Pursat land protesters closing national road (File photo: The Phnom Penh Post) |
Hun Xen orders the cancelation of all land grants in the Cardamom Mountain
On Monday, Hun Xen issued an order to all levels of the authorities in the Cardamom Mountain preservation area to cancel all land grants that were issued to high-ranking government officials and to the rich people. “The high-ranking government officials and the rich people came to the villagers and they hired villagers to plant crops for them behind the villagers in order to grab 20 to 30 hectares of land. Today, I am ordering the cancelation of all these land grants that were signed by the commune chiefs, by the district land management director, by the district governors and by the provincial governors.” He also warned: “Be careful! If I know [about you], even you [general] stars will fall off [your shoulders].” [KI-Media note: Hun Xen is notorious for ruling by issuing these arbitrary orders. Most of the time, Hun Xen’s orders last only a few months before things return to the same way again.]
នាយករដ្ឋមន្ត្រីបញ្ជាឲ្យលុបចោលការផ្តល់ដីនៅភ្នំក្រវាញ
Tuesday, 27 December 2011
វង្ស សុខេង .
The Phnom Penh Post
ពោធិ៍សាត់ៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទម្សិលមិញ បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តពោធិ៍សាត់លុបចោលកម្មសិទ្ធិដីធ្លីនានា ដែលស្ថិតក្នុងតំបន់អភិរក្សការពារបរិស្ថាន នៅជួរភ្នំក្រវាញ ដែលបានចុះហត្ថលេខាផ្តល់ឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកមានប្រាក់។
លោក នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកមាន បានចូលមក[ក្នុងភូមិ] ហើយជួលអ្នកភូមិឲ្យដាំដុះ ហើយពួកគេនៅពីក្រោយអ្នកភូមិ ដើម្បីទន្ទ្រានកាន់កាប់ដីពី ២០ ទៅ ៣០ ហិកតា។ ថ្ងៃនេះ ខ្ញុំបញ្ជាឲ្យលុបចោលកម្មសិទ្ធិដីធ្លីទាំងអស់ ដែលត្រូវបានចុះហត្ថលេខាដោយមេឃុំ សូរិយោដីស្រុក អភិបាលស្រុក និងខេត្ត»។ លោក ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋរាប់រយនាក់ ក្នុងអំឡុងពិធីបញ្ចុះបឋមសិលាសាងសង់ទំនប់វារីអគ្គិសនីអាតៃ ដែលស្ថិតក្នុងស្រុកវាលវែង ថា ដីដែលកាន់កាប់ដោយអ្នកភូមិពុំត្រូវប៉ះពាល់ទេ។ លោក ក៏បានព្រមានដល់មេឃុំ អភិបាលស្រុក និងអភិបាលខេត្ត ដោយរួមទាំងមន្ត្រីសូរិយោដីខេត្ត ដែលតែងតែចុះហត្ថលេខាលើឯកសារ ផ្តល់កម្មសិទ្ធិដី ដល់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកមាន ត្រូវតែបញ្ឈប់។ លោកបានបន្តថា បុគ្គលជាមន្ត្រីយោធាជាន់ខ្ពស់ និងអ្នកមាន បានទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ ហើយបានព្រមានបណ្តេញពួកគេចេញពីតំណែងថែមទៀតផង។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖«សូមប្រយ័ត្ន! បើខ្ញុំដឹង នោះផ្កាយរបស់អ្នកឯងនឹងជ្រុះ[ពីលើស្មា]»។ លោកក៏បានបន្តអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យសហការជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ដើម្បីបង្ក្រាបសកម្មភាពទន្ទ្រានកាន់កាប់ដីខុសច្បាប់ នៅក្នុងតំបន់ការពារនៅទូទាំងប្រទេស។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖«ល្បែងទន្ទ្រានកាន់កាប់ដីមិនដែលឈប់ទេ»។
លោក ខូយ សុខា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា អាជ្ញាធរមូលដ្ឋាន នឹងសហការជាមួយអ្នកជំនាញច្បាប់ ដើម្បីស្វែងរកម្ចាស់ដីឲ្យបានឆាប់ៗ នៅដើមឆ្នាំក្រោយនេះ។ លោកបានមានប្រសាសន៍ថា៖«ប្រជាជនលក់ដីពីម្នាក់ទៅម្នាក់ ដូច្នេះខ្ញុំមិនច្បាស់ថា ដីប៉ុន្មាន ត្រូវបានកាន់កាប់ដោយខុសច្បាប់ ពីសំណាក់ប្រជាជនទេ ហើយអាជ្ញាធរមូលដ្ឋាន នឹងបង្កើតក្រុមការងារផ្លូវច្បាប់មួយ ដើម្បីត្រួតពិនិត្យមើល រកភាពស្របច្បាប់ នៃឯកសារកាន់កាប់ដី មុនពេលធ្វើការលុបចោល»។
លោក អេង ឈុនហាន មន្ត្រីសម្របសម្រួលប្រចាំខេត្តពោធិ៍សាត់ របស់អង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា អ្នកភូមិភាគច្រើន ជាអតីតទាហានខ្មែរក្រហម ហើយពួកគេ រស់នៅក្នុងស្រុកវាលវែងនេះ តាំងពីក្រោយពួកគេធ្វើសមាហរណកម្មចូលរួមជាមួយរដ្ឋាភិបាលក្នុង ឆ្នាំ ១៩៩៦ មក។ លោកបានបន្តថា៖«ខ្ញុំបានរកឃើញថា អ្នកភូមិក្នុងស្រុកវាលវែងត្រូវបានប្រាប់ថា ពួកគេបានរស់នៅក្នុងតំបន់អភិរក្សសត្វព្រៃ ហើយខ្ញុំមិនច្បាស់ទេ តែប្រហែលជារដ្ឋាភិបាលនៅពុំទាន់បានកំណត់ព្រំតំបន់ព្រៃការពារ បានច្បាស់លាស់នៅឡើយ ព្រោះវាមានទំហំធំខ្លាំងណាស់»។
លោក អ៊ូច ឡេង ប្រធានកម្មវិធីដីធ្លី របស់អង្គការសិទ្ធិមនុស្សអាដហុក បានថ្លែងថា អង្គការលោក បានចេញផ្សាយរបាយការណ៍អំពីដីធ្លី ពីឆ្នាំ ២០០៨ ដល់ ២០១១ ដែលក្នុងចន្លោះពេលនេះ រដ្ឋាភិបាល បានផ្តល់ដីប្រមាណ ២ ១៥៣ ៤០៨ ហិកតា ក្នុងចំណោមដីសរុប ១៧ ៦៥១ ៥០០ ហិកតា ជាដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជនចំនួន ២២២ ក្រុមហ៊ុន។
របាយការណ៍នោះ បានសរសេរបន្តថា ដីសម្បទានសេដ្ឋកិច្ច បូករួមជាមួយដីសម្បទានព្រៃឈើ និងដីសម្បទានរ៉ែ មានផ្ទៃដីសរុបកើនឡើងរហូតដល់ប្រមាណ ៧០២១ ៧៧១ ហិកតា៕ CR
12 comments:
yab yab yab yab yab yab ......................................
អ្នកណាក៏បានដឹងឮហើយ គាត់ឃ្លាត់តែម៉ាំង ព្រោះ
ជិតដល់រដូវបោះឆ្នោតនោះណា!!!ក្រោយការបោះ
ឆ្នោត ធំស៊ីតាមធំ តូចតាមតូច អាដែលៗ ។
Ah Chkae Hun Sen. Noone listens to you. Not even your comrades. They will soon put a bullet in your head. then they will soon put a bullet to AH Hun Manet.
It sounds right, but did it ever work?
Ah Kwack Euy!!
Everything has been destroyed by your boss Vietnam. Wake up and stop barking, stop threatening Khmer people for your master Vietnam.
This is perhaps the news in KI Media worth reading to. son chhay, where are you? this is a spot light to shine in promoting your political career!!!!
But one thing for sure, he talk and do it: kill khmer.
បញ្ជារបស់ ហ៊ុន សែន៖
« ពួកឯងកុំដាក់កុងត្រូលជជុះ ពួកឯងកុំកាប់ឈើ ពួកឯងកុំលក់ដី... ប្រយ័ត្នអត់លុយបង់ខែឲ្យ អញ »។
ពាក្យសន្និយ៉ារបស់ ហ៊ុន សែន៖
« បើខ្ញុំបំបាត់ការកាប់ឈើខុសច្បាប់មិនបានទេ ខ្ញុំសុខចិត្តកាត់ កក្តាន់ »។ ............
STOP KILLING KHMERS PEOPLE!!!!!!!!!!!
MR.POWER!!!!!!!!!!!! ENOUGH IS ENOUGH!
ជឿសំដី អាហ៊ុន សែន ដូចអាចម៍នៅក្នុងបង្គន់
មិនទាន់ចុចទឹកអញ្ចឹង...
Ah Kwak euy Ah Kwak!!! please stop singing your farce and ugly speech, your dumb speech to cheat Khmer people any more.
Now people already aware of your cheating speech.Sic!!! Again and again and again when the new election is close coming then you start announcing your ugly voice and speech.But behind of the speech what have you done???
Ah Kwack,
When will you cut your head out?
You had solemnly proclaimed that if you cannot stop the Forrest’s destruction, you would cut your head. Remember those words?
It is nothing but a signal to start the auction process. The highest bribe-giver after this announcement will be allowed to re-start the deforestation/illegal evictions/sand dredging etc. The second highest will be allowed next, the third highest after that, and so on and so forth, until it is all back to the way it was before.... corrupt and rotten to the core.
Post a Comment