Sunday, December 18, 2011

បក្ស​ប្រឆាំង​ស្វែង​​​រក​អន្តរាគមន៍​រឿង​ដក​អភ័យ​ឯកសិទ្ធិសភា​ - Opposition seeks intervention in immunity lifting of one of its MPs

លោក ​ចាន់ ចេង​ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ប្រចាំ​មណ្ឌល​កណ្តាល​ (Photo: Leang Delux, RFI)
ថ្ងៃ សៅរ៍ 17 ធ្នូ 2011 ដោយ ប៉ែន បូណា
RFI

The SRP is seeking for interventions from national and international officials, as well as from UN officials in Cambodia, in order to prevent the lifting of the parliamentary immunity of SRP MP Chan Chang. The NatAss will hold a session on 2 December to lift Chan Cheng’s immunity after a judge from the Kandal provincial court accused him of providing the means to an accused person to flee from jail.

គណបក្ស​សម រង្ស៊ី​​កំពុង​​ស្វះស្វែង​​រក​​កិច្ច​អន្តរាគមន៍​​ពី​​មន្ត្រី​​អង្គការ​​ជាតិ​​ និង​​អន្តរជាតិ​ ​រួម​​ទាំង​​អង្គការ​​សហ​ប្រជាជាតិ​​ប្រចាំ​​ប្រទេស​​កម្ពុជា​​ផង​​ដើម្បី​​ឲ្យ​​ជួយ​​អន្តរាគមន៍​​ទប់ស្កាត់​​ការ​​ប៉ុនប៉ង​​ដក​​អភ័យ​ឯកសិទ្ធិ​​សភា​​របស់​​លោក​​ចាន់​ ចេង ​​តំណាងរាស្ត្រ​​គណបក្ស​​សម​ រង្ស៊ី​​មណ្ឌល​​កណ្តាល។​ លោក​​ចាន់ ​ចេង ​​នឹង​​ត្រូវ​​រដ្ឋសភា​​ប្រជុំ​​ដក​​អភ័យឯកសិទ្ធិ​​នៅ​​ថ្ងៃ​​ទី ​​២០​​ធ្នូ​​ខាង​មុខ​​នេះ​​បន្ទាប់​​ពី​​មាន​​ពាក្យ​​បណ្តឹង​​ពី​​ចៅក្រម​​តុលាការ​​ខេត្ត​​កណ្តាល​​ពី​បទ​​បាន​​ផ្តល់​​មធ្យោបាយ​​ឲ្យ​​ជន​ជាប់​ចោទ​​មួយ​​រូប​ ​រត់​​គេច​​ពី​​ពន្ធនាគារ​។

លោក ​ចាន់ ចេង​ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ប្រចាំ​មណ្ឌល​កណ្តាល​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ដក​អភ័យឯកសិទ្ធិ​សភា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​គណបក្ស​របស់​លោក​បាន​ជួប​ជាមួយ​អង្គការ​សិទ្ធិ​មនុស្ស​ តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​ព្រមទាំង​ជួប​ជាមួយ​សហភាព​អន្តរសភា ​IPU​ ផង​ដែរ​ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ការ​ប៉ុនប៉ង​របស់​រដ្ឋសភា​កម្ពុជា​ក្នុង​ការ​ដក​អភ័យ​ឯកសិទ្ធិ​ពី​រូបលោក។

ទន្ទឹម​នឹង​នោះ​ដែរ​ មេធាវី​របស់​គណបក្ស​ប្រឆាំង​គឺ​លោក​ ជួង ជូងី​ ក៏​បាន​សរសេរ​លិខិត​ទៅ​ពន្យល់​រដ្ឋសភា​អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង។ ​បើ​តាម​លោក​មេធាវី ​ហេតុការណ៍​នោះ​គឺ​រូបលោក​ជា​អ្នក​ពាក់ព័ន្ធ ​និង​គ្រាន់តែ​បាន​សុំ​រថយន្ត​របស់​អ្នកតំណាងរាស្ត្រ​ ចាន់ ចេង​ ឲ្យ​ជូន​ជន​ជាប់ចោទ​ដែល​ជា​សកម្មជន​គណបក្ស​សម រង្ស៊ី ​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែ​ប៉ុណ្ណោះ។


លោក ​ចាន់ ចេង ​តំណាងរាស្ត្រ​ខេត្ត​កណ្តាល​របស់​គណបក្ស​សម រង្ស៊ី​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​តុលាការ​ខេត្ត​កណ្តាល​ លោក​ លឹម សុគន្ថា ​បាន​ប្តឹង​ពី​បទ​បាន​ផ្តល់​មធ្យោបាយ​ឲ្យ​ជនជាប់​ចោទ​ម្នាក់​រត់​រួច​ពី​ការ​ឃុំ​ខ្លួន។ ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃទី​២៣ ​ខែ​កញ្ញា ​កន្លង​ទៅ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល​ខណៈ​ដែល​អ្នកតំណាងរាស្ត្រ​រូបនេះ​បាន​យក​រថយន្ត​ដែល​មាន​ស្លាក​រដ្ឋសភា​របស់​ខ្លួន​ទៅ​ដឹក​ជនជាប់ចោទ​ម្នាក់​រត់​ចេញ​ពី​ការ​ឃុំខ្លួន​តាម​អំណាច​សាល​ដីកា​របស់​តុលាការ។

ជនជាប់ចោទ​ឈ្មោះ ​មាស​ ប៉េង​ ជា​ជំទប់​ទី​២ ​ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ ​ខេត្តកណ្ដាល​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កណ្តាល​សម្រេច​ឲ្យ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ពី​បទ “​ផ្ដើម​គំនិត​ឲ្យ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​”។ ប៉ុន្តែ ​មេធាវី​ការពារ​បក្ស​ប្រឆាំង​ដែល​អះអាង​ថា​ ការ​ឃុំខ្លួ​ននោះ​ខុស​ច្បាប់​ដោយសារ​តែ​គ្មាន​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​នោះ ​ក៏បាន​នាំ​ជន​ជាប់ចោទ​ មាស ប៉េង​ ចេញ​ពី​ពន្ធនាគារ​តាម​រថយន្ត​អ្នកតំណាងរាស្ដ្រ​ ចាន់ ចេង។​ នេះ​ជា​ហេតុផល​ដែល​នាំ​ដល់​ការ​ប្តឹង​អ្នកតំណាងរាស្ត្រ​ខាងលើ។

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ប្រជុំ​បិទទ្វារ​កាលពី​ថ្ងៃទី​១៥​ធ្នូ ​ដោយ​សម្រេច​ដាក់​បញ្ហាដក​អភ័យឯកសិទ្ធិ​លោក ​ចាន់ ចេង ​បញ្ចូល​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​រដ្ឋសភា​ពេញ​អង្គ​នៅ​ថ្ងៃទី​២០​ ធ្នូ​ ខាងមុខ។

នេះជា​ករណី​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថ្មី​ទៀត​ដែល​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​នយោបាយ​នៅ​កម្ពុជា។ ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ជាច្រើន​រូប​មក​ហើយ​ត្រូវ​បាន​រដ្ឋសភា​ដក​អភ័យ​ឯកសិទ្ធិ​ដើម្បី​ឲ្យ​ប្រឈមមុខ​ជាមួយ​តុលាការ​ក្នុង​បណ្តឹង​ផ្សេងៗ​ពី​គ្នា​ ក្នុង​នោះ​ក៏​មាន​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សម រង្ស៊ី​ផង​ដែរ

3 comments:

Anonymous said...

AU CAMBODGE , SOUS LE RIGIME FANTOCHE HUN SEN , il NE PERMET PAS AU DÉPUTÉ D'AIDER LES VICTIMES DE L'INJUSTICE. hun sen un un vrai chef mafia controlé par son parain(youn envaisseur) .le cerveau de hun sen est bien rempli de merde youn.

Anonymous said...

hun sen une personne le plus sauvage exstremement méchant en trahissant ,vendant tous ce qui concerne les richesses khmers aussi la vie de son propre peuple ,il n'a pas de responsabilité et par contre il cré des problemes, incendié les villages tout entier meme pendant les jeunes ecoliers entrains de dormir.Alors a son tour si on brule sa demeure comment il pense ou comment il agit cet voleur?

Anonymous said...

i don't like stupid individual, you know!