Tuesday, December 27, 2011

ឃ្លាត់បានតែម៉ាំងទេ អាវ៉ាអើយ! ក្រោយខ្នងហ្សេរ៉ូតាប្លាក! - All talk, no action!!!

Pursat land protesters closing national road (File photo: The Phnom Penh Post)

Hun Xen orders the cancelation of all land grants in the Cardamom Mountain

On Monday, Hun Xen issued an order to all levels of the authorities in the Cardamom Mountain preservation area to cancel all land grants that were issued to high-ranking government officials and to the rich people. “The high-ranking government officials and the rich people came to the villagers and they hired villagers to plant crops for them behind the villagers in order to grab 20 to 30 hectares of land. Today, I am ordering the cancelation of all these land grants that were signed by the commune chiefs, by the district land management director, by the district governors and by the provincial governors.” He also warned: “Be careful! If I know [about you], even you [general] stars will fall off [your shoulders].[KI-Media note: Hun Xen is notorious for ruling by issuing these arbitrary orders. Most of the time, Hun Xen’s orders last only a few months before things return to the same way again.]


នាយក​រដ្ឋ​មន្ត្រី​បញ្ជា​ឲ្យ​លុប​ចោល​ការ​ផ្តល់​ដី​នៅ​ភ្នំ​ក្រវាញ

Tuesday, 27 December 2011
វង្ស សុខេង .
The Phnom Penh Post

ពោធិ៍សាត់ៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ក្នុង​ខេត្ត​ពោធិ៍សាត់​លុប​ចោល​កម្ម​សិទ្ធិ​ដី​ធ្លី​នានា ដែល​ស្ថិត​ក្នុង​តំបន់​អភិរក្ស​ការពារ​បរិស្ថាន​ នៅ​ជួរ​ភ្នំ​ក្រវាញ​ ដែល​បាន​ចុះ​ហត្ថ​លេខា​ផ្តល់​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​អ្នក​មាន​ប្រាក់។

លោក​ នាយក​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ថា៖​ «មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​អ្នក​មាន​ បាន​ចូល​មក​[ក្នុង​ភូមិ] ហើយ​ជួល​អ្នក​ភូមិ​ឲ្យ​ដាំ​ដុះ ហើយ​ពួក​គេ​នៅ​ពី​ក្រោយ​អ្នក​ភូមិ​ ដើម្បី​ទន្ទ្រាន​កាន់​កាប់​ដី​ពី ២០ ទៅ ៣០ ហិកតា។ ថ្ងៃ​នេះ ខ្ញុំ​បញ្ជា​ឲ្យ​លុប​ចោល​កម្ម​សិទ្ធិ​ដី​ធ្លី​ទាំង​អស់ ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​មេ​ឃុំ សូរិយោ​ដី​ស្រុក អភិបាល​ស្រុក និង​ខេត្ត»។ លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា​ពលរដ្ឋ​រាប់​រយ​នាក់​ ក្នុង​អំឡុង​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​ទំនប់​វារី​អគ្គិសនី​អាតៃ ដែល​ស្ថិត​ក្នុង​ស្រុក​វាល​វែង ​ថា ដី​ដែល​កាន់​កាប់​ដោយ​អ្នក​ភូមិ​ពុំ​ត្រូវ​ប៉ះ​ពាល់​ទេ។ លោក ក៏​បាន​ព្រមាន​ដល់​មេ​ឃុំ អភិបាល​ស្រុក និង​អភិបាល​ខេត្ត​ ដោយ​រួម​ទាំង​មន្ត្រី​សូរិយោ​ដី​ខេត្ត​ ដែល​តែងតែ​ចុះ​ហត្ថ​លេខា​លើ​ឯកសារ​ ផ្តល់​កម្មសិទ្ធិ​ដី​ ដល់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​អ្នក​មាន ​ត្រូវ​តែ​បញ្ឈប់។ លោក​បាន​បន្ត​ថា បុគ្គល​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់ និង​អ្នក​មាន​ បាន​ទន្ទ្រាន​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់ ហើយ​បាន​ព្រមាន​បណ្តេញ​ពួក​គេ​ចេញ​ពី​តំណែង​ថែម​ទៀត​ផង។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា៖​«សូម​ប្រយ័ត្ន! បើ​ខ្ញុំ​ដឹង នោះ​ផ្កាយ​របស់​អ្នក​ឯង​នឹង​ជ្រុះ​[ពី​លើ​ស្មា]»។ លោក​ក៏​បាន​បន្ត​អំពាវនាវ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ ​ឲ្យ​សហការ​ជាមួយ​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម​ ដើម្បី​បង្ក្រាប​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​ខុស​ច្បាប់​ នៅ​ក្នុង​តំបន់​ការពារ​នៅ​ទូទាំង​ប្រទេស។


លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែងថា៖​«ល្បែង​ទន្ទ្រាន​កាន់​កាប់​ដី​មិន​ដែល​ឈប់​ទេ»។

លោក ខូយ សុខា អភិបាល​ខេត្ត​ពោធិ៍សាត់​ បាន​ថ្លែង​ថា អាជ្ញាធរ​មូលដ្ឋាន​ នឹង​សហការ​ជាមួយ​អ្នក​ជំនាញ​ច្បាប់​ ដើម្បី​ស្វែង​រក​ម្ចាស់​ដី​ឲ្យ​បាន​ឆាប់ៗ​ នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា៖​«ប្រជា​ជន​លក់​ដី​ពី​ម្នាក់​ទៅ​ម្នាក់ ដូច្នេះ​ខ្ញុំ​មិន​ច្បាស់​ថា ដី​ប៉ុន្មាន​ ត្រូវ​បាន​កាន់​កាប់​ដោយ​ខុស​ច្បាប់​ ពី​សំណាក់​ប្រជាជន​ទេ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ នឹង​បង្កើត​ក្រុម​ការងារ​ផ្លូវ​ច្បាប់​មួយ ​ដើម្បី​ត្រួត​ពិនិត្យ​មើល ​រក​ភាព​ស្រប​ច្បាប់ នៃ​ឯកសារ​កាន់​កាប់​ដី មុន​ពេល​ធ្វើ​ការ​លុប​ចោល»។

លោក អេង ឈុនហាន មន្ត្រី​សម្រប​សម្រួល​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​ របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ថ្លែង​ថា អ្នក​ភូមិ​ភាគ​ច្រើន ​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម ហើយ​ពួក​គេ​ រស់​នៅ​ក្នុង​ស្រុក​វាល​វែង​នេះ ​តាំង​ពី​ក្រោយ​ពួក​គេ​ធ្វើ​សមាហរណកម្ម​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​ក្នុង ឆ្នាំ ១៩៩​៦ មក។ លោក​បាន​បន្ត​ថា៖​«ខ្ញុំ​បាន​រក​ឃើញ​ថា អ្នក​ភូមិ​ក្នុង​ស្រុក​វាល​វែង​ត្រូវ​បាន​ប្រាប់​ថា ពួក​គេ​បាន​រស់​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វ​ព្រៃ ហើយ​ខ្ញុំ​មិន​ច្បាស់​ទេ តែ​ប្រហែល​ជា​រដ្ឋាភិបាល​នៅ​ពុំ​ទាន់​បាន​កំណត់​ព្រំ​តំបន់​ព្រៃ​ការពារ​ បាន​ច្បាស់​លាស់​នៅ​ឡើយ ព្រោះ​វា​មាន​ទំហំ​ធំ​ខ្លាំង​ណាស់»។

លោក អ៊ូច ឡេង ប្រធាន​កម្មវិធី​ដី​ធ្លី របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា អង្គការ​លោក​ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​អំពី​ដី​ធ្លី​ ពី​ឆ្នាំ ២០០៨ ដល់ ២០១១ ដែល​ក្នុង​ចន្លោះ​ពេល​នេះ រដ្ឋាភិបាល​ បាន​ផ្តល់​ដី​ប្រមាណ ២ ១៥៣ ៤០៨ ហិកតា​ ក្នុង​ចំណោម​ដី​សរុប ១៧ ៦៥១ ៥០០ ហិកតា​ ជា​ដី​សម្បទាន​សេដ្ឋ​កិច្ច​ ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន ២២២ ក្រុម​ហ៊ុន​។

របាយ​ការណ៍​នោះ​ បាន​សរសេរ​បន្ត​ថា ដី​សម្បទាន​សេដ្ឋ​កិច្ច បូក​រួម​ជាមួយ​ដី​សម្ប​ទាន​ព្រៃ​ឈើ និង​ដី​សម្បទាន​រ៉ែ​ មាន​ផ្ទៃ​ដី​សរុប​កើន​ឡើង​រហូត​ដល់​ប្រមាណ ៧០២១ ៧៧១ ហិកតា៕ CR

12 comments:

Anonymous said...

yab yab yab yab yab yab ......................................

Anonymous said...

អ្នកណាក៏បានដឹងឮហើយ គាត់ឃ្លាត់តែម៉ាំង ព្រោះ
ជិតដល់រដូវបោះឆ្នោតនោះណា!!!ក្រោយការបោះ
ឆ្នោត ធំស៊ីតាមធំ តូចតាមតូច​ អាដែលៗ ។

Anonymous said...

Ah Chkae Hun Sen. Noone listens to you. Not even your comrades. They will soon put a bullet in your head. then they will soon put a bullet to AH Hun Manet.

Anonymous said...

It sounds right, but did it ever work?

Ah Kwack Euy!!
Everything has been destroyed by your boss Vietnam. Wake up and stop barking, stop threatening Khmer people for your master Vietnam.

Anonymous said...

This is perhaps the news in KI Media worth reading to. son chhay, where are you? this is a spot light to shine in promoting your political career!!!!

Anonymous said...

But one thing for sure, he talk and do it: kill khmer.

Anonymous said...

បញ្ជារបស់ ហ៊ុន សែន​៖
« ពួកឯងកុំដាក់កុងត្រូលជជុះ ពួកឯងកុំកាប់ឈើ​ ពួកឯងកុំលក់ដី... ប្រយ័ត្នអត់លុយបង់ខែឲ្យ អញ​ »។
ពាក្យសន្និយ៉ារបស់ ហ៊ុន សែន៖
«​ បើខ្ញុំបំបាត់ការកាប់ឈើខុសច្បាប់មិនបានទេ ខ្ញុំសុខចិត្តកាត់ កក្តាន់ »។ ............

Anonymous said...

STOP KILLING KHMERS PEOPLE!!!!!!!!!!!

MR.POWER!!!!!!!!!!!! ENOUGH IS ENOUGH!

Anonymous said...

ជឿសំដី អាហ៊ុន សែន​ ដូចអាចម៍នៅក្នុងបង្គន់
មិនទាន់ចុចទឹកអញ្ចឹង...

Anonymous said...

Ah Kwak euy Ah Kwak!!! please stop singing your farce and ugly speech, your dumb speech to cheat Khmer people any more.

Now people already aware of your cheating speech.Sic!!! Again and again and again when the new election is close coming then you start announcing your ugly voice and speech.But behind of the speech what have you done???

Anonymous said...

Ah Kwack,

When will you cut your head out?

You had solemnly proclaimed that if you cannot stop the Forrest’s destruction, you would cut your head. Remember those words?

Koun sers said...

It is nothing but a signal to start the auction process. The highest bribe-giver after this announcement will be allowed to re-start the deforestation/illegal evictions/sand dredging etc. The second highest will be allowed next, the third highest after that, and so on and so forth, until it is all back to the way it was before.... corrupt and rotten to the core.