Tuesday, January 17, 2012

កាកបាទ ខ្មែរក្រហម ចិត្តខ្មៅ របស់ប៊ុនរ៉ានី គ្មានគម្រោងជួយ ពលរដ្ឋបូរីកីឡាទេ!

ជំនួយដែលមានចំណងរបស់ កាកបាទ ខ្មែរក្រហម ចិត្តខ្មៅ របស់ប៊ុនរ៉ានី

ហេតុ​អ្វី​បាន​ជា​កាកបាទ​ក្រហម​មិន​ជួយ​អ្នក​ដែល​គេ​បណ្ដេញ​ពី​បុរី​កីឡា?

ដោយ ទីន ហ្សាការីយ៉ា
2012-01-17
Radio Free Asia

ក្រុមហ៊ុន​ផានអីម៊ិច (Phan Imex) បាន​បណ្ដេញ​ប្រជាពលរដ្ឋ​បុរី​កីឡា​ពី​លំនៅឋាន នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ឲ្យ​ទៅ​រស់​នៅ​តំបន់​ជាយ​ក្រុង ដែល​មាន​ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ​ពី​ទីក្រុង។


ក្រុម​សិទ្ធិ​មនុស្ស​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ការ​តាំង​លំនៅ​ថ្មី​នោះ ពួកគាត់​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ស្បៀង និង​ត្រូវ​ការ​ជំនួយ​ពី​អង្គការ​មនុស្សធម៌ ជួយ​ពួក​គាត់​ជា​បន្ទាន់។

ពាក្យ​ចាស់​លោក​ពោល​ថា «ស៊ូ​លិច​ទូក​កណ្ដាល​ទន្លេ កុំ​ឲ្យ​មាន​ភ្លើង​ឆេះ​ផ្ទះ»។ ចុះ​បើ​ក្រឡេក​មើល​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​សហគមន៍​បុរី​កីឡា​វិញ តើ​ដូច​ម្ដេច​ដែរ?

ពួកគាត់​ត្រូវ​ក្រុមហ៊ុន​ផានអីម៊ិច និង​អាជ្ញាធរ​មូលដ្ឋាន ឈូស​ឆាយ​ផ្ទះ​របស់​ពួក​គាត់​ចោល​រាប​ដល់​ដី រួម​ទាំង​បំផ្លាញ​របស់​របរ​ប្រើប្រាស់ សម្ភារៈ​ក្នុង​ផ្ទះ ក្នុង​រយៈពេល​តែ​មួយ​ពព្រិច​ភ្នែក។

លោក សៀ ភារម្យ ជា​នាយក​លេខាធិការដ្ឋាន​ពិសេស​នៃ​អង្គការ​សិទ្ធិ​លំនៅឋាន មាន​ប្រសាសន៍​ថា សហគមន៍​បុរី​កីឡា​មិន​ខុស​ពី​អ្នក​រង​គ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​នោះ​ទេ ពីព្រោះ​ថា ពួកគាត់​បាន​បាត់បង់​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​ទាំង​អស់ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ឈូស​កម្ទេច​ផ្ទះ​របស់​ពួក​គាត់ ដែល​ជា​ទី​ធ្លាប់​រស់​នៅ​ស្រួល​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ ដូច​ប្រជាពលរដ្ឋ​ដទៃ​ទៀត​នោះ។


លោក សៀ ភារម្យ៖ «បញ្ហា​ដែល​ប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ហ្នឹង គឺ​ត្រូវ​បាន​គេ​កាត់​ផ្ដាច់​ពួក​គាត់​ចោល​ហើយ លុប​បំបាត់​ទាំង​ពី​សិទ្ធិ​ទទួល​បាន​លំនៅឋាន​សមរម្យ សិទ្ធិ​រស់​នៅ​ក្នុង​ទីក្រុង សិទ្ធិ​ទទួល​បាន​ការងារ​ធ្វើ សិទ្ធិ​ទទួល​បាន​ការ​អប់រំ»។

​ផ្ទះ​ជាង ៣០០​ខ្នង​ត្រូវ​បាន​កម្ទេច ដោយ​កង​កម្លាំង​ចម្រុះ ដែល​បាន​ចុះ​រុះរើ​ផ្ទះ​របស់​​ប្រជាពលរដ្ឋ​ប្រ​មា​ណ៣០០​គ្រួសារ នៅ​តំបន់​បុរី​កីឡា ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កាល​ថ្ងៃ​ទី​៣ ខែ​មករាឆ្នាំ​២០១២។ នៅ​ក្នុង​ពេល​គ្រឿង​ចក្រ​ឈូស​ឆាយ​ផ្ទះ​របស់​អ្នក​ភូមិ​នោះ ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ និង​សកមត្ថកិច្ច។ ភ្លាមៗ​នោះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អ្នក​ភូមិ​ចំនួន ៨​នាក់ បញ្ជូន​ទៅ​ដាក់​គុក​ព្រៃ​ស រហូត​មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​ដោះ​លែង​វិញ​នៅ​ឡើយ​ទេ។


បន្ទាប់​ពី​គេ​ឈូស​កម្ទេច​ផ្ទះ​រួច ប្រជាពលរដ្ឋ​មួយ​ចំនួន​គេ​ចាប់​ដាក់​ឡាន​បញ្ជូន​ឲ្យ​ទៅ​នៅ​ភ្នំបាត ស្ថិត​នៅ​ស្រុក​ពញាឮ ខែត្រ​កណ្ដាល និង​មួយ​ចំនួន​ទៀត គេ​បញ្ជូន​ទៅ​នៅ​ទួល​សំបូរ ស្ថិត​នៅ​ខណ្ឌ​ដង្កោ។


សំឡេង​ពលរដ្ឋ​បុរី​កីឡា៖ «ពេល​គេ​ចាប់​ខ្ញុំ​ដាក់​ឡាន​ហ្នឹង នឹក​ឃើញ​កម្សត់​ខ្លួន ចៅ​នៅ​ផ្សេង ជី​ដូន​នៅ​ផ្សេង មិន​ដឹង​ជា​មាន​ជម្រក​នៅ​កន្លែង​ណា​ទេ?»។

ក៏​ប៉ុន្តែ​ការ​តាំង​ទីលំនៅ​ថ្មី​របស់​ភូមិ​បុរី​កីឡា បច្ចុប្បន្ន​នេះ​ពួក​គាត់​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ស្បៀង និង​ជំងឺ​ផ្សេងៗ ដោយសារ​តែ​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​ការ​រស់​នៅ​ក្រោម​ដំបូល​ប្រក់​តង់ និង​អាកាសធាតុ​ក្ដៅ​ហែង ធ្វើ​ឲ្យ​ពួក​គាត់​ក្ដៅ​ក្រហល់​ក្រហាយ។

សំឡេង​ពលរដ្ឋ​បុរី​កីឡា៖ «រាល់​ថ្ងៃ​ហ្នឹង​លំបាក​ណាស់! អង្ករ​ក៏​គ្មាន​ហូប ហើយ​ទឹក​ក៏​មិន​ស្អាត​ផឹក​ទៅ​ឈឺ​ក ហើម​ពោះ រាក ។ ខ្ញុំ​ថា ជំនាន់​ហ្នឹង​ដូច​ជំនាន់​ខ្មែរ​ក្រហម​ដែរ អ៊ីចឹង​បាន​ជា​ជំនាន់​ខ្មែរ​ក្រហម​គេ​សម្លាប់​ចោល គេ​សម្លាប់​មន្ត្រី​រាជការ ដោយសារ​មន្ត្រី​រាជការ​ធ្វើ​បាប​រាស្ត្រ​អ៊ីចឹង?»។

ស្ត្រី​ឈ្មោះ ជា ពេជ្រ ដែល​បាន​ទៅ​រស់​នៅ​ភូមិ​ទួលសំបូរ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​ត្អូញត្អែរ​ថា នាង​មាន​កូន​ខ្ចី​ដែល​សព្វ​ថ្ងៃ​នេះ គ្មាន​លុយ​ទិញ​ទឹក​ដោះ​គោ​ឲ្យ​កូន​ទេ ហើយ​ចំពោះ​ប្អូនៗ​នាង​វិញ ដែល​មាន​ចំនួន ៧​នាក់​ផ្សេង​ទៀត គ្មាន​បាយ​បរិភោគ​គ្រប់គ្រាន់​ទេ។

នាង​សូម​សំណូមពរ​ឲ្យ​កាកបាទ​ក្រហម​កម្ពុជា ជួយ​ផ្ដល់​ស្បៀង​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ទីនោះ​ផង៖ «ពេល​បាយ​ហ្នឹង ប្អូន​ខ្ញុំ​អា​បងៗ​ហ្នឹង ចែក​ឲ្យ​ប្អូន​ហូប​ច្រើន អា​បង​ហូប​អត់​ឆ្អែត​ទេ ហើយ​កូន​ខ្ញុំ​ហ្នឹង​អត់​មាន​ទឹក​ដោះ​គោ​ឲ្យ​បៅ​ទេ បៅ​ទឹក​បបរ​ទេ»។

លោក អំ សំអាត ជា​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។ លោក​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា​នេះ ពួក​គាត់​រង​គ្រោះ​ខ្លាំង​ដោយ​ការ​បណ្ដេញ​ចេញ ហើយ​ពួក​គាត់​ជា​ក្រុម​មនុស្ស​ក្រីក្រ​គ្មាន​អ្វី​ទី​ពឹង បន្ទាប់​ពី​ទ្រព្យ​សម្បត្តិ ផ្ទះសម្បែង​របស់​ពួក​គាត់​ត្រូវ​បាន​ក្រុមហ៊ុន​កម្ទេច​អស់​នោះ ដូច្នេះ​កាកបាទ​ក្រហម​កម្ពុជា គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ជួយ​ចំពោះ​អ្នក​ភូមិ​ទាំង​នោះ។

លោក អំ សំអាត៖ «ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​យល់​ថា តើ​បង​ប្អូន​ប្រជាពលរដ្ឋ​ហ្នឹង លោក​មិន​ទាន់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​កាកបាទ​ក្រហម? ឬ​កាកបាទ​ក្រហម​ហ្នឹង លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​អំពី​ប្រជាពលរដ្ឋ​អត់​ស្បៀង​ហ្នឹង?»។

លោក អ៊ុយ សំអាត ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ នៃ​កាកបាទ​ក្រហម​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​រង​ការ​បណ្ដេញ​ចេញ​នោះ កាកបាទ​ក្រហម​កម្ពុជា មិន​មាន​គម្រោង​ជួយ​នោះ​ទេ។ លោក​បញ្ជាក់​ថា ជា​គោលការណ៍​របស់​កាកបាទ​ក្រហម​ដែល​ជួយ​នោះ គឺ​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់ ទុរគត​ជន ក្មេង​កំព្រា ចាស់​ជរា​គ្មាន​ទីពឹង អ្នក​កើត ឬ​ផ្ទុក​ជំងឺ​អេដស៍​ជាដើម។

លោក អ៊ុយ សំអាត បន្ថែម​ថា ការ​ផ្ដល់​ជំនួយ​ណា​មួយ​ដល់​អ្នក​ភូមិ​បុរី​កីឡា​នោះ វា​អាស្រ័យ​លើ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួង​សង្គមកិច្ច៖ «យើង​ធ្វើ​ការងារ​ឈរ​នៅ​លើ​គោល​ជំហរ​ឯករាជ្យ អព្យាក្រឹត មនុស្សធម៌ ភាព​មិន​លំអៀង សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព​សកលភាព យើង​អត់​ទាមទារ​រក​ឈ្នះ​ចាញ់​ទេ។ រឿង​បុរី​កីឡា​ជា​ករណី​មាន​ជម្លោះ កាកបាទ​ក្រហម​អត់​លូក​ដៃ​ទេ អា​ហ្នឹង​រាជធានី​ដោះសា្រយ​យ៉ាង​ម៉េច? សង្គមកិច្ច​ដោះស្រាយ​យ៉ាង​ម៉េច? ហើយ​ក្រោយ​ពី​ដោះស្រាយ មាន​ការ​លំបាក​ទើប​កាកបាទ​ក្រហម​លូក​ដៃ»។

ទោះ​បី​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក្ដី លោក សៀ ភារម្យ បាន​លើក​ហេតុផល​ថា អ្នក​ភូមិ​បុរី​កីឡា បាន​រង​គ្រោះ​ខ្លាំង​ជាង​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ទៅ​ទៀត ពីព្រោះ​ថា អ្នក​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់ ពួកគាត់​អាច​នៅ​សល់​ទ្រព្យ​សម្បត្តិ មាន​ដី​ស្រែ​ចំការ​ធ្វើ ហើយ​រង​គ្រោះ​រយៈ​ពេល​ខ្លី។ ដោយ​ឡែក​សម្រាប់​អ្នក​បុរី​កីឡា​វិញ គឺ​ពួក​គាត់​គ្មាន​សល់​អ្វី​ទេ ក្រោយ​ពី​ក្រុមហ៊ុន​បាន​ឈូស​កម្ទេច​ផ្ទះ​ពួក​គាត់​ចោល។

លោក ទូច ខន ជា​តំណាង​ប្រជាពលរដ្ឋ​បុរី​កីឡា ដែល​ផ្ទុក​មេរោគ​អេដស៍​ចំនួន ៩​គ្រួសារ។ សព្វ​ថ្ងៃ​លោក​កំពុង​រស់​នៅ​ភ្នំបាត បាន​រៀបរាប់​ថា គ្រួសារ​គាត់​ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍ កំពុង​ត្រូវ​ការ​ស្បៀង​ជា​បន្ទាន់ ពីព្រោះ​ថា គ្មាន​ការងារ​ធ្វើ​ទេ​នៅ​ទី​នោះ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​កាកបាទ​ក្រហម ឲ្យ​ក្រុមហ៊ុន​ហ្នឹង ជួយ​ផ្ដល់​ដី​ឡូត៍​ឲ្យ គឺ ៩​គ្រួសារ​ហ្នឹង​នៅ ៣​គ្រួសារ មិន​ទាន់​មាន​ដី​ឡូត៍ ខ្ញុំ​ចង់​ថា មុន​នឹង​ពួក​គាត់​ស្លាប់​ហ្នឹង ឲ្យ​មាន​ដី​នៅ​ផង ហើយ​សុំ​ឲ្យ​ជួយ​ស្បៀង​ផង ឥឡូវ​ហ្នឹង​ពួក​យើង​កាន់​យ៉ាប់​ទៅៗ​ហើយ»។

ប្រជាពលរដ្ឋ​បុរី​កីឡា​ដែល​គេ​បញ្ជូន​ទៅ​នៅ​ភ្នំ​បាត ស្ថិត​ក្នុង​ស្រុក​ពញាឮ មាន​ជិត ២០០​គ្រួសារ។ រី​ឯ​អ្នក​ដែល​គេ​បញ្ជូន​ទៅ​កាន់​ភូមិ​ទួលសំបូរ ខណ្ឌ​ដង្កោ មាន​ចំនួន ៥៧​គ្រួសារ។ ដោយ​ឡែក​សម្រាប់​អ្នក​នៅ​ជុំវិញ​បុរី​កីឡា​បណ្ដោះ​អាសន្ន ក្រោយ​ពី​គេ​ឈូស​កម្ទេច​ផ្ទះ​របស់​ពួក​គាត់​នោះ មាន​ជាង ១០០​គ្រួសារ ក្នុង​នោះ​ចំនួន ៣០​នាក់ រួម​ទាំង​ក្មេង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ចាប់​យក​ទៅ​ឃុំ​ខ្លួន​នៅ​មណ្ឌល​ព្រៃស្ពឺ ស្ថិត​នៅ​សង្កាត់​ចោមចៅ ខណៈ​ពួកគេ​ទៅ​តវ៉ា​ទាមទារ​រក​យុត្តិធម៌ នៅ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១២។

របាយការណ៍​របស់​លេខាធិការដ្ឋាន​ពិសេស​នៃ​អង្គការ​សិទ្ធិ​លំនៅឋាន បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១០ ប្រជាពលរដ្ឋ​ដែល​គេ​បណ្ដេញ​ចេញ​ពី​រាជធានី​មាន​ជាង ១​ពាន់​គ្រួសារ។ ឆ្នាំ​២០១១ មាន​ជាង ២​ពាន់​គ្រួសារ។ ប្រជាពលរដ្ឋ​ដែល​គេ​បណ្ដេញ​ចេញ​ពី​ទីក្រុង​ទាំង​នោះ មាន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​រីករាយ សហគមន៍​ដី​ក្រហម​ក្រុម​៧៨ សហគមន៍​បឹង​កក់ និង​សហគមន៍​បុរី​កីឡា​នេះ។

លោក សៀ ភារម្យ បាន​អះអាង​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បណ្ដេញ​ពួក​គាត់​ចេញ​ពី​ទីក្រុង​ទាំង​នោះ គឺ​ពួក​គាត់​ប្រឈម​នឹង​បញ្ហា​ដាច់​ស្បៀង ជំងឺ​ឈឺ​ស្កាត់ និង​ទីទ័លក្រ​ដូច​គ្នា។ លោក​បញ្ជាក់​ថា កាកបាទ​ក្រហម​កម្ពុជា គួរ​តែ​យក​ចិត្ត​ទុក​ដាក់ ឬ​ផ្ដល់​ជំនួយ​ដល់​អ្នក​ទាំង​នោះ។

លោក សៀ ភាមរ្យ បាន​សង្កត់​ធ្ងន់​ថា ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ទីក្រុង​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​យក​ដី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍន៍​នោះ រដ្ឋាភិបាល​កម្ពុជា នឹង​មិន​អាច​សម្រេច​គោលដៅ​របស់​ខ្លួន ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​មក​នៅ​ត្រឹម ៧% បាន​ទេ នៅ​ឆ្នាំ​២០១៥ ខាង​មុខ៕

5 comments:

Anonymous said...

ដំណាងកាកបាទក្រហម​ពូកែខាងប្រជាភិថុត ដើម្បីបោកប្រាស ប្រជាពលរដ្ឋខ្មែរឱ្យមានជំ
នឿទៅលើគណក្សបក្សប្រជាជនរបស់ប្ដីវា។

Anonymous said...

កាកបាទក្រហម គួរតែមិនមែន ប៊ុនរ៉ានី ជាប្រធាន??????គួរជាក្សត្រីអង្គណា១ ក្នុងត្រកូលរាជវង្សដែលមិនពាក់ព័ន្ធនឹងនយោបាយ?????គ្មានកាន់គណបក្សណា?????បើទុកឲ្យប៊ុនរ៉ានី គឺដូចជាទុកឲ្យប្រពន្ធយកអំណោយដែលបានពីសប្បុរសជនទៅចែកឲ្យអ្នកក្រីក្រ​ហើយប្រាប់ពួកគេនោះឲ្យបោះឆ្នោតឲ្យប្តីខ្លួន លោកហ៊ុន សែន កាន់អំណាច១ត្រកូល៕៕៕៕៕តែម្តង?????????

Anonymous said...

10:18 PM
គំនិតចង់អោយមនុស្សផ្សេងជាប្រធានកាកបាទក្រហមនោះ​ គឺល្អ!​ ប៉ុន្តែមេត្តាកុំជួបប្រទះពូជអាស្ដេចម៍
ត្រសក់ផ្អែម​ ដែលព្រៀបទៅនឹងពួជសត្វស្វា និងជា
ដង្កូវសង្គមរបស់ខ្មែរនេះ...។

Anonymous said...

Her face looks like Youn Daughter.

Anonymous said...

គាត់មិនមែនជាស្តេចម៍ខ្មែរទេគឺជាស្តេចម៍កន្តួយយួន!!