Thursday, October 13, 2011

ឥទ្ធិពល​នៃ​អំណាច​របស់​អ្នក​ធំ​នៅ​កម្ពុជា - Influence of the powerful VIPs in Cambodia

Cambodia's 800-lb Gorilla, aka Strongman Hun Xen
ក្រុម​បុគ្គលិក និង​កម្មករ នាំ​គ្នា​ធ្វើ​កូដកម្ម​ដោយ​កាន់​រូប​ថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ស្រែក​ដាក់​មីក្រូ​​​ទាមទារ​នៅ​មុខ​សណ្ឋាគារ​អង្គរ វីលេក បូតានិកខល រីសត (Angkor Village Botanical resort) ដើម្បី​ឱ្យ​ថៅកែ​ទទួល​យក​ពួកគេ​ចូល​​ធ្វើ​ការ​វិញ កាល​ពី​ថ្ងៃ​ទី​៧ តុលា ឆ្នាំ​២០១១។
Striking workers at the Angkor Village Botanical report holding Hun Xen's pictues while shouting at the resort owner to accept them back at their work on 07 October 2011. (RFA/Hang Savyouth)

2011-10-12
ដោយ សេក បណ្ឌិត
Radio Free Asia

មន្ត្រី​រដ្ឋាភិបាល និង​អ្នក​មាន​ទ្រព្យធន​នៅ​ក្នុង​សង្គម​ខ្មែរ​មួយ​ចំនួន កំពុង​ប្រើប្រាស់​អំណាច​ដែល​បាន​ពី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ ដើម្បី​បង្ហាញ​ពី​មុខមាត់​ឲ្យ​គេ​កោតខ្លាច និង​ការពារ​មុខ​របរ​អាជីវកម្ម​របស់​ខ្លួន។

Synopsis: A number of government officials and rich people in Cambodia are suing their power with the backing of high-ranking officials to show off and to scare other people in order to protect their personaly businesses.
"If you want to beat the dog, better watch out who is its owner first"
ការ​ស្វែង​រក​ប្រភព​អំណាច​មក​ដាក់​ខ្លួន​ឲ្យ​កាន់តែ​សម្បើម​បែប​នេះ គេ​បាន​ព្យាយាម​គ្រប់​មធ្យោបាយ​ទាំង​អស់ រាប់​ទាំង​ការ​បម្រើ​គាំទ្រ​នយោបាយ​បក្ស និង​ការ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​តាម​ស្ថាប័ន​ជាតិ​នានា តាម​រយៈ​ការ​ចាយ​លុយ​កាក់​ដ៏​សម្បូរ​បែប​របស់​ពួកគេ។ មាន​អ្នក​ខ្លះ​បាន​បង្ហាញ​ភាព​ជិតស្និទ្ធ​ជាមួយ​អ្នក​មាន​អំណាច តាម​រយៈ​ការ​ថត​រូប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​រដ្ឋាភិបាល មាន​ដូចជា​នាយករដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា​ជាដើម យក​មក​ដាក់​តាំង​នៅ​ក្រុមហ៊ុន ឬ​ទីតាំង​ប្រកប​របរ​អាជីវកម្ម ក៏​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្ហាញ​ឲ្យ​អ្នក​ផង​ដឹង​ថា ម្ចាស់​ គ្រឹះស្ថាន​មួយ​នេះ​មាន​ខ្នង​បង្អែក​រឹងមាំ មាន​ស្គាល់​ជិតដិត​ជាមួយ​អ្នក​ធំ និង​មាន​អំណាច​គ្រប់គ្រាន់។


សកម្មភាព​ទាំង​នេះ​ចង់​មិន​ចង់​ក៏​ធ្វើ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​តូចតាច​នៅ​ថ្នាក់​មូលដ្ឋាន​មាន​ការ​ខ្លាច​រអា​ខ្លះ​ដែរ ឬ​គេ​ច្រើន​តែ​និយាយ​ថា ផ្ទះ​នោះ ឬ​ក្រុមហ៊ុន​នោះ​មាន​ខ្សែ​កថា​ក្រាស និង​មាន​អ្នក​ស្គាល់ បក្ខពួក មិត្តភ័ក្ដិ ជា​អ្នក​ធំ​មិន​អាច​ប៉ះពាល់​បាន។ ដូច​សុភា​សិត​មួយ​បាន​ពោល​ថា «បើ​ចង់​វាយ​ឆ្កែ​ត្រូវ​ឲ្យ​មើល​ម្ចាស់»


ពលរដ្ឋ​ម្នាក់​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ដែល​កំពុង​ចត​រ៉ឺម៉ក​រង់ចាំ​ភ្ញៀវ​នៅ​ជិត​រង្វង់​មូល​គល់​ស្ពាន​ជ្រោយ​ចង្វារ មាន​ប្រសាសន៍​ពី​ការ​កត់​សម្គាល់​អំពី​រឿង​នេះ​ថា មន្ត្រី​រដ្ឋាភិបាល និង​អ្នក​មាន​លុយ​កាក់​មួយ​ចំនួន​កំពុង​សប្បាយ​នឹង​ប្រើ​អំណាច​របស់​ខ្លួន​ដែល​បាន​ពី​ការ​រាប់អាន​ជិតស្និទ្ធ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ យក​មក​គាប​សង្កត់​អ្នក​ក្រីក្រ និង​យក​ប្រៀប​លើ​ដៃគូ​អាជីវកម្ម​របស់​ខ្លួន ដោយ​មិន​បាន​យក​តួនាទី​ដែល​មាន​ទៅ​ធ្វើ​ការ​បម្រើ​ប្រទេស​ជាតិ​ឡើយ។



«យើង​ចូល​ទៅ​ផ្ទះ​គេ គេ​ថត​ជាមួយ​អ្នក​ធំៗ យើង​ឃើញ​ហើយ​យើង​ដឹង​ថា អ្នក​នេះ​អង្គរក្ស​អ្នក​នេះ អ្នក​នេះ​ជិតដិត​នឹង​អ្នក​នេះ​ហើយ។ បើ​តាម​ខ្ញុំ​យល់ អា​ហ្នឹង​ដើម្បី​យក​អ្នក​ធំ​មក​អែប​ខ្លួន ដើម្បី​អំណាច ទី​១ ហើយ​ទី​២ ដើម្បី​ការ​រក​ស៊ី​ហ្នឹង ដើម្បី​ឃើញ​មាន​អ្នក​ធំ​អ៊ីចឹង ប៉ូលិស​មិន​សូវ​រក​រឿង​ប៉ុន្មាន​ទេ ព្រោះ​គេ​អ្នក​ធំ​ថត​ជាមួយ​អ្នក​ធំ»។


បុរស​រូប​នេះ​យល់​ឃើញ​ថា ទង្វើ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់ និង​បង្កើត​នូវ​បរិយាកាស​អាប់អួ កើត​មាន​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម។


អ្នកស្រី រស់ ទិត្យម៉ាឡៃ ជា​សាស្ត្រាចារ្យ​នៅ​ក្នុង​វិទ្យាល័យ​មួយ​នា​ទីក្រុង​ភ្នំពេញ។ អ្នកស្រី​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​វប្បធម៌​ប្រើ​អំណាច​គំរាមកំហែង​អ្នក​ទន់​ខ្សោយ ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដោយ​អាង​មាន​ខ្សែ​រយៈ​មន្ត្រី​ធំៗ​នៅ​ពី​ក្រោយ​ខ្នង​នេះ កំពុង​ពេញ​និយម និង​កំពុង​បង្ក​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម ដោយសារ​ការ​ប្រើ​អំណាច​គ្មាន​ព្រំដែន​កំណត់​នេះ។

«សព្វថ្ងៃ​នរណា​អត់​មាន​ខ្នង អត់​មាន​បង្អែក អត់​មាន​ឧកញ៉ា​អី​ពី​ក្រោយ​ខ្នង រក​ស៊ី​អត់​បាន​ឋិតថេរ​យូរ​ទេ បើ​សិន​ជា​គ្មាន​ទេ​ហ្នឹង តិច​ទៀត​កន្លែង​ហ្នឹង​គេ​រក​លេះ​ទៅ​ចាប់​អ៊ីចេះ​មួយៗ​ឥឡូវ​ហ្នឹង ដើម្បី​រក​លេស​បិទ​ក្រុមហ៊ុន បិទ​ការ​រក​ស៊ី»។

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ នាយ​ប៉ូលិស​មួយ​រូប​ដែល​កំពុង​ត្រួត​ពិនិត្យ​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដង​វិថី​ម៉ៅសេទុង ក្នុង​រាជធានី​ភ្នំពេញ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា មន្ត្រី​រដ្ឋាភិបាល និង​អ្នក​មាន​លុយ​កាក់ មុខមាត់​នៅ​ក្នុង​សង្គម តែង​តែ​ប្រើ​អំណាច​របស់​ខ្លួន ឬ​ឈ្មោះ​មេដឹកនាំ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល មក​គាប​សង្កត់​មន្ត្រី​អនុវត្ត​ច្បាប់​ថ្នាក់​ក្រោម​តូចតាច​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ពេល​បំពេញ​ការងារ។


«ការ​ពិត​អ្នក​ធំ​តែម្ដង​មិន​សូវ​អី ណាស់​តែ​អ្នក​ស្គាល់​បង​ប្អូន​អី​ណាស់ កូន​ក្មួយ​អ្នក​ធំ​អី ល្មើស​អី ខុស​អី​មិន​ទទួល​កំហុស​ទេ តែងតែ​អាង​អ្នក​តូច​អាង​អ្នក​ធំ​អ៊ីចឹង តេ (ទូរស័ព្ទ) លិច តេ​កើត​អ៊ីចឹង​ណាស់ ជួនកាល​គាត់​មក​គាត់​រក​រឿង​សមត្ថកិច្ច​វិញ»។


ពាក់ព័ន្ធ​បញ្ហា​ចរាចរណ៍ មន្ត្រី​ប៉ូលិស​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​អាង​អំណាច​ច្រើន​តែ​ល្មើស​​នឹង​ច្បាប់​ចរាចរណ៍ ប្រើ​រថយន្ត​ពុំ​មាន​ស្លាក​លេខ បើក​បរ​ពុំ​មាន​ប័ណ្ណ​បើកបរ ហើយ​នៅ​ពេល​សមត្ថកិច្ច​ណែនាំ​ឲ្យ​គោរព​ច្បាប់ អ្នក​ទាំង​នោះ​បាន​គំរាម និង​ប្រើ​ពាក្យ​សម្ដី​មើលងាយ​សមត្ថកិច្ច​ថែម​ទៀត​ផង ៖ «ជួប​បញ្ហា​អ៊ីចឹង​សម្រួល​ទៅ​តាម​ហ្នឹង។ ជួនកាល​គាត់​តេ​មក​សុំ​ជួប​យើង​សម្រួល​ជាមួយ​គាត់ និយាយ​ឲ្យ​ចំ​អ្នក​តូច​យើង​បាន​ត្រឹមតែ​ថា សម្រួល​ជា​មនោសញ្ចេតនា​វិញ យើង​អ្នក​តូច ប្រឆាំង​ជាមួយ​អ្នក​ធំ​ម៉េច​កើត»។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា បញ្ហា​អស់​ទាំង​នេះ​កើត​ឡើង​ដោយសារ​តែ​ប្រព័ន្ធ​ដឹកនាំ​សព្វថ្ងៃ​មិន​បាន​បង្ហាញ​ពី​លក្ខណៈ​ដឹកនាំ​ប្រទេស​បែប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ គឺ​យក​ច្បាប់​ជា​ធំ។ ផ្ទុយ​ទៅ​វិញ គេ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​និយម​ប្រើ​អំណាច​បុគ្គល បាន​ន័យ​ថា បុគ្គល​ណា​មាន​តួនាទី​ខ្ពស់ បុគ្គល​នោះ​មាន​អំណាច​ខ្លាំង ដើម្បី​ធ្វើ​បាប​អ្នក​ទន់​ខ្សោយ​ស្រេច​តែ​ចិត្ត ហើយ​ថ្នាក់ដឹកនាំ​កំពូល​បាន​ទុក​ឱកាស​ឲ្យ​អ្នក​ទាំង​អស់​នោះ​យក​អំណាច​ទៅ​រក​លុយ​កាក់ ដើម្បី​បំប៉ន​អំណាច​ក្នុង​ក្រុម ឬ​បក្ស​របស់​គេ​នោះ។


«យើង​មិន​អាច​បង្ក្រាប​អំពើ​ពុករលួយ ការ​ប្រើប្រាស់​អំណាច​ទៅ​លើ​អ្នក​ទន់​ខ្សោយ ដោយសារ​ពុករលួយ​វា​ជា​ប្រព័ន្ធ ហើយ​អ្នក​កាន់​អំណាច​ថ្នាក់​លើ​ហ្នឹង វា​ជា​លក្ខណៈ​គ្រួសារ​និយម បក្សពួក​និយម បុគ្គល​និយម​អ៊ីចឹង​ទៅ»។


​លោក កឹម សុខា បាន​បញ្ជាក់​ទៀត​ថា អំពើ​នេះ​វា​មិន​អាច​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​សង្គម​បាន​ទេ វា​ជា​សង្គម​មួយ​ដណ្ដើម​គ្នា​រស់ មិន​មែន​ជា​សង្គម​ដែល​ចែក​គ្នា​រស់​ដូច​នៅ​ប្រទេស​ដែល​គេ​កាន់​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នោះ​ទេ ៖ «អ៊ីចឹង​នរណា​មាន​អំណាច​ច្រើន​អ្នក​នោះ​រស់​បាន​ស្រួល អ្នក​ណា​អត់​អំណាច​រស់​ពិបាក នេះ​ហើយ​ជា​សង្គម​ដែល​គេ​រៀបចំ។ មាន​ការ​អស់​សង្ឃឹម​ក្នុង​ជីវិត​របស់​ប្រជាពលរដ្ឋ​យើង»។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ជាម យៀប ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋ​សភា និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន។ លោក​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា សព្វថ្ងៃ​ពិត​ជា​មាន​ជន​ខិលខូច​មួយ​ចំនួន​បាន​ប្រើ​តួនាទី និង​ឈ្មោះ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ទៅ​ប្រព្រឹត្ត​អំពើ​ផ្សេង​ផ្ទុយ​ពី​ច្បាប់​កំណត់ ប៉ុន្តែ​លោក​បញ្ជាក់​ថា សកម្មភាព​ទាំង​នោះ​មិន​មែន​ជា​ចេតនា ឬ​ឆ្លុះ​បញ្ចាំង​ពី​ឧត្ដមគតិ​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ ហើយ​រដ្ឋាភិបាល​ក៏​មិន​បាន​គាំទ្រ ឬ​សមគំនិត​ជាមួយ​ជន​ល្មើស​ទាំង​នោះ​ដែរ។

«ថ្នាក់ដឹកនាំ ទាំង​អង្គការ​នីតិប្បញ្ញត្តិ ទាំង​ប្រតិបត្តិ ដែល​ស្ថិត​នៅ​គណបក្ស​កាន់​អំណាច យើង​ឃើញ​ថា លោក​អត់​ដែល​កាន់​ជើង​អត់​ដែល​អី​ទេ​បុរស​អ៊ីចឹង នារី​អស់​អ៊ីចឹង គឺ​ថា ត្រូវ​ទទួល​ទោស​ទណ្ឌ​ទៅ​តាម​បទល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត»។

លោក​បន្ត​ថា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ជានិច្ចកាល​តែងតែ​បាន​អប់រំ​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​មាន​ក្រម​សីលធម៌​ល្អ ធ្វើ​ការ​គោរព​តាម​តួនាទី​ដែល​បាន​កំណត់ ហើយ​កុំ​ធ្វើ​អំពើ​ទាំង​ឡាយ​ណា​ជា​អំពើ​ល្មើសច្បាប់​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ថ្នាក់ដឹកនាំ។ ប៉ុន្តែ​បើ​ជន​ទាំង​នោះ​នៅ​ប្រព្រឹត្ត​បទល្មើស គឺ​មាន​តែ​ច្បាប់​ទេ​ជា​អ្នក​តម្រឹម ឬ​កំណត់​វាសនា​ជន​ល្មើស​ទាំង​នោះ។

«ឮ​សូរ​អ៊ីចឹងៗ គឺ​ថា​សុទ្ធ​តែ​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ថា ត្រូវ​តែ​ប្រាប់ និង​ណែនាំ គឺ​ថា ត្រូវ​ដក​ចេញ​នូវ​បញ្ជី នូវ​សំណុំ​រឿង​ទៅ​តុលាការ ដើម្បី​កាត់​ទោស​ទៅ​តាម​បទល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត នេះ​ជា​វិធានការ​រួម ជា​ទូទៅ​នៃ​ទីប្រឹក្សា​របស់​គ្រប់​ថ្នាក់ដឹកនាំ​ទាំង​អស់»។

អ្នកស្រី រស់ ទិត្យម៉ាឡៃ ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាល័យ​នា​ទីក្រុង​ភ្នំពេញ។ អ្នកស្រី​មិន​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​សព្វថ្ងៃ​នេះ​ឡើយ ដោយសារ​តែ​អ្នក​មាន​អំណាច អ្នក​មាន​លុយ​កាក់​ច្រើន​នៅ​តែ​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​តុលាការ ហើយ​អ្នក​ទន់​ខ្សោយ មាន​ដូចជា​ពលរដ្ឋ​ក្រីក្រ​ជាដើម នៅ​តែ​បង្ហូរ​ទឹក​ភ្នែក​ដោយសារ​ទទួល​ភាព​អយុត្តិធម៌​ពី​ការ​សម្រេច​ក្ដី​របស់​ចៅក្រម​តុលាការ​ពេល​មាន​ជម្លោះ​ម្តងៗ។

«តុលាការ​យើង​នេះ​មិន​ឯករាជ្យ​ទេ ដោយសារ​ថា ចំពោះ​ភាគី​ដើម​ចោទ ឬ​ចុង​ចោទ ឲ្យ​តែ​នរណា​មាន​អំណាច​មាន​បុណ្យស័ក្ដិ មាន​ខ្នង​បង្អែក​ធំ​អ៊ីចឹង គឺ​ដំណើរការ​នៃ​ការ​កាត់​ក្ដី​ផ្សេងៗ គឺ​ថា គាត់​ទទួល​បាន​ជោគជ័យ​ហើយ គ្នា​អ្នក​មិន​សូវ​មាន​ប្រាក់កាស ទន់​ខ្សោយ​អ៊ីចឹង គេ​ទទួល​បាន​នូវ​បរាជ័យ ហើយ​ការ​តវ៉ា​របស់​ប្រជាជន មន្ត្រី​រាជការ​តូចតាច​អ៊ីចឹង វា​គ្មាន​ប្រសិទ្ធភាព​ទេ ដោយសារ​តុលាការ​យើង​វា​មាន​ឥទ្ធិពល​ខាង ជា​ពិសេស​គណបក្ស​នយោបាយ គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ»។

ការ​ប្រើ​អំណាច​លើសលប់​ដែល​ខ្លួន​មាន​របស់​មនុស្ស​មួយ​ចំនួន​ដែល​ស្គាល់​អ្នកធំ អ្នក​មាន​អំណាច​ក្នុង​សង្គម បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​ពេល​ថ្មីៗ​នេះ។ នាយិកា​ពិធីការ និង​ទំនាក់ទំនង​អន្តរជាតិ​របស់​ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម និង​ជា​ប្រធាន​គណបក្ស​ប្រជាជន គឺ​អ្នកស្រី ផេង គន្ធាបូរី និង​អតីត​ទីប្រឹក្សា រួម​ទាំង​ជំនួយការ​ចំនួន ៣​រូប​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​លិខិត​សាធារណៈ និង​បទ​ឆ​បោក​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​ថ្នាក់​ដឹកនាំ​កំពូល​របស់​ជាតិ ហើយ​កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។ មក​ទល់​ពេល​នេះ​តុលាការ​កំពុង​បន្ត​នីតិវិធី​ក្នុង​សំណុំ​រឿង​នេះ​នៅ​ឡើយ។

នៅ​ក្នុង​ពេល​មនុស្ស​ទាំង​នោះ​នៅ​ក្នុង​អំណាច​នៅ​ឡើយ មិន​មាន​អ្នក​ណា​ហ៊ាន​ប៉ះពាល់​ពួក​គាត់​ឡើយ។ តែ​នៅ​ពេល​នេះ ចៅហ្វាយ​នាយ​របស់​គាត់​បាន​ចោទ​គាត់ និង​ប្ដឹង​ទៅ​តុលាការ​ថា ពួកគាត់​បាន​ក្បត់​ការ​ទុក​ចិត្ត​របស់​ចៅហ្វាយនាយ​គាត់។ មនុស្ស​ទាំង​អស់​ចាំ​មើល​ថា តើ​មនុស្ស​ដែល​ស្គាល់​អ្នក​ធំ​ទាំង​នោះ​បាន​ទទួល​ការ​កាត់​ទោស​ដោយ​យុត្តិធម៌ ឬ​ទេ? តើ​ការ​កាត់​ទោស​មនុស្ស​ទាំង​នោះ​ធ្វើ​ឲ្យ​មនុស្ស​ដែល​និយម​ប្រើ​អំណាច​អ្នក​ធំ​ធ្វើ​បាប​អ្នក​តូចតាច​នោះ មាន​ការ​ខ្លាច​រអា ឬ​ទេ?

6 comments:

Anonymous said...

Hi Sek Bundith, who are you doing? After reading your writing in Khmer text i am really appreciated with your describing about the reality situation in our Country. Some of them just not for their personal business for their prestige and honor. They are very proud to who off their friends that they have taken a photo with the high-rank officials in the Government. So dummy ideas and culture!!!

Anonymous said...

3:50! every where in the world ,fool! Peole like to take picture with the famous and powerfull for doing business!!!!

Open your eyes and read more! about other world!

Anonymous said...

The picture shows that the gorilla is smarter than Ah Kwack.

The gorilla can foresee the danger of Cambodia in the future while Ah Kwack is not.

Anonymous said...

Hun Sen will murder that gorilla one day. Chea Sim is next!! Watch out!

Anonymous said...

don't be jealous, there is no terms limit law yet in cambodia, you know! what are people whining about here? they must be from a primitive society, really!

Anonymous said...

ហ៊ឺប្រជាជនទាំងអស់នោះកំពុងស្រែកអង្វរចោរ
ដោយដៃកំពុងកាន់រូបថតមេចោរផង!!!
គួរឲ្យអាណិតណាស់!!!

តើអ្នកណាជាអ្នកធ្វើឲ្យបងប្អូនស្ថិតក្នុងស្ថានភាពនេះ?