Friday, December 02, 2011

បរទេស​ប្រហែល​សើច​ចំអក​ចំពោះ​ជម្លោះ​ដី​ធ្លី​នៅ​ស្រុក​ខ្មែរ - Neighboring countries are laughing at Cambodia for its land disputes

(Photo: Reuters)
Friday, 02 December 2011
សូ វិសាល​
The Phnom Penh Post

At 10:30PM on Monday, while I was eating my dinner alone in front of the TV set after returning home from work, a man with a Ph.D. commented on the TV program that “the opposition party always criticizes the government about land disputes, but they (opposition) never provides any resolution at all, and even if they provide ant resolution, it can’t reach any resolution either because the resolution to land disputes or development plans involving land issues are more difficult than writing a Ph.D. thesis.” (sic!)

I don’t know how difficult it is to write a Ph.D. thesis because I never had the chance to pursue higher Ph.D. education, but I understand that the resolution to land disputes or development plans involving land issues in Cambodia are not that difficult if the government have the will to resolve them.
តើ​យើង​គួរ​ខ្មាស​គេ​ទេ នៅ​ពេល​ដែល​កម្លាំង​សមត្ថ​កិច្ច ដែល​ជា​កូន​ចៅ​របស់​ប្រជា​ពល​រដ្ឋ បែរ​ជា​ត្រូវ​បាន​គេ​ប្រើ​ឲ្យ​ទៅ​វាយ​បង្ក្រាប ឬ​បណ្តេញ​​ប្រជា​ពល​រដ្ឋ​ឲ្យ​ចេញ​ពី​ដី​ធ្លី​ផ្ទះ​សម្បែង ដើម្បី​យក​ដី​ទៅ​ឲ្យ​ក្រុម​ហ៊ុន​បរទេស​នោះ? Shouldn't we be ashamed when the cops - which are supposed to serve the people - are hired to beat up and chase out the people from their lands and houses so that these lands can be turned over to a foreign company?
 កាល​ពី​ម៉ោង​ប្រមាណ​ជា ១០ និង ៣០ នាទី យប់​ថ្ងៃ​ចន្ទ នៅ​ពេល​ខ្ញុំ​កំពុង​អង្គុយ​ទទួល​ទាន​អាហារ​ពេល​យប់​តែ​ម្នាក់​ឯង នៅ​មុខ​ទូរទស្សន៍ ក្រោយ​ពី​វិល​ត្រឡប់​ទៅ​ពី​ធ្វើ​ការ​វិញ លោក​បណ្ឌិត​ម្នាក់ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ថា គណបក្ស​ប្រឆាំង​តែង​តែ​ធ្វើ​ការ​រិះ​គន់​រដ្ឋាភិបាល ពី​ការ​កើត​មាន​ជម្លោះ​ដី​ធ្លី ប៉ុន្តែ​មិន​ដែល​ផ្តល់​នូវ​ដំណោះស្រាយ​ណា​មួយ ដើម្បី​ធ្វើ​ការ​ដោះស្រាយ​ឡើយ​ ឬ​បើ​ឲ្យ​គណបក្ស​ប្រឆាំង​ធ្វើ​ការ​ដោះស្រាយ​ក៏​នឹង​មិន​អាច​រក​ដំណោះ​ ស្រាយ​បាន​ដែរ ពីព្រោះ​ការ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី ឬ​ក៏​ការ​រៀប​ចំ​ផែន​ការ​អភិវឌ្ឍន៍​ទាក់​ទង​នឹង​បញ្ហា​ដី​ធ្លី វា​មាន​ការ​លំបាក ជាង​ការ​សរសេរ​និក្ខេប​បទ​បណ្ឌិត​ទៅ​ទៀត​។

ខ្ញុំ​មិន​ដឹង​ថា ការ​សរសេរ​និក្ខេបបទ​បណ្ឌិត មាន​ការ​លំបាក​ប៉ុនណា​នោះ​ទេ ពី​ព្រោះ​ខ្ញុំ​ មិន​មាន​វាសនា បាន​រៀន​សូត្រ​ខ្ពង់​ខ្ពស់ រហូត​ទៅ​ដល់​ថ្នាក់​បណ្ឌិត​នោះ​ឡើយ​។ ប៉ុន្តែ​ខ្ញុំ​យល់​ថា ការ​ដោះស្រាយ​បញ្ហា​​ជម្លោះ​ដី​ធ្លី ឬ​ក៏​ការ​រៀប​ចំ​ផែន​ការ​អភិវឌ្ឍន៍​ទាក់​ទង​នឹង​ដី​ធ្លី​នៅ​ក្នុង​ប្រទេស​ កម្ពុជា វា​មិន​មាន​ការ​លំបាក​ខ្លាំង​ពេក​នោះ​ទេ ប្រសិន​បើ​រដ្ឋាភិបាល មាន​ចេត​នា​ពិត​ប្រាកដ​ចង់​ដោះ​ស្រាយ​។

វា​ប្រាកដ​ណាស់ បញ្ហា​ជម្លោះ​ដី​ធ្លី ​មិន​មែន​ជា​គ្រោះ​ធម្មជាតិ ខ្យល់​ព្យុះ​កំបុត​ត្បូង ព្យុះ​កេត​សា​ណា ការ​រញ្ជួយ​ភព​ផែន​ដី ​បន្ទុះ​ភ្នំ​ភ្លើង​ គ្រោះ​ទឹក​ជំនន់ ឬ​ក៏​អា​កាស​ធាតុ​ក្តៅ​ហួត​ហែង​ខ្លាំង​ ដែល​យើង​មិន​អាច​ទប់​ស្កាត់​បាន​ឯណា!


ដោយ​ធ្វើ​ជា​អ្នក​កាសែត​១០ ឆ្នាំ​មក​ហើយ ហើយ​តែង​តែ​នៅ​ជា​មួយ​នឹង​រឿង​រ៉ាវ​យ៉ាង​ច្រើន​ ក្នុង​នោះ​ក៏​មាន​បញ្ហា​ជម្លោះ​ដី​ធ្លី​ផង​ដែរ និង​យោង​តាម​របាយ​ការណ៍​របស់​អង្គ​ការ​សិទ្ធិ​មនុស្ស​នានា បញ្ហា​ជម្លោះ​ដី​ធ្លី​ នៅ​ក្នុង​ប្រទេស​កម្ពុជា ភាគ​ច្រើន បាន​កើត​ឡើង ដោយ​សារ​តែ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច ឬ​ក៏​ផ្តល់​ដី​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នានា ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន ជាន់​លើ​ដី​ស្រែ​ ដី​ចម្កា និង​ផ្ទះ​សម្បែង​របស់​ប្រជា​ពល​រដ្ឋ (តំបន់​បឹង​កក់ ឃុំ​ក្រយា ខេត្ត​កំពង់​ធំ ឃុំ​អម​លាំង ខេត្ត​កំពង់​ស្ពឺ...) និង​មួយ​ផ្នែក​ទៀត កើត​ឡើង ដោយ​សារ​តែ​បុគ្គល​មាន​អំណាច មាន​ប្រាក់​ខ្លះ ប្រើ​វិធី​ផ្សេង​ៗ ដើម្បី​រំលោភ​យក​ដី​ធ្លី ផ្ទះ​សម្បែង​របស់​ប្រជា​ពល​រដ្ឋ​ទន់​ខ្សោយ ដោយ​មិន​បាន​ផ្តល់​សំណង​សម​រម្យ​ជូន​ពល​រដ្ឋ​ទៅ​តាម​តម្លៃ​ទីផ្សារ។ ​មាន ​៣ ចំណុច ដែល​ខ្ញុំ​គិត​ថា ​នឹង​​អាច​ដោះ​ស្រាយ ឬ​ក៏​បញ្ចៀស​កុំ​ឲ្យ​កើត​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​នោះ​រួម​មាន៖

១- រាល់​ការ​ផ្តល់​ដី​សម្ប​ទាន ឬ​ក៏​ផ្តល់​ដី​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នានា របស់​រដ្ឋាភិបាល​ទៅ​ឲ្យ​ក្រុម​​ហ៊ុន​ត្រូវ​តែ​ប្រាកដ​ថា នឹង​មិន​មាន​ជាន់​លើ​ដី​ធ្លី​ ស្រែ​ចម្ការ និង​ផ្ទះ​សម្បែង ​របស់​ប្រជា​ពល​រដ្ឋ​ឡើយ ហើយ​បើ​ជាន់​លើ​ដី​ធ្លី ស្រែ​ចម្ការ ផ្ទះ​សម្បែង​របស់​ប្រជា​ពលរដ្ឋ​ ដាច់​ខាត ត្រូវ​តែ​ធ្វើ​ការ​ដោះស្រាយ​សំណង​សម​រម្យ​ និង​យុត្តិធម៌​ដោយ​មិន​ចាំបាច់​គិត​ពី​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី ដែល​រដ្ឋាភិបាល ​ស្ទើរ​តែ​មិន​ដែល​ចេញ​ឲ្យ​ពល​រដ្ឋ​នោះ​ឡើយ​។

២- ការ​ទិញ​លក់​ដី ដាច់​ខាត ត្រូវ​តែ​ឆ្លង​កាត់​ពី​ពលរដ្ឋ​ម្ចាស់​ដី​ ដែល​កំពុង​រស់​នៅ​លើ​ដី​នោះ​ជាក់​ស្តែង អាជ្ញាធរ​មូលដ្ឋាន​មាន​ប្រធាន​ក្រុម មេភូមិ មេឃុំ ចៅ​សង្កាត់ ឬ​ក៏​អភិបាល​ស្រុក ខណ្ឌ ដោយ​មិន​ត្រូវ​រំលង​ផ្នែក​ណា​មួយ​ឡើយ ហើយ​ត្រូវ​តែ​មាន​ការ​ដឹង​ឮ​ជា​សាធារណៈ ​មិន​មែន​ដូច​ពេល​បច្ចុប្បន្ន ពល​រដ្ឋ​ម្ចាស់​ដី​ខ្លះ​ភ្ញាក់​ខ្លួន​ក្រញាង នៅ​ពេល​ដែល​មាន​គ្រឿង​ចក្រ​ ចូល​ទៅ​ឈូស​ឆាយ​ដី​របស់​ខ្លួន(​ភូមិ​ប៉ាតេ ឃុំ​គង​យុ ខេត្ត​រត​នគិរី ​ភូមិ​ឡពាង ស្រុក​កំពង់​ត្រឡាច​ខេត្ត​កំពង់​ឆ្នាំង...)នោះ​ទេ។

៣- សម្រាប់​ដី​សម្ប​ទាន ឬ​ក៏​គម្រោង​អភិវឌ្ឍន៍​ទាំង​ឡាយ ដែល​រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​រួច​ហើយ រដ្ឋាភិបាល ត្រូវ​តែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ ហើយ​បើ​រក​ឃើញ​ថា គម្រោង​នោះ ប៉ះ​ពាល់​លើ​ដី​ធ្លី ផ្ទះ​សម្បែង​របស់​ពល​រដ្ឋ ហើយ​ក្រុម​ហ៊ុន​មិន​មាន​លទ្ធ​ភាព ក្នុង​ការ​ផ្តល់​សំណង​សម​រម្យ​ និង​យុត្តិធម៌​ជូន​ពល​រដ្ឋ​ទេ រដ្ឋាភិបាល​ មិន​ត្រូវ​ស្ទាក់​ស្ទើ​រឡើយ​ គឺ​ត្រូវ​តែ​កាត់​ចំណែក​ដី​នោះ​ ទុក​ឲ្យ​​​ពលរដ្ឋ​រស់​នៅ​ជា​ធម្មតា មិន​ត្រូវ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ ទៅ​បណ្តេញ​ប្រជា​ពល​រដ្ឋ​ចេញ​ពី​ដី​ធ្លី​​ដោយ​ពុំ​មាន​សំណង​សមរម្យ​ឡើយ។

មែន​ទែន​ទៅ កម្ពុជា ដែល​មាន​ផ្ទៃ​ដី​ធំ​ល្វឹង​ល្វើយ ហើយ​នៅ​តំបន់​ខ្លះ​ ថែម​ទាំង​មិន​ទាន់​មាន​មនុស្ស​រស់​នៅ​ផង​នោះ មិន​គួរ​​ឲ្យ​ជឿ​ថា​កើត​មាន​ទំនាស់​ដី​ធ្លី​សោះ​ឡើយ​ហើយ​ជម្លោះ​ដែល​បាន​ កើត​ឡើង មិន​ត្រឹម​តែ​មិន​ត្រូវ​បាន​ចាត់​វិធាន​ការ​ដោះ​ស្រាយ​ឲ្យ​បាន​ទាន់​ពេល​ វេលា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ហាក់​បី​ដូច​ជា​ត្រូវ​​បាន​គេ​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ទៅ​ វិញ។

ការ​កើត​មាន​ជម្លោះ​ដី​ធ្លី ដែល​មិន​សម​នឹង​កើត​ឡើង​នេះ​បើ​យើង​មើល​នៅ​ក្នុង​គ្រួសារ​តូច​មួយ អ្នក​ជិត​ខាង​ និង​សើច​ចំអក​ប្រសិន​បើ​ឪពុក​ម្តាយនោះ​ បណ្តេញ​កូន​ចៅ​របស់​ខ្លួន​ចេញ​ពី​ដី​ធ្លី ផ្ទះ​សម្បែង ឬ​មាន​ដី​ធ្លី​ មិន​ព្រម​ចែក​ឲ្យ​កូន​ចៅ​រស់​នៅ ធ្វើ​ស្រែ​ធ្វើ​ចម្ការ ដោយ​យក​ដី​ធ្លី ផ្ទះ​សម្បែង​នោះ ​ទៅ​ឲ្យ​អ្នក​ដទៃ​រស់​នៅ ក្រោម​រូបភាព​ជួល ឬ​ធ្វើ​ការ​អភិវឌ្ឍ ហើយ​ទុក​ឲ្យ​កូន​ចៅ​ខ្លួន​ឯង​ ដើរ​ប្រសេច​ប្រសាច​ គ្មាន​ផ្ទះ​សម្បែង​គ្មាន​មុខ​របរ​ត្រូវ​គេ​មើល​ងាយ​នោះ​។ យ៉ាង​ណា​មិញ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ ដូច​ជា​រដ្ឋា​​ភិបាល​កម្ពុជា​បច្ចុប្បន្ន ក៏​ទំនង​ជា​ត្រូវ​បាន​ប្រទេស​នានា (ពិសេស​វៀត​ណាម ចិន ដែល​ក្រុម​ហ៊ុន​មក​ពី​ប្រទេស​នេះ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ជាង​គេ) ​សើច​ចំអក​ដែរ ​នៅ​ពេល​ដែល​ពល​រដ្ឋ​ខ្មែរ​​កាន់​តែ​ច្រើន​​ឡើង​ៗ បាន​ទទួល​រង​គ្រោះ​ ដោយ​សារ​ការ​បាត់​បង់​ដី​ធ្លី​ ផ្ទះ​សម្បែង ប៉ុន្តែ​រដ្ឋាភិបាល​ បែរ​ជា​នៅ​តែ​បន្ត​ផ្តល់​ដី​សម្ប​ទាន​ កាន់​តែ​ច្រើន​ឡើង​ៗ ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស ជា​ពិសេស​ក្រុម​ហ៊ុន​មក​ពី​ប្រទេស​វៀត​ណាម-ចិន​របស់​ពួក​គេ​នោះ​។

តើ​យើង​គួរ​ខ្មាស​គេ​ទេ នៅ​ពេល​ដែល​កម្លាំង​សមត្ថ​កិច្ច ដែល​ជា​កូន​ចៅ​របស់​ប្រជា​ពល​រដ្ឋ បែរ​ជា​ត្រូវ​បាន​គេ​ប្រើ​ឲ្យ​ទៅ​វាយ​បង្ក្រាប ឬ​បណ្តេញ​​ប្រជា​ពល​រដ្ឋ​ឲ្យ​ចេញ​ពី​ដី​ធ្លី​ផ្ទះ​សម្បែង ដើម្បី​យក​ដី​ទៅ​ឲ្យ​ក្រុម​ហ៊ុន​បរទេស​នោះ?

នេះ​ជា​ទស្សន​ផ្ទាល់​ របស់​ការី​និពន្ធ​ មិន​ឆ្លុះ​បញ្ចាំង​ពី​កា​សែត​ភ្នំពេញ​ប៉ុស្តិ៍​ទេ/ សូម​ចូល​រួម​ផ្តល់​យោ​បល់​តាម​រយៈ​ visal.so@phnompenhpost.com

6 comments:

Anonymous said...

Now only empty hands protest but when the rihgt time come it might be guns prostest do not underestimate that Khmer women even very rare , they know how to use B40, AK 47 too.

Anonymous said...

They also laugh when they read this forum and see khmers are fighting online. Tell them that Khmer are 'naturally born fighters' especially on our own race.

Anonymous said...

AH VIETMINH 10:00PM

WERE NOT FIGHTING KHMER WE ARE FIGHTING AH VIETCONG AH YOUN

Anonymous said...

ខ្មែរអើយ អើយខ្មែរ! ពេលនេះទឹកលេចដល់ច្រមុៈ
ហើយ!បើយើងជាខ្មែរមិននាំគ្នារើបំរៈនោះទេក៏គង់
តែយើងស្លាប់ដ៏ដែល។ដូច្នេះយើងជាខ្មែរត្រូវតែងើប
ឡើងទាំងអស់គ្នាជាមួយ កាំបិត, ពូថៅ, ដាវ , ខ្វែវ, ផ្គាក់, ព្រួញ, សរ, ច្បូក,លំពែង,ធ្នូ,ដំបង,
ព្រនង់, កាំភ្លើង, គ្រាប់បែក, បេសែសិប, បេសែមួយ, មីន, មីនកន្ត្រាក់, មីនបង្កប់, មីនក្លេម័រ, មីនតោន, កាំភ្លើងធំ, កាំភ្លើងត្បាល់, ក្រោកឡើងជាមួយយុទ្ធភ័ណទាំងអស់នេះ បាញ់និងកាប់ក្បាលអាឆ្កែកញ្ជះយួនសងសិកអោយខ្មែរ
ស្នេហាជាតិនិងដើម្បីការពារមរតកជាតិរបស់យើង។

Anonymous said...

Dear 1:29 AM,

I agree with you 100%.

1. Champa , gone.

2. Prey Nokor , gone.

3. Kampuchea-Krom , gone.

4. Lao , gone.

5. Cambodia , 5 million of yuon both militaries and illegal immigrants to vote in upcoming election in 2012-2013 as part of Indochina Federation.

Anonymous said...

*HE IS A DOCTOR POOP CHAO AH CHHIM WATT KOH.
*AH DOCTOR MOUK KHLANH SAM DEI SREY VARUNN SA EIY KEI TEIS.
KAN DOURY MAI WEARR