​ទេ​ដោយ​លោក​អះ​អាង​ថា គណបក្ស​ប្រជាជន​ ត្រូវ​បាន​ចែក​ដាច់​ពី​កិច្ច​ការ​រដ្ឋា​ភិបាល។

លោក​គូស​បញ្ជាក់​ថា៖​«ដូច្នេះ ឯកសារ​មិន​ផ្លូវ​ការ​បែប​នេះ[យើង​]​​ចាត់​ទុក​ថា វា​​មិន​មែន​ជា​ការ​ចាត់​ចែង​ប្រើ​ប្រាស់​ឯកសារ​ផ្លូវ​ការ​របស់​គណបក្ស​ ប្រជាជន​​ទេ»។ លោក​បាន​បន្ថែម​ថា៖​«ហើយ​រដ្ឋា​ភិបាល​ ក៏​មិន​យក​ឯកសារ​នេះ​ ធ្វើ​ជា​ឯកសារ​ផ្លូវ​ការ​សម្រាប់​សេវា​នយោបាយ​របស់​រដ្ឋា​ភិបាល​ដែរ។ គណ​បក្ស​ប្រឆាំង ​មិន​គួរ​ភ្ជាប់​បញ្ហា​មិន​ផ្លូវ​ការ​ដើម្បី​កេង​ចំណេ​ញ​នយោបាយ​ឡើយ​»។

លោករ៉ុង ឈុនប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ចាត់​ទុក​ទង្វើ​របស់​គណ​បក្ស​ប្រជា​ជន​ ជា​ការ​​បង្ហាញ​ថា ស្ថាប័ន​ជាតិ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​របស់​គណបក្ស​នេះ។ លោក​បាន​គូស​បញ្ជាក់​ថា៖​«នេះ​បង្ហាញ​ថា គ្រប់​ស្ថាប័ន​ទាំង​អស់​របស់​រដ្ឋ​ពុំ​មាន​ឯករាជ​ភាព ហើយ​រង​នូវ​ឥទ្ធិ​ពល​ពី​គណបក្ស​កាន់​​អំណាច​ ជ្រៀត​ជ្រែក​ចូល​[កិច្ច​ការ​របស់​ក្រសួង​ទាំង​នោះ]​យ៉ាង​ខ្លាំង»។ លោក​បន្ត​ថា៖​«វា​ផ្ទុយ​នឹង​ច្បាប់ ព្រោះ​ច្បាប់​បាន​ចែក​វា​ដាច់​ពី​គ្នា។ គណបក្ស​គឺ​គណបក្ស ស្ថាប័ន​រដ្ឋ​ដាច់​ខាត​មិន​ត្រូវ​លាយ​ឡំ​ជាមួយ​គណ​បក្ស​នោះ​ទេ»៕

1 comment:

Anonymous said...

អៀ ចាន់ណា ឆ្លើយតប 2 says: 08.09.2011

អា ខ្មែរតាកែវ បើពួកអាដង្កូវសង្គមឯងចង់ដឹងរឿងពិតអញ់បា្រប់ឯងទៅចុះថា អាខ្មែរតាកែវ ឯងតាំងខ្លួនជាអ្នកចេះដឹងនិងមានសីលធម័ស្អាតស្អំពេលខ្លះហ្អែងអួតខ្លួនថាជាបណ្ឌិត តាមពិតទៅ អាដង្កូវសង្គមឯងហ្នឹង មានប្រពន្ធបីហើយរាប់ទាំងប្រពន្ធរាល់ង៉ៃដែលខាំគ្នាព្រឹកល្ងាចដូចសត្វធាត និងលែងគ្នាមួយខែបួនប្រាំដង! ក្រុមអាដង្កូវសង្គមឯងមានគ្នាពីរបីនាក់អញ់ស្គាល់ច្បាស់ណាស់គឺសុទ្ធតែពួកអាដង្កូវសង្គមដែលមើលឃើញអាចន៏ថាជាអាហារដ៏មានរសជាតិសុទ្ធសាធ ! នៅរឿងច្រើនទៀបើពូកអាដង្កូវសង្គមឯងចង់ដឹងអញនិងបា្រប់ទៀត ! អូខេ?
អៀ ចាន់ណា ឆ្លើយតប 1 says: 06.09.2011

អាណាគេជនរងគ្រោះ? អាកាបាក់មែន? ឬអាចំគួតបួសឡឺកឺក្រៅសង្គម? ល្មមៗបានហើយ ពួកអាក្រៅសង្គមអែង។ អៀ ចាន់ណាវាធ្វើអី ហ្អែង? រិះគន់ហ៊ុនតាវាមានទៅទើសម៉ែអី ហ្អែង? ពួកអារមិលគុណ!

ឆ្លើយតប ខ្មែរតាកែវ says: 2:03 PM 06/09/2011
សកម្ម ​ជនកំសាកហើយល្បិចច្រើន អៀ ចាន់ណា បានតែព្រុសនៅ ក្រៅប្រទេសតែប៉ុណ្ណោះ!!! ដើរបញ្ចេញមតិជេរប្រមាថ បរិហាកេរ្កិ៍ ញុះញង់ ចោទប្រកាន់​រួម​មាន ហ៊ុន សែន តែប៉ុណ្ណោះ... !!! វាគ្មានសេចក្ដីក្លាហាន និងនាំគ្នាធ្វើអំពើល្អណាមួយឡើយ។ មាសសុទ្ធិមិនខ្លាចភ្លើង!!! អៀ ចាន់ណា ចូលចិត្តលាប​ពណ៌​​ ដាក់សំពាធ សំណើ មិនហ៊ានមកនិយាយការពិត និងទទួល​ខុសត្រូវ ។ អ្វីដែលទាក់ទង ខ្លួនឯង!!! មិនគួរខ្លាច ចម្ងល់ របស់ ជន​រងគ្រោះ!? សូម អៀ ចាន់ណា ហ៊ានទទួល​ខុសត្រូវ ដូចលោក ឡឹម ពិសិដ្ឋ បានឆ្លើយតបតាមសំណើអត្ថបទ របស់ សុភាព ស.ស. កខគឃង ចង្រិតឆ្នាស់និង ខ្មែរជនបទ...។ ពីព្រោះគេចង់ដឹងការពិត ជាសាធារណៈ ។