Thursday, January 12, 2012

អតីត​អ្នក​រស់នៅ​បុរីកីឡា​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​តវ៉ា​ឈាន​ដល់​ថ្ងៃ​ទី​២​ហើយ - 2nd day of protest by Borei Keila residents

«ព្រោះ​អី​ខ្ញុំ​បាន​បាត់ប​ង់ផ្ទះ ​កាល​ពី​ថ្ងៃ​ទី​៣ ​គេ​រុះចោល។ ​ខ្ញុំ​ឥត​បាន​រៀន​សូត្រ​ទេ​ ហើយ​ខ្ញុំ​ខាន​ទៅ​រៀន​ច្រើន​ថ្ងៃ​ដែរ​ហើយ»។​ (រូបថត៖ ហេង រស្មី វីអូអេ ខ្មែរ)
"Because I lost my house, on the 3rd, they demolished it. I stopped studying and I missed schools for several days already." (Photo: Heng Reaksmey, VOA)

ថ្ងៃពុធ, 11 ខែមករា 2012
ដោយ ហេង​ រស្មី ​​វីអូអេ ខ្មែរ | ភ្នំពេញ

Synopsis: Close to 100 former residents of Borei Keila have gathered to protest for the second day, they demand that the Cambodian government intervenes with the Phanimex Company – owned by Suy Sophan – to provide them with housing and to demand that the 8 residents arrested be released.

ក្រុម​ប្រជាពលរដ្ឋ​ជិត​១០០​នាក់ ​អតីត​អ្នក​រស់នៅ​តំបន់​បុរីកីឡា ​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​តវ៉ា​ឈាន​ដល់​ថ្ងៃ​ទី​២​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​​ក្រុមហ៊ុន​ផានអ៊ីម៉ិច​របស់​លោកស្រី​ស៊ុយ ​ស៊ីផាន​ផ្តល់​ទីជម្រក​ដល់​ពួក​គេ​ឡើងវិញ ​និង​ដោះលែង​អ្នក​ភូមិ​ចំនួន​ប្រាំបី​នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង ​ឲ្យ​មាន​សេរីភាព។

ការ​តវ៉ា​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្បែរ​អគារ​សាលាក្រុង​ភ្នំពេញ ​ដោយ​ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​តាម​ឧគ្ឃោសនស័ព្ទ​បំពង​សម្លេង ​និង​កាន់​បដា​ជា​ច្រើន​ផ្ទាំង។ ​ក្រុម​អ្នក​តវ៉ា​ និង​អាជ្ញាធរ​ប៉ូលិស​បាន​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អំពើ​ហិង្សា​សារ​ជា​ថ្មី​ម្តង​ទៀត ​ដោយសារ​តែ​អាជ្ញាធរ​ប៉ូលិស​បាន​ព្យាយាម​រុញ​ច្រាន​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​តវ៉ា។ ​ក៏ប៉ុន្តែ​ក្រុម​អ្នក​ស្រុក​បាន​ប្រឆាំង​ជំទាស់។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​និយាយ​ថា​​យ៉ាង​តិច​មាន​ក្រុមបាតុករ​ម្នាក់​បាន​ដួល​សន្លប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នោះ​ ក៏ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​រង​របួស​ទេ។


អ្នកស្រី​ខៀវ​ ឡៃ ​អាយុ​៤៨​ឆ្នាំ​ ដែល​បាន​ដឹង​ខ្លួន​ឡើង​វិញ​ក្រោយ​ពី​បាន​ដួល​សន្លប់​នោះ​ បាន​និយាយ​ថា​ អ្នកស្រី​ត្រូវ​បាន​កម្លាំង​ប៉ូលិស​រុញច្រាន​ពេញ​ទំហឹង​ រហូត​ដល់​អ្នកស្រី​បាន​ដួល​លើ​ថ្នល់​កៅស៊ូ​ជាមួយ​និង​អ្នក​ភូមិ​ផ្សេង​ទៀត។ ​អ្នកស្រី​បាន​និយាយ​ថា ​អ្នកស្រី​ត្រូវ​បាន​ក្រុម​បាតុករ​ជួយ​ធ្វើ​ចលនា​ដង្ហើម​ និង​កោស​ខ្យល់ ​រហូត​ដល់​អ្នកស្រី​បាន​ដឹង​ខ្លួន​ឡើង​វិញ។

«ដំបូង​បង្អស់​ ខ្ញុំ​ឃើញ​គេ​ច្រាន​កូន​ក្មេង ​ខ្ញុំ​ក៏​កន្រ្តាក់​កូន​ក្មេង​មក។ ​ខ្ញុំ​ចូល​ទៅ​កន្ត្រាក់​ហ្នឹង ​គេ​រុញ​ខ្ញុំ​ថែមទៀត ​ហើយ​ខ្ញុំ​រើស​ស្បែក​ជើង​ខ្ញុំ។ ​គេ​ឥត​ឲ្យ​ខ្ញុំ​ចូល។ ​គេ​រុញ​ខ្ញុំ​ច្រាន​ដួល​ ​ប្រទាញ​ប្រទង់​លើ​គ្នា​ហ្នឹង​ រួច​ខ្ញុំ​វា​ខ្សោយ​បេះដូង​ផង​ ខ្ញុំ​គាំង​ទៅ»។

ក្រុម​អាជ្ញាធរ​បាន​ហៅ​រថយន្ត​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ​ក៏ប៉ុន្តែ​នៅ​ពេល​ដែល​រថយន្ត​មក​ដល់​ប្រជា​ពលរដ្ឋ​បាន​បដិសេធ​មិន​ឲ្យ​ដឹក​ជន​រងគ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ទេ។

ក្នុង​ការ​តវ៉ា​នៅ​ថ្ងៃ​ពុធ​នេះ ​ក្រុម​បាតុករ​មិន​ដើរ​ក្បួន​ដូច​ថ្ងៃ​អង្គារ​​ទេ​ ដោយ​ឈរ​ស្រែក​នៅ​នឹង​កន្លែង​តែ​ប៉ុណ្ណោះ។

«ពួក​យើង​ទាំង​អស់​គ្នា​មក​ទាមទារ ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​សាងសង់​ផ្ទះ​ឲ្យ​យើង»

កុមារី​ហេង​ យូ ​អាយុ​១០​ឆ្នាំ ​រៀន​នៅ​សាលា​បឋម​សិក្សា​បាក់ទូក​ ដែល​កំពុង​ឈរ​កាន់​បដា​ជាមួយ​និង​បាតុករ​ផ្សេង​ទៀត​ បាន​និយាយ​ថា ​ប្អូនស្រី​លែង​មាន​អារម្មណ៍​នៅ​ក្នុង​ការសិក្សា​ហើយ​ ក្រោយ​ពី​ផ្ទះ​សម្បែង​បាន​បាត់បង់។

«ព្រោះ​អី​ខ្ញុំ​បាន​បាត់ប​ង់ផ្ទះ ​កាល​ពី​ថ្ងៃ​ទី​២៣ ​គេ​រុះចោល។ ​ខ្ញុំ​ឥត​បាន​រៀន​សូត្រ​ទេ​ ហើយ​ខ្ញុំ​ខាន​ទៅ​រៀន​ច្រើន​ថ្ងៃ​ដែរ​ហើយ»។

លោក​អំ ​សំអាត ​មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា ​សាលាក្រុង​ភ្នំពេញ​ និង​រដ្ឋាភិបាល​ត្រូវ​តែ​ផ្តល់​ទីជម្រក​ដល់​ពួកគេ​ឡើងវិញ​ក្រោយ​ពី​បាន​បាត់បង់​កាល​ពី​សប្តាហ៍​មុន។

«សាលាក្រុង​ត្រូវ​តែ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ​ជាពិសេស​គឺ​ទាក់ទង​ទៅ​នឹង​អគារ​ទាំង​១០។​ ប៉ុន្តែ​សង់តែ​៨​អញ្ចឹង​ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​មិន​មាន​ផ្ទះ​សម្បែង​ក្នុង​ការ​ស្នាក់នៅ ​ដោយសារ​តែ​ការ​សង់​អគារ​មិន​គ្រប់​នេះ»។

លោកស្រី​ស៊ុយ ​ស៊ីផាន ​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ បាន​ចោទ​ប្រកាន់​ប្រជា​ពលរដ្ឋ​ថា​ ក្រុម​ប្រជា​ពលរដ្ឋ​មិនមាន​ឯកសារ​រស់នៅ​ពិតប្រាកដ​ទេ។​ អ្នកស្រី​បាន​បញ្ជាក់​ថា​ ការ​សាងសង់​ប្រាំបី​អគារ​ គឺ​គ្រប់គ្រាន់​សម្រាប់​ប្រជា​ពលរដ្ឋ​រស់នៅ​ហើយ៕

2 comments:

Anonymous said...

សូម្បីតែសត្វតិរច្ឆាន ក៏ពួកវាចេះស្រឡាញ់រួបរួម
សាមគ្គីគ្នាវា​ពេលមានអាសន្ន ដោយឡែកមនុស្ស
អ្នកដឹកនាំខ្មែរសព្វថ្ងៃមួយចំនួន ប្រៀបមិនស្មើនឹង
សត្វអង្ក្រង ឬ ស្រមោចផង។ ខ្ញុំ ឃើញជាក់ហ្វូង
សត្វអង្រ្កងធ្វើសង្រ្គាមម្ដងៗគួរឱ្យចង់តាមដានពិនិត្យ។
ស្លាប់មួយ ហក់ចោល១០ ស្លាប់១០ រត់សំដៅបោះ
ពួយចោល២០ ដោយមិនខ្លាចញញើតឡើងខាំហើយ
នោមដាក់ទៀត។ ស្លាប់ជីវិតក៏ព្រោះតែដើម្បីការពារ
ផលប្រយោជន៍រួមពោលគឺសម្បុកដែលជាស្រុកទេសន៍
ដ៏មនោរម្យរបស់ពួកវា។
ដូច្នេះ ចូរយើង ជាខ្មែរគួរយកតម្រាប់តាមសត្វអង្រ្កង
ទើបជីវិតរស់នៅពោរពេញទៅដោយខ្លឹមសារជាប្រ
យោជន៍ដ៏ចាំបាច់សម្រាប់សង្គមជាតិខ្មែរយើង តទៅ
គ្រាប់ជំនាន់ ៕

Anonymous said...

Samdach Decho Hun Sen said: "Where are the fucken Lotus and Jasmine Revolution shit? Aren't they cowards or what?

If these don't make them raise up their revolution shit. It will never ever happen in my Kingdom of wonder because they are shit and coward already! Unlike me I lost my eye for the revolution in the fight. Who is the real coward now fuckers?