ស៊ុយសុផាន លោភទាល់តែ បែកពោះស្លាប់ឬ?
អ្នកស្រីស៊ុយ សុផាន ផ្តល់បទសម្ភាសដល់អ្នកកាសែត នៅភូមិស្រះពោធិ៍កាលពីម្សិលមិញ។ រូបថត ហុង មិនា
អ្នកបុរីកីឡាដែលត្រូវបានគេជម្លៀសទៅរស់នៅទួលសំបួរដែលជាទី កណ្តាលវាលស្រែ ឆ្ងាយពីសាលារៀន មណ្ឌលសុខភាព ខ្វះទឹក និងអគ្គិសនីសម្រាប់ប្រើប្រាស់។ រូបថត ផា លីណា
ស្ថានភាពអ្នកបុរីកីឡានៅកន្លែងតាំងទីលំនៅថ្មីនៅភូមិស្រះពោធិ៍។ មិនា
ក្មេងដេករដូករណែលនៅក្រោមកៅស៊ូតង់ នៅភូមិស្រះពោធិ៍។ រូបថត មិនា
ស្រ្តីជាម្តាយកំពុងចម្អិនបាយ នៅកន្លែងតាំងទីលំនៅថ្មី បណ្តោះអាសន្ន ដែលបាំងបិទដោយកៅស៊ូតង់ នៅក្នុងភូមិទួលសំបួរ។ រូបថត ផា លីណា
Tuesday, 10 January 2012
ឃុត សុភចរិយា និងគឹម យុទ្ធណា
The Phnom Penh Post
ភ្នំពេញ/កណ្តាលៈ អ្នកភូមិបុរីកីឡា ដែលត្រូវបានក្រុមហ៊ុនផានអ៊ីម៉ិច របស់អ្នកស្រីស៊ុយ សុផាន សហការជាមួយសត្ថកិច្ចរបស់រដ្ឋាភិបាល ប្រើកម្លាំងបណ្តេញចេញដោយហិង្សា កាលពីថ្ងៃទី ៣ មករា ឲ្យទៅរស់នៅកណ្តាលវាល នៅភូមិទួលសំបួរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ និងភូមិស្រះពោធិ៍ ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្ដាល កំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង ខណៈដែលក្រុមហ៊ុន មិនទាន់បានផ្តល់ដីជាក់លាក់ណាមួយ ឲ្យពួកគេសង់លំនៅដ្ឋាននៅឡើយ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានអះអាងថា ប្រជាពលរដ្ឋជាច្រើន នឹងមិនទទួលបានចំណែកដីពីក្រុមហ៊ុននោះទេ ដោយសារតែពួកគេ ពុំមានឯកសារគ្រប់គ្រាន់ ហើយខ្លះ បានទទួលផ្ទះល្វែងរួចហើយនៅបុរីកីឡា។
នៅលើដីវាលល្ហល្ហេវ ទំហំ ១,៨៣ ហិកតា ក្នុងឃុំផ្សាដែក ដែលមានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ប្រជាពលរដ្ឋ ដែលទើបជម្លៀសចេញពីតំបន់បុរីកីឡាដោយបង្ខំទាំងនេះ បានត្អូញត្អែរថា ពួកគេមិនមានទឹកស្អាត និងស្បៀងអាហារគ្រប់គ្រាន់ សម្រាប់បរិភោគទេ ហើយក៏គ្មានប្រព័ន្ធបង្គន់អនាម័យ តង់សម្រាប់ជ្រក និងសម្ភារប្រើប្រាស់ សម្រាប់ដាំស្លផងដែរ។
លោក ទូច ខន អាយុ ៤៦ ឆ្នាំ តំណាងប្រជាពលរដ្ឋបុរីកីឡា នៅតំបន់ទីតាំងថ្មីក្នុងភូមិស្រះពោធិ៍ បាននិយាយថា ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះពិតប្រាកដ មិនចង់បានអ្វីក្រៅពីដីធ្លី នឹងទីជម្រកសមរម្យនោះទេ ប៉ុន្តែមកទល់ពេលនេះ ក្រុមហ៊ុន នៅមិនទាន់វាស់វែងនិងបែងចែកដីធ្លីផ្ដល់ឲ្យនៅឡើយទេ។
លោកបានអំពាវនាវ ដោយទទូច សុំឲ្យក្រុមហ៊ុន មេត្តាផ្ដល់នូវស្បៀងអាហារ និងសម្ភារមួយចំនួន ដូចជាតង់ និងសសរឈើ ដល់ពួក គាត់ ដើម្បី ប្រក់បាំងបិទរស់នៅជា បណ្ដោះអាសន្ន ក្នុងរយៈ ពេលនៃការរង់ចាំការផ្តល់កម្មសិទ្ធិ ដីធ្លីពីក្រុមហ៊ុន។
អ្នកស្រីថាវ នាង អាយុ ៤៨ ឆ្នាំ ដែលមានឈ្មោះ ត្រូវទទួលបានដីនៅក្នុងតំបន់ថ្មីនោះដែរ បាននិយាយថា ការរស់នៅទីតាំងថ្មីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការពិបាកខ្លាំងណាស់ ខណៈសម្ភារប្រើប្រាស់ ត្រូវបានក្រុមគ្រឿងចក្ររបស់ក្រុមហ៊ុនឈូសឆាយខ្ទិចខ្ទីអស់ កាលពីសប្តាហ៍មុន។
អ្នកស្រីថ្លែងថា៖«យើងមាន កង្វះខាតទឹកស្អាត អគ្គីសនី បង្គន់អនាម័យ ហើយពេលខ្យល់បក់មកម្ដងៗដីហុយខ្លាំងណាស់ អាកាសធាតុក៏ក្ដៅខ្លាំង ពួកខ្ញុំដេកនៅនឹងដីផ្ទាល់ព្រោះគ្មានគ្រែ»។
បើទោះបីជានៅកន្លែងតាំងទីលំនៅថ្មីនេះ មានការលំបាកយ៉ាងខ្លាំងក៏ដោយ ក៏ខាងក្រុមហ៊ុន ផានអ៊ីម៉ិច បានអះអាងថា ក្នុងចំណោមប្រជាពលរដ្ឋចំនួន១៩៧ គ្រួសារ ដែលត្រូវបានបណ្តេញចេញពីបុរីកីឡា ដែលបណ្តាលឲ្យរងរបួសរាប់សិបនាក់ និងត្រូវចាប់ឃុំខ្លួន ៨ នាក់នោះ មានតែប្រជាពលរដ្ឋ ៧៥ គ្រួសារប៉ុណ្ណោះ ដែលនឹងត្រូវទទួលបានដី នៅក្នុងតំបន់នេះ ចំណែក ១២២ គ្រួសារផ្សេងទៀត នឹងមិនត្រូវផ្ដល់ឲ្យទេ ដោយក្រុមហ៊ុនបានរកឃើញថាពួកគាត់ ធ្លាប់ទទួលបានផ្ទះល្វែង ពីគម្រោងអភិវឌ្ឍន៍ នៅតំបន់បុរីកីឡារួចហើយ។
កាលពីម្សិលមិញ អ្នកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខេត្តកណ្តាល បានចុះទៅទីកន្លែងតាំងទីលំនៅថ្មី នៅក្នុងស្រុកពញាឮនោះ។ អ្នកស្រីស៊ុយសុផាន បាននិយាយថា៖«ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដែលនៅ មិនទាន់ទទួលបានអ្វីសោះ ពីគម្រោងរបស់យើង ពួកគាត់នឹងកាន់តែទទួលរងនូវភាពអយុត្តិធម៌ថែមទៀត ប្រសិនបើយើង ផ្ដល់ដីទៅដល់អ្នកដែលមកក្លែងបន្លំ និងមានចិត្តលោភលន់»។
អ្នកស្រីភួង លីនដា ដែលអះអាងថា ខ្លួនបានទទួលផ្ទះជាន់ទី ៦ អាគារ D នៅប្លុកបុរីកីឡា បាន និយាយថា គាត់មកជំនួសឈ្មោះប្អូនស្រីរបស់គាត់ ដែលមានជំងឺមកមិនរួច ខណៈអ្នកស្រីកាក់ សូនី ដែលបានផ្ទះជាន់ទី ៦ ដែរនោះ បានអះអាងថា ផ្ទះគាត់មុន បានលក់ទៅឲ្យអ្នកផ្សេង ដើម្បីយកប្រាក់មើលជំងឺ បងស្រី របស់ គាត់ ហើយពេលនេះ គាត់គ្មានផ្ទះទេ ទើបគាត់មកទីនេះ ដើម្បីសុំដីនៅនឹងគេ។
អ្នកស្រី ស៊ុយ សុផាន បញ្ជាក់ថា៖ «ពួកគាត់ (១២២ គ្រួសារ) ទទួលបានផ្ទះល្វែង ពីគម្រោងអភិវឌ្ឍន៍របស់យើងរួចហើយ ដូច្នេះ យើងមិនអាចផ្ដល់ដីនៅទីនេះ ឲ្យពួកគាត់បានទេ»។ ស្រ្តីដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល និងក៏ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភរូបនេះ បានថ្លែងទៀតថា អ្នកស្រីនិងអាជ្ញាធរចុះមកនេះ គឺដើម្បីពិនិត្យអង្កេត និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះគ្រួសារ ដែលបានជម្លៀសមកកាន់ទីតាំងថ្មីនេះ និងដើម្បីរៀបចំបែងចែកដី និងសម្ភារព្រមទាំងស្បៀងអាហារ តាមអ្វីដែលក្រុមហ៊ុនបានសន្យាកាលពីមុន។
លោកញឹប ចាន់ មេឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្ដាល បានសម្តែងនូវក្ដីព្រួយបារម្ភផងដែរ អំពីការស្វែងរកដំណោះស្រាយ ក្នុងការបង្កើតការងារ និងមុខរបរ សម្រាប់ប្រជាពលរដ្ឋចំណូលថ្មីទាំងនេះ ព្រោះឃុំរបស់គាត់ ពុំមានអ្នកវិនិយោគទៅបង្កើតរោងចក្រសហគ្រាស នោះទេ។
លោកបន្តថា៖«យើងចង់ឲ្យមានអ្នកវិនិយោគ និងដៃគូអភិវឌ្ឍន៍នានា រួមទាំងអង្គការជាតិនិងអន្តរជាតិ មកជួយអភិវឌ្ឍ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងខ្ញុំជាងការបញ្ជូនអ្នកក្រីក្រមកកាន់តំបន់យើងខ្ញុំ»។
ដូចនៅភូមិស្រះពោធិ៍ដែរ ប្រជាពលរដ្ឋប្រមាណ ២៧ គ្រួសារ ដែលត្រូវបង្ខំឲ្យទៅរស់នៅភូមិទួលសំបួរ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ពីក្រុងភ្នំពេញ កំពុងបង្ខំចិត្តរស់នៅក្រោមកៅស៊ូតង់ បិទបាំងទៅដោយសំបកការ៉ុង ឬបំណែកក្រណាត់ចាស់ៗ នៅកណ្តាលវាលស្រែក្តៅហែងនៃរដូវប្រាំង ជាមួយនឹងការបារម្ភយ៉ាងខ្លាំងពីជោគវាសនារបស់ពួកគេ។
អង្គុយលើគ្រែក្រោមតង់កៅស៊ូ ដោយដៃកំពុងធ្វើកូនត្រីតូចៗ សម្រាប់ចម្អិនធ្វើម្ហូប អ្នកស្រី ញឹក ស៊ីថា អាយុ ៦៣ ឆ្នាំ និយាយថា គាត់ត្រូវបានក្រុមហ៊ុនចាប់បង្ខំបញ្ជូនមកកាន់ទីនេះ ដោយការសន្យាថា នឹងផ្តល់ផ្ទះឲ្យនៅ ប៉ុន្តែរហូតមកដល់ពេលនេះ មិនដឹងផ្ទះ នៅទីណាឲ្យប្រាកដទេ។ ស្រ្តីចំណាស់រូបនេះ បានបញ្ជាក់ថា៖«ពេលខ្ញុំមកដល់ទីនេះ ក្រុមហ៊ុនប្រាប់ថា ឲ្យរង់ចាំសិន ដោយបានផ្តល់តង់ និងអង្ករបន្តិចបន្តួចសម្រាប់ហូបបណ្តោះអាសន្ន»។
ស្រ្តីម្នាក់ទៀតឈ្មោះ ខេង គាន ក៏មានកង្វល់ដូចគ្នានេះដែរ។ អ្នកស្រីបានបន្ថែមថា៖«ខ្ញុំមិនចង់មកទីនេះទេ ប៉ុន្តែគ្រួសារខ្ញុំគ្មានជម្រើសនោះទេ ពីព្រោះក្រុមហ៊ុនគេឈូសឆាយផ្ទះ និងខូចខាតទ្រព្យសម្បត្តិអស់រលីងទៅហើយនោះ»។ រហូតមកដល់ពេលនេះ អ្នកស្រី និងពលរដ្ឋផ្សេងទៀតគ្មានជម្រើសអ្វីក្រៅពីបន្តរស់នៅក្រោមកៅស៊ូ តង់កណ្តាលថ្ងៃនេះទេ។
ដោយឡែកលោក គៀង សឿន ដែលទទួលបានបង្កាន់ដៃទទួលបានផ្ទះ ប៉ុន្តែមិនទាន់បានទទួលផ្ទះពិតប្រាកដនៅឡើយនោះ បានថ្លែងថា ក្រុមហ៊ុនបានសន្យាឲ្យផ្ទះដល់អ្នកដែលទទួលបានបង្កាន់ដៃនេះ ប៉ុន្តែវាហាក់ដូចជាមានភាពមិនច្បាស់លាស់ប៉ុន្មានទេ នៅក្នុងការទទួលស្គាល់គ្រួសារ នីមួយៗ ខណៈដែលគ្រួសារខ្លះ ទទួលបានបង្កាន់ដៃនេះ និងខ្លះទៀត មិនទាន់ទទួលបាន។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនទាន់មានភាពកក់ក្តៅទេ ពីព្រោះមិន ទាន់បានឃើញផ្ទះ ឃើញតែ ក្រដាស»។
លោក ធុន សែន តំណាងពលរដ្ឋបុរីឡា ចំនួន ២៧ គ្រួសារ ដែលត្រូវបានបង្ខំឲ្យទៅរស់នៅភូមិទួលសំបួរបានថ្លែងថា គ្រួសារខ្លះ បានទទួលបង្កាន់ដៃ និងខ្លះទៀត នៅមិនទាន់បានទទួលទេ ប៉ុន្តែលោកមិនបានដឹងពីមូលហេតុឡើយ។
លោក ឃុំ ឃឿន មេភូមិទួលសំបួរបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចំនួនគ្រួសារ ដែលមិនទាន់បានបង្កាន់ដៃទទួលផ្ទះ មានចំនួន ១៣ គ្រួសារ។ លោកបន្តថា ពួកគេត្រូវរស់នៅជាបណ្តោះអាសន្នក្រោមដំបូលតង់សិន ទំរាំផ្ទះសាងសង់រួចរាល់។ លោកអះអាងថា ក្រុមហ៊ុននឹងសង់ផ្ទះបន្ថែមទៀត ដើម្បីផ្តល់ឲ្យគ្រួសារទាំងអស់នោះ។
លោកអំ សំអាត ទីប្រឹក្សាបច្ចេកទេស អង្គការលីកាដូ បានសម្តែងការព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយការបណ្តេញចេញទាំងនេះ ថាពួកគាត់ ងាយនឹងទទួលរងនូវការរាតត្បាតពីជំងឺឆ្លងផ្សេងៗ។ លោកថ្លែងថា៖«យើងកំពុងតែឃ្លាំមើលពីស្ថានភាពរបស់ពួកគាត់ជាបន្តទៀត រហូតដល់ពួកគាត់ទទួលបានដីធ្លីយ៉ាងពិតប្រាកដ»៕
15 comments:
មីកញ្ចាស់នរក ស៊ុយ សុផាន់
YOU ARE GOING TO BE LIGHTNING OR NOT IF YOU ALLOW THOSE POOR POEPLE LIVING IN THAT PLACE.
YOUR FUKING MOTHER GIVE YOU THAT LAND FROM WHAT TIME?
YOU'RE BEARING 7-JANUARY SO THAT YOU CAN DO EVERYTHING???
Mi kanhjass JOUJOURK XUY XAMPHEUNG,mi roleay doch ambel trov teuk.....ngaeng kong ter kror rohem roharm,kwas muk kwas kroy rok ter kontaup voin kmean .
Mi ngaeng tveu barb khmer BOREI KEILA,oy ngaeng kror deur som tean keh....dol ngaeng ngoib taihorng rok dey korp kmean.
MI KOMPOUCH TAIHORNG,OY NGAENG SLAP NING KROIB KAMPLEUNG'DOMNARL KNEA NING AH KWACK.
PEAR KONG TARM TOINHORN.
jet ghob huy tver kam pea ay teat.ort ah nit kmeng kmeng ort ban rean sout te ay.
ស៊ុយ សុផាន់ est un TROLL.
Rattana Keo aun samlanh eui!
Mech kor aun sday ter Koh Tral ?
Aun kour sday PHNOM PENH,ANGKOR WAT, ning srok KHMER teang moul ,Yuon Vietcong vea yok batt tov heui !!!!!!
Nov Koh Tral dol na tiet?
Borng kor rit ter sday doch aun der...........sday loof jivit phot !
មី ស៊ុយ សុផាន ជាយក្ខិនីល្មោភប្ដី ល្មោភទ្រព្យ
ច្រាស់ច្រំមិនឆ្អែត។ វាមិនដឹងថា វាងាប់ទៅយក
ទៅមិនបាន សូម្បីរូបខ្មោចវា គេមិនសែងទៅដុត។
មើលមុខវាដូចហ៊ីង ពោះកំពីងមានសុទ្ធតែទឹក
កាម។
បបូរមាត់ឈ្លើងធំប៉ុនចេកស្នាប់ ប្រុសចាប់ចង់ម្ដង
រាប់ផ្លោន។
យក្សប្រុសនៅទួលក្រសាំង យក្ខិនីនៅភ្នំពេញ។
ពួកវានឹងវេញចូលគ្នា ងាប់នៅថ្ងៃណាមួយ
មិនខាន។
IT ALL ABOUT VIETNAM....PLAN
It all about:
1- NORODOM SIHANOUK
2- VIETNAM (VIETCONG)
3- HUN XEN ( C P P )
Mi Suy Sophan,mi chor mray!
Mi sampheung phet!
Mi konduoy snh'enh!
Mi samoy ngorng !
Mi slab taihorng !
Mi Suy Sophan, you are now 56 years and soon you will die and are rich on the blood of poor Khmer people. Do you ever thing one time when you die you will brimh millions Dollars with you, except you body and some white cloths?
You have alway go to pagoda but what you are acting now against Buddha. Do you believe you will born again when you do like this? God will never help you event you spend millions dollars to biulf pagoda or school!
អាស្រកីខាងលើ! ការរើបំរៈរបស់ខ្មែរគឺមិនទាន់ហួសពេលទេអាឈាមឈ្នើង! ខ្មែរបានស្គាល់ឈាមនិងមុខពួកអាឆ្កែអស់ឯងច្បាស់ណាស់ ការឈឺចាប់និងការកៀបសង្កត់របស់ពួកឯងសព្វថ្ងៃនេះធ្វើអោយពលរដ្ឋខ្មែរទ្រាំលែងបានតទៅទៀតហើយ។ ដូច្នេះខ្មែរត្រូវតែហ៊ានតដៃវិញដើម្បីរស់ នៅពេលដែលខ្មែរលែងខ្លាចស្លាប់ក្បាល់ពួកអស់ឯងប្រុងអោយមែនទែន!។ ចំណែកអាពីរក្បាលខាងលើនេះក៏មិនរួចពីកណ្តាប់ដៃកូនខ្មែរដែរ ព្រោះវាទាំងពីរក្បាលជាមេក្បត់ជាតិ។
Samdache Decho Hun Sen said: "Where are the fucken Lotus and Jasmine Revolution shit? Aren't they cowards or what?
If these don't make them raise up their revolution shit. It will never ever happen in my Kingdom of wonder because they are shit and coward already! Unlike me I lost my eye for the revolution in the fight. Who is coward now fuckers?
Samdache Decho Hun Sen said: "Where are the fucken Lotus and Jasmine Revolution shit? Aren't they cowards or what?
If these don't make them raise up their revolution shit. It will never ever happen in my Kingdom of wonder because they are shit and coward already! Unlike me I lost my eye for the revolution in the fight. Who is coward now fuckers?
Samdache Decho Hun Sen said: "Where are the fucken Lotus and Jasmine Revolution shit? Aren't they cowards or what?
If these don't make them raise up their revolution shit. It will never ever happen in my Kingdom of wonder because they are shit and coward already! Unlike me I lost my eye for the revolution in the fight. Who is coward now fuckers?
Post a Comment