Tuesday, December 27, 2011

ហេតុ​អ្វី​បាន​ជា​ម្នាក់​ៗ​គេចេះ​តែ​ចង់​ធ្វើ​ធំ​? - Why do they all want to be hotshots?

អញគឺអញ!
Monday, 26 December 2011 12:00
តុង សុប្រាជ្ញ
The Phnom Penh Post

នៅ​លើ​លោក​នេះ​អ្នក​ណាៗ​ ក៏​ចង់​ធ្វើ​ធំ​ដែរ​ គ្រាន់​តែ​ថា តើ​ការ​ចង់​ធ្វើ​ធំ​នោះ​ បាន​ដល់​កម្រិត​ត្រឹម​ណា​មួយ​តែ​ប៉ុណ្ណោះ​។ ឧទាហរណ៍៖​ តំណែង​ប្រធានា​ធិបតី ​មាន​តែ ១​ នាយក​រដ្ឋ​មន្រ្តី​មាន​តែ ១​ រដ្ឋ​មន្រ្តី​តាម​ក្រសួង​នីមួយៗ​ មាន​តែ ១​ អភិបាល​ខេត្ត-ក្រុង មាន​តែ ១​ ជា​ដើម​។​ល។សម្រាប់​ស្រុក​ខ្មែរ​វិញ តើ​មាន​ប្រយោជន៍​អ្វីខ្លះ​ដល់​អ្នក​ធំ បាន​ជា​គេ​ចេះ​តែ​នាំ​គ្នា​ចង់​បាន​តួនាទី​ទាំង​នោះ​ខ្លាំង​ម្ល៉េះ​?​ ហើយ​អ្នក​ខ្លះ បើ​បាន​កន្លែង​នោះ​អង្គុយ​ហើយ​ គឺ​មិន​ចង់​ចុះ​ពី​តំណែង​នោះ​ទេ​ ​នៅ​ក្រាញ​ននៀល​ បើ​ទោះ​បី​ជា​ដឹង​ខ្លួន​​ថា​ ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍​ហើយ​ក៏​ដោយ​?​

វប្ប​ធម៌​ចង់​ធ្វើ​ជា​អ្នក​ធំ​ មាន​អំណាច​«មេ»​នៅ​ស្រុក​ខ្មែរ​ ​គឺ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឲ្យ​គេ​គោរព ហើយ​ស្ពាយ​ឋានៈ​ និង​តួនាទី​តាំង​ពី​កន្លែង​ធ្វើ​ការ រហូត​ដល់​ហាង​គុយ​ទាវ​ ឬ​កន្លែង​ម៉ាស្សា​ខារ៉ា​អូខេ​

គឺ​ខុស​គ្នា​​ស្រឡះ ពី​វប្បធម៌​ពួក​បស្ចិម​ប្រទេស​ គឺ​ទម្លាប់​ពួក​គេ ​ធ្វើ​ធំ​តែ​នៅ​កន្លែង​ធ្វើ​ការ​ទេ ​នៅ​ពេល​ចប់​ចេញ​ពី​ការិយាល័យ​គឺ​គេជាមនុស្សសាមញ្ញរាប់​អាន​អ្នកដ៏ទៃស្មើ​គ្នា​ធម្មតា​។


តើ​ដល់​ពេល​ណា ទើប​អ្នក​ធំ​ស្រុក​ខ្មែរ អាច​ធ្វើ​អ៊ីចឹង​បាន​?

អ្នក​ធ្វើ​ធំ​ស្រុក​ខ្មែរ​ មាន​ការ​លំបាក​តែ​ដំបូង​បន្តិច​ ក្នុង​ការ​ស្វែង​រក​សំឡេង​ឆ្នោត​ មុន​ពេល​បោះឆ្នោត​ប៉ុណ្ណោះ គឺ​ចុះ​មូលដ្ឋាន​ទាំង​ព្រឹក ទាំង​ថ្ងៃ​ នៅ​ចុង​សប្តាហ៍​ ហើយ​ពេល​ខ្លះ​ យក​ថ្ងៃ​ធ្វើ​ការ​ងារ​រដ្ឋ​ ទៅ​ចុះ​មូល​ដ្ឋាន​ពង្រឹង​បក្ស ពេល​ខ្លះ បន្លំ​ពេល​ចុះ​ធ្វើ​ការ​ងារ​រដ្ឋ​ទៅ​នឹង​ការ​ចុះ​មូលដ្ឋាន​ចែក​អំណោយ​ធ្វើ ​ប្រជា​ភិថុត ​​ដើម្បី​បម្រើ​បក្សតែ​ដល់​ពេល​បាន​អំណាច​ តួនាទី​រៀងៗ​ខ្លួន​ហើយ ​គឺ​បាយ​បាយ​ហើយ​ គឺ​នាំ​គ្នា​កេង​ប្រវ័ញ្ច​តែ​ពី​ប្រជា​ពលរដ្ឋ មួយ​ថ្ងៃ​ដេក​គិត​សញ្ជឹង​ និង​សម្លឹង​មើល​ឲ្យ​តែ​ដី​ណា​ល្មមៗ​ គឺ​យក​ធ្វើ​ជា​តំបន់​អភិវឌ្ឍន៍​ហើយ ចង់​រាស្រ្ត​យំ​អី​ យំ​ទៅ​ តែ​បើ​ដី​អ្នក​ធំ​គ្នា​គេ​ គឺ​មិន​យក​ទេ ហើយ​មិន​ហ៊ាន​ប៉ះ​ទៀត​ផង​​ ហ្នឹង​ហើយ​ បាន​ជា​គេ​ចង់​ធ្វើ​ធំ​នោះ​ គឺ​មាន​អំណាច នឹង​វា ចំណេញ​អ៊ីចឹង​។ សំណួរ​សួរ​ថា ​តើ​ដែល​ឃើញ​គេ​យក​ដី​អ្នក​ធំៗ​ ទៅ​ធ្វើ​ជា​តំបន់​អភិវឌ្ឍន៍​ ដូច​ដី​ប្រជា​ពល​រដ្ឋ​តូច​តាច​ក្រីក្រ​ដែរ​ឬ​ទេ​?​ ហើយ​មាន​តែ​អ្នក​ធំ​រំលោភ​យក​ដីធ្លី​អ្នក​តូច​តាច​ថែម​ទៀត​។


មិន​តែ​ប៉ុណ្ណោះ​ទេ អ្នក​ធំៗ​ស្រុក​ខ្មែរ ​មាន​បុព្វសិទ្ធិ​ច្រើន​រាប់​មិន​ចង់​អស់​ទេ។ ​ឧទាហរណ៍​៖ ​ការ​ប្រើ​ប្រាស់​ប្រេង​សាំង​សូគីម៉ិច ដែល​រដ្ឋ​បើក​ឲ្យ​រាប់​រយ​លីត ​ប្រើ​រថយន្ត​រដ្ឋ​មិន​អស់​ចិត្ត​ ក៏​យក​ប្រេង​សាំង​ទាំង​នោះ​ទៅ​ចាក់​រថយន្ត​ផ្ទាល់​ខ្លូន ​ដឹក​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត​លេង​ ឬ​ទៅ​មើល​ដី​ថែម​ទៀត​ ហើយ​បុង​សាំង​គរ​ដូច​ភ្នំ​។ ដោយសារ​ការ​ប្រើ​សាំង​រដ្ឋ​ខ្ជះ​ខ្ជាយ​បែប​នេះ​ គឺ​បាត់​គុក​តេ​បី​មួយ​ទទេ​ ហើយ​អ្នក​ជាប់​ឃុំ ត្រូវ​ទៅ​​ជាន់​ជើង​គ្នា នៅ​ព្រៃ​ស​ឯណោះ​ទៅ​វិញ។ និយាយ​ពី​ការ​ចំណាយ​ទឹក​ និង​ភ្លើង​វិញ​ ប្រើ​ម៉ាសេរី​អ្នក​ធំ​ខ្លះ​ ប្រើ​ភ្លើង​ ២ ​ទៅ​ ៣ លីង​ទៀត​ ហើយ​វិក្កយបត្រ​ទៅ​គិត​នៅ​កន្លែង​ធ្វើ​ការ​រដ្ឋ​ទៅ​។​ ចំណែក​អ្នក​ប្រមូល​លុយ​ខ្សែ​កាប​ បាន​និយាយ​ថា ថៅ​កែ​របស់​ពួក​គេ ប្រាប់​កុំ​ឲ្យ​ទៅ​ប្រមូល​លុយ​ប្រចាំ​ខែ​ នៅ​ផ្ទះ​នេះ ​ឬ​ផ្ទះ​នោះ ព្រោះ​ផ្ទះ​អ្នក​ធំៗ​។​ អ្នក​ធំ​ មួយ​ចំនួន​ធំ រួច​ខ្លួន​ទៀត ឯ​ប្រជា​ពល​រដ្ឋ​សាមញ្ញ​វិញ​ បើ​មិន​ទៅ​បង់​ទឹក និង​ភ្លើង​ដល់​កន្លែង​តាម​កាល​កំណត់​ទេ គឺ​ត្រូវ​ផ្តាច់ ​ឬ​ក៏​ផាក​ពិន័យ​។​

ម្យ៉ាង​ទៀត​កាល​ពី​សម័យ​សង្គម​រាស្រ្ត​និយម​ គ្រួសារ​ណា​ ដែល​មាន​សមាជិក​គ្រួសារ​ ធ្វើ​ជា​គ្រូ​បង្រៀន​ គឺ​​អាច​ចិញ្ចឹម​មួយ​ផ្ទះ​។ ឥឡូវ​ឲ្យ​តែ​ក្រ​ «​គ្រូ»​ ប្រពន្ធ​រអ៊ូ​ហើយ​ ដោយ​សារ​ប្រាក់​ខែ​តិច​ គឺ​ផ្ទុយ​ពី​អ្នក​ធំៗ​ ទៅ​វិញ មិន​ត្រឹម​តែ​ចញ្ចឹម​មួយ​ផ្ទះ​ទេ ​គឺ​ថែម​ទាំង​យក​សមាជិក ​នៅ​ក្នុង​គ្រួសារ​នោះ​ មក​ធ្វើ​ការ​ជាមួយ ហើយ​មាន​តួនាទី​ធំ​ៗ​ថែម​ទៀត ​គឺ​នៅ​ខុទ្ទ​កាល័យ​ និង​ពិធី​ការ​របស់​ក្រសួង​ផ្ទាល់ ឬ​ក៏​សាលា​រាជធានី​ ដែល​ជា​ទី​ប្រជុំ​ទម្ងន់ ​គឺ​អ្វីៗ​ មុន​នឹង​ទៅ​ជួប​ ឬ​រត់​ឯក​សារ ​ដល់​រដ្ឋ​មន្ត្រី​ គឺ​កុំ​ឲ្យ​បែក​ទ្រព្យ​ អ្វីៗ​នៅ​មូល​តែ​ម្តង​។​​ ឧទា​ហរណ៍​៖ ​លោក​ ហោ ណាំ​ហុង​ កូន​គាត់​ ២ នាក់ ជា​ឯក​អគ្គ​រាជ​ទូត​ ប្រចាំ​ប្រទេស​អង់គ្លេស​ និង​ប្រទេស​ជប៉ុន​ ឯ​ម្នាក់​ទៀត ​នៅ​កន្លែង​ទី​ប្រជុំ​ទម្ងន់​តែ​ម្តង​។ ​លោក​ ចម ​ប្រសិទ្ធ ​កូន​ម្នាក់​ ជាអគ្គ​នាយក​រង​អគ្គ​នាយក​ដ្ឋាន​កាំកុង​ត្រូល​ ឯ​ម្នាក់​ទៀត​នៅ​កន្លែង​ទី​ប្រជុំ​ទម្ងន់​។​ ឯ​លោក​ កែប ​ជុតិមា ​ក៏​មិន​ណយ​ដែរ​ គេ​យក​កូន​គេ​ធ្វើ​បាន​ រឿង​អី​បាន​ជា​ខ្ញុំ​ យក​កូន​ខ្ញុំ​ធ្វើ​ការ​ក្បែរ​ខ្លួន​មិន​បាន។ យ៉ាង​ហោច​ណាស់​ ក៏​មាន​កូន​ម្នាក់​ នៅ​កន្លែង​ទីប្រជុំ​ទម្ងន់​ដែរ​។ ​ទាំង​នេះ គឺ​ជា​ការ​និយម​ធ្វើ​ជា​អ្នកធំ​ តកូន​តចៅ​។

ការ​ធ្វើ​យ៉ាង​ដូច្នេះ​ គឺ​អ្នក​ធំ​ៗ ដឹង​រឿង​ទាំង​អស់​ ចង់​អ្នក​ណា​ធ្វើ​អី​ក្នុង​ស្ថាប័ន​ហ្នឹង​ក៏​ដឹង​ដែរ​។

ចំពោះ​ការ​សណ្តោង​សមាជិក​ក្នុង​គ្រួសារ​ មក​ធ្វើ​ការ​មាន​តួនាទី​ធំ​ដុំ​ នៅ​ក្នុង​ក្រសួង​បែប​នេះ​ កន្លង​មក​ លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន​ ធ្លាប់​បាន​ព្រមាន​ម្តង​រួច​មក​ហើយ ​ពី​ក្រសួង​គ្រួសារ​និយម​នេះ​ តែ​បាន​ប៉ុន្មាន​ខែ​ក្រោយ​មក​ បែរ​ជា​ស្ងាត់​ឈឹង​គ្មាន​វិធាន​ការ​ទៅ​វិញ​។​ ជាង​នេះ​ទៅ​ទៀត​ ការ​តាក់​តែង​ច្បាប់​មួយ​ចំនួន​ គឺ​រៀប​ចំ​ ឬ​ក៏​ធ្វើ​វិសោ​ធន​កម្ម​ច្បាប់​ទ្បើង​ ដើម្បី​ការ​ពារ​អំណាច​ និង​ការពារ​តែ​អ្នក​ធំ​។​ ឧទាហរណ៍៖​ ក្រម​ច្បាប់​ព្រហ្ម​ទណ្ឌ​ដាក់​ទោស​ពី​បទ​បរិហារ​កេរ្តិ៍ ការ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​ និង​ញុះញុង់ និង​ច្បាប់​មិន​បាន​ចែង​អំពី​អាណត្តិ​របស់​ការ​ដឹក​នាំ​ធ្វើ​ជា​នាយក​រដ្ឋ ​មន្រ្តី ជា​ដើម ហើយ​តិច​លោ​ទៅ​ច្រឡំ​​មាន​រឿង​រ៉ាវ​ក្តី​ក្តាំ​តាម​ផ្លូវ​តុលាការ​ ជាមួយ​អ្នក​ធំ​ គឺ​ត្រៀម​ខ្លួន​ដេក​តែ​ពី​ចាញ់​ឲ្យ​ហើយ​ទៅ គ្រាន់​តែ​ចាញ់​តិច​ ឬ​ច្រើន​តែ​ប៉ុណ្ណឹង​។ កុំ​លលេង​ជាមួយ​អ្នក​ធំ​ឲ្យ​សោះ ​ល្មម​ៗ​ទ្រម​ ទក់​សាច់​។

ជាក់​ស្តែង ​ចំពោះ​អតីត​ អ្នក​មាន​អំណាច ដែល​ជាប់​ពិរុទ្ធ​ ហើយ​ត្រូវ​តុលាការ​ហៅ​ទៅ​សាក​សួរ​ មួយ​ចំនួន​ធំ​នៃ​អ្នក​ធំ​ទាំង​នោះ ស្លៀក​ពាក់​ស៊ីវិល​ធម្មតា គឺ​ផ្ទុយ​ពី​អ្នក​ជាប់​ពិរុទ្ធ​ធម្មតា ដែល​មាន​សម្លៀក​បំពាក់​ឯក​សណ្ឋាន​អ្នក​ជាប់​ឃុំ​ពណ៌​ទឹក​ប៊ិក​មាន​ឆ្នូត​ស។​ រីឯ​ការ​រស់​នៅ​ក្នុង​ពន្ធនាគារ ក៏​ដាក់​កន្លែង​ផ្សេង​ពិសេស​ដែរ​ មាន​កន្លែង​ស្អាត​បាត អាហារ​ឆ្ងាញ់​ៗ​ មាន​កន្លែង​ហាត់​ប្រាណ​ផង​ដែរ​ គឺ​ខុស​ពី​អ្នក​ទោស​ធម្មតា​ ញាត់​ឲ្យ​នៅ​គរ​ជើង​គ្នា​ក្នុង​ ១ ​បន្ទប់ៗ​។ ឧទាហរណ៍​៖ អ្នក​ទោស ​ហេង​ ពៅ ​និង​ អ្នក​ទោស​ ម៉ឹក ដារា ​ជាដើម។​

បើ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជា​មួយ​អ្នក​ធំៗ​ ឬ​កូន​អ្នក​ធំៗ​ មិន​ទាន់​រក​ខុស​រក​ត្រូវ​តាម​ផ្លូវ​ច្បាប់​ផង ​គឺ​គេ​ទូរសព្ទ​ហៅ​គ្នីគ្នា ក្នុង​នោះ​ មាន​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ឡាន មក​ជា​មួយ​ផង ​គំរាម​កំហែង​អ្នក​តូច​តាច​ ដែល​ប៉ះ​ពារ​ជាមួយ​អ្នក​ធំ​ៗ​ ឬ​ក៏​ក្រុម​គ្រួសារ​អ្នក​ធំ​នេះ​ថែម​ទៀត​។ គ្រាន់​តែ​ឮ​កូន​លោក​នេះ ​កូន​លោក​នោះ​ហ្នឹង​ មន្រ្តី​បូលិស​ចរាចរណ៍​ ធ្វើ​ការរ​ញីរញ័រ​បាត់​ទៅ​ហើយ​ ស្រួល​មិន​ស្រួល​ហ្នឹង​ត្រូវ​មាត់​ទៀត​។ នេះ​គ្រាន់​តែ​ជា​បង្ហាញ​សកម្មភាព​ខ្លីៗ​ បែប​អវិជ្ជមាន​របស់​អ្នក​ធំ​ប៉ុណ្ណោះ​។ ​តើ​វប្បធម៌​អ្នក​ធំ​ស្រុក​ខ្មែរ​បែប​នេះ​ ពេល​ណា​នឹង​ផ្លាស់​ប្តូរ?

11 comments:

Anonymous said...

Mr. តុង សុប្រាជ្ញ
, The Phnom Penh Post, Socheata and KI Media Team,

What can I say, but "Thank You so much for writing, printing and posting this wonderfully written article about the big government officials of PM Hun Sen"?

It is so true and very well described that all I can say is "Shame to all those government officials, including Mr. PM!"

Pissed off

Anonymous said...

We might like or not love Mr. Hun Sen, but we all love our country Cambodia.
The important thing is, we wanted Cambodia has a good and strong foundation. Therefore we need someone, who is able to rebuild this foundation and to control the situation, otherwise our country will disappear very soon from this planet and live under the foreigner oppressions, like the real Khmer Surin and Khmer Krom.

Anonymous said...

It is certainly true that under Sangkum Reastr Niyum of King Father Norodom Sihanouk the teachers earned very decent salaries to support their families very well.

Perhaps the government of PM Hun Sen should begin to raise the teachers' salaries on a yearly basis till they become decent so that the teachers can concentrate on their jobs of teaching without having to worry about where and when their families' next meals come from.

Good education creates a strong foundation for future Cambodia. Cambodians need to be well educated in order to compete with other Asians and the rest of the people in the world.

Sangkum Reastr Niyum policy and strategy on education are still the best when compared with those of the regimes that came after it, including the current one.

High-school graduates were indeed real high-school graduates when it comes to knowledge and the ability to think logically.

Hardly any cheating could go on without being detected and stopped!

A grade-eleven student at that time could take on the current university student very well!

I won't hesitate to give King Father Norodom Sihanouk the credit for his policy on education.

Pissed off

Anonymous said...

ក្នុងមួយពិភពលោកនេះ អ្នកណាៗក៏ដឹងគ្រប់គ្នាទាំងអស់ថា
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត, ជាមេយូកូងបាតផ្សារ,ជាមេក្រុមមនុស្សពាល
នៅកម្ពុជាដែរ...!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វថ្ងៃនេះ
បើខ្មែរយើងមិននាំគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។

អាខ្វាក់អន្តរធាន..! អាអន្តរធាន...! អាមេយូកូងបាតផ្សារ..!

Anonymous said...

លោកសុប្រាជ្ញ
ការរៀបរាប់របស់លោកក្នុងករណីរបបអញនិយមក្រោមការដឹកនាំរបស់សត្វអាយ៉ងកង្កែបក្នុងអណ្តូងទឹកភ្នែករាស្រ្ត មានខ្លឹមសារនិងប្រយោជន៍សតិអារម្មណ៍ដល់អ្នកជនខ្មែរពិសេសអ្នកក្រីក្រទូទៅ។

សូមលោកទទយលការសរសើរនិងរាប់អានអំពីអ្នកយើងខ្ញុំ

ខ ស

Anonymous said...

King Father Norodom Sihanouk, he doesn't care at All.

Anonymous said...

We can see now that the current regime does not support intelligent assets for our people because it will remain easy to control our people when we are uneducated and intellectually poor. This is a way to enslave us as opposed to uplifting our ability to be more powerful.

We cannot ignore this evil act for too long.

Khmer Son

Anonymous said...

HUN XEN:
ANH KEU JANH !
WIN WIN KEU VIETCONG !

ANH KEU CHKAE YUON !
YUON KEU M'JASS ANH !

ANH KEU AH XEN !
AH XEN KEU AH GADHAFI !

ANH KEU AH TAIHORNG !
TAIHORNG KEU AH ANH NIS HEUI !!!!!!

Anonymous said...

អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង ជាចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួច
គោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាចោរលក់
ជាតិ លួចជាតិ។ឪអាខ្វាក់ហ៊ុន សែន ជាចោរ អាខ្វាក់ហ៊ុន
សែនជាចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់
ហ៊ុន សែន ដែរ។

Anonymous said...

ក្នុងមួយពិភពលោកនេះ អ្នកណាៗក៏ដឹងគ្រប់គ្នាទាំងអស់ថា
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត, ជាមេពុករលួយ, ជាមេយូកូងបាតផ្សារ,
ជាមេក្រុមមនុស្សពាល នៅកម្ពុជាដែរ...!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វ
ថ្ងៃនេះបើខ្មែរយើងមិននាំគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។

អាខ្វាក់អន្តរធាន..! អាអន្តរធាន...! អាមេយូកូងបាតផ្សារ..!

Anonymous said...

ក្នុងមួយពិភពលោកនេះ អ្នកណាៗក៏ដឹងគ្រប់គ្នាទាំងអស់ថា
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត, ជាមេពុករលួយ, ជាមេយូកូងបាតផ្សារ,
ជាមេក្រុមមនុស្សពាល នៅកម្ពុជាដែរ...!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វ
ថ្ងៃនេះបើខ្មែរយើងមិននាំគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។

អាខ្វាក់អន្តរធាន..! អាងាប់អន្តរធាន...! អាមេយូកូងបាតផ្សារ..!