Cambodia's 800-lb Gorilla, aka Strongman Hun Xen |
2011-10-12
ដោយ សេក បណ្ឌិត
Radio Free Asia
មន្ត្រីរដ្ឋាភិបាល និងអ្នកមានទ្រព្យធននៅក្នុងសង្គមខ្មែរមួយចំនួន កំពុងប្រើប្រាស់អំណាចដែលបានពីថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីបង្ហាញពីមុខមាត់ឲ្យគេកោតខ្លាច និងការពារមុខរបរអាជីវកម្មរបស់ខ្លួន។
Synopsis: A number of government officials and rich people in Cambodia are suing their power with the backing of high-ranking officials to show off and to scare other people in order to protect their personaly businesses.
"If you want to beat the dog, better watch out who is its owner first"
ការស្វែងរកប្រភពអំណាចមកដាក់ខ្លួនឲ្យកាន់តែសម្បើមបែបនេះ គេបានព្យាយាមគ្រប់មធ្យោបាយទាំងអស់ រាប់ទាំងការបម្រើគាំទ្រនយោបាយបក្ស និងការមានទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹកនាំតាមស្ថាប័នជាតិនានា តាមរយៈការចាយលុយកាក់ដ៏សម្បូរបែបរបស់ពួកគេ។ មានអ្នកខ្លះបានបង្ហាញភាពជិតស្និទ្ធជាមួយអ្នកមានអំណាច តាមរយៈការថតរូបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់រដ្ឋាភិបាល មានដូចជានាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភាជាដើម យកមកដាក់តាំងនៅក្រុមហ៊ុន ឬទីតាំងប្រកបរបរអាជីវកម្ម ក៏ជាមធ្យោបាយមួយដើម្បីបង្ហាញឲ្យអ្នកផងដឹងថា ម្ចាស់ គ្រឹះស្ថានមួយនេះមានខ្នងបង្អែករឹងមាំ មានស្គាល់ជិតដិតជាមួយអ្នកធំ និងមានអំណាចគ្រប់គ្រាន់។
សកម្មភាពទាំងនេះចង់មិនចង់ក៏ធ្វើឲ្យមន្ត្រីអនុវត្តច្បាប់តូចតាចនៅថ្នាក់មូលដ្ឋានមានការខ្លាចរអាខ្លះដែរ ឬគេច្រើនតែនិយាយថា ផ្ទះនោះ ឬក្រុមហ៊ុននោះមានខ្សែកថាក្រាស និងមានអ្នកស្គាល់ បក្ខពួក មិត្តភ័ក្ដិ ជាអ្នកធំមិនអាចប៉ះពាល់បាន។ ដូចសុភាសិតមួយបានពោលថា «បើចង់វាយឆ្កែត្រូវឲ្យមើលម្ចាស់»។
ពលរដ្ឋម្នាក់ជាអ្នករត់រ៉ឺម៉កកង់បីដែលកំពុងចតរ៉ឺម៉ករង់ចាំភ្ញៀវនៅជិតរង្វង់មូលគល់ស្ពានជ្រោយចង្វារ មានប្រសាសន៍ពីការកត់សម្គាល់អំពីរឿងនេះថា មន្ត្រីរដ្ឋាភិបាល និងអ្នកមានលុយកាក់មួយចំនួនកំពុងសប្បាយនឹងប្រើអំណាចរបស់ខ្លួនដែលបានពីការរាប់អានជិតស្និទ្ធជាមួយប្រមុខរដ្ឋាភិបាល យកមកគាបសង្កត់អ្នកក្រីក្រ និងយកប្រៀបលើដៃគូអាជីវកម្មរបស់ខ្លួន ដោយមិនបានយកតួនាទីដែលមានទៅធ្វើការបម្រើប្រទេសជាតិឡើយ។
«យើងចូលទៅផ្ទះគេ គេថតជាមួយអ្នកធំៗ យើងឃើញហើយយើងដឹងថា អ្នកនេះអង្គរក្សអ្នកនេះ អ្នកនេះជិតដិតនឹងអ្នកនេះហើយ។ បើតាមខ្ញុំយល់ អាហ្នឹងដើម្បីយកអ្នកធំមកអែបខ្លួន ដើម្បីអំណាច ទី១ ហើយទី២ ដើម្បីការរកស៊ីហ្នឹង ដើម្បីឃើញមានអ្នកធំអ៊ីចឹង ប៉ូលិសមិនសូវរករឿងប៉ុន្មានទេ ព្រោះគេអ្នកធំថតជាមួយអ្នកធំ»។
បុរសរូបនេះយល់ឃើញថា ទង្វើបែបនេះបានធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តច្បាប់ និងបង្កើតនូវបរិយាកាសអាប់អួ កើតមានភាពអនាធិបតេយ្យក្នុងសង្គម។
អ្នកស្រី រស់ ទិត្យម៉ាឡៃ ជាសាស្ត្រាចារ្យនៅក្នុងវិទ្យាល័យមួយនាទីក្រុងភ្នំពេញ។ អ្នកស្រីមានប្រសាសន៍ថា បច្ចុប្បន្នវប្បធម៌ប្រើអំណាចគំរាមកំហែងអ្នកទន់ខ្សោយ ប្រព្រឹត្តអំពើទុច្ចរិត ដោយអាងមានខ្សែរយៈមន្ត្រីធំៗនៅពីក្រោយខ្នងនេះ កំពុងពេញនិយម និងកំពុងបង្កឲ្យមានភាពអនាធិបតេយ្យក្នុងសង្គម ដោយសារការប្រើអំណាចគ្មានព្រំដែនកំណត់នេះ។
«សព្វថ្ងៃនរណាអត់មានខ្នង អត់មានបង្អែក អត់មានឧកញ៉ាអីពីក្រោយខ្នង រកស៊ីអត់បានឋិតថេរយូរទេ បើសិនជាគ្មានទេហ្នឹង តិចទៀតកន្លែងហ្នឹងគេរកលេះទៅចាប់អ៊ីចេះមួយៗឥឡូវហ្នឹង ដើម្បីរកលេសបិទក្រុមហ៊ុន បិទការរកស៊ី»។
ទាក់ទិននឹងបញ្ហានេះដែរ នាយប៉ូលិសមួយរូបដែលកំពុងត្រួតពិនិត្យការធ្វើចរាចរណ៍នៅលើដងវិថីម៉ៅសេទុង ក្នុងរាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍ទទួលស្គាល់ថា មន្ត្រីរដ្ឋាភិបាល និងអ្នកមានលុយកាក់ មុខមាត់នៅក្នុងសង្គម តែងតែប្រើអំណាចរបស់ខ្លួន ឬឈ្មោះមេដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល មកគាបសង្កត់មន្ត្រីអនុវត្តច្បាប់ថ្នាក់ក្រោមតូចតាចឲ្យមានភាពស្មុគស្មាញក្នុងពេលបំពេញការងារ។
«ការពិតអ្នកធំតែម្ដងមិនសូវអី ណាស់តែអ្នកស្គាល់បងប្អូនអីណាស់ កូនក្មួយអ្នកធំអី ល្មើសអី ខុសអីមិនទទួលកំហុសទេ តែងតែអាងអ្នកតូចអាងអ្នកធំអ៊ីចឹង តេ (ទូរស័ព្ទ) លិច តេកើតអ៊ីចឹងណាស់ ជួនកាលគាត់មកគាត់រករឿងសមត្ថកិច្ចវិញ»។
ពាក់ព័ន្ធបញ្ហាចរាចរណ៍ មន្ត្រីប៉ូលិសរូបនេះបានឲ្យដឹងទៀតថា អ្នកដែលអាងអំណាចច្រើនតែល្មើសនឹងច្បាប់ចរាចរណ៍ ប្រើរថយន្តពុំមានស្លាកលេខ បើកបរពុំមានប័ណ្ណបើកបរ ហើយនៅពេលសមត្ថកិច្ចណែនាំឲ្យគោរពច្បាប់ អ្នកទាំងនោះបានគំរាម និងប្រើពាក្យសម្ដីមើលងាយសមត្ថកិច្ចថែមទៀតផង ៖ «ជួបបញ្ហាអ៊ីចឹងសម្រួលទៅតាមហ្នឹង។ ជួនកាលគាត់តេមកសុំជួបយើងសម្រួលជាមួយគាត់ និយាយឲ្យចំអ្នកតូចយើងបានត្រឹមតែថា សម្រួលជាមនោសញ្ចេតនាវិញ យើងអ្នកតូច ប្រឆាំងជាមួយអ្នកធំម៉េចកើត»។
ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា មានប្រសាសន៍ថា បញ្ហាអស់ទាំងនេះកើតឡើងដោយសារតែប្រព័ន្ធដឹកនាំសព្វថ្ងៃមិនបានបង្ហាញពីលក្ខណៈដឹកនាំប្រទេសបែបប្រជាធិបតេយ្យពិតប្រាកដ គឺយកច្បាប់ជាធំ។ ផ្ទុយទៅវិញ គេបានបង្ហាញយ៉ាងច្បាស់អំពីការនិយមប្រើអំណាចបុគ្គល បានន័យថា បុគ្គលណាមានតួនាទីខ្ពស់ បុគ្គលនោះមានអំណាចខ្លាំង ដើម្បីធ្វើបាបអ្នកទន់ខ្សោយស្រេចតែចិត្ត ហើយថ្នាក់ដឹកនាំកំពូលបានទុកឱកាសឲ្យអ្នកទាំងអស់នោះយកអំណាចទៅរកលុយកាក់ ដើម្បីបំប៉នអំណាចក្នុងក្រុម ឬបក្សរបស់គេនោះ។
«យើងមិនអាចបង្ក្រាបអំពើពុករលួយ ការប្រើប្រាស់អំណាចទៅលើអ្នកទន់ខ្សោយ ដោយសារពុករលួយវាជាប្រព័ន្ធ ហើយអ្នកកាន់អំណាចថ្នាក់លើហ្នឹង វាជាលក្ខណៈគ្រួសារនិយម បក្សពួកនិយម បុគ្គលនិយមអ៊ីចឹងទៅ»។
លោក កឹម សុខា បានបញ្ជាក់ទៀតថា អំពើនេះវាមិនអាចធ្វើឲ្យមានសុវត្ថិភាពសង្គមបានទេ វាជាសង្គមមួយដណ្ដើមគ្នារស់ មិនមែនជាសង្គមដែលចែកគ្នារស់ដូចនៅប្រទេសដែលគេកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះទេ ៖ «អ៊ីចឹងនរណាមានអំណាចច្រើនអ្នកនោះរស់បានស្រួល អ្នកណាអត់អំណាចរស់ពិបាក នេះហើយជាសង្គមដែលគេរៀបចំ។ មានការអស់សង្ឃឹមក្នុងជីវិតរបស់ប្រជាពលរដ្ឋយើង»។
ទាក់ទិននឹងបញ្ហានេះ លោក ជាម យៀប ជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជន។ លោកមានប្រសាសន៍ទទួលស្គាល់ថា សព្វថ្ងៃពិតជាមានជនខិលខូចមួយចំនួនបានប្រើតួនាទី និងឈ្មោះថ្នាក់ដឹកនាំរដ្ឋាភិបាលទៅប្រព្រឹត្តអំពើផ្សេងផ្ទុយពីច្បាប់កំណត់ ប៉ុន្តែលោកបញ្ជាក់ថា សកម្មភាពទាំងនោះមិនមែនជាចេតនា ឬឆ្លុះបញ្ចាំងពីឧត្ដមគតិរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលនោះទេ ហើយរដ្ឋាភិបាលក៏មិនបានគាំទ្រ ឬសមគំនិតជាមួយជនល្មើសទាំងនោះដែរ។
«ថ្នាក់ដឹកនាំ ទាំងអង្គការនីតិប្បញ្ញត្តិ ទាំងប្រតិបត្តិ ដែលស្ថិតនៅគណបក្សកាន់អំណាច យើងឃើញថា លោកអត់ដែលកាន់ជើងអត់ដែលអីទេបុរសអ៊ីចឹង នារីអស់អ៊ីចឹង គឺថា ត្រូវទទួលទោសទណ្ឌទៅតាមបទល្មើសដែលខ្លួនបានប្រព្រឹត្ត»។
លោកបន្តថា ថ្នាក់ដឹកនាំរដ្ឋាភិបាល ជានិច្ចកាលតែងតែបានអប់រំណែនាំមន្ត្រីក្រោមឱវាទឲ្យមានក្រមសីលធម៌ល្អ ធ្វើការគោរពតាមតួនាទីដែលបានកំណត់ ហើយកុំធ្វើអំពើទាំងឡាយណាជាអំពើល្មើសច្បាប់ ដែលនាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំ។ ប៉ុន្តែបើជនទាំងនោះនៅប្រព្រឹត្តបទល្មើស គឺមានតែច្បាប់ទេជាអ្នកតម្រឹម ឬកំណត់វាសនាជនល្មើសទាំងនោះ។
«ឮសូរអ៊ីចឹងៗ គឺថាសុទ្ធតែមានវិធានការយ៉ាងម៉ឺងម៉ាត់ថា ត្រូវតែប្រាប់ និងណែនាំ គឺថា ត្រូវដកចេញនូវបញ្ជី នូវសំណុំរឿងទៅតុលាការ ដើម្បីកាត់ទោសទៅតាមបទល្មើសដែលខ្លួនបានប្រព្រឹត្ត នេះជាវិធានការរួម ជាទូទៅនៃទីប្រឹក្សារបស់គ្រប់ថ្នាក់ដឹកនាំទាំងអស់»។
អ្នកស្រី រស់ ទិត្យម៉ាឡៃ ជាសាស្ត្រាចារ្យនៅវិទ្យាល័យនាទីក្រុងភ្នំពេញ។ អ្នកស្រីមិនមានទំនុកចិត្តលើប្រព័ន្ធតុលាការសព្វថ្ងៃនេះឡើយ ដោយសារតែអ្នកមានអំណាច អ្នកមានលុយកាក់ច្រើននៅតែមានឥទ្ធិពលលើប្រព័ន្ធតុលាការ ហើយអ្នកទន់ខ្សោយ មានដូចជាពលរដ្ឋក្រីក្រជាដើម នៅតែបង្ហូរទឹកភ្នែកដោយសារទទួលភាពអយុត្តិធម៌ពីការសម្រេចក្ដីរបស់ចៅក្រមតុលាការពេលមានជម្លោះម្តងៗ។
«តុលាការយើងនេះមិនឯករាជ្យទេ ដោយសារថា ចំពោះភាគីដើមចោទ ឬចុងចោទ ឲ្យតែនរណាមានអំណាចមានបុណ្យស័ក្ដិ មានខ្នងបង្អែកធំអ៊ីចឹង គឺដំណើរការនៃការកាត់ក្ដីផ្សេងៗ គឺថា គាត់ទទួលបានជោគជ័យហើយ គ្នាអ្នកមិនសូវមានប្រាក់កាស ទន់ខ្សោយអ៊ីចឹង គេទទួលបាននូវបរាជ័យ ហើយការតវ៉ារបស់ប្រជាជន មន្ត្រីរាជការតូចតាចអ៊ីចឹង វាគ្មានប្រសិទ្ធភាពទេ ដោយសារតុលាការយើងវាមានឥទ្ធិពលខាង ជាពិសេសគណបក្សនយោបាយ គណបក្សកាន់អំណាចសព្វថ្ងៃនេះ»។
ការប្រើអំណាចលើសលប់ដែលខ្លួនមានរបស់មនុស្សមួយចំនួនដែលស្គាល់អ្នកធំ អ្នកមានអំណាចក្នុងសង្គម បានបង្ហាញឲ្យឃើញនៅពេលថ្មីៗនេះ។ នាយិកាពិធីការ និងទំនាក់ទំនងអន្តរជាតិរបស់ប្រធានព្រឹទ្ធសភា លោក ជា ស៊ីម និងជាប្រធានគណបក្សប្រជាជន គឺអ្នកស្រី ផេង គន្ធាបូរី និងអតីតទីប្រឹក្សា រួមទាំងជំនួយការចំនួន ៣រូបផ្សេងទៀត ត្រូវបានតុលាការចោទប្រកាន់ពីបទក្លែងលិខិតសាធារណៈ និងបទឆបោកដែលមានស្ថានទម្ងន់ទោសពីបទធ្វើឲ្យប៉ះពាល់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ហើយកំពុងឃុំខ្លួននៅពន្ធនាគារព្រៃស។ មកទល់ពេលនេះតុលាការកំពុងបន្តនីតិវិធីក្នុងសំណុំរឿងនេះនៅឡើយ។
នៅក្នុងពេលមនុស្សទាំងនោះនៅក្នុងអំណាចនៅឡើយ មិនមានអ្នកណាហ៊ានប៉ះពាល់ពួកគាត់ឡើយ។ តែនៅពេលនេះ ចៅហ្វាយនាយរបស់គាត់បានចោទគាត់ និងប្ដឹងទៅតុលាការថា ពួកគាត់បានក្បត់ការទុកចិត្តរបស់ចៅហ្វាយនាយគាត់។ មនុស្សទាំងអស់ចាំមើលថា តើមនុស្សដែលស្គាល់អ្នកធំទាំងនោះបានទទួលការកាត់ទោសដោយយុត្តិធម៌ ឬទេ? តើការកាត់ទោសមនុស្សទាំងនោះធ្វើឲ្យមនុស្សដែលនិយមប្រើអំណាចអ្នកធំធ្វើបាបអ្នកតូចតាចនោះ មានការខ្លាចរអា ឬទេ?
6 comments:
Hi Sek Bundith, who are you doing? After reading your writing in Khmer text i am really appreciated with your describing about the reality situation in our Country. Some of them just not for their personal business for their prestige and honor. They are very proud to who off their friends that they have taken a photo with the high-rank officials in the Government. So dummy ideas and culture!!!
3:50! every where in the world ,fool! Peole like to take picture with the famous and powerfull for doing business!!!!
Open your eyes and read more! about other world!
The picture shows that the gorilla is smarter than Ah Kwack.
The gorilla can foresee the danger of Cambodia in the future while Ah Kwack is not.
Hun Sen will murder that gorilla one day. Chea Sim is next!! Watch out!
don't be jealous, there is no terms limit law yet in cambodia, you know! what are people whining about here? they must be from a primitive society, really!
ហ៊ឺប្រជាជនទាំងអស់នោះកំពុងស្រែកអង្វរចោរ
ដោយដៃកំពុងកាន់រូបថតមេចោរផង!!!
គួរឲ្យអាណិតណាស់!!!
តើអ្នកណាជាអ្នកធ្វើឲ្យបងប្អូនស្ថិតក្នុងស្ថានភាពនេះ?
Post a Comment