ជំនួយដែលមានចំណងរបស់ កាកបាទ ខ្មែរក្រហម ចិត្តខ្មៅ របស់ប៊ុនរ៉ានី
ហេតុអ្វីបានជាកាកបាទក្រហមមិនជួយអ្នកដែលគេបណ្ដេញពីបុរីកីឡា?
ដោយ ទីន ហ្សាការីយ៉ា
2012-01-17
Radio Free Asia
ក្រុមហ៊ុនផានអីម៊ិច (Phan Imex) បានបណ្ដេញប្រជាពលរដ្ឋបុរីកីឡាពីលំនៅឋាន នៅក្នុងទីក្រុងភ្នំពេញ ឲ្យទៅរស់នៅតំបន់ជាយក្រុង ដែលមានចម្ងាយជាង ៣០គីឡូម៉ែត្រពីទីក្រុង។
ក្រុមសិទ្ធិមនុស្សសម្ដែងការព្រួយបារម្ភថា ការតាំងលំនៅថ្មីនោះ ពួកគាត់កំពុងប្រឈមនឹងបញ្ហាខ្វះស្បៀង និងត្រូវការជំនួយពីអង្គការមនុស្សធម៌ ជួយពួកគាត់ជាបន្ទាន់។
ពាក្យចាស់លោកពោលថា «ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យមានភ្លើងឆេះផ្ទះ»។ ចុះបើក្រឡេកមើលប្រជាពលរដ្ឋក្រីក្រនៅសហគមន៍បុរីកីឡាវិញ តើដូចម្ដេចដែរ?
ពួកគាត់ត្រូវក្រុមហ៊ុនផានអីម៊ិច និងអាជ្ញាធរមូលដ្ឋាន ឈូសឆាយផ្ទះរបស់ពួកគាត់ចោលរាបដល់ដី រួមទាំងបំផ្លាញរបស់របរប្រើប្រាស់ សម្ភារៈក្នុងផ្ទះ ក្នុងរយៈពេលតែមួយពព្រិចភ្នែក។
លោក សៀ ភារម្យ ជានាយកលេខាធិការដ្ឋានពិសេសនៃអង្គការសិទ្ធិលំនៅឋាន មានប្រសាសន៍ថា សហគមន៍បុរីកីឡាមិនខុសពីអ្នករងគ្រោះដោយសារភ្លើងឆេះផ្ទះនោះទេ ពីព្រោះថា ពួកគាត់បានបាត់បង់ទ្រព្យសម្បត្តិនៅក្នុងផ្ទះទាំងអស់ បន្ទាប់ពីក្រុមហ៊ុនបានឈូសកម្ទេចផ្ទះរបស់ពួកគាត់ ដែលជាទីធ្លាប់រស់នៅស្រួលនៅកណ្ដាលទីក្រុងភ្នំពេញ ដូចប្រជាពលរដ្ឋដទៃទៀតនោះ។
លោក សៀ ភារម្យ៖ «បញ្ហាដែលប្រជាពលរដ្ឋត្រូវបានគេបណ្ដេញចេញហ្នឹង គឺត្រូវបានគេកាត់ផ្ដាច់ពួកគាត់ចោលហើយ លុបបំបាត់ទាំងពីសិទ្ធិទទួលបានលំនៅឋានសមរម្យ សិទ្ធិរស់នៅក្នុងទីក្រុង សិទ្ធិទទួលបានការងារធ្វើ សិទ្ធិទទួលបានការអប់រំ»។
ផ្ទះជាង ៣០០ខ្នងត្រូវបានកម្ទេច ដោយកងកម្លាំងចម្រុះ ដែលបានចុះរុះរើផ្ទះរបស់ប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារ នៅតំបន់បុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលថ្ងៃទី៣ ខែមករាឆ្នាំ២០១២។ នៅក្នុងពេលគ្រឿងចក្រឈូសឆាយផ្ទះរបស់អ្នកភូមិនោះ ក៏មានការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋ និងសកមត្ថកិច្ច។ ភ្លាមៗនោះ សមត្ថកិច្ចបានចាប់ខ្លួនអ្នកភូមិចំនួន ៨នាក់ បញ្ជូនទៅដាក់គុកព្រៃស រហូតមកទល់ពេលនេះគេមិនទាន់ដោះលែងវិញនៅឡើយទេ។
បន្ទាប់ពីគេឈូសកម្ទេចផ្ទះរួច ប្រជាពលរដ្ឋមួយចំនួនគេចាប់ដាក់ឡានបញ្ជូនឲ្យទៅនៅភ្នំបាត ស្ថិតនៅស្រុកពញាឮ ខែត្រកណ្ដាល និងមួយចំនួនទៀត គេបញ្ជូនទៅនៅទួលសំបូរ ស្ថិតនៅខណ្ឌដង្កោ។
សំឡេងពលរដ្ឋបុរីកីឡា៖ «ពេលគេចាប់ខ្ញុំដាក់ឡានហ្នឹង នឹកឃើញកម្សត់ខ្លួន ចៅនៅផ្សេង ជីដូននៅផ្សេង មិនដឹងជាមានជម្រកនៅកន្លែងណាទេ?»។
ក៏ប៉ុន្តែការតាំងទីលំនៅថ្មីរបស់ភូមិបុរីកីឡា បច្ចុប្បន្ននេះពួកគាត់កំពុងតែប្រឈមនឹងបញ្ហាខ្វះស្បៀង និងជំងឺផ្សេងៗ ដោយសារតែគ្មានទឹកស្អាតប្រើប្រាស់ការរស់នៅក្រោមដំបូលប្រក់តង់ និងអាកាសធាតុក្ដៅហែង ធ្វើឲ្យពួកគាត់ក្ដៅក្រហល់ក្រហាយ។
សំឡេងពលរដ្ឋបុរីកីឡា៖ «រាល់ថ្ងៃហ្នឹងលំបាកណាស់! អង្ករក៏គ្មានហូប ហើយទឹកក៏មិនស្អាតផឹកទៅឈឺក ហើមពោះ រាក ។ ខ្ញុំថា ជំនាន់ហ្នឹងដូចជំនាន់ខ្មែរក្រហមដែរ អ៊ីចឹងបានជាជំនាន់ខ្មែរក្រហមគេសម្លាប់ចោល គេសម្លាប់មន្ត្រីរាជការ ដោយសារមន្ត្រីរាជការធ្វើបាបរាស្ត្រអ៊ីចឹង?»។
ស្ត្រីឈ្មោះ ជា ពេជ្រ ដែលបានទៅរស់នៅភូមិទួលសំបូរ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានត្អូញត្អែរថា នាងមានកូនខ្ចីដែលសព្វថ្ងៃនេះ គ្មានលុយទិញទឹកដោះគោឲ្យកូនទេ ហើយចំពោះប្អូនៗនាងវិញ ដែលមានចំនួន ៧នាក់ផ្សេងទៀត គ្មានបាយបរិភោគគ្រប់គ្រាន់ទេ។
នាងសូមសំណូមពរឲ្យកាកបាទក្រហមកម្ពុជា ជួយផ្ដល់ស្បៀងឲ្យប្រជាពលរដ្ឋរស់នៅទីនោះផង៖ «ពេលបាយហ្នឹង ប្អូនខ្ញុំអាបងៗហ្នឹង ចែកឲ្យប្អូនហូបច្រើន អាបងហូបអត់ឆ្អែតទេ ហើយកូនខ្ញុំហ្នឹងអត់មានទឹកដោះគោឲ្យបៅទេ បៅទឹកបបរទេ»។
លោក អំ សំអាត ជាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ។ លោកមានប្រសាសន៍ថា ប្រជាពលរដ្ឋសហគមន៍បុរីកីឡានេះ ពួកគាត់រងគ្រោះខ្លាំងដោយការបណ្ដេញចេញ ហើយពួកគាត់ជាក្រុមមនុស្សក្រីក្រគ្មានអ្វីទីពឹង បន្ទាប់ពីទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានក្រុមហ៊ុនកម្ទេចអស់នោះ ដូច្នេះកាកបាទក្រហមកម្ពុជា គួរតែយកចិត្តទុកដាក់ជួយចំពោះអ្នកភូមិទាំងនោះ។
លោក អំ សំអាត៖ «ប៉ុន្តែខ្ញុំមិនទាន់បានយល់ថា តើបងប្អូនប្រជាពលរដ្ឋហ្នឹង លោកមិនទាន់បានដាក់ពាក្យស្នើសុំទៅកាកបាទក្រហម? ឬកាកបាទក្រហមហ្នឹង លោកមិនទាន់បានទទួលព័ត៌មានអំពីប្រជាពលរដ្ឋអត់ស្បៀងហ្នឹង?»។
លោក អ៊ុយ សំអាត ជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា។ លោកមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរងការបណ្ដេញចេញនោះ កាកបាទក្រហមកម្ពុជា មិនមានគម្រោងជួយនោះទេ។ លោកបញ្ជាក់ថា ជាគោលការណ៍របស់កាកបាទក្រហមដែលជួយនោះ គឺជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ទុរគតជន ក្មេងកំព្រា ចាស់ជរាគ្មានទីពឹង អ្នកកើត ឬផ្ទុកជំងឺអេដស៍ជាដើម។
លោក អ៊ុយ សំអាត បន្ថែមថា ការផ្ដល់ជំនួយណាមួយដល់អ្នកភូមិបុរីកីឡានោះ វាអាស្រ័យលើស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសង្គមកិច្ច៖ «យើងធ្វើការងារឈរនៅលើគោលជំហរឯករាជ្យ អព្យាក្រឹត មនុស្សធម៌ ភាពមិនលំអៀង សេវាកម្មស្ម័គ្រចិត្ត ឯកភាពសកលភាព យើងអត់ទាមទាររកឈ្នះចាញ់ទេ។ រឿងបុរីកីឡាជាករណីមានជម្លោះ កាកបាទក្រហមអត់លូកដៃទេ អាហ្នឹងរាជធានីដោះសា្រយយ៉ាងម៉េច? សង្គមកិច្ចដោះស្រាយយ៉ាងម៉េច? ហើយក្រោយពីដោះស្រាយ មានការលំបាកទើបកាកបាទក្រហមលូកដៃ»។
ទោះបីជាមានការអះអាងយ៉ាងនេះក្ដី លោក សៀ ភារម្យ បានលើកហេតុផលថា អ្នកភូមិបុរីកីឡា បានរងគ្រោះខ្លាំងជាងប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទៅទៀត ពីព្រោះថា អ្នករងគ្រោះដោយសារទឹកជំនន់ ពួកគាត់អាចនៅសល់ទ្រព្យសម្បត្តិ មានដីស្រែចំការធ្វើ ហើយរងគ្រោះរយៈពេលខ្លី។ ដោយឡែកសម្រាប់អ្នកបុរីកីឡាវិញ គឺពួកគាត់គ្មានសល់អ្វីទេ ក្រោយពីក្រុមហ៊ុនបានឈូសកម្ទេចផ្ទះពួកគាត់ចោល។
លោក ទូច ខន ជាតំណាងប្រជាពលរដ្ឋបុរីកីឡា ដែលផ្ទុកមេរោគអេដស៍ចំនួន ៩គ្រួសារ។ សព្វថ្ងៃលោកកំពុងរស់នៅភ្នំបាត បានរៀបរាប់ថា គ្រួសារគាត់ជាអ្នកផ្ទុកមេរោគអេដស៍ កំពុងត្រូវការស្បៀងជាបន្ទាន់ ពីព្រោះថា គ្មានការងារធ្វើទេនៅទីនោះ៖ «ខ្ញុំសំណូមពរឲ្យកាកបាទក្រហម ឲ្យក្រុមហ៊ុនហ្នឹង ជួយផ្ដល់ដីឡូត៍ឲ្យ គឺ ៩គ្រួសារហ្នឹងនៅ ៣គ្រួសារ មិនទាន់មានដីឡូត៍ ខ្ញុំចង់ថា មុននឹងពួកគាត់ស្លាប់ហ្នឹង ឲ្យមានដីនៅផង ហើយសុំឲ្យជួយស្បៀងផង ឥឡូវហ្នឹងពួកយើងកាន់យ៉ាប់ទៅៗហើយ»។
ប្រជាពលរដ្ឋបុរីកីឡាដែលគេបញ្ជូនទៅនៅភ្នំបាត ស្ថិតក្នុងស្រុកពញាឮ មានជិត ២០០គ្រួសារ។ រីឯអ្នកដែលគេបញ្ជូនទៅកាន់ភូមិទួលសំបូរ ខណ្ឌដង្កោ មានចំនួន ៥៧គ្រួសារ។ ដោយឡែកសម្រាប់អ្នកនៅជុំវិញបុរីកីឡាបណ្ដោះអាសន្ន ក្រោយពីគេឈូសកម្ទេចផ្ទះរបស់ពួកគាត់នោះ មានជាង ១០០គ្រួសារ ក្នុងនោះចំនួន ៣០នាក់ រួមទាំងក្មេងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់យកទៅឃុំខ្លួននៅមណ្ឌលព្រៃស្ពឺ ស្ថិតនៅសង្កាត់ចោមចៅ ខណៈពួកគេទៅតវ៉ាទាមទាររកយុត្តិធម៌ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១២។
របាយការណ៍របស់លេខាធិការដ្ឋានពិសេសនៃអង្គការសិទ្ធិលំនៅឋាន បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១០ ប្រជាពលរដ្ឋដែលគេបណ្ដេញចេញពីរាជធានីមានជាង ១ពាន់គ្រួសារ។ ឆ្នាំ២០១១ មានជាង ២ពាន់គ្រួសារ។ ប្រជាពលរដ្ឋដែលគេបណ្ដេញចេញពីទីក្រុងទាំងនោះ មានប្រជាពលរដ្ឋនៅសហគមន៍រីករាយ សហគមន៍ដីក្រហមក្រុម៧៨ សហគមន៍បឹងកក់ និងសហគមន៍បុរីកីឡានេះ។
លោក សៀ ភារម្យ បានអះអាងថា ក្នុងចំណោមប្រជាពលរដ្ឋដែលអាជ្ញាធររាជធានីភ្នំពេញ បណ្ដេញពួកគាត់ចេញពីទីក្រុងទាំងនោះ គឺពួកគាត់ប្រឈមនឹងបញ្ហាដាច់ស្បៀង ជំងឺឈឺស្កាត់ និងទីទ័លក្រដូចគ្នា។ លោកបញ្ជាក់ថា កាកបាទក្រហមកម្ពុជា គួរតែយកចិត្តទុកដាក់ ឬផ្ដល់ជំនួយដល់អ្នកទាំងនោះ។
លោក សៀ ភាមរ្យ បានសង្កត់ធ្ងន់ថា ការបណ្ដេញប្រជាពលរដ្ឋចេញពីទីក្រុងរបស់អាជ្ញាធររាជធានីភ្នំពេញ ដើម្បីយកដីប្រគល់ឲ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍន៍នោះ រដ្ឋាភិបាលកម្ពុជា នឹងមិនអាចសម្រេចគោលដៅរបស់ខ្លួន ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមកនៅត្រឹម ៧% បានទេ នៅឆ្នាំ២០១៥ ខាងមុខ៕
5 comments:
ដំណាងកាកបាទក្រហមពូកែខាងប្រជាភិថុត ដើម្បីបោកប្រាស ប្រជាពលរដ្ឋខ្មែរឱ្យមានជំ
នឿទៅលើគណក្សបក្សប្រជាជនរបស់ប្ដីវា។
កាកបាទក្រហម គួរតែមិនមែន ប៊ុនរ៉ានី ជាប្រធាន??????គួរជាក្សត្រីអង្គណា១ ក្នុងត្រកូលរាជវង្សដែលមិនពាក់ព័ន្ធនឹងនយោបាយ?????គ្មានកាន់គណបក្សណា?????បើទុកឲ្យប៊ុនរ៉ានី គឺដូចជាទុកឲ្យប្រពន្ធយកអំណោយដែលបានពីសប្បុរសជនទៅចែកឲ្យអ្នកក្រីក្រហើយប្រាប់ពួកគេនោះឲ្យបោះឆ្នោតឲ្យប្តីខ្លួន លោកហ៊ុន សែន កាន់អំណាច១ត្រកូល៕៕៕៕៕តែម្តង?????????
10:18 PM
គំនិតចង់អោយមនុស្សផ្សេងជាប្រធានកាកបាទក្រហមនោះ គឺល្អ! ប៉ុន្តែមេត្តាកុំជួបប្រទះពូជអាស្ដេចម៍
ត្រសក់ផ្អែម ដែលព្រៀបទៅនឹងពួជសត្វស្វា និងជា
ដង្កូវសង្គមរបស់ខ្មែរនេះ...។
Her face looks like Youn Daughter.
គាត់មិនមែនជាស្តេចម៍ខ្មែរទេគឺជាស្តេចម៍កន្តួយយួន!!
Post a Comment