Thursday, January 12, 2012

អ្នក​បុរីកីឡា​ត្រូវ​ចាប់​ញាត់​បញ្ចូល​ឡាន​ដឹក​ទៅ​ព្រៃ​ស្ពឺ

ពួកអាចោរចាប់អ្នកស្រុកស្លូតត្រង់ និង កូនក្មេង


Thursday, 12 January 2012
ឃុត សុ​ភ​ច​រិ​យា​
The Phnom Penh Post

ភ្នំពេញៈ ក្មេង​ៗ​កូន​អ្នក​បុរី​កីឡា​ជា​ច្រើន​នាក់​ បាន​ស្រែក​យំ​ទ្រហឹង​អឺង​កង ខណៈ​ដែល​សមត្ថកិច្ច​រាជ​ធានី​ បាន​ចាប់​ទាញ​ទីណាត់​ទីណែង ពី​ម្តាយ​របស់​ពួក​គេ​ យក​ទៅ​ញាត់​បញ្ចូល​ឡាន នៅ​ពេល​កំពុង​ធ្វើ​ការ​តវ៉ា នៅ​ក្បែរ​សាលា​រាជធានី​កាល​ពី​ម្សិលមិញ។

អាជ្ញាធរ​រាជធានី​ បាន​ចាប់​បញ្ជូន​ប្រជាពលរដ្ឋ​ ទាំង​នេះ ប្រមាណ​ ៣០​ នាក់ ទៅ​កាន់​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ ដែល​ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ​។ ការ​ចាប់​បញ្ជូន​ខ្លួន​អ្នក​ភូមិ​ទាំង​នេះ បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​ពួក​គាត់ បាន​នាំ​គ្នា ធ្វើ​ការ​តវ៉ា និង​ព្យាយាម​បិទ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ភាគ​ខាង​ត្បូង​សាលារាជធានី ក្រោយ​ពី​ពួក​គាត់​ បាន​ដាក់​ញតិ្ត ស្នើសុំ​កិច្ច​អន្តរា​គមន៍ ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ កែប ជុតិមា។​

លោក​កើត ឆែ នាយករង​រដ្ឋបាល សាលា​រាជធានី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អាជ្ញាធរ​ គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ចាប់​បញ្ជូន​អតីត​ប្រជា​ពលរដ្ឋ​តំបន់​បុរីកី​ឡា​ចំនួន​ ២៩​ នាក់ ទៅ​កាន់​មជ្ឈមណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​នោះ​ទេ។ លោក​អះអាង​ថា៖«យើង​ដឹក​នាំ​ពួក​គាត់​ទៅ​ទី​នោះ​ គឺ​ដើម្បី​ផ្ដល់​ការ​គាំពារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដល់​ពួក​គាត់ និង​ដើម្បី​ជួយ​ទំនុក​បំរុង​ដល់​កូនៗ​របស់​ពួក​គាត់ ឲ្យ​ទៅ​សាលា​រៀន»(sic!)


បើ​ទោះ​បី​ជា​ក្មេង​ៗ​ កូន​អ្នក​បុរី​កីឡា ខកខាន​លែង​បាន​ទៅ​រៀន ដោយ​សារ​តែ​ក្រុមហ៊ុន ផានអ៊ីម៉ិច និង​អាជ្ញាធរ​រាជធានី ប្រើ​គ្រឿង​ចក្រ ​ឈូស​បំផ្លាញ​ផ្ទះ​របស់​ពួក​គេ​ ធ្វើ​ឲ្យ​ពួក​គេ​ បាត់​បង់​ទី​ជម្រក​ទាំង​ស្រុង​ក្តី ក៏​លោក​កើត​ឆែ បាន​និយាយ​ដោយ​បន្ទោស​អ្នក​ភូមិ​ថា៖«យើង​មិន​ចង់​ឲ្យ​ពួក​គាត់​ យក​កូន​ៗ​របស់​គាត់ មក​ធ្វើ​ជា​អាជីវកម្ម ក្នុង​ការ​តវ៉ា​នោះ​ទេ ព្រោះ​វ័យ​របស់​ពួក​គេ ត្រូវ​ចូល​សាលា ដើម្បី​ទទួល​ការ​អប់រំ»​។

អ្នក​ភូមិ​ម្នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​អាជ្ញាធរ​រាជធានី ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ អ្នក​ស្រី​ជុំ ង៉ាន់​ អាយុ​ ៣៦​ ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ថា ​ពួក​គាត់​ចំនួន​ ៣០ នាក់ ​ដែល​រួម​ទាំង​កុមារា កុមារី​ចំនួន​ ៦ នាក់ ​ត្រូវ​បាន​គេ​ឃុំ នៅ​ក្នុង​បន្ទប់​មួយ​ទំហំ​ ១០​ ម៉ែត្រ​បួន​ជ្រុង។ អ្នក​ស្រី​ថ្លែង​ថា៖«ខ្ញុំ​បាន​ឮ​មន្ត្រី​នៅ​ទី​នេះ​និយាយ​ថា ​ពួក​ខ្ញុំ ត្រូវ​គេ​ឃុំ​នៅ​ទី​នេះ ​រហូត​ដល់​សំណង់​ចាស់ៗ ​ក្នុង​តំបន់​បុរី​កីឡា​ទាំង​អស់​ ត្រូវ​បាន​គេ​វាយ​កម្ទេច និង​រៀប​ចំ​ដំណោះស្រាយ​រួច​រាល់​»។

អ្នក​ស្រីខៀវ ម៉ាឡៃ អាយុ​ ៣៨ ​ឆ្នាំ ដែល​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ច្រាន​ឲ្យ​ដួល​សន្លប់ នៅ​ពេល​ពួក​គាត់ បាន​ស្រែក​តវ៉ា​ទាមទារ និង​ព្យាយាម​បិទ​ផ្លូវ ដើម្បី​សុំ​ឲ្យ​អភិបាល​សាលា​រាជធានី​ជួយ​អន្តរាគមន៍ ដោះលែង​អ្នក​ភូមិ​ចំនួន​ ៨ ​នាក់ និង​សុំ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ទទួល​ខុស​ត្រូវ សាងសង់​អគារ​ចំនួន​ ២ ​បន្ថែម សម្រាប់​ពួក​គាត់​ជា​ថ្នូរ​នឹង​ការ​ឈូស​ឆាយ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ ​របស់​ពួក​គាត់ បាន​ចោទ​ប្រកាន់​សមត្ថកិច្ច​នគរបាល​ថា«ធ្វើ​ការ​បម្រើ​ផលប្រយោជន៍ ឲ្យ​ក្រុមហ៊ុន​និង​ធ្វើ​បាប​ពួក​គាត់​ជា​ប្រជា​ពល​រដ្ឋ​ក្រីក្រ»។

ទោះ​ជា​បែប​ណា​ក្ដី កាល​ពី​ព្រឹក​ម្សិលមិញ លោក​ហុក ហួរលីម នាយក​រង​ទីចាត់​ការ​ច្បាប់ ​នៃ​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ទទួល​យក​ញត្តិ​ពី​អ្នក​ភូមិ​ទាំង​នេះ ហើយ​សន្យា​ថា ​នឹង​ផ្ដល់​ព័ត៌មាន​ដល់​ពួក​គាត់​វិញ ​នៅ​ពេល​ក្រោយ ហើយ​បាន​ស្នើ​ឲ្យ​អ្នក​ភូមិ​ទាំង​នេះ ​ត្រឡប់​ទៅ​កាន់​ទីកន្លែង​ ដែល​ពួក​គាត់​ស្នាក់​អាស្រ័យ​វិញ ប៉ុន្តែ​អ្នក​ភូមិ​បាន​និយាយ​ថា ពួក​គាត់​គ្មាន​ផ្ទះ​ ត្រូវ​ត្រឡប់​ទៅ​វិញ​ទៀត​ទេ ដូច្នេះ​ពួក​គាត់​ចង់​នៅ​ទីនេះ [កន្លែង​តវ៉ា​ក្បែរ​សាលា​រាជធានី] បន្ទាប់​មក ពួក​គាត់​ ត្រូវ​បាន​អាជ្ញាធរ​រាជ​ធានី ​ចាប់​បញ្ចូល​ក្នុង​រថយន្ត​ក្រុង ហើយ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ព្រៃស្ពឺ។

លោក​អំ សំអាត​ទីប្រឹក្សា​បច្ចេក​ទេស នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​និយាយ​ថា អាជ្ញាធរ​គួរ​តែ​ពិនិត្យ​សាជាថ្មី ទៅ​លើ​សំណើ​របស់​ប្រជា​ពលរដ្ឋ​ទាំង​នេះ ដើម្បី​ចៀសវាង​កំហុស​ឆ្គង​ទៅ​ថ្ងៃ​មុខ ព្រោះ​ផ្ទះ​របស់​ពួក​គាត់ ត្រូវ​បាន​ឈូស​កម្ទេច​ចោល​ដោយ​គ្មាន​ការ​យល់​ព្រម​ជា​មុន។ លោក​ថ្លែងថា៖​«ការ​ចាប់​បញ្ជូន​ពលរដ្ឋ​រងគ្រោះ​ទាំង​នេះ​ ទៅ​កាន់​មជ្ឈមណ្ឌល​ព្រៃស្ពឺ គឺជា​រឿង​ដ៏​ចំឡែក​មួយ ព្រោះ​ទី​នោះ​កន្លង​មក ធ្លាប់​ត្រូវ​បាន​រង​ការ​រិះគន់​ថា ​ជា​មណ្ឌល​ឃុំ​ឃាំង អ្នក​សុំ​ទាន និង​ក្មេង​អនាថា ដែល​គ្មាន​ផ្ទះ​សម្បែង»។

លោក​អំ សំអាត ​បា​បន្ត​ថា៖«​អ្នក​ភូមិ​បុរី​កីឡា ខុស​ពី​អ្នក​ទាំង​នោះ​ ព្រោះ​ពួក​គេ ធ្លាប់​មាន​ផ្ទះ និង​មុខ​របរ​ត្រឹម​ត្រូវ»៕

4 comments:

Anonymous said...

យក​ទៅ​អប់រំ រៀន​សូត្រ (ភាសា​អាពត)

Anonymous said...

Samdach Decho Hun Sen said: "Where are the fucken Lotus and Jasmine Revolution shit? Aren't they cowards or what?

If these don't make them raise up their revolution shit. It will never ever happen in my Kingdom of wonder because they are shit and coward already! Unlike me I lost my eye for the revolution in the fight. Who is the real coward now fuckers?

Anonymous said...

Samdach Decho Hun Sen said: "Where are the fucken Lotus and Jasmine Revolution shit? Aren't they cowards or what?

If these don't make them raise up their revolution shit. It will never ever happen in my Kingdom of wonder because they are shit and coward already! Unlike me I lost my eye for the revolution in the fight. Who is the real coward now fuckers?

Anonymous said...

របបប៉ុលពត រាស្រ្តមានសិទ្ធិហាក់ស្មើៗគ្នា តែរបប
សព្វថ្ងៃនេះ វាទុកឱ្យប្រជាពលរដ្ឋសាងសង់ មាន
ដីធីផ្ទះសម្បែងរួចស្រេចបាច់ហើយ ទើបពួកវាចាប់
ផ្ដើមជម្លាសកាត់ចេញពីភូមិលំនៅឋាន រួចពួកវាប្រ
មូលផលស្រស់ៗដោយបាញ់សម្លាប់ ឬ ធ្វើទារុណ
កម្មគ្រប់រូបភាព តាមតែការចោទប្រកាន់របស់ក្រុម
បក្សពួកវា៕