អញគឺអញ! |
តុង សុប្រាជ្ញ
The Phnom Penh Post
នៅលើលោកនេះអ្នកណាៗ ក៏ចង់ធ្វើធំដែរ គ្រាន់តែថា តើការចង់ធ្វើធំនោះ បានដល់កម្រិតត្រឹមណាមួយតែប៉ុណ្ណោះ។ ឧទាហរណ៍៖ តំណែងប្រធានាធិបតី មានតែ ១ នាយករដ្ឋមន្រ្តីមានតែ ១ រដ្ឋមន្រ្តីតាមក្រសួងនីមួយៗ មានតែ ១ អភិបាលខេត្ត-ក្រុង មានតែ ១ ជាដើម។ល។សម្រាប់ស្រុកខ្មែរវិញ តើមានប្រយោជន៍អ្វីខ្លះដល់អ្នកធំ បានជាគេចេះតែនាំគ្នាចង់បានតួនាទីទាំងនោះខ្លាំងម្ល៉េះ? ហើយអ្នកខ្លះ បើបានកន្លែងនោះអង្គុយហើយ គឺមិនចង់ចុះពីតំណែងនោះទេ នៅក្រាញននៀល បើទោះបីជាដឹងខ្លួនថា ដល់អាយុត្រូវចូលនិវត្តន៍ហើយក៏ដោយ?
វប្បធម៌ចង់ធ្វើជាអ្នកធំ មានអំណាច«មេ»នៅស្រុកខ្មែរ គឺធ្វើយ៉ាងណា ដើម្បីឲ្យគេគោរព ហើយស្ពាយឋានៈ និងតួនាទីតាំងពីកន្លែងធ្វើការ រហូតដល់ហាងគុយទាវ ឬកន្លែងម៉ាស្សាខារ៉ាអូខេ ។
តើដល់ពេលណា ទើបអ្នកធំស្រុកខ្មែរ អាចធ្វើអ៊ីចឹងបាន?
អ្នកធ្វើធំស្រុកខ្មែរ មានការលំបាកតែដំបូងបន្តិច ក្នុងការស្វែងរកសំឡេងឆ្នោត មុនពេលបោះឆ្នោតប៉ុណ្ណោះ គឺចុះមូលដ្ឋានទាំងព្រឹក ទាំងថ្ងៃ នៅចុងសប្តាហ៍ ហើយពេលខ្លះ យកថ្ងៃធ្វើការងាររដ្ឋ ទៅចុះមូលដ្ឋានពង្រឹងបក្ស ពេលខ្លះ បន្លំពេលចុះធ្វើការងាររដ្ឋទៅនឹងការចុះមូលដ្ឋានចែកអំណោយធ្វើ ប្រជាភិថុត ដើម្បីបម្រើបក្ស។ តែដល់ពេលបានអំណាច តួនាទីរៀងៗខ្លួនហើយ គឺបាយបាយហើយ គឺនាំគ្នាកេងប្រវ័ញ្ចតែពីប្រជាពលរដ្ឋ មួយថ្ងៃដេកគិតសញ្ជឹង និងសម្លឹងមើលឲ្យតែដីណាល្មមៗ គឺយកធ្វើជាតំបន់អភិវឌ្ឍន៍ហើយ ចង់រាស្រ្តយំអី យំទៅ តែបើដីអ្នកធំគ្នាគេ គឺមិនយកទេ ហើយមិនហ៊ានប៉ះទៀតផង ហ្នឹងហើយ បានជាគេចង់ធ្វើធំនោះ គឺមានអំណាច នឹងវា ចំណេញអ៊ីចឹង។ សំណួរសួរថា តើដែលឃើញគេយកដីអ្នកធំៗ ទៅធ្វើជាតំបន់អភិវឌ្ឍន៍ ដូចដីប្រជាពលរដ្ឋតូចតាចក្រីក្រដែរឬទេ? ហើយមានតែអ្នកធំរំលោភយកដីធ្លីអ្នកតូចតាចថែមទៀត។
មិនតែប៉ុណ្ណោះទេ អ្នកធំៗស្រុកខ្មែរ មានបុព្វសិទ្ធិច្រើនរាប់មិនចង់អស់ទេ។ ឧទាហរណ៍៖ ការប្រើប្រាស់ប្រេងសាំងសូគីម៉ិច ដែលរដ្ឋបើកឲ្យរាប់រយលីត ប្រើរថយន្តរដ្ឋមិនអស់ចិត្ត ក៏យកប្រេងសាំងទាំងនោះទៅចាក់រថយន្តផ្ទាល់ខ្លូន ដឹកក្រុមគ្រួសារដើរកម្សាន្តលេង ឬទៅមើលដីថែមទៀត ហើយបុងសាំងគរដូចភ្នំ។ ដោយសារការប្រើសាំងរដ្ឋខ្ជះខ្ជាយបែបនេះ គឺបាត់គុកតេបីមួយទទេ ហើយអ្នកជាប់ឃុំ ត្រូវទៅជាន់ជើងគ្នា នៅព្រៃសឯណោះទៅវិញ។ និយាយពីការចំណាយទឹក និងភ្លើងវិញ ប្រើម៉ាសេរីអ្នកធំខ្លះ ប្រើភ្លើង ២ ទៅ ៣ លីងទៀត ហើយវិក្កយបត្រទៅគិតនៅកន្លែងធ្វើការរដ្ឋទៅ។ ចំណែកអ្នកប្រមូលលុយខ្សែកាប បាននិយាយថា ថៅកែរបស់ពួកគេ ប្រាប់កុំឲ្យទៅប្រមូលលុយប្រចាំខែ នៅផ្ទះនេះ ឬផ្ទះនោះ ព្រោះផ្ទះអ្នកធំៗ។ អ្នកធំ មួយចំនួនធំ រួចខ្លួនទៀត ឯប្រជាពលរដ្ឋសាមញ្ញវិញ បើមិនទៅបង់ទឹក និងភ្លើងដល់កន្លែងតាមកាលកំណត់ទេ គឺត្រូវផ្តាច់ ឬក៏ផាកពិន័យ។
ម្យ៉ាងទៀតកាលពីសម័យសង្គមរាស្រ្តនិយម គ្រួសារណា ដែលមានសមាជិកគ្រួសារ ធ្វើជាគ្រូបង្រៀន គឺអាចចិញ្ចឹមមួយផ្ទះ។ ឥឡូវឲ្យតែក្រ «គ្រូ» ប្រពន្ធរអ៊ូហើយ ដោយសារប្រាក់ខែតិច គឺផ្ទុយពីអ្នកធំៗ ទៅវិញ មិនត្រឹមតែចញ្ចឹមមួយផ្ទះទេ គឺថែមទាំងយកសមាជិក នៅក្នុងគ្រួសារនោះ មកធ្វើការជាមួយ ហើយមានតួនាទីធំៗថែមទៀត គឺនៅខុទ្ទកាល័យ និងពិធីការរបស់ក្រសួងផ្ទាល់ ឬក៏សាលារាជធានី ដែលជាទីប្រជុំទម្ងន់ គឺអ្វីៗ មុននឹងទៅជួប ឬរត់ឯកសារ ដល់រដ្ឋមន្ត្រី គឺកុំឲ្យបែកទ្រព្យ អ្វីៗនៅមូលតែម្តង។ ឧទាហរណ៍៖ លោក ហោ ណាំហុង កូនគាត់ ២ នាក់ ជាឯកអគ្គរាជទូត ប្រចាំប្រទេសអង់គ្លេស និងប្រទេសជប៉ុន ឯម្នាក់ទៀត នៅកន្លែងទីប្រជុំទម្ងន់តែម្តង។ លោក ចម ប្រសិទ្ធ កូនម្នាក់ ជាអគ្គនាយករងអគ្គនាយកដ្ឋានកាំកុងត្រូល ឯម្នាក់ទៀតនៅកន្លែងទីប្រជុំទម្ងន់។ ឯលោក កែប ជុតិមា ក៏មិនណយដែរ គេយកកូនគេធ្វើបាន រឿងអីបានជាខ្ញុំ យកកូនខ្ញុំធ្វើការក្បែរខ្លួនមិនបាន។ យ៉ាងហោចណាស់ ក៏មានកូនម្នាក់ នៅកន្លែងទីប្រជុំទម្ងន់ដែរ។ ទាំងនេះ គឺជាការនិយមធ្វើជាអ្នកធំ តកូនតចៅ។
ការធ្វើយ៉ាងដូច្នេះ គឺអ្នកធំៗ ដឹងរឿងទាំងអស់ ចង់អ្នកណាធ្វើអីក្នុងស្ថាប័នហ្នឹងក៏ដឹងដែរ។
ចំពោះការសណ្តោងសមាជិកក្នុងគ្រួសារ មកធ្វើការមានតួនាទីធំដុំ នៅក្នុងក្រសួងបែបនេះ កន្លងមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានព្រមានម្តងរួចមកហើយ ពីក្រសួងគ្រួសារនិយមនេះ តែបានប៉ុន្មានខែក្រោយមក បែរជាស្ងាត់ឈឹងគ្មានវិធានការទៅវិញ។ ជាងនេះទៅទៀត ការតាក់តែងច្បាប់មួយចំនួន គឺរៀបចំ ឬក៏ធ្វើវិសោធនកម្មច្បាប់ទ្បើង ដើម្បីការពារអំណាច និងការពារតែអ្នកធំ។ ឧទាហរណ៍៖ ក្រមច្បាប់ព្រហ្មទណ្ឌដាក់ទោសពីបទបរិហារកេរ្តិ៍ ការផ្សាយព័ត៌មានមិនពិត និងញុះញុង់ និងច្បាប់មិនបានចែងអំពីអាណត្តិរបស់ការដឹកនាំធ្វើជានាយករដ្ឋ មន្រ្តី ជាដើម ហើយតិចលោទៅច្រឡំមានរឿងរ៉ាវក្តីក្តាំតាមផ្លូវតុលាការ ជាមួយអ្នកធំ គឺត្រៀមខ្លួនដេកតែពីចាញ់ឲ្យហើយទៅ គ្រាន់តែចាញ់តិច ឬច្រើនតែប៉ុណ្ណឹង។ កុំលលេងជាមួយអ្នកធំឲ្យសោះ ល្មមៗទ្រម ទក់សាច់។
ជាក់ស្តែង ចំពោះអតីត អ្នកមានអំណាច ដែលជាប់ពិរុទ្ធ ហើយត្រូវតុលាការហៅទៅសាកសួរ មួយចំនួនធំនៃអ្នកធំទាំងនោះ ស្លៀកពាក់ស៊ីវិលធម្មតា គឺផ្ទុយពីអ្នកជាប់ពិរុទ្ធធម្មតា ដែលមានសម្លៀកបំពាក់ឯកសណ្ឋានអ្នកជាប់ឃុំពណ៌ទឹកប៊ិកមានឆ្នូតស។ រីឯការរស់នៅក្នុងពន្ធនាគារ ក៏ដាក់កន្លែងផ្សេងពិសេសដែរ មានកន្លែងស្អាតបាត អាហារឆ្ងាញ់ៗ មានកន្លែងហាត់ប្រាណផងដែរ គឺខុសពីអ្នកទោសធម្មតា ញាត់ឲ្យនៅគរជើងគ្នាក្នុង ១ បន្ទប់ៗ។ ឧទាហរណ៍៖ អ្នកទោស ហេង ពៅ និង អ្នកទោស ម៉ឹក ដារា ជាដើម។
បើមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាមួយអ្នកធំៗ ឬកូនអ្នកធំៗ មិនទាន់រកខុសរកត្រូវតាមផ្លូវច្បាប់ផង គឺគេទូរសព្ទហៅគ្នីគ្នា ក្នុងនោះ មានទាំងកងកម្លាំងប្រដាប់អាវុធមួយឡាន មកជាមួយផង គំរាមកំហែងអ្នកតូចតាច ដែលប៉ះពារជាមួយអ្នកធំៗ ឬក៏ក្រុមគ្រួសារអ្នកធំនេះថែមទៀត។ គ្រាន់តែឮកូនលោកនេះ កូនលោកនោះហ្នឹង មន្រ្តីបូលិសចរាចរណ៍ ធ្វើការរញីរញ័របាត់ទៅហើយ ស្រួលមិនស្រួលហ្នឹងត្រូវមាត់ទៀត។ នេះគ្រាន់តែជាបង្ហាញសកម្មភាពខ្លីៗ បែបអវិជ្ជមានរបស់អ្នកធំប៉ុណ្ណោះ។ តើវប្បធម៌អ្នកធំស្រុកខ្មែរបែបនេះ ពេលណានឹងផ្លាស់ប្តូរ?
11 comments:
Mr. តុង សុប្រាជ្ញ
, The Phnom Penh Post, Socheata and KI Media Team,
What can I say, but "Thank You so much for writing, printing and posting this wonderfully written article about the big government officials of PM Hun Sen"?
It is so true and very well described that all I can say is "Shame to all those government officials, including Mr. PM!"
Pissed off
We might like or not love Mr. Hun Sen, but we all love our country Cambodia.
The important thing is, we wanted Cambodia has a good and strong foundation. Therefore we need someone, who is able to rebuild this foundation and to control the situation, otherwise our country will disappear very soon from this planet and live under the foreigner oppressions, like the real Khmer Surin and Khmer Krom.
It is certainly true that under Sangkum Reastr Niyum of King Father Norodom Sihanouk the teachers earned very decent salaries to support their families very well.
Perhaps the government of PM Hun Sen should begin to raise the teachers' salaries on a yearly basis till they become decent so that the teachers can concentrate on their jobs of teaching without having to worry about where and when their families' next meals come from.
Good education creates a strong foundation for future Cambodia. Cambodians need to be well educated in order to compete with other Asians and the rest of the people in the world.
Sangkum Reastr Niyum policy and strategy on education are still the best when compared with those of the regimes that came after it, including the current one.
High-school graduates were indeed real high-school graduates when it comes to knowledge and the ability to think logically.
Hardly any cheating could go on without being detected and stopped!
A grade-eleven student at that time could take on the current university student very well!
I won't hesitate to give King Father Norodom Sihanouk the credit for his policy on education.
Pissed off
ក្នុងមួយពិភពលោកនេះ អ្នកណាៗក៏ដឹងគ្រប់គ្នាទាំងអស់ថា
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត, ជាមេយូកូងបាតផ្សារ,ជាមេក្រុមមនុស្សពាល
នៅកម្ពុជាដែរ...!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វថ្ងៃនេះ
បើខ្មែរយើងមិននាំគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។
អាខ្វាក់អន្តរធាន..! អាអន្តរធាន...! អាមេយូកូងបាតផ្សារ..!
លោកសុប្រាជ្ញ
ការរៀបរាប់របស់លោកក្នុងករណីរបបអញនិយមក្រោមការដឹកនាំរបស់សត្វអាយ៉ងកង្កែបក្នុងអណ្តូងទឹកភ្នែករាស្រ្ត មានខ្លឹមសារនិងប្រយោជន៍សតិអារម្មណ៍ដល់អ្នកជនខ្មែរពិសេសអ្នកក្រីក្រទូទៅ។
សូមលោកទទយលការសរសើរនិងរាប់អានអំពីអ្នកយើងខ្ញុំ
ខ ស
King Father Norodom Sihanouk, he doesn't care at All.
We can see now that the current regime does not support intelligent assets for our people because it will remain easy to control our people when we are uneducated and intellectually poor. This is a way to enslave us as opposed to uplifting our ability to be more powerful.
We cannot ignore this evil act for too long.
Khmer Son
HUN XEN:
ANH KEU JANH !
WIN WIN KEU VIETCONG !
ANH KEU CHKAE YUON !
YUON KEU M'JASS ANH !
ANH KEU AH XEN !
AH XEN KEU AH GADHAFI !
ANH KEU AH TAIHORNG !
TAIHORNG KEU AH ANH NIS HEUI !!!!!!
អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង ជាចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួច
គោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាចោរលក់
ជាតិ លួចជាតិ។ឪអាខ្វាក់ហ៊ុន សែន ជាចោរ អាខ្វាក់ហ៊ុន
សែនជាចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់
ហ៊ុន សែន ដែរ។
ក្នុងមួយពិភពលោកនេះ អ្នកណាៗក៏ដឹងគ្រប់គ្នាទាំងអស់ថា
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត, ជាមេពុករលួយ, ជាមេយូកូងបាតផ្សារ,
ជាមេក្រុមមនុស្សពាល នៅកម្ពុជាដែរ...!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វ
ថ្ងៃនេះបើខ្មែរយើងមិននាំគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។
អាខ្វាក់អន្តរធាន..! អាអន្តរធាន...! អាមេយូកូងបាតផ្សារ..!
ក្នុងមួយពិភពលោកនេះ អ្នកណាៗក៏ដឹងគ្រប់គ្នាទាំងអស់ថា
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត, ជាមេពុករលួយ, ជាមេយូកូងបាតផ្សារ,
ជាមេក្រុមមនុស្សពាល នៅកម្ពុជាដែរ...!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វ
ថ្ងៃនេះបើខ្មែរយើងមិននាំគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។
អាខ្វាក់អន្តរធាន..! អាងាប់អន្តរធាន...! អាមេយូកូងបាតផ្សារ..!
Post a Comment