ផ្ទះអ្នកភូមិបុរីកីឡា ឥឡូវនេះមើលទៅនៅសល់សុទ្ធតែកម្ទេចកម្ទីរាបដល់ដី។ កាលពីថ្ងៃអង្គារ អ្នកភូមិបុរីកីឡា បានប៉ះទង្គិចជាមួយសមត្ថកិច្ចនៅពេលដែលសមត្ថកិច្ច ចាប់ផ្តើមឈូសកម្ទេចផ្ទះរបស់ពួកគេ។ រូបថត ហេង ជីវ័ន
លោក វ៉ា ពន្លក កងទ័ពនៅព្រះវិហារមករៀបការចំថ្ងៃគេរុះរើ។ រូបថត ចរិយា
ក្មេងៗកូនអ្នកភូមិបុរីកីឡាពីម្សិលមិញ ក្រោយពីរុះរើផ្ទះ។ រូបថត ជីវ័ន
តំណាងរាស្ត្របក្សប្រឆាំងជួបជាមួយប្រជាជនម្សិលមិញ។ រូបថត ជីវ័ន
ប៉េអឹមកំពុងរុះរើផ្ទះខណៈពេលដែលពលរដ្ឋកំពុងកើតទុក្ខព្រួយពីជោគវាសនាអនាគត។ រូបថត Will Baxter
កូនអ្នកបុរីកីឡា ពេលជម្លៀសដល់ទួលសំបួរ។ រូបថត លីណា
ស្រ្តីកូនខ្ចីដើរសម្លឹងមើលរបស់របរបាត់បង់។ រូបថត ជីវ័ន
អ្នកភូមិជាប់ចោទត្រូវដាក់ខ្នោះនាំទៅសួរនៅតុលាការ។ រូបថត មិនា
អ្នកភូមិចុះពីឡាន ពេលដឹកដល់ភូមិទួលសំបួរ។ រូបថត លីណា
កុមារា-កុមារី ពីម្សិលមិញ ឈរនៅពីមុខគំនរផ្ទះរបស់ពួកគេដែលត្រូវបានកម្ទេច។ ចរិយា
ស្ត្រី ចំណាស់អ្នកភូមិបុរីកីឡា យួរអីវ៉ាន់ឡើងឡានទាំងក្តីអស់សង្ឃឹម ដោយសារសមត្ថកិច្ចបង្ខំ។ រូបថត ហេង ជីវ័ន
Thursday, 05 January 2012
ឃុត សុភចរិយា និង គឹម យុទ្ធណា
The Phnom Penh Post
ភ្នំពេញៈ ក្រុមហ៊ុនផានអ៊ីម៉ិច និងកងកម្លាំងសមត្ថកិច្ចចម្រុះ បានជម្លៀសប្រជាពលរដ្ឋក្នុងសហគមន៍បុរីកីឡាជាង ២០០ គ្រួសារ ទៅកាន់ភូមិទួលសំបួរ នៅជាយក្រុងភ្នំពេញ និងភូមិភ្នំបាត ក្នុងស្រុកពញាឮ ខេត្តកណ្ដាល កាលពីម្សិលមិញ មួយថ្ងៃបន្ទាប់ពីការឈូសឆាយវាយកម្ទេចផ្ទះអ្នកភូមិ ដែលបណ្តាលឲ្យកើតមានអំពើហិង្សា យ៉ាងខ្លាំងក្លា បណ្តាលឲ្យរងរបួសទាំងសមត្ថកិច្ច ទាំងអ្នកភូមិ។
រថយន្តដឹកទំនិញជាង ១០ គ្រឿង ត្រូវបានគេរៀបចំជាស្រេច កាលពីព្រឹកព្រលឹមម្សិលមិញ ជាមួយនឹងក្រុមកម្មកររបស់ក្រុមហ៊ុនជាង ១០០ នាក់ រួមទាំងកម្លាំងសនិ្តសុខ និងកងកម្លាំងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ សរុបប្រមាណជាង ៣០០ នាក់ បាននាំគ្នាលើកអីវ៉ាន់ អ្នកភូមិ បោះចូលក្នុងរថយន្ត ដើម្បីបង្ខំឲ្យម្ចាស់ទ្រព្យទាំងនោះចេញទៅកាន់ទីតាំងថ្មី ដែលអ្នកភូមិមិនចង់ទៅ។
គ្រឿងចក្រ បានឈូសកាកសំណល់នៃផ្ទះបាក់បែក ដែលនៅសេសសល់ពីការឈូសកម្ទេចកាលពីម្សិលម្ង៉ៃ សម្រែកក្មេងយំរកឪពុកម្ដាយ ដែលតាមរកមើលអីវ៉ាន់របស់ខ្លួន ដែលគេអូសទីណាត់ទីណែងយកទៅដាក់ឡាន លាយឡំនឹងសំឡេងស្រែកតវ៉ាជម្នះមិនព្រមចាកចេញរបស់អ្នកភូមិមួយ ចំនួន បានធ្វើឲ្យគេនឹកស្រមៃទៅដល់ព្រឹត្តិការណ៍ថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ដែលកងទ័ពស្លៀកខ្មៅពាក់ខ្មៅ របស់ខ្មែរក្រហម បានចាប់ផ្តើមបណ្តេញប្រជាពលរដ្ឋចេញពីទីក្រុង។
នៅក្បែរគ្រែចាស់ ដែលមាននៅសេសសល់របស់របរកំប៉ិកកំប៉ុក ក្នុងតំបន់បុរីកីឡា ជាទីដែលមានការឈូសឆាយកម្ទេចផ្ទះរាប់រយខ្នងនោះ អ្នកស្រី ពុំ សាម៉ីឌី អាយុ ៣១ ឆ្នាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គ្រួសាររបស់គាត់ នឹងមិនចាកចេញទៅទីណាឡើយ បើទោះជាអាជ្ញាធរ មកចាប់បង្ខំក្តី។ អ្នកស្រីថ្លែងថា៖«យើងស៊ូទ្រាំនៅទីនេះ [បុរីកីឡា] ដើម្បីទាមទារសំណងជាផ្ទះល្វែងមួយល្វែងពីក្រុមហ៊ុនផានអ៊ីម៉ិចឲ្យ ខានតែបាន ព្រោះយើងមានឯកសារគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា យើងមិនមែនជាប្រជាជន ក្លែងបន្លំ នោះទេ»។
លោកយឹម សុវណ្ណ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណ បក្សសម រង្ស៊ី ដែលបានចុះទៅពិនិត្យពីស្ថានភាពប្រជាពលរដ្ឋក្នុងតំបន់បុរីកីឡា ជាមួយលោកស្រីមូរ សុខហួរ និងអ្នកតំណាងរាស្ត្រផ្សេងទៀត របស់គណបក្សនេះ បានស្តីបន្ទោស ទៅលើទង្វើរបស់ក្រុមហ៊ុនស៊ុយសុផាន និងអាជ្ញាធររាជធានីភ្នំពេញថាជាអំពើ«អមនុស្សធម៌»។
លោកយឹម សុវណ្ណ បានបន្ថែមថា នៅប្រទេសកុម្មុយនីស្តចិន និងវៀតណាម ប្រជាពលរដ្ឋរបស់ពួកគេ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍មានការរីករាយសប្បាយចិត្តជាខ្លាំង ព្រោះពួកគេទទួលបានផលពីការអភិវឌ្ឍទាំងនោះយ៉ាងពិតប្រាកដ ហើយគ្មាននរណាម្នាក់ ត្រូវបណ្ដេញចេញនោះទេ។ ប៉ុន្តែ នៅកម្ពុជា ទីណាមានការអភិវឌ្ឍ ទីនោះមានទឹកភ្នែករាស្ត្រយំស្រែកកាន់តែខ្លាំង។
ទោះជាយ៉ាងណា លោកយឹមសុវណ្ណ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំប្រើអំពើហិង្សាតបត ទៅនឹងអាជ្ញាធរសាធារណៈ បើទោះជាពួកគេ ប្រើអំពើរំលោភច្បាប់ និងសិទ្ធិពលរដ្ឋក្ដី។ លោកថ្លែងថា៖«បើពួកគេ[អាជ្ញាធរ និងក្រុមហ៊ុន]ឆ្កួត យើងមិនត្រូវឆ្កួតតាមគេទេ»។
ដោយក្ដីបារម្ភពីប្រជាពលរដ្ឋ ដែលប្រឈមនិងការបណ្ដេញចេញដោយបង្ខំ លោកស្រីមូរ សុខហួរ តំណាងរាស្ត្រគណបក្សសមរង្ស៊ី បានសម្រេចចិត្ត នៅជាមួយប្រជាពលរដ្ឋទាំងនេះហើយបានព្យាយាមទំនាក់ទំនងសុំជួប អ្នកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ដើម្បីរកផ្លូវចរចាដោះស្រាយ ប៉ុន្តែត្រូវបានបរាជ័យ។
ជាមួយគ្នានេះដែរ គណបក្សសិទ្ធិមនុស្ស កាលពីម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះរដ្ឋាភិបាល។ សេចក្តីថ្លែងការណ៍ និយាយថា ការប៉ះទង្គិចគ្នានៅបុរីកីឡា គឺបានបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ក្នុងការបង្រ្កាប«យ៉ាងឃោរឃៅ» ទៅលើការតវ៉ា ទាមទាររកយុត្តិធម៌របស់ប្រជាពលរដ្ឋ។ គណបក្សសិទ្ធិមនុស្សបន្តថា ទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ នៅក្នុងសហគមន៍បុរីកីឡា និងក្រុមហ៊ុនផានអ៊ីម៉ិច បានកើតឡើងជាងមួយទសវត្សរ៍មកហើយ «ប៉ុន្តែអាស្រ័យដោយអសមត្ថភាព ឬខ្វះឆន្ទៈក្នុងការរកដំណោះស្រាយ របស់រដ្ឋាភិបាលបច្ចុប្បន្ន ទើបបណ្តាលឲ្យមានអំពើហិង្សាកើតឡើងជាបន្តបន្ទាប់»។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា«គណបក្សសិទ្ធិមនុស្ស គ្មានជំនឿលើរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដ៏យូរលង់នោះ ថាអាចដោះស្រាយបញ្ហាជម្លោះដីធ្លី ផ្ទះសំបែង និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋក្រីក្រទន់ខ្សោយបានឡើយ»។ គណបក្សសិទ្ធិមនុស្ស បានបញ្ជាក់ក្នុងន័យជាសារនយោបាយថា«ដើម្បីដោះស្រាយបញ្ហាទាំងនោះ ដែលរាលដាលទូទាំងប្រទេស រកទីបញ្ចប់មិនឃើញសោះនោះ គឺប្រជាពលរដ្ឋខ្មែរ មានតែជម្រើសចុងក្រោយ គឺផ្លាស់ប្តូរមេដឹកនាំបច្ចុប្បន្ន តាមគោលការណ៍ប្រជាធិបតេយ្យ»។
កាលពីម្សិលមិញ អ្នកភូមិមួយចំនួន ដែលភ័យខ្លាច ការគំរាមកំហែង ពីកម្លាំងសមត្ថកិច្ច បាននាំគ្នាសម្រេចចិត្តទៅកាន់ភូមិទួលសំបួរ និងខ្លះទៀតទៅភូមិភ្នំបាតទាំងបង្ខំ។ អ្នកស្រីពៅ ណារី អាយុ ៤៣ ឆ្នាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ថា គាត់បានសម្រេចចិត្ត ទៅនៅភូមិភ្នំបាត ដើម្បីកសាងជីវភាពថ្មីនៅទីនោះឡើងវិញ។ អ្នកស្រីថ្លែងថា៖«ខ្ញុំគ្មានជម្រើសទេ ព្រោះផ្ទះរបស់ខ្ញុំនៅទីនេះ ត្រូវគេឈូសកំទិចអស់ហើយ។ ខ្ញុំគិតថា ខ្ញុំនឹងចាកចេញទៅភ្នំបាត ដើម្បីកសាងជីវភាពថ្មី ប៉ុន្តែអ្វីដែលខ្ញុំបារម្ភ គឺខ្លាចក្រុមហ៊ុន និងអាជ្ញាធរ មិនផ្ដល់កម្មសិទ្ធិដល់ពួកយើង»។
បុគ្គលិកក្រុមហ៊ុនផានអ៊ីម៉ិច អ្នកស្រី ភន មួយ បានអះអាងថា ប្រជាពលរដ្ឋ ដែលយល់ព្រមចាកចេញទៅកាន់ភូមិទួលសំបួរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ក្រុមហ៊ុន និងឧបត្ថម្ភក្នុងមួយគ្រួសារ ជាអង្ករ ៥០ គីឡូក្រាម លុយពី ៥០ ម៉ឺនទៅមួយលានរៀល តាមគ្រួសារតូចធំ និងផ្ទះទំហំ ៣,៥ ម៉ែត្រ គុណ ៥,៥ ម៉ែត្រ ហើយអ្នកដែលទៅភូមិភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ក្នុងមួយគ្រួសារ និងទទួលបានស័ង្កសីចំនួន១០សន្លឹក សរសរឈើបួនដើម អង្ករ ៥០ គីឡូក្រាម និងដីទំហំ ៥ ម៉ែត្រ គុណ ១២ ម៉ែត្រ។ អ្នកស្រីបានបន្តថា៖«ក្រុមហ៊ុន នឹងផ្ដល់កម្មសិទ្ធិដល់ពួកគេទាំងអស់គ្នា ដើម្បីជាប្រយោជន៍ សម្រាប់ពួកគេទៅថ្ងៃអនាគត»។
ប៉ុន្តែអ្នកស្រីនួន ភ័ណ្ឌ អាយុ ៣៤ ឆ្នាំ ដែលទើបត្រូវបានក្រុមហ៊ុនផានអ៊ីម៉ិច ជម្លៀសចេញពីតំបន់បុរីកីឡា កាលពីម្សិលមិញទៅកាន់ភូមិទួលសំបួរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គាត់ទទួលបានអង្ករ ៣០ គីឡូក្រាម និងលុយ ១០០ ដុល្លារប៉ុណ្ណោះ មិនដូចអ្វីដែលភាគីក្រុមហ៊ុនបានអះអាងទេ។
អ្នកស្រីបានប្រាប់ឲ្យដឹងថា នៅទីនោះ គេមិនទាន់បានសង់ផ្ទះឲ្យពួកគាត់ទេ ពួកគាត់ត្រូវបានគេដាក់ចោលនៅក្នុងដីទំនេរមួយកន្លែង ក្បែរសំណង់ផ្ទះអ្នកដែលត្រូវបានគេជម្លៀសទៅកាលចុងឆ្នាំ ២០១១។ អ្នកស្រីបន្តថា៖«ឥឡូវនេះ គេឲ្យពួកយើងខ្ញុំសង់តង់រស់នៅលើដីថ្មីនេះជាបណ្ដោះអាសន្នទៀត ហើយ...ពួកយើងខ្ញុំទាំងអស់គ្នា មានក្ដីបារម្ភខ្លាំងណាស់»។
នៅវេលាម៉ោង ៤:៣០ នាទីល្ងាច ម្សិលមិញ គ្រឿចក្រចំនួន ៧ គ្រឿង ត្រូវបានគេបញ្ជូនមកធ្វើការឈូសសម្អាតទីតាំងលំនៅដ្ឋានរបស់ អ្នកភូមិបុរីកីឡា ជាទីដែលមានមនុស្សប្រមាណ ៧០ នាក់ បានរងរបួស ដោយសាការបង្ក្រាបដ៏ហិង្សា ពីកម្លាំងសមត្ថកិច្ច និងអ្នកភូមិចំនួន ៨ នាក់ ត្រូវបានគេចាប់ខ្លួន បញ្ជូនទៅតុលាការរាជធានីភ្នំពេញ ក្រោយពីពួកគាត់ ចេញមុខប្រឆាំងនឹងការបណ្ដេញចេញ កាលពីថ្ងៃអង្គារ។ ជាមួយគ្នានោះ ក្រុមអ្នកភូមិប្រមាណ ១០០ នាក់ ដែលជំនះមិនព្រមចាកចេញ បាននាំគ្នាធ្វើដំណើរទៅកាន់ស្ថានទូតអាមេរិក ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីលោក William E. Todd ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា។ ជាមួយគ្នានោះ អាជ្ញាធរខណ្ឌដូនពេញ បានស្នើឲ្យអ្នកភូមិត្រឡប់ទៅវិញ តែអ្នកភូមិបានបដិសេធដោយនិយាយថា ពួកគាត់«គ្មានផ្ទះដែលត្រូវទៅទេ ព្រោះផ្ទះត្រូវគេឈូសកម្ទេចអស់ហើយ»។
ដោយឡែកនៅឯសាលាដំបូងរាជធានីភ្នំពេញ អ្នកភូមិចំនួន ៨ នាក់ ត្រូវបានតុលាការធ្វើការសាកសួរ តាមបណ្ដឹងចោទប្រកាន់ ពីអាជ្ញាធររាជធានី ពីបទបង្ករបួសស្នាម និងបទប្រើហឹង្សា ប្រឆាំងអាជ្ញាធរសារធារណៈ។
លោក ជិន លិដា មេធាវីមកពីអង្គការលីកាដូ ដែលការពារអ្នកភូមិទាំង ៨ នាក់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា តុលាការ កាលពីម្សិលមិញ ទើបតែសាកសួរចប់ កូនក្ដីរបស់គាត់ម្នាក់ប៉ុណ្ណោះ។
លោកបានឲ្យដឹងថា ពួកគេ ត្រូវបានតុលាការ បញ្ជាឲ្យនគរបាលយុត្តិធម៌ បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីវិញរង់ចាំការសាកសួរនៅ ថ្ងៃនេះជាបន្តទៀត។
លោក ជិន លិដា ថ្លែងថា៖«ទោះជាបែបណាក្តី ខ្ញុំបានស្នើសុំតុលាការ មេត្តាដោះលែងកូនក្តីរបស់ខ្ញុំទាំងអស់ ឲ្យនៅក្រៅឃុំ ដោយដាក់ពួកគាត់ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ»។
កំពុងរើទំលាក់សម្ភារ ចេញពីរថយន្ត ដែលទើបដឹកបញ្ជូនមកពីបុរីកីឡា នៅទីតាំងថ្មី ស្ថិតក្នុងភូមិទួលសំបួរ អ្នកស្រីខាន់ សាមឿន អាយុ ៤៥ ឆ្នាំ បាននិយាយក្នុងទឹកមុខទាំងអស់សង្ឃឹមថា អ្នកស្រីអស់ជម្រើសក្នុងការតវ៉ា ជាមួយនឹងក្រុមហ៊ុនបន្តទៅទៀតហើយ ដោយសារតែក្រុមហ៊ុន បានប្រើកំលាំងសមត្ថកិច្ច បង្ក្រាបមកលើពលរដ្ឋអ្នកតវ៉ាសាហាវឃោរឃៅពេក និងបានឈូសកម្ទេចផ្ទះសម្បែងដួលរលំអស់គ្មានសល់ និងស្ទើរបាត់បង់ជីវិតថែមទៀត។
អ្នកស្រីបាននិយាយដោយកែវភ្នែករំពៃមើលជុំវិញខ្លួន នូវទីតាំងថ្មី ដែលអ្នកស្រី ពុំទាន់បានទទួលផ្ទះដូចការអះអាងរបស់ក្រុមហ៊ុននៅឡើយ ខណៈដែលគ្រួសារផ្សេងទៀតកំពុងតែរៀបចំបោះតង់សម្រាប់ជ្រកជាប ណ្តោះអាសន្នលើទីវាលគ្មានអ្វីសោះនោះ។ អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំអស់សង្ឃឹម នៅពេលមកដល់ទីតាំងនេះភ្លាម ពីព្រោះក្រុមហ៊ុនមិនទាន់បានធ្វើផ្ទះនៅឡើយ»។
អ្នកស្រីបន្តថា៖«ពេលដែលចេញដំណើរមក ក្រុមហ៊ុនបានផ្តល់លុយ ៤០ ម៉ឺនរៀល អង្ករ ២០ គីឡូក្រាម ជាមួយនឹងការសន្យាថា នឹងដោះស្រាយផ្តល់ផ្ទះទៀត ប៉ុន្តែមិនមានលិខិតស្នាមបញ្ជាក់ច្បាស់លាស់ទេ។ នេះហើយជាមូលហេតុដែលខ្ញុំព្រួយ ខ្លាចគេយកមកទុកចោលហាលវាល ហាលខ្យល់នៅទីនេះ»។
អង្គុយលើគ្រែ នៅក្រោមដំបូលតង់ដែលទើបចងហើយ នៅកណ្តាលវាលស្រែ ដោយកំពុងបីកូនប្រុសអាយុ ១១ ខែ នៅលើភ្លៅ លោក សឿន ប៊ុណ្ណា អាយុ ៣៣ ឆ្នាំ បាននិយាយថា គាត់នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេថាក្រុមហ៊ុន នឹងផ្តល់ផ្ទះដល់ប្រជាពលរដ្ឋ ដែលទើបដឹកមកកាន់ទីកន្លែងថ្មីនេះ ខណៈដែលលឺដំណឹងថា អ្នកភូមិបូរីកីឡាជាច្រើន ត្រូវបានបង្ខំឲ្យទៅកាន់ទីតាំងភ្នំបាត។
លោកបានបញ្ជាក់ថា៖«ខ្ញុំបារម្ភខ្លាចក្រុមហ៊ុនកុហកពួកយើង ទុកពួកយើងចោលរបៀបនេះជារៀងរហូតនោះទេ។ គ្រួសារខ្ញុំច្បាស់ជាវេទនា ប្រសិនបើមិនមានផ្ទះស្នាក់នៅត្រឹមត្រូវ។ រស់នៅបុរីកីឡា វាវេទនាទៅហើយ មករស់នៅទីនេះ វាកាន់តែលំបាកថែមទៀត ប៉ុន្តែខ្ញុំមិនដឹងធ្វើយ៉ាងម៉េចនោះទេ»។
លោក ឃុំ ឃឿន មេភូមិទួលសំបួរ បានថ្លែងឲ្យដឹងថា លោកនៅមិនទាន់ដឹងចំនួនប្រជាពលរដ្ឋពិតប្រាកដ ដែលត្រូវបញ្ជូនមកពីបុរីកីឡានេះទេ។ លោកបានបញ្ជាក់ថា៖«ក្រុមហ៊ុនបានប្រាប់ខ្ញុំថា នឹងសាងសង់ផ្ទះ ១៤ កន្លែងបន្ថែមទៀតជូនដល់ពលរដ្ឋបុរីកីឡា»។
ប៉ុន្តែបើតាមការឲ្យដឹងរបស់ក្រុមគ្រួសារ ដែលទើបត្រូវបានជម្លៀសមកពីបូរីកីឡា មានប្រជាពលរដ្ឋមិនដល់ ១០ គ្រួសារនោះទេ ដោយគ្រួសារភាគច្រើន ត្រូវបានជម្លៀសទៅកាន់ភ្នំបាត ក្នុងស្រុកឧដុង្គ។
អ្នកស្រី នាង សុផាត អ្នកភូមិបុរីកីឡាម្នាក់ទៀត បានប្រាប់ឲ្យដឹងបន្ថែមថា ក្រុមហ៊ុន មិនបានផ្តល់តង់ សម្រាប់ជ្រក និងសម្ភារប្រើប្រាស់អ្វីទេ ខណៈដែលសម្ភារប្រើប្រាស់ប្រចាំថ្ងៃទាំងអស់របស់គាត់ ត្រូវបានបំផ្លាញដោយគ្រឿងចក្ររបស់ក្រុមហ៊ុននៅតំបន់បុរីកីឡា។
ជាមួយគ្នានេះដែរ គណកម្មាធិការប្រព្រឹត្តិកម្ម ដែលបណ្តុំទៅដោយអង្គការចំនួន ២៣ ក៏បានធ្វើការថ្កោលទោស ចំពោះការបង្ក្រាបទៅលើប្រជាពលរដ្ឋសហគមន៍បុរីកីឡាផងដែរដោយ យល់ឃើញថា ការប្រើប្រាស់កងកម្លាំងសាធារណៈទៅគំរាមកំហែង និងរុះរើវាយកម្ទេចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ យ៉ាងឃោរឃៅបែបនេះ គឺជាទង្វើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ថែមទាំងមិនបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាភ្នាក់ងាររបស់រដ្ឋ ការពារប្រជាពលរដ្ឋនោះឡើយ»។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញកាលពីម្សិលមិញ ក្រុមអង្គការទាំងនេះ បានបន្តទៀតថា ការបណ្តេញប្រជាពលរដ្ឋចេញពីផ្ទះសម្បែងដោយបង្ខំនេះ បានកើតឡើងជារឿយៗ ដោយមានទាំងការប្រើហិង្សា ពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាល ហើយវិធានការទាំងឡាយ ដែលបានចាត់នោះ ហាក់ដូចជាពុំមានការទទួលខុសត្រូវ និងគិតគូរពីផ្លូវច្បាប់ឡើយ។ បើតាមគណៈកម្មាធិការប្រព្រឹត្តិកម្ម ក្រុមហ៊ុនផានអ៊ីម៉ិច បានទទួលសិទ្ធិអភិវឌ្ឍន៍លើផ្ទៃដីទំហំជាង ៤ ហិកតា ដោយសន្យាសាងសង់អគារចំនួន ១០ ចែកជូនប្រជាពលរដ្ឋ ចំនួន ១៧៧៦ គ្រួសារ ជាការដោះដូរ។ ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុនមួយនេះ មិនបានបំពេញកិច្ចសន្យារបស់ខ្លួនឲ្យបានចប់សព្វគ្រប់ទេ ដោយបានបញ្ឈប់ការសាងសង់ត្រឹម ៨ អគារប៉ុណ្ណោះ ក្រោមលេសថា ខាតបង់ថវិកា។ ក្នុងបញ្ហានេះ រដ្ឋាភិបាល បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ទៅលើក្រុមហ៊ុន ដែលបានរំលោភលើកិច្ចសន្យា ហើយបែជាប្រើកម្លាំងបណ្តេញប្រជាពលរដ្ឋ ដែលនៅសេសសល់ជាង២០០គ្រួសារ ឲ្យទៅនៅតំបន់ជាយក្រុងទៅវិញ៕
10 comments:
If these don't provoke Lotus Revolution in Cambodia that is very great new to CPP because Cambodians are now scare of war and very chicken shit coward. They can't even form unity to stand for what is right!
From now on CPP can do anything in Kingdom of wonder without worry about any bullshit Lotus Revolution or Jasmine revolution chicken shit anymore.
It is the fail of Khmer people themself, not other.
MR HUN SEN ET VOS PROCHES SI VOUS ETES PARMIS LES VICTIMES DE BOREY KEYLA OU DE BOEURNG KAOK ETES VOUS HEUREUX DE CETTE VIOLENCE OU DE CETTE AGRESSION? ........................SAVEZ VOUS QUE VOS DEUX MAINS SONT BEIGNÉES DE SANG KHMER?........ ET PAR CONSÉQUENCE MR KADAFI, MRSADAMHUN SEN,MR MOUBARAK(UN ÉGYPTIEN) ET AUTRE TRAITRES VOUS ATTENDENT ET PAS SI LONGUE POUR VOTRE TOUR CHER MR HUN NAL=MR K5=MR MAFIA=MR DESTRUCTEUR DES RICHESSES KHMERS=MR COUP D'ÉTAT=MR ASSASSIN=MR DEUXIEME POL POT ET ENFIN VOUS ETES PLUS MAUVAIS QUE POL POT ET VOUS LE SAVEZ PAR VOUS MEME.ET QUE TU NE PEUT PAS MENTIR VOUS MEME ET C'EST LA NATURE VOUS ALLEZ VOIR ,A VOUS D'AGIR........BIEN A VOUS
If all Khmer as muslim like Libyan, the dictator will disappear. But as long as Khmer are Buddhists, poor khmers will be slave in ouwn country.
i see this as a social reform than a tyranny gov't, you know! yes, cambodia can sure use social reform and social development. some people do need help than other, really! cambodia must called on social reform or social development, you know! no excuse is good excuse, ok! wake up, people, stop being stupid forever, ok!
I can tell you all Khmers:
Have you ever think why te rich will richer and the will poorer:
1)Riche People are only a small group (Elit), they take state land and then sell to foreign companies
2) their business not pay tax and manipulated tax
3) They break the law of business
4) they can the increase of goods what they want and alway try to get max. win.
5) without import (in France or Germany, this Tax is between 7%-19%) tax of goods or tax manipulated.
it's called reform, ok! look up reform, that's what dictionaries are for, ok!
សេចក្តីបំភ្លឺនៃសាលារាជធានីភ្នំពេញ្៖
ការផ្ទុះអំពើហិង្សាចំនួន២ដងបន្តបន្ទាប់គ្នារវាងប្រជាពលរដ្ឋសហគមន៍បូរីកីឡា និង សមត្ថកិច្ចចម្រុះកាលពីព្រឹកថ្ងៃ០៣ ខែ មករា ឆ្នាំ២០១២ ដែលអាជ្ញាធរអះអាងថាបានធ្វើឲ្យសមត្ថកិច្ចចំនួន៣០នាក់រងរបួសធ្ងន់និងស្រាល ហើយប្រជាពលរដ្ឋមួយចំនួនត្រូវបានធ្វើការឃាត់ខ្លួនដែរនោះ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានជាច្រើន។ ការផ្ទុះអំពើហិង្សាដាក់គ្នានេះ ត្រូវបានគេដឹងថាផ្ដើមឡើងពីការដោះស្រាយរវាងក្រុមហ៊ុនផានអ៊ីម៉ិច ជាមួយប្រជាពលរដ្ឋសហគមន៍បូរីកីឡាមិនទាន់ចប់សព្វគ្រប់ និង ម្យ៉ាងទៀតដោយសារតែប្រជាពលរដ្ឋមួយចំនួនបានសង់សំណង់មិនមានច្បាប់អនុញ្ញាតទៅលើដីរបស់រដ្ឋ។
ជុំវិញការប៉ះទង្គិចគ្នាយ៉ាងក្ដៅគគុកខាងលើនេះត្រូវបានមន្ត្រីសាលារាជធានីភ្នំពេញធ្វើការបកស្រាយថា តំបន់ប្លុកបូរីកីឡាត្រូវបានសម្រេចឲ្យមានការអភិវឌ្ឍន៍នៅនឹងកន្លែងដោយមានការសាងសង់លំនៅដ្ឋាន ប្រជាពលរដ្ឋតំបន់នេះបានរស់នៅក្រោមការសាងសង់ដោយក្រុមហ៊ុនផានអ៊ីម៉ិច។ ប៉ុន្តែក្រោយពីមានការសាងសង់អគារស្នាក់របស់ប្រជាពលរដ្ឋ ហើយមានប្រជាពលរដ្ឋមួយចំនួននោះ បានយកអាគារស្នាក់នៅនោះ លក់ឬជួលបន្តឲ្យគេបានចុះមកសាងសង់សំណង់មិនរៀបរយនៅក្រោមទៀត ហើយប្រជាពលរដ្ឋពីខាងក្រៅមួយចំនួនក៏បានលួចធ្វើការសាងសង់សំណង់គ្មានច្បាប់អនុញ្ញាតព្រមទាំងបោះតង់លើដីរដ្ឋដែលត្រូវអភិវឌ្ឍនេះថែមទៀត។ ទន្ទឹមនឹងសកម្មភាពមិនប្រក្រតីនេះ សមត្ថកិច្ចបានធ្វើការណែនាំឲ្យពួកគាត់ធ្វើការរុះរើសង់សំណង់គ្មានច្បាប់ ចំនួន២០ខ្នងនេះចេញ ប៉ុន្តែប្រជាពលរដ្ឋពួកគាត់មិនព្រមរុះរើចេញនោះទេ រហូតបាននាំគ្នាធ្វើបាតុកម្មតវ៉ាជាច្រើនលើច្រើនសារ ហើយនៅថ្ងៃទី៣ ខែ មករា ឆ្នាំ២០១២ ក៏បានប៉ះទង្គិចគ្នាថែមទៀតបណ្ដាលឲ្យសមត្ថកិច្ចចម្រុះចំនួន៣០នាក់បានរងរបួស។
មន្ត្រីសាលារាជធានីភ្នំពេញបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅម្ដុំប្លុកបូរីកីឡានេះមួយចំនួនពេលបានផ្ទះពីរដ្ឋហើយ ពួកគាត់បានលក់ឬជួលផ្ទះខាងលើ ឲ្យទៅគេ ហើយចុះមកនៅខាងក្រោមវិញ រួចធ្វើការទាមទារផ្ទះពីរដ្ឋជាថ្មីទៀត។ ចំពោះទង្វើប្រជាពលរដ្ឋបែបនេះមិនអាចទទួលបានផ្ទះពីរដ្ឋទៀតទេ។
ទី២ទៀតអ្នកទិញផ្ទះទុកចោលឥតស្នាក់នៅ ក៏គ្មានលក្ខណៈត្រូវបានផ្ទះពីរដ្ឋដែរ ដោយរដ្ឋឲ្យគោលនយោបាយជាផ្ទះនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ឬ ប្រជាពលរដ្ឋមួយចំនួនទៀតឲ្យដីឡូត៍នៅភ្នំបាត ស្រុក ពញាឮ ខេត្តកណ្តាល។
ទី៣ អ្នកបោះតង់ថ្មីនៅលើដីរបស់រដ្ឋឥតមានឯកសារអ្វីទាំងអស់ និង អ្នកចូលរួមមករស់នៅលើដីដែលប្រជាពលរដ្ឋបានទៅរស់នៅជាន់ខាងលើដែលរដ្ឋចែកឲ្យហើយ ក៏មិនមានគោលនយោបាយដោះស្រាយឲ្យដែរ។
ទី៤. ចំពោះអ្នកបន្លំឯកសារ ដើម្បីបានផ្ទះរបស់រដ្ឋ ក៏មិនត្រូវបានដោះស្រាយគោលនយោបាយរបស់រដ្ឋដែរ។
មន្ត្រីរាជធានីភ្នំពេញបន្តថា ដំបូងឡើយអាជ្ញាធរមានសមត្ថកិច្ចមិនមានចេតនាណាមួយធ្វើការរុះរើសំណង់របស់ប្រជាពលរដ្ឋនោះទេដោយបានធ្វើការជូនដំណឹងឲ្យពួកគាត់ធ្វើការរុះរើចេញដោយខ្លួនឯង។ ប៉ុន្តែបែរជាប្រជាពលរដ្ឋ ពួកគាត់នាំគ្នាធ្វើបាតុកម្ម ហើយឈានដល់ប្រើអំពើហិង្សាបណ្ដាលឲ្យសមត្ថកិច្ចរងរបួសជាច្រើននាក់ថែមទៀត ទើបអាជ្ញាធរសម្រេចសំអាតទីនោះឲ្យបានស្អាតតែម្ដង៕
Where are the lotus or Jasmine Revolution? The Khmer are chicken shit coward now.
This is the positive move for CPP to do anything in the kingdom of wonder.
ថ្ងៃ១៧មេសា និងថ្ងៃ៧មករា តើមានអ្វីខុសគ្នា?
គេដេញប្រជាជនចេញពីលំនៅដូចតែគ្នា។ ទីបំផុតគឺ វេទនា? ខ្វះអាហារ, កាប់សម្លាប់ បាត់បង់អ្វីៗទាំងអស់។ នៅសល់តែការអស់សង្ឃឹម។ លើកទីមួយរលាយពាក់កណ្តាល។ លើកទី២រលាយពាក់កណ្តាលដែលនៅសល់។ លើកទីបីជិតអស់អ្វីដែលនៅសល់ពីនៅសល់។ លើកទីបួនគឺគ្មានខ្មែរត្រូវព្រួយ។ Nothing to worry about Cambodian. No Khmer identity? ខ្ញុំជាជនជាតិនៃរដ្ឋាភិបាលថ្មី របស់ប្រទេសថ្មី, មានទេ? អក្សរនេះប្រហែលជា លែងមានប្រើទៀតហើយ។
To a pro-Vietnamese puppet regime
Hun Sen, Heng Samrin, Chea Sim :
Why Khmer oppose January 7, 1979 ???
It’s the day Vietnamese killing more Khmer, strafing people,
Burning houses, seizing cattle and properties, raping , K5
Plan and occupation in Cambodia.
An ancient story known to all Cambodians tells of Vietnamese
Conquerors burying Khmer up to their necks, in groups of three,
forming a triangle. A fire was made in the area between the
victims. They then put a kettle over the Khmer’s heads to boil
water for master’s tea. The Khmer were told to keep their heads still
and “not to spill the master’s tea.”
Will it happen again ? (see pictures)
If the history has repeated, then Khmer haven’t learned anything!
Post a Comment